Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
Fddf
សង្គម

ស្វាគមន៍​ឆ្នាំ​ថ្មី ២០២២ នេះ​របស់​ ៤ ដូច​មេ​ដែក​ឆក់​លាភ​ចូល​ផ្ទះ ដែល​អ្នក​មិន​គួរ​រំលង

ការ​តុបតែង​ផ្ទះ​គឺ​សំខាន់​ណាស់ ហើយ​បើ​ក្នុង​ក្បួន​ហុងស៊ុយ រឿង​នេះ​គឺ​គេ​រមែង​យក​ចិត្ត​ទុក​ដាក់​ជា​ចម្បង ជា​ពិសេស​រៀងរាល់​ការ​ត្រៀម​ស្វាគមន៍​ចូល​ឆ្នាំ​ថ្មី​ម្តងៗ។ ជា​ការ​ពិត​នៅ​សល់​តែ​ជាង​ ១ ខែ​ទៀត​ប៉ុណ្ណោះ ឆ្នាំ​ថ្មី ២០២២ ​នឹង​ឈាន​ចូល​មក​ដល់ ហើយ​បើ​អ្នក​ចង់​បាន​លាភ ចង់​បាន​សំណាង​ចូល​ផ្ទះ សូម​កុំ​ភ្លេច​ដាក់​របស់​ទាំង ៤ ខាង​ក្រោម​នេះ​ក្នុង​ផ្ទះ៖ ៤) ដាក់​រុក្ខជាតិ​បៃតង រុក្ខជាតិ​បៃតង​តំណាង​ឲ្យ​តុល្យភាព​នៃ​លំហូរ​ថាមពល​វិជ្ជមាន។ គេ​ជឿ​ថា ការ​ដាក់​រុក្ខជាតិ​បៃតង នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ គឺ​ចាំ​បាច់​ណាស់។ ការ​ជ្រើសរើស​ប្រភេទ​រុក្ខជាតិ​ក៏​ជា​រឿង​ដែល​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ដែរ ដោយ​អ្នក​ត្រូវ​រើស​យក​រុក្ខជាតិ​មាន​ស្លឹក​មូល ឬ​ធំ គឺ​កាន់​តែ​ល្អ វា​ដូច​ជា​ដើម​មាស ដើម​ប្រាក់។ ប៉ុន្តែ​សូម​បញ្ជាក់ ត្រូវ​ដាក់​រុក្ខជាតិ​ដែល​កប់​ជាមួយ​ដី​ក្នុង​ថូ មិន​ត្រូវ​ដាក់​ក្នុង​ទឹក​ទេ សម្រាប់​រុក្ខជាតិ​តាំង​នៅ​បន្ទប់​ទទួល​ភ្ញៀវ។…

Dfdf
សង្គម

ចែក​គ្នា​បាន​ដឹង​ កុំ​ឲ្យ​ខូច​សុខភាព! នេះ​របៀប​មើល​ត្រកួន​ធម្មជាតិ និង​ត្រកួន​បាញ់​ថ្នាំ

ត្រកួន​ជា​បន្លែ​ម្យ៉ាង​ដែល​គេ​អាច​ច្នៃ​ទៅ​ជា​ម្ហូប​មាន​ឱជារស​ជា​ច្រើន​មុខ ហើយ​ក៏​ជា​អាហារ​ដែល​បងប្អូន​យើង​និយម​ទទួល​ទាន។ យ៉ាង​ណា​ក៏​មិន​ប្រាកដ​ថា​ត្រកួន​នៅ​លើ​ទីផ្សារ​ទាំង​អស់ សុទ្ធ​តែ​ជា​របស់​ធម្មជាតិ គ្មាន​ជាតិ​គីមី ឬ​មិន​ឆ្លង​កាត់​ការ​បាញ់​ថ្នាំ​ទាំង​អស់​នោះ​ដែរ។ នៅ​ក្នុង​អត្ថបទ​នេះ Knongsrok សុំ​បង្ហាញ​ពី​វិធី​កត់សម្គាល់ ៣ យ៉ាង​ដែល​អ្នក​គួរ​តែ​ដឹង មុន​ទទួល​ទាន​ត្រកួន៖ ៣) មើល​តាម​រូបរាង ប្រភេទ​ត្រកួន​ដែល​ឆ្លង​កាត់​ការ​បាញ់​ថ្នាំ​គីមី គឺ​វា​ឆាប់​ស្រស់ ហើយ​ក៏​ឆាប់​ខូច​ទៅ​វិញ​ដែរ។ ប្រភេទ​រូបរាង​របស់​វា គឺ​មើល​ទៅ​ធំ ជាង​ប្រភេទ​ដើម​ធម្មតា តែ​ងាយ​ក្រៀម។ ជាង​នេះ​បើ​ទិញ​យក​មក​ទុក​តែ​ប៉ុន្មាន​ម៉ោង នោះ​ស្លឹក​របស់​វា​នឹង​ប្រែ​ពី​ពណ៌​បៃតង ទៅ​ជា​ពណ៌​លឿង ហើយ​ជួន​ខ្លះ​ក៏​រលួយ ដែល​អ្នក​មិន​គួរ​យក​មក​ទទួល​ទាន​ឡើយ។ ២) មើល​ពណ៌ នៅ​ពេល​ទៅ​ទិញ​ត្រកួន សូម​អ្នក​កុំ​ជ្រើសរើស​យក​ត្រកួន​ដែល​មាន​ស្លឹក​បៃតង​ងងឹត ផ្ទុយ​ទៅ​វិញ​ត្រូវ​ជ្រើសយក​ប្រភេទ​ស្លឹក​ពណ៌​បៃតង​ខ្ចី។ ដោយសារ​តែ​ប្រភេទ​ស្លឹក​បៃតង​ចាស់…

ថដថដ
សង្គម

៤ ពេល​ល្អ​បំផុត ដែល​អ្នក​គួរ​ទទួល​ទាន​ទឹក​ដូង បើ​ចង់​បាន​ប្រយោជន៍​ទ្វេ​ដង​សម្រាប់​រាងកាយ

