៤កន្លែងនៃរាងកាយមនុស្ស ដែលមានរោមដុះលឿន ជាពិសេសនោះគឺ ដុះកាន់តែលឿន នឹងកាន់តែមានរឿងល្អ សំណាងចូលមក

០
ការផ្សាយពាណិជ្ជកម្ម

យោងតាមនរវិទ្យាបានឱ្យដឹងថា ៤កន្លែងនៃរាងកាយមនុស្សយើងដែលមានដុះរោម គ្រប់គ្នាប្រហែលជាមិនពេញចិត្ត​ ឬគិតថាមិនល្អ ប៉ុន្តែផ្ទុយស្រឡះ ព្រោះថា​ ៤កន្លែងនេះ ប្រសិនបើមានដុះរោមកាន់តែលឿន នោះអ្នកនឹងកាន់តែមានសំណាង នាំភាពរីកចម្រើនមកឱ្យអ្នក។

១. ក្បាលពោះ

ការផ្សាយពាណិជ្ជកម្ម

4 Vi Tri Moc Long Tuong Xau Ma Tot Cang Moc Nhieu Cang Phat Tai Ce7209

បើយោងតាមទស្សនៈទូទៅរបស់មនុស្សជាច្រើនតែងគិតថា ក្បាលពោះគឺជាតំបន់តំណាងឱ្យ​​ ទ្រព្យសម្បត្តិ។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះ ក្បាលពោះដែលមានដុះរោម ក៏ជាសញ្ញានៃការដែលកើតមានឱកាស និងលាភសំណាងផងដែរ ជាពិសេសនោះគឺ ការរីកដុះដាល នៃអាជីព ការងារ ការរកស៊ី រីកចម្រើនទៅមុខយ៉ាងល្អ។

លើសពីនេះ វាក៏ជាសញ្ញានៃការកកើតលុយកាក់ មាសប្រាក់មហាសាល និងប្រផ្នូលល្អៗចូលមកជាបន្តបន្ទាប់។ ម្យ៉ាងវិញទៀត ប្រសិនបើរោមនៅត្រង់នេះ កាន់តែដុះ វាក៏កាន់តែជម្រុញឱ្យម្ចាស់សមីរខ្លួន កាន់តែមានអារម្មណ៍ល្អប្រសើរផងដែរ។​

ការផ្សាយពាណិជ្ជកម្ម

ទោជាទូទៅ បុគ្គលនេះ មិនបានកើតក្នុងគ្រួសារអ្នកមានក៏ដោយ តែដោយហេតុព្រោះតែការខិតខំប្រឹងប្រែង តស៊ូ បានជួយឱ្យគេបានក្លាយជាមនុស្សដែលមានមុខមាត់ក្នុងសង្គម។ អនាគតរបស់គេ នឹងមានគ្រួសារមួយដ៏ល្អ ហើយមានទ្រព្យស្ដុកស្ដម្ភថែមទៀតផង។

២. ម្រាមជើង

ការផ្សាយពាណិជ្ជកម្ម

4 Vi Tri Moc Long Tuong Xau Ma Tot Cang Moc Nhieu Cang Phat Tai D650fb

ម្រាមជើង ក្រៅតែពីបង្ហាញពីសុខភាព ក៏បង្ហាញពីខ្សែជីវិតទៅថ្ងៃមុខ ដែលគ្រប់យ៉ាងកើតព្រោះតែការខំប្រឹងរបស់ខ្លួនផ្ទាល់។

ការផ្សាយពាណិជ្ជកម្ម

នៅពេលដែលម្រាមជើង មានរោមដុះកាន់តែច្រើន ខ្លួនគេក៏កាន់តែជោគជ័យក្នុងអាជីព អាកប្បកិរិយាកាន់តែប្រសើរ ងាយស្រួលចុះសម្រុងក្នុងសង្គម។

៣. រោមដុះលើប្រជ្រុយ

ការផ្សាយពាណិជ្ជកម្ម

4 Vi Tri Moc Long Tuong Xau Ma Tot Cang Moc Nhieu Cang Phat Tai 59e565

ការដុះរោមលើប្រជ្រុយ ជារឿងដែលកម្រ មានមនុស្សតិចណាស់ ដែលមានរោមបែបនេះ វាបញ្ជាក់ពីបុគ្គលដែលមានអត្តចរិតថ្លៃថ្នូរ បុគ្គលិកលក្ខណៈល្អ ជាមនុស្សមានកេរ្តិ៍ឈ្មោះ កិត្តិយសប្រពៃ និងមានលាភសំណាងច្រើនថែមទៀតផង។

ការផ្សាយពាណិជ្ជកម្ម

ជាពិសេស ប្រសិនបើមានរោមដុះកាន់តែវែង ជីវិតពួកគេកាន់តែល្អប្រសើរ និងលូតលាស់បានល្អ ជីវិតកាន់តែធូរធារកាក់កប។ និយាយចំពោះភស្តុភាវិញ មនុស្សនេះ មិនសូវខ្វល់ខ្វាយ ពិបាកក្នុងរឿងលុយកាក់នោះឡើយ ព្រោះទោះជាពេលគេពិបាក ក៏មានអ្នកជួយទំនុកបម្រុង ផ្ចង់ផ្ចើមគេដែរ។

៤. ត្រចៀក

ការផ្សាយពាណិជ្ជកម្ម

4 Vi Tri Moc Long Tuong Xau Ma Tot Cang Moc Nhieu Cang Phat Tai Cf8740

ក្នុងការសិក្សាបានបង្ហាញថា ការដុះរោមលើត្រចៀក គឺបង្ហាញពីការនាំសំណាងដល់ម្ចាស់។ ភាគច្រើនវាជាធម្មជាតិពីកំណើតសម្រាប់មនុស្សដែលមានដុះរោមត្រង់ត្រចៀក ដែលនឹងទទួលបានអត្ថប្រយោជន៍ និងមានវាសនាអាចក្លាយជាអ្នកមាន និងជាបុគ្គលថ្លៃថ្នូរប្រសើរក្នុងសង្គម។

លើសពីនេះ មនុស្សបែបនេះ ជាមនុស្សមានភាពរហ័សរហួន មានបញ្ញាវាងវៃ ស្មារតីល្អ និងតែងមានជំនាញពិសេសផ្ទាល់ខ្លួន។

នៅពេលដែលគេកាន់តែពេញវ័យ មនុស្សនេះក៏កាន់តែដឹងក្ដី និងចេះមើលមនុស្ស ចេះវិនិច្ឆយ ជាពិសេសនោះគឺ ចេះរៀបចំគម្រោង និងផ្លូវសម្រាប់អាជីពរបស់ពួកគេ ដើម្បីទទួលបានជោគជ័យថ្ងៃមុខ។ បន្ថែមពីនេះ ពួកគេជាមនុស្សដែលមានការដឹកនាំល្អ ហើយអ្វីដែលគេដឹកនាំ គឺនាំមកនូវភាពជោគជ័យយ៉ាងឆាប់រហ័ស៕

ប្រភព ៖ bestie.vn​ / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

ការផ្សាយពាណិជ្ជកម្ម