ទាយជោគជតារាសី អ្នកកើតឆ្នាំម្សាញ់ សម្រាប់ឆ្នាំ​២០២២

New Copy
ការផ្សាយពាណិជ្ជកម្ម

១. បុគ្គលិកលក្ខណៈ

មនុស្សដែលកើតឆ្នាំម្សាញ់ គឺជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់ ពូកែសង្កេត មានបញ្ញា ហើយក៏ជាមនុស្សដែលមានអាថ៌កំបាំងច្រើនផងដែរ។ ភាគច្រើននៃមនុស្សដែលកើតឆ្នាំម្សាញ់ គឺមិនចូលចិត្តនិយាយច្រើនឡើយ ជាពិសេសគឺ រឿងផ្ទាល់ខ្លួន ពួកគេកម្រនឹងបើកកកាយប្រាប់អ្នកដទៃណាស់ សូម្បីតែមនុសស្សជិតស្និទ្ធបំផុត ក៏កម្រនឹងដឹងដែរ។

ការផ្សាយពាណិជ្ជកម្ម

ដ្បិតថាមនុស្សទាំងនេះ ចូលចិត្តលាក់បាំងរឿងក្នុងចិត្តក៏ពិតមែន តែពួកគេជាមនុស្សដែលមានសន្ដានចិត្តល្អ ស្មោះត្រង់ តែចំពោះតែមនុស្សដែលល្អនឹងគេវិញតែប៉ុណ្ណោះ។

២. ទិដ្ឋភាពទូទៅ

ការផ្សាយពាណិជ្ជកម្ម

ឆ្នាំ ២០២២ នេះ ផែនការទ្រង់ទ្រាយធំ ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកនឹងប្រសើរឡើង រីឯទំនាក់ទំនងស្នេហាក៏ស្អិតរមួតដែរ។ ឆ្នាំ២០២២នេះនឹងពោរពេញទៅដោយការផ្លាស់ប្តូរជាច្រើនទៅតាមអ្វីដែលអ្នកបានគ្រោងទុកមុន។ ការខិតខំប្រឹងប្រែងដែលអ្នកបានដាក់ក្នុងឆ្នាំនេះសម្រាប់ការជួយអ្នកដទៃ ការបង្កើត និងគាំទ្រអ្នកទន់ខ្សោយ នឹងទទួលបានលទ្ធផលជាផ្លែផ្កា។ ទោះជាយ៉ាងណាក៏ដោយ សត្វពស់ដែលធ្វើការដើម្បីសម្រេចបាននូវសុខុមាលភាពផ្ទាល់ខ្លួន ដែលអាចនឹងមិនមានប្រយោជន៍ដល់អ្នកដទៃនឹងបរាជ័យយ៉ាងធ្ងន់ធ្ងរ។

Image_2021 11 28_112744

ការផ្សាយពាណិជ្ជកម្ម

៣. ស្នេហា

ចំពោះស្នេហាវិញ អ្នកកើតឆ្នាំម្សាញ់ក្នុងឆ្នាំ ២០២២នេះ អាចនឹងមានដំណឹងល្អ ជាពិសេសចំពោះគូស្នេហ៍ដែលបានបែកបាក់គ្នា នឹងត្រឡប់មកត្រូវគ្នាវិញដ៏ប្រសើរ។ រីឯប្ដីប្រពន្ធ នឹងអាចឆ្លងផុតនូវដំណាក់កាលថ្នាំងថ្នាក់ ក្ដៅត្រជាក់ជាមួយគ្នា ជួបពន្លឺរស្មីឡើងវិញ។ ចំណែកអ្នកនៅលីវ អ្នកក៏អាចនឹងបានជួបដៃគូដែលសក្តិសសម្រាប់អ្នកផងដែរនៅក្នុងអំឡុងពេលនេះ។

ការផ្សាយពាណិជ្ជកម្ម

៤. អាជីព ការងារ

ចំពោះអាជីពការងារវិញ ក្នុងឆ្នាំ២០២២នេះដែរ មិនមានអ្វីដែលជាការបារម្ភឡើយ រាល់អ្វីដែលអ្នកគិត និងគម្រោងដែលអ្នកធ្វើ ប្រាកដជាទទួលបានផ្លែផ្កា និងជោគជ័យធំ តាមការគ្រោងទុក។ ដូច្នេះ ប្រសិនបើអ្នកមានផែនការអ្វីមួយ អ្នកគួរតែចាប់ផ្ដើមពីឆ្នាំ២០២២នេះបាន ព្រោះអ្នកនឹងអាចសម្រេចជោគជ័យ មិនមានគ្រោះថ្នាក់ ឬហានិភ័យណាមួយកើតឡើងនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

Image_2021 11 28_112806

៥. ហិរញ្ញវត្ថុ

ការផ្សាយពាណិជ្ជកម្ម

រីឯស្ថានភាពហិរញ្ញវត្ថុរបស់អ្នកសម្រាប់ឆ្នាំ២០២២នេះដែរ ក៏មានភាពរលូនល្អ អ្នកអាចរស់នៅសុខស្រួល ដោយមិនបាច់ភ័យបារម្ភអំពីបញ្ហាខ្វះខាតលុយកាក់អ្វីនោះឡើយ។ ពស់​ជាមនុស្សដែលមាន​ប្រាជ្ញា និង​ឆ្លាត ដូច្នេះ ពួកគេងាយនឹងរកលុយបានដោយស្រួល។

យ៉ាងណាមិញ ក្នុងឆ្នាំ២០២២នេះដែរ អ្នកក៏អាចនឹងទិញបានឡានបានផ្ទះដោយងាយ។ ទោះជាយ៉ាងណាក៏ដោយ កុំសូវឱ្យអ្នកណាខ្ចីលុយងាយៗពេក ព្រោះថា អាចនឹងត្រូវបង់ខាត គេមិនសង។

ការផ្សាយពាណិជ្ជកម្ម

៦. សុខភាព

ចំពោះសុខភាពរបស់អ្នក មិនមានបញ្ហាអ្វីជាដុំកំភួនឡើយ តែយ៉ាងណាក៏ដោយ អ្នកត្រូវតែពិនិត្យ និងតាមដានសុខភាពឱ្យបានទៀងទាត់ ដើម្បីដឹងពីស្ថានភាពសុខភាពរបស់អ្នកឱ្យកាន់តែច្បាស់៕

ប្រភព ៖ បរទេស / KNongsrok

ការផ្សាយពាណិជ្ជកម្ម