ទឹក​ដូង​ជា​ភេសជ្ជៈ​ដែល​ល្អ​បំផុត​សម្រាប់​រាងកាយ ដោយ​វា​អាច​បំពេញ​ជាតិ​ទឹក ធ្វើ​ឲ្យ​រាងកាយ​ចុះ​ត្រជាក់ តែ​យ៉ាង​ណា​ក៏​មាន​បង្កប់​ប្រយោជន៍​ជា​ច្រើន​ផ្សេង​ទៀត ហើយ​បើ​អ្នក​ទទួល​ទាន​ត្រូវ​តាម​ពេលវេលា ក្បួន​ខ្នាត​របស់​វា​ទៀត​នោះ គឺ​កាន់​តែ​ល្អ​បំផុត។ ខាង​ក្រោម Knongsrok បង្ហាញ​ពេល​ទាំង ៤ ដែល​អ្នក​គួរ​តែ​ទទួល​ទាន​ទឹក​ដូង៖ ៤) ទទួល​ទាន​នៅ​ពេល​ព្រឹក​ឬ​រសៀល ដើម្បី​បញ្ចៀស​ការ​ហើម​ពោះ និង​ការ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ពេលវេលា​ល្អ​បំផុត គឺ​ទទួល​ទាន​ទឹក​ដូង​នៅ​ពេល​ព្រឹក​ព្រលឹម ឬ​ពេល​រសៀល។ ក៏​ដោយសារ​ទឹកដូង​មាន​ផ្ទុក​អាស៊ីដ Lauric វា​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​សុាំ ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​រំលាយ​អាហារ និង​ជួយ​ក្នុង​ការ​សម្រក​ទម្ងន់។ លើស​ពី​នេះ​វា​ក៏​ជា​ប្រភព​ថាមពល​ដ៏​ល្អ អាច​ធ្វើ​ឲ្យ​អ្នក​អាច​ធ្វើ​ការ និង​ហាត់ប្រាណ​យ៉ាង​ងាយ​ស្រួល បន្ទាប់​ពី​ទទួល​ទាន​ទឹកដូង​រួចរាល់។ ៣) មុន​និង​ក្រោយ​ពេល​ហាត់​កីឡា ឬ​ធ្វើ​ការ​ធ្ងន់ ៣០…

ដសដស
សង្គម

មិន​សុទ្ធ​តែ​ល្អ​ទាំង​អស់​ទេ! ផ្លែ​ឈើ ៤ នេះ​កុំ​លូក​ច្រើន​ពេក ប្រយ័ត្ន​កើត​មុន​ពេញ​មុខ

យើង​តែងតែ​គិត​​ថា​ផ្លែ​ឈើ​គឺ ល្អ​ចំពោះ​ស្បែក ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​ស្អាត។ យ៉ាង​ណា​វា​ជា​ការ​យល់​ឃើញ​ខុស ព្រោះ​ផ្លែ​ឈើ​មួយ​ចំនួន​ប្រសិន​ទទួល​ទាន​ក្នុង​បរិមាណ​ច្រើន វា​មាន​តែ​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ខូច​ទៅ​វិញ​ទេ៖ ៤) ផ្លែ​ស្វាយ ស្វាយ​ក៏​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ស្បែក​ផង​ដែរ ប្រសិន​ជា​យើង​ទទួល​ទាន​វា​ច្រើន ជា​ពិសេស​បន្ទាប់​ពី​ទទួល​ទាន​អាហារ​រួច។ ដោយសារ​តែ​ផ្លែ​ស្វាយ​ងាយ​នឹង​ប្រតិកម្ម​ជាមួយ​គ្រឿង​ទេស​ក្នុង​អាហារ បណ្តាល​ឲ្យ​រាងកាយ​ឡើង​ក្តៅ ក្រហាយ ងាយ​នឹង​កើត​មុន​លើ​ស្បែក។ ៣) ទុរេន ផ្លែ​ទុរេន​ងាយ​នឹង​បង្កើន​កម្តៅ​ក្នុង​រាងកាយ​ព្រោះ​វា​មាន​ផ្ទុក​ជាតិ​ស្ករ និង​ជាតិ​ខ្លាញ់​ខ្ពស់ ហើយ​ក៏​ងាយ​បង្ក​ឲ្យ​ក្តៅ​ក្នុង​មាត់ កើត​មុន​លើ​មុខ។ ការ​ទទួល​ទាន​វា​ច្រើន និង​ញឹកញាប់​ពេក ក៏​អាច​ធ្វើ​ឲ្យ​សភាព​ស្បែក​ប្រែ​ទៅ​ជា​ពណ៌​លឿង ពន្លឿន​ល្បឿន​ការ​បាត់បង់​ខូឡាជែន និង​បង្កើន​ភាព​ជ្រីវជ្រួញ​លើ​ស្បែក។ ២) ឪឡឹក ដ្បិត​បើ Nitric Oxide ក្នុង​ផ្លែ​ឪឡឹក…

Hhgh
សង្គម

បើ​កើត​មក មាន​ប្រជ្រុយ​កំណើត ៣ ទីតាំង​នេះ ជីវិត​អ្នក​ដឹង​តែ​សំណាង​ច្រើន​ជាង​ទុក្ខ​ហើយ

