
រើសត្រីនាំសំណាងមួយ ដើម្បីបង្ហាញថាអ្វី ដែលនឹងកើតឡើងលើអ្នកសប្តាហ៍នៅសប្តាហ៍ក្រោយ
តាមរយៈការទស្សន៍ទាយបែបវិទ្យាសាស្រ្តមួយនេះ គ្រាន់តែឲ្យអ្នកធ្វើការជ្រើសរើសនៅផ្ទះមួយក្នុងចំណោមត្រីទាំង ៣ ដើម្បីទទួលបានសារនូវរឿងដែលអាចកើតឡើងទៅលើអ្នកនៅសប្តាហ៍បន្ទាប់៖ ត្រីលេខ ១ ដំណឹងល្អនឹងមានចូលមកដល់អ្នក ដោយវាអាចជាមានការកោតសរសើរពីគុណសម្បត្តិរបស់អ្នក។ ជារឿយៗអ្នកបានធ្វើរឿងល្អជាច្រើនក្នុងជីវិត ហើយជាការពិតវានឹងត្រលប់មកវិញជាមួយការតបស្នងដែលគ្មានការរំពឹងទុក។ ចូរបន្ថែមការខិតខំ និងភាពស្មោះត្រង់ទៅក្នុងកិច្ចការងាររបស់អ្នក ហើយជារឿយៗដំណឹងល្អនឹងបន្ថែមចូលមកដល់ទៀត ជាពិសេសនៅកន្លែងការងារ នឹងមានថ្នាក់លើកោតសរសើរឲ្យតម្លៃ និងបន្ថែមគុណប្រយោជន៍ដល់អ្នក។ ត្រីលេខ ២ កុំចាប់យកឱកាសណាមួយឲ្យសោះនៅសប្តាហ៍ក្រោយ បើអ្នកគិតថាអ្នកជាមនុស្សសំណាងក៏ដោយ តែសប្តាហ៍ក្រោយនេះគឺមិនមែនជាពេលវេលាសម្រាប់អ្នកនោះទេ។ លទ្ធផលបរាជ័យ ការខកចិត្តអាចនឹងកើតមាន អ៊ីចឹងការសម្រេចចិត្តណាមួយត្រូវធ្វើដោយប្រុងប្រយ័ត្ន ហើយបើលើកពេលបានគួរតែលើក។ ត្រីលេខ ៣ សប្តាហ៍ក្រោយជាសប្តាហ៍ដ៏សំណាងមួយរបស់អ្នក ហើយជាមួយការសំណាងនេះដែរ ក៏វាមានលាយឡំដោយសារការខិតខំប្រឹងប្រែងរបស់អ្នកផ្ទាល់ ក៏ដូចជាការជ្រោមជ្រែងពីមនុស្សជុំវិញខ្លួនខ្លះៗផងដែរ៕ ប្រភព៖…




















