Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
Reer
ប្លែកៗ

ផ្ញើ​ជូន​អ្នក​ស្រ្តេស​ច្រើន! នេះ​ក្បួន​គេង​សាមញ្ញ ៤ ជួយ​ឲ្យ​អ្នក​គេង​លក់​ស្កប់ស្កល់ មិន​ដឹង​ព្រឹក

ជា​ការ​ពិត​មនុស្ស​យើង​បើ​ស្រ្តេស​ច្រើន គួប​ផ្សំ​សរីរាង្គ​ក្នុង​រាងកាយ​ដំណើរការ​មិន​សូវ​ល្អ​ផង ក៏​នាំ​ឲ្យ​ការ​គេង ពិបាក​ដំណើរការ​ទៅ​បាន​រលូន​ខ្លាំង​ណាស់។ ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ គេង​ភ្ញាក់​កណ្តាល​យប់ ឬ​ខ្លះ​ទៅ​គេង​មិន​បាន​លក់​ស្កប់ស្កល់​ដល់​ព្រឹក​ស្រួលបួល​ដូច​គេ​ឯង​ឡើយ។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ Knongsrok សូម​ណែនាំ​នូវ​វិធី ៤ ដែល​អាច​ឲ្យ​អ្នក​គេង​លក់​ស្កប់ស្កល់​លែង​ដឹង​ព្រឹក ជា​ពិសេស​សម្រាប់​អ្នក​ស្រ្តេស​ច្រើន​គួរ​តែ​យក​ទៅ​អនុវត្ត៖ ៤) ដាក់​ខ្នើយ​នៅ​ក្រោម​ដៃ ការ​ដាក់​ខ្នើយ​នៅ​ក្រោម​ដៃ​របស់​អ្នក គឺ​ជា​វិធី​សាមញ្ញ តែ​អាច​ឲ្យ​អ្នក​គេង​លក់​ស្រួល​ដោយ​មិន​ដឹង​ខ្លួន។ តាម​ការ​ស្រាវជ្រាវ ការ​ធ្វើ​បែប​នេះ វា​កាត់​បន្ថយ​ការ​ឈឺ​ឆ្អឹង​ខ្នង និង​ស្នាម​ជ្រួញ​នៅ​លើ​ស្បែក​បាន។ ៣) ដាក់​ខ្នើយ​ក្រោម​ជង្គង់ ស្តាប់​ទៅ​គួរ​ឲ្យ​អស់​សំណើច តែ​វា​ជា​ការ​ពិត ដែល​ពួក​យើង​ផ្ទាល់​ក៏​បាន​សាកល្បង​ហើយ​ដែរ គឺ​ពិត​ជា​អាច​ជួយ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​គេង​ពិត​មែន។ អ្នក​ជំនាញ​ការ​គេង និយាយ​ថា​ពេល​ដាក់​ខ្នើយ​កល់​ក្រោម​ជង្គង់ គឺ​វា​អាច​ជួយ​ឲ្យ​ចរន្ត​ឈាម​រវាង​ជើង​និង​រាងកាយ រត់​ល្អ…