ប្រសិន​អ្នក​កើត​មាន​ប្រជ្រុយ​កំណើត​រំលេច​ឡើង​នៅ​ទីតាំង ៣ លើ​រាងកាយ​ដូច​បង្ហាញ​ខាង​ក្រោម នោះ​ជីវិត​អ្នក​នឹង​ជួប​សំណាង​ល្អ​ច្រើន​ជាង​ទុក្ខ ជាង​បញ្ហា ហើយ​ទៅ​ថ្ងៃ​មុខ​នឹង​មាន​បាន​រស់ស្រួល៖ ៣) ប្រជ្រុយ​នៅ​លើ​ចង្កា ប្រសិន​បើ​ចង្កា​របស់​អ្នក​មាន​ប្រជ្រុយ តាម​ជំនឿ​គេ​ជឿ​ថា អ្នក​ជា​មនុស្ស​ឈ្លាសវៃ ហើយ​មាន​ការ​គិត​វិជ្ជមាន​តាំង​ពី​កំណើត។ ជាង​នេះ​អ្នក​ជា​មនុស្ស​ដែល​នាំ​សំណាង​ចូល​ដល់​ក្រុម​គ្រួសារ។ ពេល​នៅ​តូច អ្នក​ក៏​ជា​ក្មេង​ដែល​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់ ហើយ​មិន​ចេះ​រំខាន​ឪពុកម្តាយ បង្ក​បញ្ហា​ធំ​ដុំ​ដល់​ពួក​គាត់​តាំង​តែ​ពី​នៅ​ក្មេង។ ជាមួយ​លក្ខណៈសម្បត្តិ​ល្អ​ទាំង​នេះ ទៅ​ថ្ងៃ​ខាង​មុខ​អាច​រុញ​ឲ្យ​អ្នក​ឡើង​ក្លាយ​ជា​អ្នក​មាន​បាន​យ៉ាង​ស្រួល។ ២) ប្រជ្រុយ​នៅ​លើ​បាត​ជើង​ខាង​ឆ្វេង មនុស្ស​ដែល​មាន​ប្រជ្រុយ​នៅ​បាត​ជើង​ខាង​ឆ្វេង ច្រើន​តែ​មាន​អនាគត​អាច​លោត​ដល់​ចំណុច​កំពូល​ បើ​ទោះ​បី​ជា​បច្ចុប្បន្ន​ពេល​នៅ​ក្មេង​នេះ មិន​សូវ​ជា​មាន​បាន​ខ្លាំង​ណាស់​ណា​ក៏​ដោយ។ មនុស្ស​នេះ​មាន​ការ​ខិតខំ​តាំង​ពី​កំណើត ហើយ​ដូច​ត្រូវ​បាន​គេ​រៀបចំ ឲ្យ​ជីវិត​ជួប​សំណាង​ជា​រឿយៗ។ ​ទៅ​មុខ​ទៀត​ពួក​គេ​នឹង​បង្កើត​បាន​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់ ដែល​នាំ​មោទនភាព​ដល់​ខ្លួន​ឯង​និង​ក្រុម​គ្រួសារ។ ១) ប្រជ្រុយ​ដុះ​លើ​តំបន់​ចិញ្ចើម…

Fdfd
សង្គម

៥ យ៉ាង ​កុំ​ធ្វើ​ឲ្យ​សោះ​មុន​ចូល​គេង ព្រោះ​ដូច​កំពុង​បន្ថយ​អាយុ​ខ្លួន​ឯង

មនុស្ស​ជា​ច្រើន​មិន​យល់​ច្បាស់​នោះ​ទេ អំពី​សារៈសំខាន់​នៃ​ការ​គេង។ ជា​ការ​ពិត​រឿង​ទាំង ៥ ខាង​ក្រោម ដាច់​ខាត​អ្នក​មិន​ត្រូវ​ធ្វើ​នោះ​ទេ​មុន​ពេល​ចូល​គេង ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​នៃ​ការ​គេង ហើយ​យូរ​ទៅ​មិន​ខុស​ពី​កំពុង​បន្ថយ​អាយុ​ជីវិត​ខ្លួន​ឯង​ទេ៖ ៥) ចូល​គេង​ភ្លាមៗ​បន្ទាប់​ពី​ទទួល​ទាន​អាហារ បន្ទាប់​ពី​ទទួល​អាន​អាហារ​ឆ្អែត មនុស្ស​មួយ​ចំនួន​មាន​អារម្មណ៍​ថា​ងងុយ​គេង ហើយ​ក៏​ដាក់​ខ្លួន​គេង​ភ្លាមៗ ដែល​នេះ​វា​បាន​ធ្វើ​ឲ្យ​ល្បឿន​ចលនា​រំលាយ​អាហារ​មាន​ការ​ធ្លាក់​ចុះ ហើយ​ការ​ស្រូប​យក​អាហារូបត្ថម្ភ​សំខាន់ៗ​ក៏​បាត់បង់​ផង​ដែរ។ ជាង​នេះ​ការ​គេង​ផ្អៀង​ចំហៀង​ខ្លួន ក៏​អាច​បណ្តាល​ឲ្យ​ក្រពះ​ច្រាល នាំ​ឲ្យ​ក្អួត​ថែម​ទៀត​ផង។ យក​ល្អ​អ្នក​មិន​គួរ​ចូល​គេង​ភ្លាមៗ​ទេ ពោល​ពេល​ទទួល​ទាន​អាហារ​រួច​គួរ​មាន​សកម្មភាព​ក្រោក​ឈរ ដើរ​ថ្នមៗ ដើម្បី​ជំរុញ​ឲ្យ​ចលនា​ពោះវៀន​ដំណើរការ​បាន​ល្អ។ ៤) ចូល​គេង​យឺត ដោយសារ​មូលហេតុ​មួយ​ចំនួន នាំ​ឲ្យ​មនុស្ស​ចូល​គេង​យឺត តែ​យ៉ាង​ណា​ការ​បន្ត​បញ្ឈរ​ភ្នែក​ដល់​ម៉ោង ២-៣ ព្រឹក​ជា​ប្រចាំ​នោះ គឺ​មិន​ល្អ​ឡើយ។ យូរ​ទៅ​​វា​បណ្តាល​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផ្នែក​សុខភាព​ថ្លើម និង​សរសៃឈាម​បេះដូង។…

Ff
តេស្តIQ

ហោរាសាស្ត្រ​ប្រចាំ​ខែ​ធ្នូ៖ ម្ចាស់​ឆ្នាំ​ទាំង ៣ នឹង​មាន​ការ​ផ្លាស់ប្ដូរ​ដ៏​ធំ​មួយ​ក្នុង​ជីវិត

