លក្ខណៈ ៣ យ៉ាង ជួយបុរសឱ្យដឹងថា ស្ត្រីមានពរជ័យច្រើន បើបានរៀបការជាមួយគ្រួសារមានតែសេចក្ដីសុខ សុភមង្គល

៤
ការផ្សាយពាណិជ្ជកម្ម

ជាទូទៅប្រសិនបើក្នុង​គ្រួសាររបស់អ្នកជា​ស្វាមីម្នាក់ដែលជាអ្នករកលុយ​ចិញ្ចឹម​គ្រួសារ នឹងជាបង្គោលគ្រួសារដ៏រឹងមាំហើយ តែងតែមានអារម្មណ៍ចង់បានភរិយាម្នាក់ ដែលអាចតប​ស្នងវិញ​ពោរពេញដោយសេចក្ដីសុខ សុភមង្គល នឹងសេចក្ដីសុខផ្លូវចិត្តដល់ស្វាមី។ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវចាំថា មិនមែនប្រពន្ធគ្រប់រូបអាចនាំមកនូវសុភមង្គលនោះទេ ប៉ុន្តែក៏អាស្រ័យលើចរិតខាងក្នុង និងខាងក្រៅផងដែរ។

ការនិយាយ៖ ការនិយាយត្រូវបានចាត់ទុកថា ជាមធ្យោបាយដ៏សំខាន់បំផុតនៃភាសាដែលឆ្លុះបញ្ចាំងពីអាកប្បកិរិយារបស់ស្ត្រី។ បើ​ជា​មនុស្ស​ស្លូតបូត ពាក្យ​ដែល​ចេញ​មក​គឺ​ទន់ភ្លន់ និង​ស្រទន់​គួរសម​។ ផ្ទុយទៅវិញ បើពាក្យសម្ដីចេញមកធ្ងន់ៗ ពោរពេញដោយភាពល្ងង់ខ្លៅ និងឆ្គាំឆ្គង នោះច្បាស់ជាជានារីដែលមានជំនឿច្រើន និងជីវិតអាត្មានិយម។ ក្នុង​គ្រួសារ​បើ​ប្រពន្ធ​និយាយ​ស្រួល ទោះបីប្តីមានអារម្មណ៍​ខឹង​ក៏​អាច​ស្ងប់​ចិត្តវិញ​ដែរ ប៉ុន្តែប្រសិនបើប្តីរបស់អ្នកកំពុងមួមៅហើយ អ្នកជាប្រពន្ធបែរជាមិនអាចនិយាយពាក្យស្រទន់ មិនយូរមិនឆាប់ទេ ជីវិត​គ្រួសារ​នឹង​ត្រូវ​រលំ​នៅថ្ងៃណាមួយជាក់ជាមិនខាន។

ការផ្សាយពាណិជ្ជកម្ម

កាយវិការ៖ ស្ត្រី​ដែល​កាយវិកាបង្ហាញពីភាពទន់ភ្លន់ ពិតជាមានលាភសំណាងណាស់ ជាពិសេសនាំមកនូវថាមពលថ្មីៗដល់គ្រួសារជានិច្ច។ ជាងនេះទៅទៀត មនុស្សស្រីដែលសើចច្រើន មិនត្រឹមតែនាំមកនូវភាពស្រស់ស្អាតខាងក្រៅដល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងនាំមកនូវសុច្ឆន្ទៈល្អៗដល់អ្នកដទៃទៀតផង។ សំខាន់បំផុតនោះ បុរស​ដែល​នៅ​ក្បែរ​ប្រពន្ធ​ប្រកបដោយ​កាយវិការ​ដ៏​ប្រណិត​​តែងតែ​មាន​មោទនភាព គ្រួសារ​មាន​សុភមង្គល​និង​ភាព​ចម្រុងចម្រើន​។

ការផ្សាយពាណិជ្ជកម្ម

មុខ៖ ប្រាកដណាស់ក្នុងនាមជាស្វាមីតែងតែចង់រស់នៅជាមួយភរិយាដែលមានទឹកមុខចុះសម្រុងគ្នា ព្រោះអាចបណ្ដាលឲ្យមានអារម្មណ៍សុខស្រួល ស្រស់ស្រាយ ជាងការរស់នៅក្បែរមនុស្សដែលមានមុខក្រញូវពេញមួយថ្ងៃ។ ម្យ៉ាងទៀត បុរសជាប្តី​បើ​អាច​រៀប​ការ​ជាមួយ​ប្រពន្ធ​ដោយ​ទឹកមុខ​មាន​ពរ​ច្រើន​តែង​ជួយ​ស្វាមី​បាន​ច្រើន​ក្នុង​ការ​ទាក់ទាញ​សំណាង ​ព្រោះ​មាន​ទឹកមុខ​ចុះសម្រុង​នឹង​ឋានសួគ៌។

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស

ការផ្សាយពាណិជ្ជកម្ម