Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
Fgfgrt
ប្លែកៗ

ជ្រើសរើសត្បូងពេជ្រមួយ ដើម្បីដឹងថា មានអ្វីកំពុងរង់ចាំអ្នកនៅចុងខែវិច្ឆិកា?

តើអ្នកជឿលើវាសនា និងការរៀបចំទុកជាមុននៃជីវិតដែរទេ? ការពិតទៅគឺវាអាចកើតមានពិតមែន ដោយអ្នកគ្រាន់តែជ្រើសរើសនៅត្បូងពេជ្រមួយ ក្នុងចំណោមពេជ្រទាំងបួនគ្រាប់ នោះអ្នកនឹងអាចដឹងបាន ថានឹងមានរឿងអ្វីកើតឡើងទៅលើអ្នកក្នុងចុងខែវិច្ឆិកាខាងមុខ៖ ត្បូងពេជ្រទី ១ អ្នកនឹងទទួលបានភាពជោគជ័យក្នុងទំនាក់ទំនងស្នេហា នៅពេលខាងមុខ ដែលអាចថា មនុស្សដែលអ្នករង់ចាំ គេនឹងរំលេចវត្តមានមកហើយ។ បើអ្នកឯកោពេលនេះ ត្រូវចាំថាមិនយូរទៀតនោះទេ ពេលវេលានៃការគូគ្រងជាមួយដៃគូជីវិត នឹងរំលេចមកដល់ឆាប់ៗនេះ។ ត្បូងពេជ្រទី ២ សំណាងគឺកំពុងរង់ចាំអ្នកនៅផ្លូវខាងមុខ ដោយអាចជាអ្នកនឹងជួបដំណឹងល្អលើផ្នែកហិរញ្ញវត្ថុ។ អាចថារយៈពេលប៉ុន្មានខែទៅមុខទៀត អ្នកនឹងទទួលបានអំណោយ ឬរបស់មានតម្លៃណាមួយ។ រាល់ការផ្សងសំណាងរបស់អ្នកនៅពេលនេះ នឹងជួយអ្នកឲ្យមានឱកាសទទួលបានលាភច្រើន។ ត្បូងពេជ្រទី ៣ វាដល់ពេលហើយដែលអ្នកត្រូវដកឃ្លាពីភាពតប់ប្រមល់ និងភាពមមាញឹកនៃជីវិតបន្តិច ហើយចូរយកពេលវេលាសម្រាកនោះទៅលំហែកាយ…

Untitled 1rtrt
ប្លែកៗ

កុរ ច មមី​ចំណោម​ឆ្នាំ​ទាំង ៥ ​លាភ​ចូល​ដល់​ផ្ទះ យីអ៊ុន​ឡើង​ខ្លាំង​ពេញ ៥ ឆ្នាំ​បន្ទាប់

ផ្អែក​តាម​ក្បួន​ហោរាសាស្ត្រ​ទស្សន៍ទាយ​ឃើញ​ថា រាសី​ចក្រ​មហា​ឆ្នាំ​ទាំង ៥ ដូច​បង្ហាញ​ក្នុង​អត្ថបទ​នេះ នៅ​រយៈ​ពេល ៥ ឆ្នាំ​ទៅ​មុខ រាប់​ចាប់​ពី​ឆ្នាំ​ថ្មី ២០២៣ ដល់ ២០២៨ នោះ​នឹង​បត់​ទៅ​ទិសដៅ​វិជ្ជមាន នាំ​លាភ​កើត​សំណាង ហូរ​ចូល​ដល់​ផ្ទះ៖ អ្នក​កើត​ឆ្នាំ​កុរ – ជ្រូក ខ្សែ​រាសី​ម្ចាស់​ឆ្នាំ​កុរ នឹង​មាន​ការ​កើន​ឡើង​ខ្លាំង​ក្នុង​រយៈ​ពេល ៥ ឆ្នាំ​បន្ទាប់ ដោយ​លំហូរ​លុយ​កាក់​នឹង​ហូរ​ចូល​យ៉ាង​សកម្ម ដូច​ទឹក​បាក់​ទំនប់ រី​ឯ​សុភមង្គល​ក្តីសុខ​ក្នុង​ក្រុម​គ្រួសារ​ក៏​នឹង​រំលេច​ឡើង​យ៉ាង​ពេញលេញ​ផង​ដែរ។ រាល់​ការ​វិនិយោគ ឬ​ចាប់ផ្តើម​របរ​រកស៊ី​ធំ​តូច​នៅ​ពេលវេលា​ខាង​មុខ នឹង​មិន​មាន​អ្វី​ត្រូវ​ព្រួយបារម្ភ​ច្រើន​ឡើយ ព្រោះ​ខ្សែ​សំណាង​បាន​ដើរ​អម​ជីវិត​ម្ចាស់​ឆ្នាំ​កុរ​ជា​បន្តបន្ទាប់ រាប់​ចាប់​ពី​ឆ្នាំ ២០២៣ ត​ទៅ តែ​យ៉ាង​ណា​ក៏​ទាមទារ​ឲ្យ​មាន​ការ​ខិតខំ​ចេញ​ពី​ខ្លួន​ឯង​លាយឡំ​មួយ​ផ្នែក​ផង។…

Rtrt
ប្លែកៗ

១៦-៣០ វិច្ឆិកា វក/ខាល​និង​ឆ្នាំ ២ នេះ ប្ដូរ​ខ្សែ​ជីវិត​ប្រែ​ទៅ​សំណាង​កើត​មាស​កើត​ប្រាក់