តាម​ក្បួន​ហោរាសាស្រ្ត​បាន​គន់គូរ​ឃើញ​ថា ម្ចាស់​ឆ្នាំ​ទាំង ៣ ខាង​ក្រោម សម្រាប់​រាសី​នៅ​ខែ​ធ្នូ​ខាង​មុខ ពួក​គេ​គឺ​មាន​រាសី​ខ្ពស់​ត្រដែត ហើយ​ខ្លះ​នឹង​កើត​មាន​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​ដ៏​ធំ​មួយ​ក្នុង​ជីវិត៖ អ្នក​កើត​ឆ្នាំ​ខាល – ខ្លា ជា​មនុស្ស​ដែល​តែងតែ​មាន​ចរិត​រឹងមាំ មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​កិច្ច​ការងារ​ដែល​ពួក​គេ​កំពុង​ធ្វើ។ នៅ​ខែ​ធ្នូ​ខាង​មុខ ម្ចាស់​ឆ្នាំ​ខាល នឹង​មាន​ការ​ផ្លាស់ប្តូរ​ដ៏​ធំ ដោយ​ពួក​គេ​ទទួល​បាន​ឱកាស​ដែល​កម្រ​នឹង​ជួប​ក្នុង​ជីវិត ហើយ​អាច​នាំ​ឲ្យ​ទទួល​បាន​ជោគជ័យ ល្មម​នឹង​មនុស្ស​ជា​ច្រើន​នៅ​ក្បែរ​ខ្លួន​គេ​ច្រណែន។ តាម​ពិត​ទៅ​ប៉ុន្មាន​ខែ​មក​នេះ ម្ចាស់​ឆ្នាំ​ខាល ជួប​រឿង​លំបាក​ច្រើន​ហើយ រួច​ក៏​ដល់​ពេល​ដែល​ពួក​គេ​ទទួល​បាន​រឿង​ភ្ញាក់ផ្អើល​នៃ​ផ្នែក​ទ្រព្យ​ត្រលប់​មក​វិញ ដោយ​ការ​លំបាក​នានា​នឹង​ត្រូវ​បាន​ដោះស្រាយ ហើយ​មាន​តែ​សាង​អាជីព បង្កើត​ចំណូល បង្កើត​ប្រាក់​ចំណេញ​ហូរ​ចូល​ដូច​ទឹក​នៅ​ខែ​ធ្នូ​ខាង​មុខ។ អ្នក​កើត​ឆ្នាំ​មមែ – ពពែ ជា​មនុស្ស​មាន​ចរិត​ស្លូតបូត ម៉ឺងម៉ាត់ និង​តែងតែ​ទទួល​បាន​ការ​រីកចម្រើន​ក្នុង​ជីវិត​ជានិច្ច។…

New Copy
តេស្តIQ

ទាយជោគជតារាសី អ្នកកើតឆ្នាំម្សាញ់ សម្រាប់ឆ្នាំ​២០២២

១. បុគ្គលិកលក្ខណៈ មនុស្សដែលកើតឆ្នាំម្សាញ់ គឺជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់ ពូកែសង្កេត មានបញ្ញា ហើយក៏ជាមនុស្សដែលមានអាថ៌កំបាំងច្រើនផងដែរ។ ភាគច្រើននៃមនុស្សដែលកើតឆ្នាំម្សាញ់ គឺមិនចូលចិត្តនិយាយច្រើនឡើយ ជាពិសេសគឺ រឿងផ្ទាល់ខ្លួន ពួកគេកម្រនឹងបើកកកាយប្រាប់អ្នកដទៃណាស់ សូម្បីតែមនុសស្សជិតស្និទ្ធបំផុត ក៏កម្រនឹងដឹងដែរ។ ដ្បិតថាមនុស្សទាំងនេះ ចូលចិត្តលាក់បាំងរឿងក្នុងចិត្តក៏ពិតមែន តែពួកគេជាមនុស្សដែលមានសន្ដានចិត្តល្អ ស្មោះត្រង់ តែចំពោះតែមនុស្សដែលល្អនឹងគេវិញតែប៉ុណ្ណោះ។ ២. ទិដ្ឋភាពទូទៅ ឆ្នាំ ២០២២ នេះ ផែនការទ្រង់ទ្រាយធំ ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកនឹងប្រសើរឡើង រីឯទំនាក់ទំនងស្នេហាក៏ស្អិតរមួតដែរ។ ឆ្នាំ២០២២នេះនឹងពោរពេញទៅដោយការផ្លាស់ប្តូរជាច្រើនទៅតាមអ្វីដែលអ្នកបានគ្រោងទុកមុន។ ការខិតខំប្រឹងប្រែងដែលអ្នកបានដាក់ក្នុងឆ្នាំនេះសម្រាប់ការជួយអ្នកដទៃ ការបង្កើត និងគាំទ្រអ្នកទន់ខ្សោយ នឹងទទួលបានលទ្ធផលជាផ្លែផ្កា។…

82940d4ea940a186d802a2a1ceecc2be89667d1a
កីទ្បា

ខ្សែ​ការពារ Chelsea ម្នាក់​ និយាយ​ចំៗ​ថា តាម​បិទ Ronaldo ស្រួល​ជាង​តាម​បិទ Messi

ក្លឹប​តោ​ខៀវ Chelsea នឹង​ត្រូវ​ប្រជែង​តតាំង Man Utd នៅ​យប់​ថ្ងៃ​អាទិត្យ​នេះ ហើយ​យើង​ក៏​ត្រលប់​មក​រំឭក​នូវ​សម្រង់​សម្តី​ចាស់​មួយ របស់​ខ្សែ​ការពារ Thiago Silva ដែល​ធ្លាប់​និយាយ​អំពី​ការ​តាម​បិទ Cristiano Ronaldo និង Lionel Messi។ ជា​ការ​ពិត មាន​ភាគរយ​ខ្ពស់​ដែល​រាត្រី​ថ្ងៃ​អាទិត្យ នៅ​ទឹកដី Stamford Bridge នឹង​កើត​មាន​ការ​ប្រជែង​រវាង Silva និង Ronaldo ជា​លើក​ដំបូង​នៅ PL។ កន្លង​មក​កីឡាករ​ប្រេស៊ីល​ក៏​ធ្លាប់​ឆ្លង​កាត់​បទពិសោធន៍​លេង​ទល់​តារា​ឆ្នើម​ទាំង​ពីរ​ខាង​លើ​ផង​ដែរ។ Silva ធ្លាប់​និយាយ​ថា៖ “ចំណុច​ខុស​គ្នា​មួយ គឺ​ត្រង់​ថា…

Ralf_rangnick_mufc_interim
កីទ្បា

United ត្រៀម​លុយ​ជាង ៣០ លាន​ឲ្យ​ហើយ​ទៅ Rangnick នឹង​យក​ម្នាក់​នេះ ចូល​ក្លឹប​មុន​គេ

