សេចក្ដីលំបាកនឹងមិនកើតឡើងយូរទៀតនោះទេ ដោយវានឹងរសាត់បាត់ ផ្លាស់មកវិញតែសំណាងចូលដល់អ្នកកើតឆ្នាំទាំង ៤ ក្នុងរយៈពេល ១៥ ថ្ងៃចុងក្រោយ នៃខែវិច្ឆិកា ពោលរាប់ចាប់ពីថ្ងៃ ១៦ ដល់ ៣០ នាដំណាច់ខែ៖
អ្នកកើតឆ្នាំថោះ – ទន្សាយ

មនុស្សកើតឆ្នាំថោះ មិនថាជាបុរសឬស្រ្តី តែងតែមានភាពស្រេកឃ្លានចង់មានចង់បាន ដោយមិនចេះនៅស្ងៀមមួយកន្លែងឡើយ។ បើដាក់ចិត្តធ្វើការប្រកបរបររកស៊ីមុខជំនួញតូចធំ ពួកគេតែងតែខិតខំអស់ពីចិត្ត ដើរដោយកម្លាំងកាយចិត្ត និងព្យាយាមប្រើខួរក្បាលគិតយ៉ាងសកម្ម ដើម្បីតែពាក្យមួយម៉ាត់គឺ “ជោគជ័យ”។
រង្វាស់នៃដំណើរជីវិតរបស់អ្នកកើតឆ្នាំថោះ នៅចន្លោះរយៈពេល ១៥ ថ្ងៃខាងមុខនេះ បើការបោះជំហានថ្មី នោះនឹងកើតផ្លែផ្កាយ៉ាងរលូន រួចបើដើរក្បួនលើរបរការងារចាស់ដែលមានស្រាប់ ម្ល៉េះនឹងកើតផលចំណេញខ្ពស់ជាងពេលមុន។ លុយជាច្រើននឹងធ្លាក់ចូលហោប៉ៅ រាប់ថាជីវិត គ្មានពាក្យលំបាកទេ នៅចន្លោះពេលវេលាដូចបង្ហាញខាងលើ។
អ្នកកើតឆ្នាំខាល – ខ្លា

មនុស្សនេះ សាមញ្ញនិងមានទឹកចិត្តល្អខ្លាំងណាស់ ហើយរាប់អានគ្នាដោយមិនគិតពីរឿងលុយកាក់ ពោលទំនាក់ទំនងជាមួយមនុស្សតូចធំ គឺរាប់អានប្រើចិត្តនឹងចិត្ត។ ដោយឡែកទំនួលខុសត្រូវរបស់អ្នកកើតឆ្នាំខាល ក៏មានខ្ពស់ផងដែរ មិនថាតែក្នុងកិច្ចការងារ របររកស៊ី ឬទំនាក់ទំនងស្នេហា។
ងាកមកហោរាសាស្រ្តនៅរយៈពេល ១៥ ថ្ងៃ រាប់ពីថ្ងៃទី ១៦ ដល់ ៣០ វិច្ឆិកា ទាយថា អ្នកកើតឆ្នាំខាល នឹងមានអំណាចពន្លឺនៃមាសនៃប្រាក់ កើតហូរប្រាក់កាក់យ៉ាងសន្ធឹកដូចទឹកទន្លេចូលមកក្នុងជីវិត។ ក្តីស្រមៃ ក៏ដូចជាបំណងប្រាថ្នាដ៏ធំមួយ ក៏នឹងសម្រេចបានដូចចិត្ត សម្រាប់ម្ចាស់ឆ្នាំខាលនាពេលវេលានេះផងដែរ។
អ្នកកើតឆ្នាំវក – ស្វា

ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ម្ចាស់ឆ្នាំវក តែងតែដើរទៅមុខដោយមានទំនុកចិត្តខ្ពស់ និងគិតឃើញចក្ខុវិស័យ ក៏ដូចជាគំនិតពោរពេញដោយភាពសុទិដ្ឋិនិយម ហើយចូលចិត្តសិក្សារៀនសូត្ររឿងរ៉ាវថ្មី និងបំពេញរាល់ចំណុចខ្វះខាតដែលខ្លួនមាន។
តាមក្បួនហោរាសាស្ត្រមើលឃើញនៅចន្លោះថ្ងៃទី ១៦ ដល់ ៣០ វិច្ឆិកា ថាម្ចាស់ឆ្នាំវក នឹងអាចជម្នះរាល់ការលំបាកតូចធំ ជារួមបញ្ហាដែលជួបប្រទះកាលពីសប្តាហ៍មុនៗ ក៏នឹងត្រូវបានដោះស្រាយ ហើយបញ្ច្រាសមកវិញ នៅភាពរីកចម្រើនក្នុងជីវិត កើតមាសកើតប្រាក់ ពន្លឺហុងស៊ុយចូលតាំងពីព្រលឹមទល់ព្រលប់ឥតចន្លោះថ្ងៃ។
អ្នកកើតឆ្នាំកុរ – ជ្រូក

មិនថាតែជាបុរស ឬស្ត្រី ម្ចាស់ឆ្នាំកុរ តែងមានការអត់ធ្មត់ មានភាពតស៊ូ អំណត់អត់ធន់ខ្ពស់ណាស់ក្នុងជីវិត ហើយពេលវេលាខាងមុខ ក៏នឹងតបស្នងនូវការខិតខំប្រឹងប្រែងដែលពួកគេបានសាងកាលពីខែចាស់។
ជោគជតារាសីម្ចាស់ឆ្នាំកុរ នឹងជួបប្រាក់ចំណូលហូរចូលហោប៉ៅខ្ពស់ជាងតួលេខខែចាស់ ជារួមលែងឲ្យមានការព្រួយបារម្ភ ត្រូវខ្វល់ខ្វាយនឹងរឿងលុយកាក់ទៀតហើយ។ ពេលវេលា ១៥ ថ្ងៃ ១៦-៣០ វិច្ឆិកា ជាពេលវេលាកើបមាសកើបប្រាក់ ដែលអ្នកកើតឆ្នាំកុរ ទន្ទឹងរង់ចាំអស់កាលជាយូរ៕
ប្រភព៖ បរទេស

