
បង្កើនភាពសប្បាយរីករាយ នៃការអបអររបស់អ្នក ជាមួយស្រាបៀរ Heineken®!
បន្ទាប់ពីឆ្លងកាត់ឆ្នាំដ៏លំបាកកន្លងមក ប្រជាជនកម្ពុជាកំពុងតែទន្ទឹងរង់ចាំដល់ថ្ងៃបុណ្យចុងឆ្នាំ ដើម្បីជួបជុំក្រុមគ្រួសារ និងមិត្តភក្ដិ។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រារព្ធពិធីបុណ្យទាំងនេះ នៅតែបន្តជួបការរំខានបន្ដិចបន្ដួចដូចដែលធ្លាប់បានដឹងរួចមកហើយ។ សម្រាប់រដូវកាល ប្រារព្ធពិធីបុណ្យខាងមុខនេះ ក្រុមហ៊ុនស្រាបៀរ Heineken® ស្រាបៀរលេខ១លំដាប់ថ្នាក់ ពិភពលោក សូមអញ្ជើញអតិថិជនទាំងអស់សម្លឹងមើលនូវភាពអវិជ្ជមានទាំងនោះ នៅក្នុងទស្សនៈ វិជ្ជមាន ហើយរីករាយជាមួយនឹងការពិតដែលបង្ហាញតាមរយៈភាពអវិជ្ជមានទាំងនោះ ដែលជាផ្នែកមួយ ក្នុងការបង្កើតបានការជួបជុំដ៏ល្អឥតខ្ចោះ។ ក្នុងការបើកដំណើរការយុទ្ធនាការណ៍ជាសកលនេះ ក្រុមហ៊ុនស្រាបៀរ Heineken® បានចេញផ្សាយនូវវីដេអូពាណិជ្ជកម្មលើទូរទស្សន៍មួយបង្ហាញអំពី ការរំខានមួយចំនួន ដែលនាំទៅរកការប្រារព្ធពិធីបុណ្យដ៏អស្ចារ្យមួយ។ ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យផ្សេងៗនាពេលខាងមុខ ក្រុមហ៊ុនស្រាបៀរ Heineken® នឹងបង្ហាញវត្តមានតារាពិសេសរបស់ខ្លួននោះគឺ Heineken® BOT។ Heineken®…




