ក្លឹប​បិសាច​ក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ទទួល​បាន​ការ​ជូន​ដំណឹង​ហើយ​ជា​ស្រេច​ពី​អនាគត​អ្នកចាត់ការ​ថ្មី គឺ​លោក Ralf Rangnick អំពី​គោលដៅ​កីឡាករ​ដំបូង​គេ​បង្អស់ ដែល​លោក​ចង់​នាំ​យក​មក​កាន់​ទឹកដី Old Trafford។ បញ្ជាក់​ថា​បុរស​វ័យ ៦៣ ឆ្នាំ សញ្ជាតិ​អាល្លឺម៉ង់ ​បច្ចុប្បន្ន​ជា​នាយក​ផ្នែក​អភិវឌ្ឍ​និង​កីឡា​នៃ​ក្លឹប Lokomotiv Moscow តែ​លឺ​ដំណឹង​ថា ព្រមព្រៀង​កុងត្រា​រយៈ​ពេល ៦ ខែ​ហើយ​ក្នុង​ការ​មក​ដឹកនាំ ក្នុង​នាម​ជា​គ្រូ​បណ្តោះ​អាសន្ន ​ក្រោយ​ការ​ដក​តំណែង​លោក Ole Gunnar Solskjaer។ ទន្ទឹម​នឹង​កិច្ច​ព្រមព្រៀង​សារ​នេះ លោក Rangnick ចង់​ឲ្យ…

1383426
កីទ្បា

កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ Xavi បញ្ជាក់​ច្បាស់ៗ កីឡាករ ២ រូប​នេះ អត់​សម្រាប់​លក់​ទេ

កន្លង​មក​មាន​ដំណឹង​ថា លោក Xavi Hernandez គិត​ចង់​លក់​ចេញ ​កីឡាករ​មួយ​ចំនួន ដើម្បី​បង្កើត​តុល្យភាព​នៃ​ចំណូល​ចំណាយ សម្រាប់​ខែ​មករា​ខាង​មុខ។ ពេល​នោះ​ក៏​មាន​ឈ្មោះ Frenkie de Jong និង Gavi ជា​កីឡាករ​លេង​តំណែង​បម្រើ​ផង​ដែរ តែ​យ៉ាង​ណា​តាម​ការ​បញ្ជាក់​ច្បាស់ៗ​ពី​អ្នកចាត់ការ​ផ្ទាល់ គឺ​បាន​បដិសេធ​ចចាមអារ៉ាម​ទាំង​អស់​នោះ​ហើយ។ បញ្ជាក់​ថា De Jong សល់​កុងត្រា​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត តែ​ហាងឆេង​តម្លៃ​ខ្លួន​របស់​គេ​ខ្ពស់ អាច​ថ្លៃ​ដល់​ជាង ៧០ លាន​អឺរ៉ូ ដូច្នេះ​ក៏​កើត​មាន​ចចាមអារ៉ាម​ថា​ Barcelona ចង់​លក់​យក​លុយ​ចូល​ក្លឹប​ខ្លះ។ ដូច​គ្នា​នឹង Gavi កុងត្រា​ថ្មី​របស់​គេ​មិន​ទាន់​ចុះ​ហត្ថលេខា ដូច​ជា​យុវជន​ឯ​ទៀត…

Ralf Rangnick Man United
កីទ្បា

Man Utd ចង់​ប្រើប្រាស់​វត្តមាន​គ្រូ​ថ្មី Rangnick ទាក់​បេះដូង​យុវជន​គ្រាប់​ពេជ្រ​មួយ​រូប

ក្លឹប​បិសាច​ក្រហម Man Utd មាន​ការ​ជឿជាក់​ថា ជុំវិញ​ការ​ចាត់តាំង​អ្នកចាត់ការ​ថ្មី លោក Ralf Rangnick នៅ​ពេល​ខាង​មុខ ក្រៅ​ពី​បង្កើត​ផ្លែផ្កា​អាច​ជួយ​ឲ្យ​ក្រុម​ជោគជ័យ​ឡើង​វិញ ជាង​នេះ​លោក​ក៏​នឹង​អាច​ជា​ឥទ្ធិពល​អូស​ទាញ​ចិត្ត​កីឡាករ​វ័យ​ក្មេង​របស់​ក្លឹប Borussia Dortmund ឲ្យ​ព្រម​ផ្ទេរ​មក Old Trafford ផង​ដែរ។ នោះ​គឺ​យុវជន​វ័យ ២១ ឆ្នាំ Erling Haaland ដែល​គេ​ត្រូវ​មាន​តម្លៃ​ផ្តាច់​កុងត្រា ៦៣ លាន​ផោន ចាប់​ពី​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ​ត​ទៅ។ មាន​ក្លឹប​ជា​ច្រើន​នៅ​តំបន់​អឺរ៉ុប ដែល​ចង់​បាន​គ្រាប់​ពេជ្រ​ខាង​លើ រួម​ទាំង…

Ronaldo Messi 6148684dacb2d
កីទ្បា

Ronaldo មាន​មហិច្ឆតា​ចង់​លើ Messi រឿង​នេះ​សិន ទើប​ព្រម​ចូល​និវត្ត​ពី​បាល់ទាត់

តារា​ឆ្នើម Cristiano Ronaldo បាន​ប្រកាន់​គោលជំហរ​ លើ​ភាព​ជោគជ័យ​មួយ ដោយ​ចង់​នាំ​មុខ​ទៅ​លើ​គូ​ប្រជែង​គឺ Lionel Messi មុន​នឹង​លោក​ប្រកាស​ព្យួរ​ស្បែក​ជើង​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​នាយក​ជាន់​ខ្ពស់​នៃ​ស្ថាប័ន France Football លោក Pascal Ferre។ នោះ​គឺ​កីឡាករ​ព័រទុយហ្គាល់ ចង់​លើក​ពាន​រង្វាន់ Ballon d’Or ច្រើន​ជាង​កីឡាករ​អាហ្សង់ទីន ខណៈ​ដែល​បច្ចុប្បន្ន​ Ronaldo ទទួល​បាន ៥ លើក តិច​ជាង ១ លើក​ធៀប​នឹង Messi។ លើក​ចុង​ក្រោយ​សម្រាប់ CR7 ដែល​បាន​ឈ្នះ​ពាន​ឯកត្តជន​ខាង​លើ…

