ទស្សន៍ទាយជោគជតារាសី អ្នកឆ្នាំរកា សម្រាប់ឆ្នាំ ២០២២

New Copy
ការផ្សាយពាណិជ្ជកម្ម

១. បុគ្គលិកលក្ខណៈ

មនុស្សដែលកើតឆ្នាំ រកា គឺជាមនុស្សដែលមានចរិត និងភាពជាអ្នកដឹកនាំតាំងពីកំណើត ពួកគេជាមនុស្សដែលមានទំនុកចិត្តខ្ពស់ និងសុទិដ្ឋិនិយម ហើយដោះស្រាយគ្រប់ស្ថានការណ៍ដោយភាពឆ្លាតវៃ។ មនុស្សទាំងនេះចូលចិត្តប្រមូលផ្តុំគ្នា និងបង្កើតមិត្តថ្មី ព្រោះភាពរួសរាយរាក់ទាក់ ធ្វើឱ្យមនុស្សទាំងនេះ មានមិត្តភក្តិច្រើន។

ការផ្សាយពាណិជ្ជកម្ម

លើសពីនេះ មនុស្សដែលកើតឆ្នាំរកា គឺជាមនុស្សដែលមានទំនួលខុសត្រូវ ពួកគេ​មិន​រត់​គេច​ពី​បញ្ហា​របស់​ពួកគេ​ឡើយ ព្រោះពួកគេជឿជាក់លើការកែលម្អខ្លួនឯង និងរីកចម្រើនតាមរយៈផ្នែកលំបាកនៃជីវិតរបស់ពួកគេ។ មនុស្សទាំងនេះតែងតែជឿជាក់ថា​ទោះបីជីវិតមានបញ្ហាលំបាកយ៉ាងណា ក៏នៅតែមានផ្លូវចេញដ៏ល្អដែរ។

ទោះយ៉ាងនេះក្ដី មនុស្សដែលកើតឆ្នាំរកា អាចនិយាយបានថា ជាមនុស្សដែលមានចរិតឆេវឆាវគួរសម និងតែងប្រកាន់ខ្ជាប់ ក្រអឹតក្រទមពេលខ្លះ ព្រោះមនុស្សទាំងនេះ មិនចូលចិត្តឱ្យអ្នកណា មករញ៉េរញ៉ៃក្នុងជីវិតឯកជនរបស់ពួកគេឡើយ។

ការផ្សាយពាណិជ្ជកម្ម

Image_2021 11 30_141952

២. ស្ថានភាពជីវិតក្នុងឆ្នាំ ២០២២

ការផ្សាយពាណិជ្ជកម្ម

អាចនិយាយបានថា កន្លងមកនេះ អ្នកកើតឆ្នាំរកា បានជួបបញ្ហា ការលំបាក និងមានឧបសគ្គរាំងស្ទះកិច្ចការងារជាច្រើន ដែលនាំឱ្យបរាជ័យរាប់មិនអស់។ តែយ៉ាងណាមិញ ក្នុងឆ្នាំ ២០២២នេះ អាចថាឱកាសបើកផ្លូេវល្អមួយសម្រាប់អ្នកហើយ ហើយជីវិតអ្នកក៏នឹងបានជួបលទ្ធផលថ្មីៗជាច្រើនផងដែរ។

យ៉ាងណាមិញ ដ្បិតថាអ្នកនឹងទទួលបានឱកាសរីកចម្រើនច្រើន តែក៏ត្រូវតែមានការប្រុងប្រយ័ត្នឱ៌្យបានខ្ពស់ ចំពោះអ្វីដែលអ្នកគិត ​និងអ្វីដែលអ្នកចង់ធ្វើដូចគ្នា។ ជាពិសេសចំពោះមនោសញ្ចេតនា កុំសូវជឿអ្នកណាដោយងាយៗពេក ព្រោះអាចនាំគ្រោះឱ្យខ្លួនឯង។

