
តើមួយណាជាប្រភេទដៃរបស់អ្នក វានឹងបង្ហាញពីជោគជតា និងអនាគតក្នុងជីវិតអ្នកបានយ៉ាងច្បាស់
យោងទៅតាមអ្នកជំនាញខាងផ្នែកវិទ្យាសាស្ត្រ វាសនាមនុស្សម្នាក់ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងដៃរបស់មនុស្សម្នាក់ អនាគតនៃភាពសម្បូរបែប ឬភាពក្រីក្រក៏អាចត្រូវបានគេព្យាករណ៍តាមរយៈកណ្តាប់ដៃ និងរាប់ចំនួនខ្សែដែលមានដូចក្នុងរូបនេះដែរ។ ១. ប្រសិនបើមានផ្លូវតែមួយ ៖ អ្នកគឺជាប្រភេទមនុស្សដែលមិនចូលចិត្តប្រកួតប្រជែង បុគ្គលិកលក្ខណៈរបស់អ្នកគឺសាមញ្ញណាស់ អ្នកតែងតែចង់បានជីវិតប្រកបដោយសន្តិភាព និងស្ថិរភាព។ មិនថាអ្នកមានលុយប៉ុន្មានទេ តែអ្នកគ្រាន់តែចង់មានញុំាបានគ្រប់គ្រាន់តែប៉ុណ្ណោះ។ សម្រាប់រឿងដូចជាកិត្តិនាម ឬអាជីពវាមិនមែនជាចំណាត់ថ្នាក់ទីមួយទេសម្រាប់អ្នក ព្រោះតំណែងខ្ពស់ជាងនេះ ទំនួលខុសត្រូវកាន់តែច្រើន អ្នកបែបរជាចង់បានការងារធម្មតាៗ ទោះបីប្រាក់ខែទាប តែមានផាសុកភាព និងអាចឱ្យអ្នកបានសប្បាយចិត្ត ជាមួយនឹងបុគ្គលិកលក្ខណៈបែបនេះ វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលអ្នកនឹងមានភាពរឹងមាំក្នុងកំឡុងពេលវ័យក្មេង។ ដោយសារតែអ្នកតែងតែរស់នៅដោយមនោសញ្ចេតនា មិនចូលចិត្តដាក់សម្ពាធលើខ្លួនឯង វាពិតជាលំបាកណាស់សម្រាប់អ្នកក្នុងការប្រមូលទ្រព្យសម្បត្តិដ៏ច្រើន ដូចមិត្តភក្តិដែលមានអាយុប្រហែលអ្នក។ តែយ៉ាងណា សម្រាប់អ្នកប្រហែលជានៅអាយុ 40 ឆ្នាំទ្រព្យសម្បត្តិនឹងកើនឡើង។…




