New Copy
តេស្តIQ

ទស្សន៍ទាយជោគជតារាសី អ្នកកើតឆ្នាំរោង សម្រាប់ឆ្នាំ ២០២២

១. បុគ្គលិកលក្ខណៈ អ្នកដែលកើតក្នុងឆ្នាំរោង គឺជាមនុស្សដែលមានភាពរឹងមាំ មានទំនុកចិត្តខ្ពស់ មានមោទកភាព និងការតាំងចិត្តគ្មានដែនកំណត់។ ពួកគេមានស្មារតីប្រយុទ្ធ ហើយមានមន្តស្នេហ៍ខ្លាំងបំផុត។ ពួកគេបង្កើតកិត្តិនាមដ៏រឹងមាំសម្រាប់ខ្លួនពួកគេគ្រប់ទីកន្លែងដែលពួកគេទៅ។ ជាមួយនឹងគុណសម្បត្តិនៃភាពជាអ្នកដឹកនាំពីកំណើតរបស់ពួកគេ ពួកគេធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មនុស្សជុំវិញខ្លួន។ មនុស្សដែលកើតឆ្នាំរោង ជួបដំបូងពួកគេអាចនឹងមានចរិតឆ្មើងឆ្មៃ មិនសូវចេះនិយាយស្ដីអ្វីច្រើនឡើយ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​បាន​ស្គាល់​ពួក​គេច្បាស់ នោះ​អ្នក​នឹង​ដឹង​ថា​ពួក​វា​មាន​ចរិតរួសរាយ រាក់ទាក់ខ្លាំងប៉ុនណា។ នាគពោរពេញដោយមោទនភាព។ ពួក​គេ​ប្រឈម​មុខ​នឹង​ការ​លំបាក​ក្នុង​ជីវិតជាច្រើន។ ពួកគេ​អាច​សម្រេច​បាន​នូវ​អ្វី​ដែល​ពួកគេ​ចង់​បាន ប៉ុន្តែ​លុះត្រា​តែ​ពួកគេ​ចេះ​គ្រប់គ្រង​លើ​ឆន្ទៈរបស់ខ្លួនឱ្យបានល្អ។ ២. ស្នេហា ហោរាសាស្ត្រចិនឆ្នាំ ២០២២ ឆ្នាំរោងនឹងពោរពេញដោយបទពិសោធន៍រីករាយ និងអារម្មណ៍ភ្លឺថ្លា។ ក្នុងឆ្នាំ២០២២នេះ អ្នកអាចត្រៀមខ្លួនសម្រាប់ចាប់ផ្ដើមមានស្នេហាបានហើយ។ ចំពោះអ្នកនៅលីវ អ្នកអាចដើរលេងជាមួយមិត្តភក្តិដែលកើតក្នុងឆ្នាំជ្រូក…

New Copy
តេស្តIQ

ទស្សន៍ទាយជោគជតារាសី អ្នកកើតឆ្នាំថោះ ក្នុងឆ្នាំ ២០២២

១. បុគ្គលិលក្ខណៈ អ្នកកើតឆ្នាំថោះ គឺជាមនុស្សដែលមានចរិតស្លូតបូត ទៀងត្រង់ មានវិន័យខ្ពស់ក្នុិងជីវិត មានចរិតប្រុងប្រយ័ត្នតាំងពីកំណើត។ លើសពីនេះ មនុស្សទាំងនេះក៏មានចិត្តអត់ធ្មត់ តស៊ូ ចិត្តធ្ងន់ ចេះរើបម្រះ​ និងលើកទឹកចិត្តខ្លួនឯងគ្រប់ពេលដែលជួបទុក្ខ មានបញ្ហា។ មនុស្សដែលកើតឆ្នាំថោះ ក៏ជាមនុស្សដែលតែងតែមានមេត្តា អត់ឱនចំពោះអ្នកដទៃ ដ្បិតថាពួកគេជាមនុស្សមានវិន័យតឹងរឹង តែមិនចេះគុំកួនច្រើននោះឡើយ។ ២. ស្ថានភាពក្នុងឆ្នាំ ២០២២ ក្នុងឆ្នាំ ២០២២ នេះ ទន្សាយនឹងមានការភ្ញាក់ផ្អើល និងការផ្លាស់ប្តូរជាច្រើននៅក្នុងជីវិតរបស់ពួកគេ។ វានឹងមានស្ថិរភាពនៅក្នុងវិស័យអាជីវកម្ម និងស្ថានភាពហិរញ្ញវត្ថុដូចគ្នា។ រំពឹងថានឹងមានការផ្លាស់ប្តូរខ្លះនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក។ ៣. ស្នេហា…

PicsArt_11 27 03.50.21
ប្លែកៗ

ធាតុពិតអ្នកជាមនុស្សបែបណា ទាំងរឿងស្នេហានិងការងារ? តោះសាកល្បងវិធីធ្វើតេស្តចិត្តសាស្ត្រមួយនេះ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសមេសោមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ មេសោទី 1 អ្នក​ជា​មនុស្ស​ដែល​មាន​វិន័យ​ល្អ​ក្នុង​ការ​គិត​ មុននឹងធ្វើ​អ្វី​មួយអ្នក​តែងតែគិតគូរច្បាស់ លាស់ ជាជាងធ្វើដោយមិនដឹងខ្យល់អ្វីទាំងអស់ អ្នក​ក៏ជា​មនុស្ស​មិន​ទុក​ចិត្ត​នរណា​ម្នាក់ដោយគ្រានតែនិយាយទេ អ្នកទុកចិត្តការពិតជាជាងពាក្យសម្ដី អ្នកមានភាពចាស់ទុំខ្លាំង ។ សម្រាប់​រឿង​ស្នេហាបើបានស្រលាញ់អ្នកណាម្នាក់ នឹងស្រឡាញ់អស់ពីចិត្ត នឹងស្រលាញ់ដោយមិនរំពឹងអ្វីមកវិញ ប៉ុន្តែនៅពេលណាដែលគូស្នេហ៍របស់អ្នកខុសការសន្យាឬក្បត់ អ្នកនឹងមិនអង្វរឲ្យគេត្រឡប់មកវិញទេ អាចនិយាយបានថា អ្នកជាមនុស្សចិត្តដាច់ណាស់ បើហ៊ានធ្វើឲ្យអ្នកស្អប់ហើយ កុំសង្ឃឹមចង់ត្រលប់ក្រោយឲ្យសោះ ។ មេសោទី 2 អ្នកគឺជាមនុស្សមានភាពចាស់ទុំ ចូលចិត្តភាពឋិតថេរ…