ការផ្សាយពាណិជ្ជកម្ម

៣. ស្នេហា និងជីវិតគូ

ចំពោះស្ថានភាពជីវិតគូ ឬស្នេហារបស់អ្នក ក៏មិនមានភាពប្រែប្រួលអ្វីនោះដែរ គឺដូចតែអ្នកធ្លាប់ជួបកន្លងមកអ៊ីចឹង។ ប៉ុន្តែចំពោះអ្នកដែលបានបាក់បែក ចែកផ្លូវគ្នាជាមួយនឹងគូស្នេហ៍ អាចនិយាយបានថា អ្នកនឹងអាចវិលត្រឡប់មកជួបជុំគ្នាវិញជាថ្មីក្នុងឆ្នាំ ២០២២នេះ។

ការផ្សាយពាណិជ្ជកម្ម

ចំពោះអ្នកនៅលីវ អ្នកត្រូវបន្តនៅលីវមួយឆ្នាំទៀត ព្រោះស្ថានភាពជីវិតឆ្នាំ២០២២នេះ គឺមិនមែនជាពេលវេលាល្អ ឬអំណោយផលសម្រាប់អ្នក ក្នុងការចាប់ផ្ដើមមានស្នេហា ឬកសាងជីវិតគូនោះឡើយ។

Image_2021 11 30_142018

ការផ្សាយពាណិជ្ជកម្ម

៤. អាជីព ការងារ

ចំពោះអាជីពការងារ ក្នុងឆ្នាំ២០២២នេះ របស់អ្នកកើតឆ្នាំរកា នឹងអាចដូចអ្វីដែលអ្នកបានរំពឹងទុកពីមុនផង។ តែយ៉ាងណា លទ្ធផលល្អ ឬអាក្រក់ វាក៏អាស្រ័យទៅតាមការខិតខំប្រឹងប្រែង ក្នុងការបំពេញកិច្ចការងាររបស់អ្នកដូចគ្នា។

ការផ្សាយពាណិជ្ជកម្ម

សម្រាប់អ្នកដែលកំពុងតែប្រកបរបរ ឬធ្វើការងារអ្វីមួយ នឹងបានសម្រេចដូចការចង់បាន លទ្ធផលក៏ផ្ដល់ផ្លែផ្កាយ៉ាងគាប់ចិត្តរបស់អ្នក។ ដូច្នេះហើយ អ្នកក៏គួរតែឆ្លៀតឱកាសនេះ ខំប្រឹងបង្កើនការរកប្រាក់ចំណូលឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន ព្រោះថា ក្នុងអំឡុងពេលនេះ អ្នកប្រឹងប៉ុនណា ផ្លែផ្កាក៏បានប៉ុណ្ណឹងដែរ។

៥. ហិរញ្ញវត្ថុ

ចំណែកឯស្ថានភាពហិរញ្ញវត្ថុរបស់អ្នកវិញ អាចថា ក្នុងអំឡុងពេលដើមឆ្នាំ មិនសូវជាល្អប៉ុន្មានទេ វានឹងជួបការលំបាកមួយចំនួន ដូច្នេះការចំណាយចាយវាយទាំងប៉ុន្មាន អ្នកត្រូវតែគ្រប់គ្រងឱ្យបានល្អ កុំសូវចាយខ្ជះខ្ជាយខ្លាំងពេក។

ចូលដល់ពាក់កណ្ដាលឆ្នាំ ២០២២ ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកនឹងងើបឡើងវិញ អ្នកនឹងមានលាភសំណាងច្រើនផ្នែកលុយកាក់ មានប្រាក់ចំណូលច្រើនព្រោះតែការខំប្រឹងប្រែងគ្មានដែនកំណត់របស់អ្នក។

៦. សុខភាព

ចំពោះស្ថានភាពសុខភាពរបស់អ្នក អ្នកគួរតែថែរក្សាឱ្យបានល្អ ដូចជាការហាត់ប្រាណឱ្យបានទៀងទាត់ មើលលើរបបអាហារ និងការរស់នៅប្រចាំថ្ងៃ ទើបអ្នកអាចទទួលបានសុខភាពរឹងមាំល្អប្រសើរ មិនមានជំងឺឈឺថ្កាត់ណាមួយកើតឡើងឡើយ៕

ប្រភព ៖ បរទេស / Knongsrok

ការផ្សាយពាណិជ្ជកម្ម