
Pochettino ដាក់គោលដៅ ២ រូបហើយស្រេច ដែលត្រូវនាំចូល បើបានទៅដឹកនាំ Man Utd
បច្ចុប្បន្នលោក Mauricio Pochettino នៅឈរជើងដឹកនាំក្លឹប Paris Saint-Germain នៅឡើយ តែតាមចចាមអារ៉ាមចុងក្រោយ វាក៏អាចមានភាគរយច្រើនដែលបុរសសញ្ជាតិអាហ្សង់ទីន ធ្វើការបញ្ចប់កុងត្រាហើយផ្លាស់ទៅដឹកនាំក្លឹបម្ចាស់ដី Old Trafford បន្តពីលោក Ole Gunnar Solskjaer។ បើតាមសារព័ត៌មាន La Razon បានឲ្យដឹងថា Pochettino ក៏បានចុចគោលដៅរួចជាស្រេចហើយដែរ ប្រសិនបានទៅដឹកនាំក្លឹប Manchester United ដោយចង់ស្នើទៅថ្នាក់លើឲ្យលៃលកនាំយកចំណូលថ្មី ២ រូបមកពង្រឹងនៅតំបន់ការពារខាងក្រោម។ នោះគឺ Pochettino ចង់ឲ្យ United…




