New Copy
តេស្តIQ

ទស្សន៍ទាយជោគជតារាសី អ្នកកើតឆ្នាំខាល សម្រាប់ឆ្នាំ២០២២

១. បុគ្គលិលក្ខណៈអ្នកកើតឆ្នាំ ខាល សម្រាប់អ្នកកើតឆ្នាំខាល គឺជាមនុស្សដែលមានភាពជាអ្នកដឹកនាំតាំងពីកំណើត រឹងមាំ ក្លាហាន មានទំនុកចិត្តខ្ពស់ ព្រោះតែចរិតទាំងនេះហើយ ដែលធ្វើឱ្យពួកគេអាចសម្រេចគ្រប់កិច្ចការងារតូចធំដោយរលូន។ លើសពីនេះ មនុស្សទាំងនេះ ក៏មានចិត្តសប្បុរស ស្មោះត្រង់ ពួកគេដឹងពីរបៀបជួយដល់អ្នកទន់ខ្សោយ។ មនុស្សទាំងនេះ មិនចូលចិត្តរឿងអយុត្តិធម៌នោះឡើយ ហើយគេក៏មិននៅទ្រាំនឹងមនុស្សដែលធ្វើបាបគេនោះដែរ។ ទោះបីមនុស្សដែលគេស្រឡាញ់ប៉ុនណាក៏ដោយ បើមិនគោរព ឱ្យតម្លៃគេហើយនោះ គេក៏នឹងដើរចេញគ្មានស្ដាយនោះឡើយ។ ២. លក្ខណៈទូទៅ អ្នកកើតឆ្នាំខាល បានទទួលអាទិភាពរបស់ខ្លួនក្នុងឆ្នាំនេះ គឺត្រូវកំណត់គោលដៅសម្រាប់ខ្លួនឯង ខិតខំឱ្យសម្រេចបានឃើញលទ្ធផល។ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ព្រោះ​ខ្លា​មិន​កំណត់​លើ​ការងារ​អចិន្ត្រៃយ៍​របស់​អ្នក​តំណាង​របស់​ខ្លួន។ ឆ្នាំ ២០២២ នឹងក្លាយជាឆ្នាំនៃការផ្លាស់ប្តូរដ៏អស្ចារ្យសម្រាប់អ្នក…

New Copy
តេស្តIQ

ទស្សន៍ទាយជោគវាសនា អ្នកកើតឆ្នាំឆ្លូវ សម្រាប់ឆ្នាំ ២០២២

ឆ្នាំឆ្លូវ គឺជាឆ្នាំឈរក្នុងលេខរៀងទីពីរ ក្នុងចំណោមឆ្នាំទាំង១២។ តោះ! សម្រាប់អ្នកកើតឆ្នាំឆ្លូវ មកដឹងពីបុគ្គលិលក្ខណៈ និងស្ថានភាពលុយកាក់ ស្នេហា ការងារ និងសុខភាពរបស់អ្នកសម្រាប់ឆ្នាំ ២០២២ខាងមុខនេះ។ ១. បុគ្គលិកលក្ខណៈ អ្នកកើតឆ្នាំឆ្លូវ គឺជាមនុស្សដែលស្មោះត្រង់ មានចិត្តអាណិតអាសូរ មានទំនួលខុសត្រូវចំពោះកាតព្វកិច្ចរបស់ខ្លួន ហើយក៏មានចិត្តអំណត់ តស៊ូនៅក្នុងជីវិតផងដែរ។ ជាមួយនឹងបុគ្គលិកលក្ខណៈដ៏ស្មោះត្រង់របស់ពួកគេ ពួកគេងាយទទួលបានការជឿទុកចិត្តពីមិត្តភក្តិ និងថ្នាក់លើរបស់ពួកគេខ្លាំងណាស់។ លើសពីនេះ អ្នកកើតឆ្នាំឆ្លូវ ក៏ជាមនុស្សដែលមានសមត្ថភាពភាពជាអ្នកដឹកនាំដ៏ពិសេស និងធ្វើឱ្យមានភាពសក្តិសមសម្រាប់ការក្លាយជាអ្នកគ្រប់គ្រងក្នុងកម្រិតផ្សេងៗគ្នានៃជីវិត។ ពួកគេចូលចិត្តរៀបចំផែនការ និងអនុវត្តតាមនីតិវិធីត្រឹមត្រូវនៅក្នុងការងារទាំងតូចទាំងធំ។ ម្យ៉ាងវិញទៀត អ្នកកើតឆ្នាំឆ្លូវ ក៏ជាមនុស្សដែលប្រកាន់ខ្ជាប់នូវច្បាប់ទម្លាប់ និងប្រពៃណីខ្លាំង…

New Copy
តេស្តIQ

ទស្សន៍ទាយជោគជតារាសី អ្នកកើតឆ្នាំជូត សម្រាប់ឆ្នាំ ២០២២

ឆ្នាំ ២០២២ គឺជាឆ្នាំខ្លាទឹកខ្មៅ។ ថ្ងៃចូលឆ្នាំចិនឆ្នាំ ២០២២ គឺត្រូវនឹងថ្ងៃអង្គារ ទី ១ ខែកុម្ភៈ ឆ្នាំ ២០២២។ នោះគឺជាឆ្នាំទី ៤៧១៩ របស់ចិន។ ថ្ងៃដំបូងនៃឆ្នាំហោរាសាស្រ្តចិនគឺជាថ្ងៃដំបូងនៃខែខ្លា។ ថ្ងៃដំបូងនៃខ្លាទឹក​ គឺនៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២ ។ ប្រសិនបើទារកកើតមុនថ្ងៃទី 4 ខែកុម្ភៈ នោះសញ្ញារាសីចក្ររបស់ទារក គឺគោមិនមែនខ្លាទេ។ មុនពេលអានការទស្សន៍ទាយរាសីចក្រតាមក្បួនចិនឆ្នាំ ២០២២ អ្នកត្រូវតែដឹងថាសញ្ញាសត្វចិនរបស់អ្នកនៅក្នុងហោរាសាស្រ្តគឺជាអ្វី? សញ្ញារាសីចក្ររបស់អ្នកមិនត្រូវបានកំណត់ដោយថ្ងៃចូលឆ្នាំចិនទេ។ ចូលឆ្នាំចិន…

