កុរ ច មមី​ចំណោម​ឆ្នាំ​ទាំង ៥ ​លាភ​ចូល​ដល់​ផ្ទះ យីអ៊ុន​ឡើង​ខ្លាំង​ពេញ ៥ ឆ្នាំ​បន្ទាប់

Untitled 1rtrt
ការផ្សាយពាណិជ្ជកម្ម

ផ្អែក​តាម​ក្បួន​ហោរាសាស្ត្រ​ទស្សន៍ទាយ​ឃើញ​ថា រាសី​ចក្រ​មហា​ឆ្នាំ​ទាំង ៥ ដូច​បង្ហាញ​ក្នុង​អត្ថបទ​នេះ នៅ​រយៈ​ពេល ៥ ឆ្នាំ​ទៅ​មុខ រាប់​ចាប់​ពី​ឆ្នាំ​ថ្មី ២០២៣ ដល់ ២០២៨ នោះ​នឹង​បត់​ទៅ​ទិសដៅ​វិជ្ជមាន នាំ​លាភ​កើត​សំណាង ហូរ​ចូល​ដល់​ផ្ទះ៖

អ្នក​កើត​ឆ្នាំ​កុរ – ជ្រូក

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20221116 134829
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ខ្សែ​រាសី​ម្ចាស់​ឆ្នាំ​កុរ នឹង​មាន​ការ​កើន​ឡើង​ខ្លាំង​ក្នុង​រយៈ​ពេល ៥ ឆ្នាំ​បន្ទាប់ ដោយ​លំហូរ​លុយ​កាក់​នឹង​ហូរ​ចូល​យ៉ាង​សកម្ម ដូច​ទឹក​បាក់​ទំនប់ រី​ឯ​សុភមង្គល​ក្តីសុខ​ក្នុង​ក្រុម​គ្រួសារ​ក៏​នឹង​រំលេច​ឡើង​យ៉ាង​ពេញលេញ​ផង​ដែរ។

រាល់​ការ​វិនិយោគ ឬ​ចាប់ផ្តើម​របរ​រកស៊ី​ធំ​តូច​នៅ​ពេលវេលា​ខាង​មុខ នឹង​មិន​មាន​អ្វី​ត្រូវ​ព្រួយបារម្ភ​ច្រើន​ឡើយ ព្រោះ​ខ្សែ​សំណាង​បាន​ដើរ​អម​ជីវិត​ម្ចាស់​ឆ្នាំ​កុរ​ជា​បន្តបន្ទាប់ រាប់​ចាប់​ពី​ឆ្នាំ ២០២៣ ត​ទៅ តែ​យ៉ាង​ណា​ក៏​ទាមទារ​ឲ្យ​មាន​ការ​ខិតខំ​ចេញ​ពី​ខ្លួន​ឯង​លាយឡំ​មួយ​ផ្នែក​ផង។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​ច – ឆ្កែ

Ice_screenshot_20221116 134825
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ឆ្នាំ​ ២០២២ មិន​រាប់​ជា​ឆ្នាំ​ល្អ​ប៉ុន្មាន​នោះ​ទេ តែ​ក្រោយ​ផ្លាស់​ចូល​ឆ្នាំ​ថ្មី ២០២៣ ជោគជតា​រាសី​ម្ចាស់​ឆ្នាំ​ច នឹង​ប្រែ​ទៅ​ជា​ល្អ​ម្តង​បន្តិចៗ ត​ ៥ ឆ្នាំ​ទៅ​មុខ ដល់ ២០២៨ ជា​ពេលវេលា​ដែល​នឹង​កើត​មាន​សំណាង​ធំ​បំផុត។

ការផ្សាយពាណិជ្ជកម្ម

ពេលវេលា​ក្នុង​ការ​ប្រមូល​ទ្រព្យ ប្រមូល​មាស​ប្រាក់​សម្រាប់​ជីវិត ​ម្ចាស់​ឆ្នាំ នឹង​បាន​ឃើញ​កើត​ឡើង​ជា​បណ្តើរៗ ចាប់​ពី​ថ្ងៃ​ទី ១ ដើម​ឆ្នាំ​ ២០២៣។

អ្នក​កើត​ឆ្នាំ​មមី – សេះ

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20221116 134822
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ខ្សែ​បន្ទាត់​ជោគវាសនា​របស់​ម្ចាស់​ឆ្នាំ​មមី នឹង​ឆ្ពោះ​ទៅ​សញ្ញា​ពណ៌​បៃតង ឬ​ជា​ការ​កើន​ឡើង​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់។ ការ​ប្រឈម​នឹង​សត្រូវ ឬ​គូ​ប្រជែង​ធំ​តូច គឺ​ឆ្នាំ​សេះ នឹង​អាច​យក​ឈ្នះ បោល​ទៅ​មុខ​យ៉ាង​លឿន នាំ​ឲ្យ​ជួប​ឱកាស​ល្អៗ​ក្នុង​ជីវិត កើន​ប្រាក់​ចំណូល ដល់​រក​បាន​ទិញ​ផ្ទះ​ទិញ​ឡាន​ឡើង​សេរ៊ី​ថ្មី​ទៀត​ផង។

អ្នក​កើត​ឆ្នាំ​វក – ស្វា

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20221116 134818
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចំពោះ​រាសី​ម្ចាស់​ឆ្នាំ​វក ក៏​នឹង​មាន​ការ​ប្រែប្រួល​ច្រើន​ដូច​គ្នា នៅ​ចន្លោះ​ឆ្នាំ ២០២៣ ដល់ ២០២៨។ បើ​ទោះ​បី​កើត​មាន​បញ្ហា​ប្រឈម​ក្នុង​ជីវិត តែ​ក៏​មាន​សំណាង​លាយ​ឡំ​ដល់​លុប​ជិត​បាត់​អស់​គ្រោះ​លំបាក​ទាំង​នោះ ហើយ​ជំនួស​ចូល​មក​វិញ តែ​មាស​តែ​ប្រាក់ ពន្លឺ​ភ្លឺ​ចិញ្ចាច​នាំ​ឲ្យ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​កាន់​តែ​រឹងមាំ។

ដំណឹង​ល្អ​បំផុត​សម្រាប់​ម្ចាស់​ឆ្នាំ​វក នៅ​ចន្លោះ ៥ ឆ្នាំ​បន្ទាប់ ក៏​ទំនង​នឹង​រក​បាន​គូស្រករ ជា​គូគាប់​ភ្ជាប់​និស្ស័យ មិន​ថា​តែ​ជា​បុរស ឬ​ស្រ្តី នឹង​ទទួល​បាន​ដៃ​គូ​ដ៏​ល្អ គឺ​ជា​និស្ស័យ​ពី​អតីត​ជាតិ​នោះ​ឯង។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

Ice_screenshot_20221116 134812
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រុងរឿង មាន​បាន រីក​ទ្រព្យ​ទិញ​បាន​ឡាន​ថ្មី សល់​ដី​សល់​ផ្ទះ​ជា​ហែហូរ សម្រាប់​អ្នក​កើត​ឆ្នាំ​គោ នៅ​ចន្លោះ​ឆ្នាំ ២០២៣ ដល់ ២០២៨។ វា​គឺ​ជា​ផល កើត​ចេញ​ពី​ការ​តបស្នង នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​បូកផ្សំ​នឹង​ពេលវេលា​សំណាង​ត្រូវ​កើត​ឡើង​ផល ម្ល៉េះ​អ្នក​លា​ដៃ​ទទួល​យក​វា​ទៅ កុំ​មាន​ការ​ស្ទាក់ស្ទើរ​អី៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម