អ្នកមានប្រជ្រុយលើជើង ត្រង់ចំណុច៤កន្លែងនេះ ដឹងតែគ្រប់ទឹកហើយ មានលាភសំណាងអស្ចារ្យស្មានមិនដល់

អ្នកមានប្រជ្រុយលើជើង ត្រង់ចំណុច៤កន្លែងនេះ ដឹងតែគ្រប់ទឹកហើយ មានលាភសំណាងអស្ចារ្យស្មានមិនដល់
ការផ្សាយពាណិជ្ជកម្ម

យោងតាមការសិក្សានរវិទ្យាបានឱ្យដឹងថា បុគ្គលដែលមានប្រជ្រុយនៅលើជើង ត្រង់ចំណុច៤កន្លែងនេះ គឺជាប្រជ្រុយដែលនាំលាភសំណាង ហើយក៏ជាប្រជ្រុយនៃពន្លឺអនាគតភ្លឺថ្លារបស់បុគ្គលនោះផង ជាពិសេសនោះគឺ គេនឹងក្លាយជាបុគ្គលជោគជ័យ ល្បីល្បាញ ផ្នែកធ្វើជំនួញជួញដូរថែមទៀតផង។

១. ប្រជ្រុយនៅបាតជើង

ការផ្សាយពាណិជ្ជកម្ម

បាតជើង

បុគ្គលដែលមានប្រជ្រុយនៅបាតជើង ច្រើនតែជាមនុស្សដែលមានបុណ្យសំណាងល្អ ព្រោះប្រជ្រុយនេះ គឺនាំលាភសំណាងដល់ម្ចាស់ណាស់។ បន្ថែមពីលើអាជីព និងវឌ្ឍនភាព អ្នកក៏មានអំណោយផលផ្នែក លុយកាក់ វណ្ណៈខ្ពស់ហើយក៏ជាមនុស្សដែលមានជីវិតជោគជ័យផងដែរ។

ការផ្សាយពាណិជ្ជកម្ម

សម្រាប់បុរសដែលមានប្រជ្រុយនៅទីនេះ វាក៏ជាការបង្ហាញពីការឡើងតំណែង និងជោគជ័យទាំងក្នុងជីវិតគ្រួសារ និងការងារ ជាពិសេសគឺ អនាគតជាមនុស្សបើកចំហ ចិត្តទូលំទូលាយ ព្រោះមនុស្សប្រភេទនេះ ជាមនុស្សរហ័សរហួន និងមានប្រាជ្ញាឈ្លាសវៃ និងទេពកោសល្យដ៏ល្អ។

ចំពោះមនុស្សស្រីវិញ អាចនិយាយបានថា ជាមនុស្សដែលមានសំណាងណាស់នៅក្នុងជីវិត មិនខ្វល់ខ្វាយរឿងខ្វះលុយកាក់នោះឡើយ។ ក្រៅពីទ្រព្យសម្បត្តិ ស្ត្រីនេះក៏មានសំណាងក្នុងរឿងជីវិតគូដែរ គឺមានភាពផ្អែមល្ហែម មានសុភមង្គលល្អណាស់។

ការផ្សាយពាណិជ្ជកម្ម

២. ប្រជ្រុយលើម្រាមមេជើង

មេជើង

ការផ្សាយពាណិជ្ជកម្ម

ក្នុងមនោគមវិជ្ជា​ អ្នកដែលមានប្រជ្រុយនៅលើម្រាមមេជើង ជាមនុស្សដែលមានទេពកោសល្យ មានភាពជាអ្នកដឹកនាំ​ និងមានអំណាចជាច្រើននៅក្នុងដៃរបស់គាត់។ ក្រៅពីនេះមនុស្សទាំងនេះក៏មានទេពកោសល្យក្នុងការបញ្ចុះបញ្ចូលអ្នកដទៃ ដឹកនាំអ្នកដទៃ និងមានភាពក្លាហាន ដូចនេះពួកគេងាយនឹងទទួលបានជោគជ័យក្នុងវឌ្ឍនភាពអាជីពរបស់ពួកគេ។

ក្រៅពីនេះ​ មនុស្សភាគច្រើនដែលមានប្រជ្រុយលើមេជើងគេក៏ល្អជាងមនុស្សដទៃទៀត​ ដោយមានភាពវាងវៃ ពូកែ ដូច្នេះលុយរបស់ពួកគេក៏រកបានច្រើនផងដែរ។ មនុស្សទាំងនេះ មិនថាពួកគេធ្វើកិច្ចការងារអ្វីទេ គឺមានមនុស្សជាច្រើនស្រឡាញ់ និងគោរពយ៉ាងជ្រាលជ្រៅ ហើយអនាគតរបស់ពួកគេនឹងទទួលបានជោគជ័យយ៉ាងខ្លាំង។