3
គ្រួសារ

សូមចងចាំ! នេះជាហេតុផល ៥ យ៉ាង ដែលនាំអ្នករៀបការជាមួយមនុស្សខុស ហើយស្តាយក្រោយអស់មួយជីវិត

នាពេលបច្ចុប្បន្ននេះ អត្រានៃការលែងលះហាក់មានសន្ទស្សន៍ខ្ពស់ណាស់ នេះក៏ដោយសារតែមនុស្សជាច្រើនមានកំហុសធ្ងន់ធ្ងរនៅពេលជ្រើសរើសដៃគូជីវិត។ សូមមើលចំណុចទាំង ៤ ខាង​ក្រោម​នេះ​ពិតជាសំខាន់ណាស់ ព្រោះជាជំហ៊ាន​ដែល​ធ្វើ​ឱ្យ​អ្នក​រៀបការ​ជាមួយ​មនុស្ស​ខុស៖ អ្នកមិនអើពើនឹងសញ្ញាព្រមាន មិន​ត្រឹម​តែ​អ្នក​ប៉ុណ្ណោះ​ទេ ​មនុស្ស​ជា​ច្រើនទៀតក៏​បាន​ក្លាយ​ជា​មនុស្ស​ខ្វាក់​ភ្នែក​ក្នុង​សេចក្ដី​ស្រឡាញ់ដែរព្រោះពេល​ស្រលាញ់​គេ​ភ្លេច​អ្វីៗ​នៅ​ជុំវិញ​ខ្លួន ស្រលាញ់​ដោយ​ចិត្ត​រំជួល​ចិត្ត ហើយ​ប្រាថ្នា​ចង់​ឲ្យគេ​ស្រលាញ់។ ដូច្នេះ អ្នកអាចមិនអើពើនឹងដំបូន្មាន ក៏ដូចជាសញ្ញាមិនធម្មតាដែលលេចឡើងក្នុងទំនាក់ទំនងរបស់អ្នកជាក់ជាមិនខាន។ ទោះបីជាអ្នកដឹងថា អ្នកគួរតែសម្រេចចិត្ត និងជ្រើសរើសដ៏ឈ្លាសវៃជាងនេះក៏ដោយ ក៏អ្នកនៅតែ “ព្យាយាមទ្រាំ” ដោយគិតថា អ្នកនឹងអាចផ្លាស់ប្តូរគូស្នេហ៍របស់អ្នកបាន។ ជាការពិត នេះកម្រនឹងនាំមកនូវលទ្ធផលរំពឹងទុកណាស់ មិនត្រឹមតែប៉ុណ្ណឹងទេ នៅមានស្រីៗខ្លះត្រៀមចិត្តទទួលយកប្រុសស្នេហ៍ ដែលអ្នកដទៃក៏បានព្រមានជានិច្ចថា «វាសាហាវណាស់!»។ ដូច្នោះ ប្រសិនបើអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនោះដែលតែងតែព្រងើយកន្តើយនឹងសញ្ញាព្រមានទាំងអស់ខាងលើ ចូរកុំសោកស្តាយខ្លួនឯងថា ហេតុអ្វីបានជាអ្នកស្រលាញ់មនុស្សខុសជារៀងរហូត។…

15
សង្គម

កុំញាំតាមឃ្លាន ផ្លែឈើប៉ុន្មានមុខនេះ ជាសត្រូវរបស់ស្បែក អាចធ្វើឲ្យស្បែកស្ងួតគ្មានសំណើម កើតមុនឥតឈប់

យើងតែងតែគិតថា គ្រប់ផ្លែឈើទាំងអស់សុទ្ធតែល្អខ្លាំងណាស់សម្រាប់ស្បែក ទទួឡទានហើយអាចធ្វើឲ្យស្បែកកាន់តែស្រស់ស្អាត ភ្លឺថ្លា។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកត្រូវដឹងដែរថា មានប្រភេទផ្លែឈើមួយចំនួនដែលប្រសិនបើទទួលទានក្នុងបរិមាណច្រើន ធ្វើឱ្យស្បែកខូចយ៉ាងឆាប់រហ័ស។ ស្វាយ ផ្លែស្វាយជាផ្លែឈើត្រូពិចដែលមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ប៉ុន្តែក៏អាចជះឥទ្ធិពលអវិជ្ជមានដល់ស្បែកផងដែរ ប្រសិនបើយើងទទួលទានច្រើនពេក ជាពិសេសបន្ទាប់ពីអាហាររួច។ ការទទួលទានផ្លែស្វាយច្រើនពេកនឹងធ្វើឱ្យក្តៅខ្លួន ក្តៅខ្លួន ស្បែកកាន់តែអាក្រក់ ងាយនឹងកើតមុន។ ទុរេន ការសិក្សាមួយរបស់សាកលវិទ្យាល័យ Tsukuba (ប្រទេសជប៉ុន) ធ្លាប់បានផ្តល់អនុសាសន៍ថា ទុរេនផ្ទុកនូវបរិមាណដ៏ច្រើននៃប្រេងស៊ុលហ្វួរីក ដែលរារាំងសកម្មភាពរបស់អង់ស៊ីម aldehyde dehydrogenase បណ្តាលឱ្យ ៧០% នៃសារធាតុអុកស៊ីតកម្មនៅក្នុងកោសិកាមិនដំណើរការ។ ប្រសិនបើអ្នកញាំច្រើនធ្វើឱ្យស្បែកខ្មៅ លឿង ថែមទាំងពន្លឿនការបាត់បង់កូឡាជែន…