សេចក្ដី​លំបាក​នឹង​មិន​កើត​ឡើង​យូរ​ទៀត​នោះ​ទេ ដោយ​វា​នឹង​រសាត់​បាត់ ផ្លាស់​មក​វិញ​តែ​សំណាង​ចូល​ដល់​អ្នក​កើត​ឆ្នាំ​ទាំង ៤ ក្នុង​រយៈ​ពេល​ ១៥ ​ថ្ងៃ​ចុង​ក្រោយ នៃ​ខែ​វិច្ឆិកា ពោល​រាប់​ចាប់​ពី​ថ្ងៃ ១៦ ដល់ ៣០ នា​ដំណាច់​ខែ៖ អ្នក​កើត​ឆ្នាំ​ថោះ – ទន្សាយ មនុស្ស​កើត​ឆ្នាំ​ថោះ មិន​ថា​ជា​បុរស​ឬ​ស្រ្តី តែងតែ​មាន​ភាព​ស្រេកឃ្លាន​ចង់​មាន​ចង់​បាន ដោយ​មិន​ចេះ​នៅ​ស្ងៀម​មួយ​កន្លែង​ឡើយ។ បើ​ដាក់​ចិត្ត​ធ្វើការ​ប្រកប​របរ​រកស៊ី​មុខ​ជំនួញ​តូច​ធំ ពួក​គេ​តែងតែ​ខិតខំ​អស់​ពី​ចិត្ត ដើរ​ដោយ​កម្លាំង​កាយ​ចិត្ត និង​ព្យាយាម​ប្រើ​ខួរក្បាល​គិត​យ៉ាង​សកម្ម ដើម្បី​តែ​ពាក្យ​មួយ​ម៉ាត់​គឺ “ជោគជ័យ”។ រង្វាស់​នៃ​ដំណើរ​ជីវិត​របស់​អ្នក​កើត​ឆ្នាំ​ថោះ នៅ​ចន្លោះ​រយៈ​ពេល ១៥ ​ថ្ងៃ​ខាង​មុខ​នេះ បើ​ការ​បោះ​ជំហាន​ថ្មី នោះ​នឹង​កើត​ផ្លែផ្កា​យ៉ាង​រលូន…

Hghg
សង្គម

ចូលរដូវ​រងា ក្រោក​ពី​គេង​ កុំ​ធ្វើ​រឿង ៤ នេះ​ឲ្យ​សោះ ប្រយ័ត្ន​ដាច់​សរសៃ​ឈាម​ខួរក្បាល​មួយ​រំពេច

ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល គឺ​ជា​ជំងឺ​ដ៏​គួរ​ឲ្យ​ខ្លាច ព្រោះ​វា​កើត​ឡើង​ត្រឹម​មួយ​រំពេច អាច​បណ្តាល​ឲ្យ​ប៉ះពាល់​អាយុ​ជីវិត​របស់​អ្នក​បាន។ ខាង​ក្រោម​ជា​ទម្លាប់​មិន​ល្អ​ទាំង ៤ ដែល​អ្នក​ត្រូវ​ជៀសវាង​រៀងរាល់​ព្រឹក ជា​ពិសេស​នៅ​រដូវ​រងា កំឡុង​ចុង​ខែ​វិច្ឆិកា​នេះ​ត​ទៅ ព្រោះ​វា​ប្រឈម​ហានិភ័យ​ខ្ពស់ អាច​ឲ្យ​អ្នក​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល៖ ៤) កុំ​ស្ទុះ​ភ្លាមៗ ពេល​ក្រោក​ពី​គេង ក្នុង​រដូវ​រងា ខែ​ត្រជាក់ ពេល​អ្នក​ក្រោក​ពី​ដំណេក គួរ​តែ​សម្ងំ​មួយ​ភ្លែត​សិន រួច​ដក​ខ្លួន​ចេញ​ពី​ភួយ​ម្តង​បន្តិច កុំ​ស្ទុះ​មក​ភ្លែតៗ ព្រោះ​ពេលវេលា​នេះ បើ​ស្បែក​កំពុង​តែ​ងំ​ភាព​កក់ក្តៅ ហើយ​ស្ទុះ​មក​ប៉ះ​ភាព​ត្រជាក់​ភ្លាមៗ នោះ​ស្បែក​នឹង​រួញ​លឿន នាំ​ឲ្យ​សរសៃ​ឈាម​ក្នុង​ខ្លួន​ក៏​ប្រែប្រួល ​មិន​អាច​សម្រប​បាន​ភ្លាមៗ នាំ​ឲ្យ​វិល​មុខ​មួយ​រំពេច សម្ពាធ​ឈាម​ទាប ញ័រទ្រូង ប្រឈម​ទាំង​ដាច់​សរសៃ​ឈាម និង​គាំង​បេះដូង។ ៣)…

Dffd
សង្គម

ល្មៀត​ប្រៀប​ដូច​ឱសថ​ទិព្វ ហើយ​បើ​ចេះ​ផ្សំ​ជាមួយ​របស់​ ៣ នេះ​ទៀត ព្យាបាល​មុន​យក​ទៅ​ណា​អស់

អ្នក​អាច​ប្រើប្រាស់​ល្មៀត មក​ក្លាយ​ជា​គ្រឿង​ផ្សំ​សម្រាប់​ព្យាបាល​មុខ​មុន​យ៉ាង​មាន​ប្រសិទ្ធភាព។ លើស​ពី​នេះ​វា​ក៏​ជា​គ្រឿង​ផ្សំ ដែល​មាន​សមត្ថភាព​ពន្យឺត​ដំណើរការ​ភាព​ចាស់ ប្រឆាំង​នឹង​ការ​រលាក ជំរុញ​ការ​ផលិត​អ័រម៉ូន​អឺស្រ្តូសែន និង​បង្កើត​ជាលិកា​ស្បែក​ថ្មី​ត្រលប់​មក​វិញ​ទៀត​ផង។ យ៉ាង​ណា​ណែនាំ​សម្រាប់​អ្នក​មាន​បញ្ហា​មុខ​មុន ជា​ពិសេស ប្រសិន​ចង់​ព្យាបាល​មុខ​មុន ដោយ​ប្រើប្រាស់​រមៀត អ្នក​អាច​ច្នៃ​វា​មក​ផ្សំ​ជាមួយ​របស់​ទាំង ៣ ខាង​ក្រោម​នេះ​បាន៖ ១) រមៀត + ទឹកដោះគោ​ជូរ ទឹកដោះគោ​ជូរ​ ឬ​យ៉ាអួរ​គ្មាន​ជាតិ​ស្ករ គឺ​ល្អ​សម្រាប់​ស្បែក ហើយ​វា​មាន​ផ្ទុក​អាស៊ីដ Probiotic រួម​ជាមួយ​នឹង​សារធាតុ​រ៉ែ ដែល​ផ្តល់​សំណើម​ដល់​ស្បែក គួប​ផ្សំ​ជាមួយ​រមៀត​ផង ដូច្នេះ​អាច​កាត់​បន្ថយ​មុន បំបាត់​មុន​ក្បាល​ខ្មៅ​យ៉ាង​មាន​ប្រសិទ្ធភាព។ វិធី​ធ្វើ) លាយ​ម្សៅ​រមៀត ២ ស្លាប​ព្រា​បាយ…

