
៦-១០ ព្រឹកជាម៉ោងបេះដូងនិងខួរក្បាលងាយប៉ះទង្គិច បើចង់អាយុវែង ហាមធ្វើរឿង ៤ នេះដាច់ខាត
ទម្លាប់នៅពេលព្រឹក ខ្លះពិតជាប៉ះពាល់ដល់អាយុជីវិតរបស់អ្នកខ្លាំងណាស់ ដោយទម្លាប់ទាំងអស់នោះ មនុស្សមួយចំនួនមើលរំលង ពុំបានចាប់អារម្មណ៍ថែមទៀត។ ជាការពិត ផ្នែកបេះដូងនិងខួរក្បាល គឺជាសរីរាង្គដែលងាយរកគ្រោះថ្នាក់ខ្លាំងបំផុត។ ប្រសិនវាជួបបញ្ហា ឬការប៉ះទង្គិចណាមួយ គឺវាងាយនឹងបង្កើតជាការគំរាមកំហែងដល់អាយុជីវិតរបស់អ្នកបាន។ ខាងក្រោមយើងបង្ហាញពីទម្លាប់ ៤ ដែលអ្នកត្រូវជៀសវាងនៅពេលព្រឹក ព្រោះវាងាយនឹងប៉ះពាល់ដល់ផ្នែកបេះដូង និងខួរក្បាល៖ ៤) សម្ពាធផ្លូវអារម្មណ៍ ពេលព្រឹក ការគ្រប់គ្រងអារម្មណ៍គឺសំខាន់ណាស់ សុំកុំឲ្យពេលក្រោកពីដំណេកភ្លាម ទទួលរងសម្ពាធផ្លូវចិត្ត ការខឹងសម្បា ការលឺសំឡេងស្រែកឡូឡាទាំងព្រឹកព្រលឹមភ្លាមអី។ ពេលវេលានេះ បរិមាណ Adrenaline ត្រូវបានបញ្ចេញច្រើនក្នុងរាងកាយ ជាហេតុនាំឲ្យងាយប៉ះពាល់ដល់សម្ពាធឈាម។ ការទទួលរងសម្ពាធផ្លូវអារម្មណ៍ទាំងព្រឹក គឺងាយនឹងបំផ្លាញសរសៃឈាម ក៏ដូចជាសរីរាង្គដទៃទៀតជាងពេលណាៗទាំងអស់។…




















