
មនុស្សស្រីឈប់ល្ងង់ ដេញតាមរឿង ៣ យ៉ាងនេះទៀតទៅ បើមិនចង់ឱ្យខ្លួនឯងត្រូវរងទុក្ខ គ្រាំចិត្ត មួយជីវិត
មនុស្សស្រីដឹងចាំថា ការដែលអ្នកព្យាយាមដេញតាមអ្វីមួយ វានឹងធ្វើឱ្យអ្នកកាន់តែលំបាក វេទនា បាត់បង់តម្លៃ និងសេចក្ដីសុខផ្ទាល់ខ្លួនបន្តិចម្ដងៗ។ តួយ៉ាង ដូចការដែលអ្នកដេញតាមក្នុងរឿងទាំង ៣ យ៉ាងខាងក្រោមនេះ វានឹងធ្វើឱ្យជីវិតអ្នកកាន់តែតានតឹង និងត្រូវបាត់បង់ពេលវេលាដ៏មានតម្លៃ ចុងក្រោយ សូម្បីតែតម្លៃ និងសេចក្ដីសុខផ្ទាល់ខ្លួនអ្នក ក៏អ្នកមិនមានសល់ដែរ។ ១. កុំចេះតែដេញតាមរកលុយកាក់ ការររកលុយគឺជារឿងដែលមនុស្សយើងម្នាក់ៗត្រូវតែធ្វើ បើទោះបីជាមានទ្រឹស្តីខ្លះនិយាយថា លុយមិនសំខាន់ តែត្រូវចាំថា លុយវាចាំបាច់សម្រាប់ការប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ដូច្នេះ ការរកលុយ គឺជាអ្វីដែលយើងត្រូវតែបំពេញ ដោយមិនអាចបោះបង់ចោលបានឡើយ។ ប៉ុន្តែ បើទោះជាយ៉ាងណាក៏ដោយ ក៏អ្នកមិនអាចដោយសារតែការខិតខំរកលុយជ្រុលហួសហេតុពេក រហូតធ្វើឱ្យខ្លួនឯងបាត់បង់ពេលវេលាផ្ទាល់ខ្លួន ដើម្បីជួបជុំ…



