Hghggh
សង្គម

កត់​ទុក​ទៅ! ក្រោយ​ទទួល​ទាន​អាហារ ៣០ នាទី ត្រូវ​លូក​ផ្លែ​ឈើ ៥ ​ដើម្បី​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម

ជំងឺ​ទឹក​នោម​ផ្អែម គឺ​ជា​ជំងឺ​ដ៏​គ្រោះថ្នាក់​បំផុត ដែល​មនុស្ស​ជា​ច្រើន​តែងតែ​ជួប​ប្រទះ ហើយ​អ្នក​ខ្លះ​ទៅ​កើត​ជំងឺ​នេះ​ដោយ​មិន​ដឹង​ខ្លួន។ យ៉ាង​ណា​ការ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម គឺ​ពិត​ជា​សំខាន់​សម្រាប់​ដំណាក់​កាល​ដើម្បី​បញ្ចៀស​អ្នក ពី​ការ​វិវត្ត​ទៅ​រក​ជំងឺ​ដ៏​កាច​សាហាវ​ខាង​លើ។ ខាង​ក្រោម Knongsrok ណែនាំ​ផ្លែ​ឈើ ៥ ប្រភេទ ដែល​អ្នក​គួរ​ទម្លាប់​ទទួល​ទាន​វា ក្រោយ​ពេល​ហូប​អាហារ​ពេល​ថ្ងៃ ឬ​ពេល​ល្ងាច​រួច ក្រោយ ៣០ នាទី ព្រោះ​វា​អាច​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព៖ ៥) ផ្លែ​ស្រ្តបឺរី ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ហើយ​វា​ផ្តល់​ប្រយោជន៍​សម្រាប់​ការ​គ្រប់គ្រង​តុល្យភាព​ជាតិ​ស្ករ​ក្នុង​ឈាម និង​ការពារ​ភាព​តានតឹង Stress។ ការ​សិក្សា​បង្ហាញ​ថា ភាព​តានតឹង​ក៏​ជា​ដើមចម​នាំ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ដែរ ដូច្នេះ​ការ​ទទួល​ទាន​ផ្លែ​ឈើ​នេះ គឺ​ល្អ​បំផុត។ ៤) ក្រូច​ថ្លុង មាន​ជាត​ទឹក…

New Copy
ប្លែកៗ

៣០ថ្ងៃចុងក្រោយ នៃឆ្នាំ ២០២២ ឆ្នាំទាំង ៤ រើខ្លួនពីទុក្ខលំបាក ផ្លូវលាភផ្លូវជ័យរីកកាន់តែធំទូលាយ

ភាពលំបាកគ្រាន់តែជាបញ្ហាបណ្ដោះអាសន្នប៉ុណ្ណោះ ដោយឆ្នាំទាំង ៤ ខាងក្រោមនេះ ក្នុងរយៈពេល ៣០ ថ្ងៃចុងក្រោយនៃឆ្នាំ ២០២២ នឹងប្រមូលយកលាភសំណាងត្រឡប់មកវិញ ផ្លូវទៅរកលុយរីកកាន់តែធំ សន្ទុះន័យក្ដីសុខ និងសំណាងកើនឡើងកាន់តែខ្លាំង។ ១. ឆ្នាំថោះ អ្នក​កើត​ឆ្នាំ​ទន្សាយ​ តែងតែ​ផ្តោត​លើ​គុណភាព​ការងារ​។ ពួក​គេ​ក៏​ស្រេក​ឃ្លាន​ខ្លាំង​ណាស់​សម្រាប់​ភាព​ជោគជ័យដែរ។ មិនមែនដោយសារតែទន្សាយស្រលាញ់លុយទេ ប៉ុន្តែដោយសារតែគាត់ចូលចិត្តប្រើលុយ ដែលគាត់រកបានជារង្វាស់នៃភាពជោគជ័យរបស់គាត់។ អ្នក​កើត​ឆ្នាំ​ទន្សាយ​ ជា​មនុស្ស​ស្មោះត្រង់ ពូកែខាងធ្វើជំនួញ ហើយ​តែង​បន្សល់ទុក​កេរ្តិ៍ឈ្មោះ​ល្អ​។ ការ​រក​លុយ​តាម​វាសនា​កាន់​តែ​មាន​ស្ថិរភាព ចុង​ឆ្នាំ ​២០២២ សម្រេច​បាន​ជំហាន​ថ្មី​ៗ ការងារ​ក៏​រលូន ។ ចាប់ពីឆ្នាំ ២០២៣…

New Copy
ទស្សនៈ

គ្មានរបស់ទាំង ៥ នេះ ទោះជាអ្នកមានចិត្តល្អប៉ុនណា គឺគ្រាន់តែជាភាពល្ងង់ខ្លៅតែប៉ុណ្ណោះ

ធ្វើជាមនុស្ស ត្រូវចិត្តល្អ ពីព្រោះនេះជាសតិសម្បជញ្ញៈធ្វើជាមនុស្ស ពេលដែលអ្នកតែងធ្វើអំពើល្អ វាមិនត្រឹមតែសន្សំគុណធម៌ ថែមទាំងអាចសន្សំលាភសំណាងសម្រាប់ខ្លួនអ្នកទៀតផង។ ប៉ុន្តែរស់នៅក្នុងសង្គមមួយនេះ គ្រាន់តែពឹងលើចិត្តល្អតែមួយមុខ គឺមិនទាន់គ្រប់គ្រាន់ឡើយ ព្រោះយើងមិនដឹងថា ទង្វើល្អដែលយើងធ្វើចំពោះគេ បានជួយដល់គេ ឬក៏អត់នោះទេ ដូច្នេះរបស់ទាំង ៥ នៅខាងក្រោមនេះ មិនអាចខ្វះមួយបានឡើយ។ ១. ចិត្តល្អត្រូវមានព្រំដែន មនុស្សម្នាក់ បើគ្មានព្រំដែនទេ គឺអាចត្រូវបានមនុស្សមួយប្រភេទធ្វើបាបជាមិនខាន មនុស្សប្រភេទនោះ គឺជាមនុស្សដែលចូលចិត្តជិះជាន់អ្នកទន់ខ្សោយ ហើយខ្លាចញញើតចំពោះអ្នកមានអំណាចបុណ្យសក្តិ ដូច្នេះហើយ ពេលដែលជួបមនុស្សបែបនេះ ចាំបាច់ត្រូវសម្រួមភាពចិត្តល្អរបស់អ្នកទុកមួយឡែកសិន ទើបមនុស្សប្រភេទនេះមិនអាចបន្តធ្វើបាបអ្នកបាន ព្រមទាំងអ្នកអាចទទួលបានការគោរពដែលអ្នកគួរមានផងដែរ។ ២. ចិត្តល្អត្រូវមានកម្រិត…

