
ជ្រើសរើសរ៉ែថ្មមួយដែលអ្នកពេញចិត្ត ដើម្បីទទួលយកសារលើកទឹកចិត្តសម្រាប់ជីវិត
គ្មាននរណាដែលជោគជ័យសមប្រកបគ្រប់ពេលនោះទេ ហើយក៏មិនអាចរីករាយចិត្តរហូតនោះដែរ ក៏នៅតែមានពេលខ្លះដែលជីវិតធ្លាក់ក្បែរចំណុចសូន្យ ឬពិបាកនឹងស្រោចស្រង់ត្រលប់មកវិញ។ យ៉ាងណាតាមរយៈការជ្រើសរើសនៅរូបភាពរ៉ែថ្ម ១ ក្នុងចំណោម ៤ នេះ យើងអាចបង្ហាញទៅអ្នកនូវសារណែនាំនិងលើកទឹកចិត្តដែលជីវិតគួរតែទទួលបាន៖ រ៉ែថ្មទី ១ មានតែការអត់ធ្មត់ទេ ជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់អ្នក ហើយរឿងល្អៗនឹងមកដល់នៅពេលវេលាដែលសក្តិសម។ អ្នកត្រូវមានទម្លាប់ចេះគ្រប់គ្រងអារម្មណ៍ និងមានការអត់ធ្មត់សម្រាប់ជីវិតមួយនេះ ហើយអ្នកត្រូវតែយល់ថា ធម្មជាតិគឺបែបហ្នឹង មានឡើងមានចុះ មិនខុសពីមេឃក៏នៅមានត្រជាក់មានក្តៅ គ្មានអ្វីដែលនឹងនតាមការចង់បានរហូតឡើយ។ ផ្ទុយទៅវិញប្រសិនយើងបោះបង់ វាស្មើនឹងយើងបិទផ្លូវខ្លួនឯង ឬបំផ្លាញនូវគ្រប់យ៉ាងដែលយើងបានខិតខំ និងផ្តួចផ្តើមតាំងពីចំណុចដំបូងរៀងមក។ រ៉ែថ្មទី ២ អ្នកបានមើលឃើញពីចំណុចខ្ពស់របស់អ្នកដទៃខ្លាំងពេក រហូតធ្វើឲ្យខ្លួនឯងភ្លេចស្រលាញ់ខ្លួនឯង ហើយលែងមើលឃើញពីតម្លៃនៃជីវិតរបស់ខ្លួនឯង។ ជាសារណែនាំនិងលើកទឹកចិត្ត…




