ការផ្សាយពាណិជ្ជកម្ម

៣. ប្រជ្រុយនៅកែងជើង

បាតកែងជើង

ការផ្សាយពាណិជ្ជកម្ម

សម្រាប់អ្នកដែលមានប្រជ្រុយនៅនឹងកែងជើង គឺជាមនុស្សដែលមានសំណាងប្រៀបបានទេវតាចារទុក ទទួលពរពីព្រះមកអ៊ីចឹង។ យោងទៅតាម នរវិទ្យា ភាគច្រើននៃពួកគេ គឺមានគំនិតរហ័សរហួន មានសមត្ថភាពវិនិច្ឆ័យខ្ពស់ សូម្បីតែទេពកោសល្យក្នុងការដឹកនាំក៏ល្អដែរ ដូច្នេះមនុស្សជាច្រើននៅជុំវិញពួកគេ គឺមានការគោរពពួកគេណាស់។

លើសពីនេះទៀត​ ដោយសារបុគ្គលិកលក្ខណៈសុភាពរាបសារ និងមានចិត្តអធ្យាស្រ័យ អភ័យទោសរបស់ពួកគេ … មនុស្សទាំងនេះក៏ដឹងពីរបៀបស្តាប់យោបល់របស់មនុស្សគ្រប់គ្នា ហើយត្រៀមខ្លួនស្រូបយកអ្វីដែលថ្មី និងគួរឱ្យចាប់អារម្មណ៍របស់អ្នកដទៃ ដើម្បីអភិវឌ្ឍខ្លួនពួកគេពីមួយថ្ងៃទៅមួយថ្ងៃ ឱ្យកាន់តែល្អឥតខ្ចោះ។

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នកជាអ្នកដឹកនាំ អ្នកដែលមានលាភរីកលូតលាស់នៅក្នុងមុខតំណែងនេះ ប្រាកដជាចៅហ្វាយដែលតែងតែគិតពីសមូហភាពជាអាទិភាព មានភាពយុត្តិធម៌ និងមានទេពកោសល្យក្នុងការធ្វើការសំរេចចិត្តបានយ៉ាងត្រឹមត្រូវ។

៤. ប្រជ្រុយនៅលើជង្គង់

ជង្គង់

នៅក្នុងទ្រឹស្ដីមនោគមវិជ្ជាវិទ្យាសាស្រ្ត អ្នកដែលមានប្រជ្រុយនៅលើជង្គង់ ឬកែងដៃ ក៏ជាមុខតំណែងដែលត្រូវបានគេចាត់ទុកថានាំមកនូវអត្ថប្រយោជន៍ដ៏អស្ចារ្យដល់ម្ចាស់ផងដែរ។ ប្រជ្រុយនេះក៏ត្រូវបានគេចាត់ទុកថាតំណាងឱ្យទ្រព្យសម្បត្តិរបស់ “ម្ចាស់” ជួយម្ចាស់ឱ្យមានទាំងភាពរុងរឿង និងសំណាងបបូរ។

មនុស្សភាគច្រើនដែលមានប្រជ្រុយនៅត្រង់កន្លែងនេះ ទំនងជាត្រូវបានជួយដោយមនុស្សដែលមានអំណាចនៅក្នុងអាជីពរបស់ពួកគេ មានសំណាងជាងអ្នកដទៃ។ លើសពីនេះទៀត មនុស្សទាំងនេះក៏មានចរិតចេះអាណិតអាសូរ មានសន្ដានចិត្តល្អ ហើយជារឿយៗ ពួកគេក៏ជួយមនុស្សក្នុងស្ថានភាពលំបាកជាងខ្លួនជាច្រើន។

យ៉ាងណា ជីវិតរបស់ពួកគេ គឺមានសុភមង្គល ល្អប្រសើរ និងមានសន្តិភាពណាស់ ក្រុមគ្រួសារក៏មានភាពកក់ក្តៅ និងការងារក្នុងក្រៅ ក៏រលូន ជោគជ័យកាក់កបល្អប្រសើរ៕

ប្រភព ៖ bestie.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

ការផ្សាយពាណិជ្ជកម្ម