New Copy
គ្រួសារ

“ផ្ទះ”គ្រាន់តែជាអក្សរមួយតួរ ប៉ុន្តែជាសុភមង្គលមួយជីវិត

“ផ្ទះ” គឺជាពាក្យសាមញ្ញមួយ ប៉ុន្តែជាកន្លែងមួយដែលយើងស្រលាញ់ជាទីបំផុត។ មានផ្ទះ ទើបពួកយើងមិនរសាត់អណ្ដែត មានគ្រួសារ ទើបយើងមានមនុស្សយកចិត្តទុកដាក់ ដូច្នេះ ទីកន្លែងដែលមានសុភមង្គលបំផុត នោះគឺជា “ផ្ទះ”។ “ផ្ទះ” គឺជាកន្លែងដែលមានសុភមង្គលបំផុត នៅក្នុងផ្ទះមានម្តាយឪពុកយកចិត្តទុកដាក់ បារម្ភពីអ្នក ក្នុងផ្ទះមានបងប្អូនល្អចាំជួយដល់អ្នក ក្នុងផ្ទះមានមនុស្សនៅកំដរអ្នក នេះហើយទើបហៅថាសុភមង្គល។ “ផ្ទះ” គឺជាជម្រកដ៏កក់ក្តៅ ពេលមានជំងឺ មានអ្នកផ្ទះមើលថែអ្នក ពេលគ្មានប្រាក់ មានសាច់ញាត្តិផ្តល់ប្រាក់ដល់អ្នក ពេលជួបរឿងរ៉ាវ មានសាច់ញាត្តិជួយដោះស្រាយ។ មានផ្ទះ មានគ្រួសារ មានសាច់ញាតិ នេះជាភាពកក់ក្តៅដែលមិនអាចពណ៌នាបានឡើយ។ “ផ្ទះ” គឺជាទីពុំនាក់ដ៏រឹងមាំបំផុត…

Dau Bung Sau Khi An Xong
សង្គម

ទទួល​ទាន​បាយ​រួច ចេញ​សញ្ញា ៥ នេះ ​មិន​ថា​បុរស​ឬ​ស្រ្តី​ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ​ជា​បន្ទាន់

ប្រសិន​ក្រោយ​ពី​ពេល​ទទួល​ទាន​អាហារ​រួច រាងកាយ​ចេញ​សញ្ញា​ទាំង​ ៥ ខាង​ក្រោម​នេះ​មក នោះ​អ្នក​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន ហើយ​គួរ​ឆ្លៀត​ពេល​ទៅ​ជួប​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ផ្នែក​សុខភាព ព្រោះ​វា​ជា​សញ្ញា​មិន​ល្អ​ទេ៖ ៥) តឹង​ទ្រូង ដង្ហើម​ខ្លី បន្ទាប់​ពី​ទទួល​ទាន​អាហារ​រួច អ្នក​ចេញ​អាការៈ​ថប់​ទ្រូង ដក​ដង្ហើម​មិន​ចង់​ដល់​គ្នា នោះ​អាច​ជា​សញ្ញា​ព្រមាន​នៃ​ដំណាក់​កាល​ដំបូង ជំងឺ​ដាច់​សរសៃ​ឈាម​បេះដូង។ បើ​វា​នៅ​បន្ត​រំលេចចេញ​មក​ជាប់​លាប់​ជា​បន្តបន្ទាប់ នោះ​អ្នក​មិន​ត្រូវ​បណ្ដែតបណ្ដោយ​យូរ​ឡើយ។ ៤) ឈឺ​ពោះ ប្រសិន​ទទួល​ទាន​អាហារ​ចូល​ពោះ​ហើយ ចេះ​តែ​មាន​អាការៈ​ចុក​សៀត​ពោះ ឈឺ​ពោះ នោះ​ជា​បញ្ហា​ពោះ​វៀន។ អ្នក​ទទួល​ទាន​ស្រា​ញឹកញាប់ មិន​សូវ​លូក​អាហារ ក៏​អាច​ប្រឈម​អាការៈ​នេះ​ញឹកញាប់​ដែរ។ យូរ​ទៅ​វា​ក៏​អាច​វិវត្ត​ទៅ​ជា​ជំងឺ​គ្រួស​ក្នុង​ថង់​ទឹក​ប្រមាត់ រលាក​លំពែង​រ៉ាំរ៉ៃ​ក៏​មាន។ ៣) រាគ បើ​អ្នក​ឧស្សាហ៍​រាគ ក្រោយ​ទទួល​ទាន​អាហារ​រួច…

Dasdf
សង្គម

ស្រីៗ​ចែក​គ្នា​បាន​ដឹង! អាហារ ៤ មុខ​ឆ្ងាញ់​ក៏​ឆ្ងាញ់ ហើយ​ជួយ​ព្យាបាល​មុខ​មុន​ទៀត​ផង

