
តោះ! មកសាកតេស្តមើលចំណុចដ៏គួរខ្លាចនៃចរិតពិតរបស់អ្នក តាមរយៈការជ្រើសរើសដបវេទមន្តមួយដែលចូលចិត្តបំផុត
សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តទស្សន៍ទាយមើលពីបុគ្គលិកលក្ខណៈពិត តាមរយៈការជ្រើសរើសដបវេទមន្តមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ ដបទីវេទមន្ត 1 អ្នករើសខនេះជាមនុស្សអាថ៌កំបាំង និងមានអំណាច ជាមនុស្សដែលមានកំហឹងខ្លាំង តែមានទេពកោសល្យណាស់ ។ បើមើលពីសំបកក្រៅគេដូចជាកាច ពេលខឹងម្តងសឹងតែព្រួសភ្លើងចេញមកក្រៅ តែតាមពិតគេជាមនុស្សឆាប់ខឹងឆាប់បាត់ មិនចេះគុំគួនព្យាបាទនរណាទេ ផ្ទុយទៅវិញគេជាមនុស្សម្នាក់ដែលស្រលាញ់មិត្តភ័ក្ដិខ្លាំង ហើយច្រើនតែប្រើអំណាចការពារមនុស្សជាទីស្រលាញ់ទៀតផង ។ ដបវេទមន្តទី 2 ជាប្រភេទមនុស្សមុខ ២ ល្អក៏បានអាក្រក់ក៏បាន តាមទង្វើដែលអ្នកដទៃធ្វើមកលើខ្លួន តែគេនឹងមិនធ្វើបាបនរណាម្នាក់មុនឡើយ តែបើមាននរណាម្នាក់ហ៊ានចូលមកយាយីគេមុន ពីមនុស្សល្អសុខៗនឹងប្រែក្លាយទៅជាកាចភ្លាមមួយរំពេច អាក្រក់មក ១០០…




















