តើជម្រៅនៃចិត្តរបស់អ្នក ជ្រៅដូចមហាសមុទ្រអ្វី?

3
ការផ្សាយពាណិជ្ជកម្ម

ជ្រើសរើសដបទឹកអប់មួយ ក្នុងចំណោមដបទឹកអប់ទាំង៤ខាងក្រោមនេះ ដើម្បីវាស់ពីប្រវែងនៃជម្រៅចិត្តរបស់អ្នក តើមានជម្រៅជ្រៅកម្រិតណាដែរ?

206682019636022 4647 1627355544

ការផ្សាយពាណិជ្ជកម្ម

A. មហាសមុទ្រ​អា​ក​ទិ​ក

អ្នកមិនចង់ឱ្យអ្នកដទៃស្គាល់អ្នកច្រើនពេកទេ។ អ្នកជាមនុស្សដែលទាមទារឱ្យគ្រប់យ៉ាង ត្រូវតែបានដូចចិត្ត និងមានភាពល្អឥតខ្ចោះ។ ហើយអ្វីដែលអ្នកចង់ធ្វើហើយនោះ អ្នកនឹងធ្វើវាឱ្យបាន ហើយរហ័សថែមទៀតផង។ អ្នកស្អប់ភាពខ្ជះខ្ជាយ និងខ្វះការយកចិត្តទុកដាក់ខ្លាំងណាស់។

ការផ្សាយពាណិជ្ជកម្ម

B. អាត្លង់ទិក

អ្នកចូលចិត្តជជែកលេងសប្បាយជាមួយមិត្តភក្តិ។ អ្នកមានជំនាញទំនាក់ទំនងល្អ ចូលចិត្តនិយាយ និងស្តាប់អ្នកជុំវិញខ្លួន។ ទោះយ៉ាងណាក៏ដោយ អ្នកមានភាពរសើបខ្លាំងពេក ងាយទទួលឥទ្ធិពលពីអ្នកដទៃ។ ពេលខ្លះ គ្រាន់តែការគិត និងសម្ដីរបស់អ្នកដទៃតែបន្តិច ក៏អាចធ្វើឱ្យអ្នកគិតច្រើនពេញមួយថ្ងៃដែរ។ អ្នកងាយនឹងត្រូវអ្នកដទៃ ធ្វើឱ្យរំខានដល់អារម្មណ៍។

ការផ្សាយពាណិជ្ជកម្ម

C. មហាសមុទ្រឥណ្ឌា

អ្នកជាមនុស្សដែលគោរពគោលការណ៍យ៉ាងខ្ជាប់ខ្ជួន។ អ្នកជាមនុស្សឆ្លាត តែអ្នកចង់ឱ្យជីវិតដើរតាមអត្ថបទដែលមានស្រាប់ជាមុន ទោះបីអ្នកធ្វើអ្វីក៏ដោយ ត្រូវទៅតាមគម្រោងការដែលបានកំណត់ទុក។ អ្នកមិនចាប់អារម្មណ៍នឹងការភ្ញាក់ផ្អើល និងការផ្លាស់ប្តូរអ្វីទេ។ អ្នកជាមនុស្សរឹងមាំ ប្រកាន់ជំហររបស់ខ្លួន ទោះបីអ្នកដទៃនិយាយអ្វី ក៏មិនអាចកែប្រែគោលការណ៍ និងគោលជំហរបស់អ្នកបានដែរ។

ការផ្សាយពាណិជ្ជកម្ម

D. ប៉ាស៊ីហ្វិក

អ្នកជាមនុស្សដែលស្រលាញ់ រាប់អាន និងចេះបន្ទាបខ្លួន។ អ្នកចូលចិត្តគ្រានៃការជួបជុំគ្នា ជួបជុំជាមួយសាច់ញាតិ ឬមិត្តភក្តិ។ អ្នកមានគំនិត និងចូលចិត្តថែរក្សាមនុស្សដែលអ្នកស្រលាញ់។ ការលាក់ខ្លួននៅពីក្រោយរូបរាងសុភាពរាបសារ និងរ៉ូមែនទិក អ្នកលាក់ភាពទន់ខ្សោយ ដូចជាភាពមានទំនោរចង់ចូលចិត្តបង្ខំអ្នកដទៃឱ្យធ្វើដូចដែលអ្នកពេញចិត្ត៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព ៖ iOne / Knongsrok

ការផ្សាយពាណិជ្ជកម្ម