អាហារ​ទាំង ៤ មុខ​ខាង​ក្រោម​ ស្រ្តីៗ​គ្រប់​រូប​គួរ​តែ​មាន ព្រោះ​វា​មិន​ត្រឹម​តែ​មាន​ឱជារស​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ទៀត​សោត​វា​ក៏​ជួយ​ព្យាបាល​បញ្ហា​មុខ​មុន និង​កាត់​បន្ថយ​ការ​រលាក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ៖ ១) អាហារ​សម្បូរ​វីតាមីន C វីតាមីន C វា​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ការ​ផលិត​កូឡាជែន។ ចំណែក​ឯ​កូឡាជែន​ដើរ​តួ​ជា​សរសៃ​តភ្ជាប់​រវាង​ជាលិកា​ក្នុង​រាងកាយ ជួយ​រក្សា​ស្បែក​ឲ្យ​រលោង​និង​គ្មាន​ស្នាម​ជ្រួញ។ លើស​ពី​នេះ​វា​ក៏​មាន​សមត្ថភាព​រារាំង​ការ​វិវត្ត​នៃ​ជាតិ​ពណ៌​មេឡានីន និង​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម អាច​កាត់​បន្ថយ​ការ​រលាក ការ​ឡើង​ពណ៌​ក្រហម​ស្នាម​កន្ទួល​លើ​មុខ​ផង​ដែរ។ អ្នក​គួរ​បន្ថែម​អាហារ​ដែល​មាន​ជាតិ​វីតាមីន C ជា​រៀងរាល់​ថ្ងៃ ឧទាហរណ៍​ដូច​ជា​ផ្លែ​គីវី ផ្លែ​ត្របែក និង​ផ្កា​ខាត់ណា​ជា​ដើម។ ២) អាហារ​ដែល​មាន​ជាតិ​ស័ង្កសី ស័ង្កសី​គឺ​ជា​ធាតុ​សំខាន់​សម្រាប់​រាងកាយ ដែល​មាន​ឥទ្ធិពល​ក្នុង​ការ​កាត់​បន្ថយ​ការ​រលាក ហើម និង​ការ​ឡើង​មុន។ វា​ក៏​ជួយ​ឲ្យ​ការ​ជា​សះស្បើយ​លើ​មុខ​របួស…

Hgh
សង្គម

អ្នក​ជំនាញ​ព្រមាន៖ មនុស្ស ៤ ប្រភេទ​នេះ ប្រឈម​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម

យោង​តាម​វេជ្ជបណ្ឌិត Nugyen Ba Thang ប្រធាន​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​និង​ឱសថ​ស្ថាន​ប្រចាំ​ទីក្រុង​ហូជីមិញ ​ប្រទេស​វៀតណាម បាន​ណែនាំ​ពី​ជំពូក​មនុស្ស ៤ ប្រភេទ ដែល​ប្រឈម​ហានិភ័យ​ខ្ពស់ នៃ​ការ​អាច​កើត​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល៖ ៤) អ្នក​ដែល​មាន​សមាជិក​ក្នុង​ផ្ទះ ធ្លាប់​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ប្រសិន​ក្នុង​ផ្ទះ​របស់​អ្នក មាន​ប្រវត្តិ​ធ្លាប់​មាន​អ្នក​កើត​ជំងឺ​ដ៏​គួរ​ឲ្យ​ខ្លាច​នោះ ដូច្នេះ​អ្នក​ក៏​មាន​ហានិភ័យ​ខ្ពស់​ផង​ដែរ អាច​កើត​ជំងឺ​នោះ​បាន​ដូច​គ្នា ក៏​ដោយសារ​ទម្លាប់​នៃ​ការ​រស់នៅ​ដូច​គ្នា ឬ​កត្តា​ហ្សែន។ ៣) អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​រ៉ាំរ៉ៃ ដូច​ជា​ជំងឺ​ទឹក​នោម​ផ្អែម យូរ​ទៅ​វា​ងាយ​នឹង​វិវត្ត​ឲ្យ​អ្នក​ជំងឺ​ ទៅ​រង​ផល​ប៉ះពាល់​ដល់​ផ្នែក​ផ្សេង​ទៀត ដូច​ជា​សរសៃ​ឈាម​បេះដូង សរសៃ​ប្រសាទ ភ្នែក​ ក្រលៀន ហើយ​តាម​ការ​ស្រាវជ្រាវ មនុស្ស​កើត​ជំងឺ​ទឹក​នោម​ផ្អែម…

ងថថង
សង្គម

ផ្លែ​ឈើ​ទាំង ៥ ទោះ​អ្នក​ទឹក​នោម​ផ្អែម​ក៏​ហូប​បាន​ដែរ ហើយ​ថែម​ទាំង​ជួយ​ឲ្យ​ស្រក​ទម្ងន់

ផ្លែ​ឈើ​ទាំង ៥ ខាង​ក្រោម​នេះ វា​មាន​កម្រិត​ជាតិ​ស្ករ​ទាប ដ្បិត​បើ​ឱជារស​របស់​វា​ផ្អែម​មែន​ពិត តែ​វា​មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​រាងកាយ​របស់​អ្នក​នោះ​ទេ។ មិន​ថា​តែ​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ ក៏​អាច​ទទួល​ទាន​បាន ហើយ​ថែម​ទាំង​អាច​ដុត​ខ្លាញ់​ក្នុង​រាងកាយ សម្រក​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធភាព៖ ៥) ក្រូច​ថ្លុង ជា​ផ្លែឈើ​សម្បូរ​ដោយ​វីតាមីន C និង A ហើយ​វា​មាន​កាឡូរី​ទាប មិន​ធ្វើ​ឲ្យ​ឡើង​ទម្ងន់។ យោង​តាម​អ្នក​ជំនាញ ក្រូច​ថ្លុង​ល្អ​ខ្លាំង​ណាស់ សម្រាប់​អ្នក​ដែល​មាន​ជាតិ​ខ្លាញ់​ក្នុង​ឈាម លើស​ឈាម ស្ទះ​សរសៃ​ឈាម​និង​ទឹក​នោម​ផ្អែម។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ឲ្យ​ឈ្មោះ Naringenin ដែល​មាន​ក្នុង​នោះ អាច​ជួយ​ថ្លើម​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​លើស​យ៉ាង​ល្អ ហើយ​ក៏​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​ល្អ​ប្រសើរ។ អ្នក​ជំនាញ​ណែនាំ​ឲ្យ​គួរ​ទទួល​ទាន​ផ្លែ​ក្រូច​ថ្លុង ពី​កន្លះ​ផ្លែ​ទៅ ១ ផ្លែ/ថ្ងៃ…

New Copy
ប្លែកៗ

អស់ទុក្ខផុតគ្រោះ! តារាមហាសំណាងទាំង ៤ ជួបលាភធំក្នុងឆ្នាំ ២០២៣

តារាស្រីទាំង ៤ ដួងខាងក្រោមនេះ ឆ្នាំ២០២២ បានជួបការលំបាកច្រើន ទឹកភ្នែក នឿយហត់ ទុក្ខលើទុក្ខរាប់មិនអស់ ប៉ុន្តែចូលដល់ឆ្នាំ ២០២៣ នឹងមានលាភសំណាង «ពរជ័យ» ព្រោះតែការប្រឹងប្រែងរបស់ពួកគេ ទទួលបានការគាំទ្រពីទេវតាទ្រព្យសំណាង និងសុភមង្គល ​ទាំង​ស្នេហា​ និង​លុយកាក់ និងវិលមករកពួកគេវិញចាប់ពីដើមឆ្នាំ ដល់ចុងឆ្នាំ។ ១. ឆ្នាំឆ្លូវ នៅឆ្នាំ ២០២២ (ឆ្នាំខ្លា) ស្ត្រីឆ្នាំឆ្លូវត្រូវហៅវាថាជាទុក្ខរាប់មិនអស់ ដោយទើបតែជួបគ្រោះបញ្ហា។ អាច​នឹង​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ឬ​មាន​ជំងឺ​រ៉ាំរ៉ៃ​យំ​ស្រក់​ទឹក​ភ្នែក។ ទោះជាយ៉ាងនេះក្តី សូមកុំសោកស្ដាយ និងបាក់ទឹកចិត្តពេក ព្រោះឆ្នាំ…

Dfdfdf
សង្គម

ងាយៗ​តែ​ពិបាក​ឆ្លើយ! គេង​ប្រើ​ខ្នើយ​ខ្ពស់​ឬ​ខ្នើយ​ទាប ទើប​ល្អ​ចំពោះ​សុខភាព?

របៀប​នៃ​ការ​ជ្រើសរើស​ខ្នើយ​គេង គឺ​ជះ​ឥទ្ធិពល​ដល់​ដំណេក​របស់​អ្នក​បាន ហើយ​ការ​ជ្រើសរើស​ខុស ​វា​មិន​បាន​នាំ​ប្រយោជន៍​សុខភាព​សម្រាប់​អ្នក​នោះ​ទេ ផ្ទុយ​ទៅ​វិញ មាន​តែ​ផល​ប៉ះពាល់​ដល់​ឆ្អឹងឆ្អែង​និង​សរីរាង្គ​មួយ​ចំនួន​ទៀត​ផង។ សំណួរ​សួរ​ថា តើ​ការ​ជ្រើសរើស​ខ្នើយ​ទាប ឬ​ខ្នើយ​ខ្ពស់ ដែល​ល្អ​ចំពោះ​សុខភាព? ចម្លើយ​សាមញ្ញ​បំផុត៖ គឺ​កុំ​យក​ខ្នើយ​ខ្ពស់​ពេក ហើយ​កុំ​យក​ទាប​ពេក ជា​រួម​គឺ​នៅ​កម្ពស់​ល្មម ចន្លោះ​ពី ១០ ទៅ ១៥ សង់ទីម៉ែត្រ។ ១) ផល​ប៉ះពាល់​នៃ​ការ​គេង​ខ្នើយ​ខ្ពស់​ពេក មនុស្ស​ជា​ច្រើន​គិត​ថា ការ​ប្រើ​ខ្នើយ​ខ្ពស់​ពេក អាច​ធ្វើ​ឲ្យ​គេង​លក់​ស្រួល តែ​ការ​ពិត វា​ជះ​ផល​អាក្រក់​ទៅ​វិញ​ទេ ដោយ​វា​ងាយ​ធ្វើ​ឲ្យ​រង​ការ​ឈឺចាប់​ត្រង់​ផ្នែក​ឆ្អឹង​ក និង​សាច់ដុំ​មួយ​ចំនួន​នៅ​តំបន់​ក រហូត​ដល់​ជួនកាល​អាច​រហែក​សាច់ដុំ​ ពេល​យើង​កំពុង​គេង​ក៏​មាន។ ទន្ទឹម​ពេល​ជាមួយ​គ្នា​នេះ វា​ក៏​ធ្វើ​ឲ្យ​ចរន្ត​ឈាម​បញ្ជូន​ទៅ​កាន់​ខួរក្បាល…

Photo1621407180073 16214071803181637436669
សង្គម

៤ ពេល​នេះ ទោះ​ងងុយ​ប៉ុណ្ណា​ក៏​កុំ​គេង ប្រយ័ត្ន​បិទ​ភ្នែក​ទៅ​លែង​ក្រោក​ជា​រៀង​រហូត

មិន​សុទ្ធ​តែ​គ្រប់​ពេល ឲ្យ​តែ​ងងុយ ឲ្យ​តែ​នឿយ​បើក​ភ្នែក​លែង​រួច អ្នក​ត្រូវ​បណ្តោយ​ខ្លួន​ឯង​ឲ្យ​បិទ​ភ្នែក​គេង​នោះ​ទេ ព្រោះ​ក្នុង​ស្ថានភាព​ទាំង ៤ ខាង​ក្រោម វា​ពិត​ជា​អាច​ប្រឈម​គ្រោះថ្នាក់​ធ្ងន់ធ្ងរ អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​អ្នក​ក៏​ថា​បាន៖ ៤) ពេល​ស្រវឹង​ជោកជាំ បន្ទាប់​ពី​ទទួល​ស្រា​ជោកជាំ អ្នក​នឹង​មាន​អារម្មណ៍​ងងុយ​គេង ហើយ​បើ​ឃើញ​គ្រែ គឺ​ដឹង​តែ​ទម្រេត​ខ្លួន​បិទ​ភ្នែក​លក់​ភ្លាមៗ​ហើយ តែ​យ៉ាង​ណា​ពេលវេលា​នេះ មិន​ល្អ​នោះ​ទេ​ចំពោះ​សុខភាព ហើយ​អាច​ប្រឈម​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ។ អ្នក​ស្រវឹង​ជោកជាំ នៅ​ពេល​គេង អាច​ប្រឈម​ការ​ក្អួត​ចង្អោរ ចាល់​អាហារ​ទៅ​ក្នុង​បំពង់​ខ្យល់ ធ្វើ​ឲ្យ​ថប់​ដង្ហើម បាត់បង់​អុកស៊ីហ្សែន​ គាំង​ស្លាប់​មួយ​រំពេច​ដោយ​មិន​ដឹង​ខ្លួន។ ៣) កុំ​គេង​ពេល​សក់​នៅ​សើម មនុស្ស​មួយ​ចំនួន មាន​ទម្លាប់​ចូល​គេង​ភ្លាមៗ បន្ទាប់​ពី​ទើប​តែ​កក់​សក់​ហើយ ឬ​ទាំង​ដែល​សក់​របស់​ពួក​គេ​នៅ​សើម។ ទម្លាប់​បែប​នេះ…

ថដដថ
សង្គម

នៅ​ជប៉ុន​មាន​ភូមិ​មួយ​នោះ ប្រជាជន​អាយុ​វែង​ណាស់ តាម​ពិត​ដោយសារ​អាថ៌កំបាំង ៥ នេះ​សោះ

នៅ​ភូមិ Ogimi ស្រុក Kunigami ខេត្ត Okinawa ជា​តំបន់​ដែល​មាន​ប្រជាជន​ជប៉ុន​អាយុ​វែង​ជាង​គេ ដោយ​ជា​មធ្យម​ក្នុង​តំបន់​នោះ ពួក​គេ​អាច​រស់នៅ​ដល់​អាយុ ៨១,២ ឆ្នាំ ដោយ​ស្រ្តី​ជា​មធ្យម​មាន​អាយុ​ដល់ ៨៦ ឆ្នាំ ហើយ​បុរស​អាយុ ៧៥ ឆ្នាំ។ បើ​តាម​ការ​ស្រាវជ្រាវ​ពី​ទម្លាប់​រស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់​នោះ គឺ​ពួក​គេ​មាន​អាថ៌កំបាំង​នៃ​ការ​ទទួល​ទាន​គួរ​ឲ្យ​ចាប់​អារម្មណ៍ ៥ ដែល​ថ្ងៃ​នេះ Knongsrok សូម​លើក​មក​ចែករំលែក​បងប្អូន​យើង​នៅ​កម្ពុជា​ឲ្យ​បាន​ដឹង៖ ៥) ដំឡូង​ជ្វា​ពណ៌​ស្វាយ នៅ​ទី​នោះ​គេ​ពេញ​និយម​ទទួល​ទាន​ដំឡូង​ជ្វា​ពណ៌​ស្វាយ​ខ្លាំង​ណាស់ ដោយសារ​វា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន C ដោយ​វា​អាច​ការពារ​យើង​ពី​ការ​បង្ក​រោគ​ជា​ច្រើន​មក​កាន់​រាងកាយ មិន​ថា​តែ​ជំងឺ​ទឹក​នោម​ផ្អែម សរសៃ​ឈាម​បេះដូង…

Untitled 1
PR

សារៈសំខាន់នៃការអប់រំកុមារតូច ៖ របៀប និងមូលហេតុដែលការបង្រៀន និងការរៀននៅសាលាអន្តរជាតិ Shrewsbury ភ្នំពេញមានលក្ខណះខុសប្លែក និងពិសេសពីគេ

រាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២ ទម្រង់នីមួយៗនៃការអភិវឌ្ឍន៍នៅក្នុងកម្មវិធីសិក្សានៃការអប់រំកុមារតូចគឺជាមូលដ្ឋានគ្រឹះសម្រាប់ការរៀនសូត្រនាពេលអនាគតសម្រាប់កូនៗរបស់អ្នក។ សមាសធាតុផ្សំជាច្រើនអាស្រ័យលើពេលវេលាដោយសារតែកត្តាជីវសាស្រ្តដែលអនុញ្ញាតឱ្យមានការផ្សារភ្ជាប់នឹងខួរក្បាលយ៉ាងឆាប់រហ័ស ជាពិសេសក្នុងកំឡុងពេលបីឆ្នាំដំបូងនៃជីវិត ប៉ុន្តែនៅតែបន្តលូតលាស់រហូតក្នុងវ័យកុមារភាព។ ជំហានលូតលាស់អភិវឌ្ឍន៍ដែលខកខាននៅដំណាក់កាលដំបូងនេះ គឺជាដំណាក់កាលសំខាន់ដែលពិបាកដោះស្រាយនៅពេលក្រោយ ដូច្នេះវាមានសារៈសំខាន់ណាស់ដែលការប្រាស្រ័យទាក់ទងនិងបទពិសោធន៍របស់កុមារក្នុងរយៈពេលពីរបីឆ្នាំដំបូងជួយដល់ការអភិវឌ្ឍន៍របស់ពួកគេនៅក្នុងផ្នែកមូលដ្ឋានទាំងនេះ។ នៅសាលាអន្តរជាតិ Shrewsbury ភ្នំពេញយើងយល់អំពីសារៈសំខាន់ដ៏ធំធេងនៃការងាររបស់យើងក្នុងការអប់រំកុមារតូច ហើយការបង្កើតវិធីសាស្រ្តឱ្យសមស្របក្នុងការបង្កើនវឌ្ឍនភាពឲ្យបានច្រើនបំផុតសម្រាប់សិស្សានុសិស្សវ័យក្មេងរបស់សាលា។ យើងទទួលស្គាល់ថាកុមារគ្រប់រូបមានលក្ខណៈពិសេសប្លែកពីគ្នា ហើយកុមារគ្រប់រូបគួរតែផ្ដោតសំខាន់លើដំណើរសិក្សារបស់ពួកគេផ្ទាល់។ ដូច្នេះហើយ កុមារគឺជាចំណុចកណ្ដាលនៃគ្រប់យ៉ាងដែលយើងធ្វើនៅសាលា Shrewsbury ។ កុមារតូចៗមានភ្នាក់ងារអប់រំទាំងពីរ និងមានការចង់ដឹងចង់ឃើញពីធម្មជាតិ ទៅលើការរៀនសូត្រ។ ពួកគេក៏នឹងប្រាស្រ័យទាក់ទងជាមួយមិត្តភក្ដិ មនុស្សពេញវ័យ និងពិភពលោកជុំវិញពួកគេតាមរបៀបផ្សេងៗគ្នា។ យើងទទួលស្គាល់យ៉ាងពេញទំហឹងថា កុមារម្នាក់ៗនឹងមានការលូតលាស់អភិវឌ្ឍន៍ខុសពីគ្នា ហើយការរៀនសូត្រ…

New Copy
ប្លែកៗ

២០២៣! តារាស្រី ៣ ដួង ក្លាហាន ហ៊ានគិត និងធ្វើ មានឱកាសផ្លាស់ប្តូរជោគវាសនាខ្លួនឯងកាន់តែប្រសើរឡើងខ្លាំង

ជំនួសឱ្យការបណ្ដែតបណ្ដោយទៅតាមព្រឹងវាសនា ឬអាងតែលើសរូបសម្រស់ស្រស់ស្អាត មនុស្សស្រីដែលកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ ខុសពីស្រីដទៃ ពួកគេគឺជាមនុស្សដែលមានគំនិតវែងឆ្ងាយ ហ៊ានគិត ហ៊ាននិយាយ ហ៊ានទទួល ជាមនុស្សដែលរឹងមាំខ្លាំង។ ដូច្នេះហើយ នៅឆ្នាំ ២០២៣ ខាងមុខនេះ មនុស្សស្រីទាំងនេះ នឹងកែប្រែខ្សែជីវិតរបស់ខ្លួន កាន់តែរឹងមាំ កើនឡើងទ្វេដង ជាពិសេសគឺ អាចរកចំណូលបានកាន់តែច្រើន សល់លុយវាល់លាន។ ១. ឆ្នាំជូត មិន​ត្រឹម​តែ​ជា​មនុស្ស​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ប៉ុណ្ណោះ​ទេ មនុស្សស្រីដែលកើតឆ្នាំជូត ក៏​មាន​ចិត្ត​រឹង​មាំ និង​មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​រឿង​ដោយ​ស្ងប់​ស្ងាត់​ផង​ដែរ។ ដូច្នេះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ មនុស្សស្រី​ឆ្នាំ​ជូត​មិន​ចង់​ទុក​ចោល​ឡើយ។ នៅពេលណាដែលពួកគេជួបការលំបាក ពួកគេនឹងមិនចុះចាញ់ដោយងាយនោះទេ…

Vbbvfg
សង្គម

ត្រូវចាំ! អាហារ ៥ នេះ មិនអាចផឹកលាយជាមួយទឹកដោះគោបានទេ

ទឹកដោះគោគឺជាអាហារសុខភាព ប៉ុន្តែវាមិនចេះតែអាចផឹកលាយជាមួយអាហារឬរបស់ផ្សេងទៀតបានតាមចិត្តចង់នោះទេ ព្រោះវាអាចនាំឲ្យពុល ឬកាត់បន្ថយគុណភាពនៃទឹកដោះគោ៖ ៥) កុំបន្ថែមទឹកស្ករ ឬស្ករទៅក្នុងទឹកដោះគោក្តៅ ការធ្វើបែបនេះជារឿងមិនត្រឹមត្រូវទេ ព្រោះវាធ្វើឲ្យ Lysine នៅក្នុងទឹកដោះគោ ងាយមានប្រតិកម្មជាមួយស្ករ ឲ្យកើតមានសមាសធាតុពុល Fructose Lysine អាចបង្កគ្រោះថ្នាក់សម្រាប់សុខភាពមនុស្សបាន។ ៤) កុំផឹកទឹកដោះគោជាមួយទឹកក្រូច ឬទឹកក្រូចឆ្មារ ការបន្ថែមទឹកក្រូច ឬទឹកក្រូចឆ្មារទៅក្នុងទឹកដោះគោអាចជាការបន្ថែមឱជារសដ៏ឆ្ងាញ់មួយ ប៉ុន្តែកុំគិតឲ្យសោះ ថាវាអាចផ្តល់អត្ថប្រយោជន៍ទ្វេដងចំពោះសុខភាព ដ្បិតបើទឹកក្រូចឬទឹកក្រូចឆ្មារល្អស្រាប់ហើយក៏ដោយ។ នោះក៏ដោយសារតែទឹកក្រូចឬទឹកក្រូចឆ្មារ មានផ្ទុកនូវអាស៊ីដច្រើន ហើយពេលវាចូលប្រតិកម្មជាមួយប្រូតេអ៊ីនក្នុងទឹកដោះគោ នោះនឹងនាំឲ្យអាហារូបត្ថម្ភរបស់ទឹកដោះគោ ចាប់ផ្តើមមានការចុះខ្សោយ។ ៣) កុំលាយទឹកដោះគោជាមួយសូកូឡា ពេលលាយចូលរបស់ទាំងពីរនេះ…

Gffg
សង្គម

សុំ​ពេល​ត្រឹម ១ នាទី សាក​ចលនា​ ៣ នេះ​មុន​ចូល​គេង ដើម្បី​ស្រក​ខ្លាញ់​ក្បាល​ពោះ​

មុន​ពេល​ចូល​គេង​ ចាយ​ពេល​តែ​ប៉ុន្មាន​នាទី ជាមួយ​តែ​ការ​អនុវត្ត​នូវ​ចលនា​សាមញ្ញ​មួយ​ចំនួន​ដូច​ខាង​ក្រោម ក៏​អាច​ជួយ​ឲ្យ​អ្នក​ស្រក​ខ្លាញ់​ក្បាល​ពោះ​ និង​ជួយ​ឲ្យ​ដំណេក​ស្កល់ស្កល់​យ៉ាង​មាន​ប្រសិទ្ធភាព៖ ចលនា​ទី ១ ទម្រេត​ខ្នង​លើ​គ្រែ ឬ​កម្រាល​ព្រំ​ណា​មួយ បន្ទាប់​មក​លើក​ជង្គង់​អ្នក​ឡើង​មក​លើ ហើយ​យក​ដៃ​ទៅ​ឱប​ជើង​ទាំង​សង​ខាង​ រួច​ព្យាយាម​ទាញ​វា​មក​ស្មើ​ក្បាល​ពោះ។ រក្សា​ចលនា​បែប​នេះ​ឲ្យ​នឹង​ថ្កល់​រយៈ​ពេល ១ នាទី រួច​ដក​ដង្ហើម​វែងៗ​ប្រហែល ៨ ទៅ ១០ ដង្ហើម សឹម​ទម្លាក់​ជើង​ចុះ​វិញ។ លំហាត់ប្រាណ​នេះ​ធ្វើ​ឲ្យ​ឡើង​រឹង​សាច់ដុំ​ក្បាល​ពោះ ភ្លៅ និង​ខ្នង​ខាង​ក្រោម ដែល​វា​សម្រួល​ទាំង​សរសៃ​កុំ​ឲ្យ​ស្ពឹក និង​ជួយ​ដុត​ខ្លាញ់​ក្បាល​ពោះ​បាន​មួយ​ផ្នែក។ ចលនា​ទី ២ ដេក​លើ​ផ្ទៃ​រាប​ស្មើ ឬ​លើ​គ្រែ ហើយ​ដាក់​គូទ​ទល់​នឹង​ជញ្ជាំង រួច​លើក​ជើង​ឡើង​ទៅ​ខាង​លើ…