Ghy
ប្លែកៗ

កុំសូវនៅក្បែរពេក ផ្សែងនិងក្លិនចេញពីរបស់ ៥ នេះ អាចប៉ះពាល់ដល់អាយុជីវិតអ្នកបាន

មាន​របស់​សាមញ្ញ ៥ នៅ​ជុំវិញ​ខ្លួន​របស់​អ្នក ដែល​អ្នក​ខ្លះ​មាន​ប្រើប្រាស់​វា​ជា​ប្រចាំ ហើយ​តាម​រយៈ​ក្លិន​និង​ផ្សែង​របស់​វា​ដែល​យើង​បាន​ស្រូប​ចូល​មក​ក្នុង​ខ្លួន ក៏​ងាយ​នឹង​បណ្ដាល​ឲ្យ​យើង​កើត​ជំងឺ​មហារីក​ និង​ជំងឺ​មួយ​ចំនួន។ បែប​នេះ​យើង​គួរ​តែ​ជៀសវាង ​ហើយ​ប្រើប្រាស់​នៅ​បរិមាណ​សមរម្យ​មួយ​បាន​ហើយ៖ ៥) ក្រមួន​ក្រអូប ដោយសារ​តែ​បរិយាកាស​ជុំវិញ​យើង​មិន​អំណោយផល ឬ​ដោយសារ​ក្លិន​មិន​ល្អ​ជះ​ចេញ​ពី​បរិវេណ​ណា​មួយ នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ជ្រើសរើស​ការ​ដាក់​នូវ​ក្រមួន​ក្រអូប​ខាង​ក្នុង​រថយន្ត ឬ​ក្នុង​បន្ទប់។ យ៉ាង​ណា​ក្រៅ​ពី​ផល​ចំណេញ​នៃ​ក្លិន​ក្រអូប​របស់​វា វា​ក៏​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង​ផង​ដែរ នោះ​ក៏​ដោយសារ​តែ​សារធាតុ​ដែល​មាន​ក្នុង​ក្រមួន​ដូច​ជា អាល់អ៊ីដ្រូហ្សែន អាសេតូន សេតុល ​ដែល​ជា​ធាតុ​បង្កើត​ឲ្យ​មាន​ក្លិន​ក្រអូប យើង​បាន​ស្រូប​យក​វា​ក្នុង​កម្រិត​មួយ​ច្រើន​ពេក បែប​នេះ​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ ហើយ​ឈាន​ឲ្យ​កើត​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ថែម​ទៀត។ ការ​ព្រមាន​ពី​អ្នក​ជំនាញ​នៅ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ការ​ស្រូប​យក​ក្លិន​ទាំង​នេះ​ជា​ប្រចាំ​អាច​នាំ​ឲ្យ​មុខងារ​របស់​សួត​មាន​ការ​ចុះ​ថយ ៤ ភាគរយ។ ៤) សៀវភៅ​និង​លុយ មនុស្ស​មួយ​ចំនួន​ញៀន​នឹង​ក្លិន​សៀវភៅ…

Rrtr
ប្លែកៗ

មិន​សូវ​មាន​អ្នក​ដឹង! នេះ​រូបមន្ត​ធម្មជាតិ ៤ ព្យាបាល​ស្នាម​សង្វារ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព

ស្នាម​សង្វារ​តែងតែ​កើត​ឡើង​ទៅ​លើ​មនុស្ស​ដែល​ធ្លាប់​ឆ្លង​កាត់​មុខ​កាំបិត​នៃ​ការ​វះកាត់ ឬ​ដោយសារ​ឡើង​ចុះ​ទម្ងន់​លឿន​ពេក និង​ការ​បង្ក​ដោយ​គ្រោះថ្នាក់​មួយ​ចំនួន។ យ៉ាង​ណា​យើង​មាន​វិធី​ព្យាបាល​ច្រើន​ផ្សេងៗ​ពី​គ្នា តែ​ក្នុង​អត្ថបទ​នេះ Knongsrok សូម​បង្ហាញ​ពី​រូបមន្ត​ធម្មជាតិ ៤ ដែល​អ្នក​អាច​សាកល្បង​អនុវត្ត​បាន៖ ៤) រមៀត អ្នក​អាច​ប្រើ​រមៀត​ស្រស់​ឬ​រមាត​លាយ​ជាមួយ​ទឹក រួច​យក​វា​មក​លាប​នៅ​លើ​ផ្ទៃ​ដែល​ឡើង​សង្វារ ឬ​ម្យ៉ាង​ទៀត​ដែល​ក៏​អាច​លាយ​ជាមួយ​ទឹក​ឃ្មុំ ឬ​ទឹកដោះគោ​ជូរ​ដើម្បី​បន្ថែម​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​មួយ​ចំនួន​ទៅ​ក្នុង​ស្បែក។ ៣) ​ប្រើ Aloe Vera ប្រទាល​ក្រពើ ឬ​យើង​ហៅ​ថា Aloe Vera យើង​អាច​យក​ទឹក​របស់​វា ​មក​លាប​លើ​ស្បែក ហើយ​ទុក​វា​ចោល​មួយ​យប់ នោះ​វា​នឹង​ជ្រាប​ចូល​ទៅ​កោសិកា​ស្បែក។ តាម​ពិត​ទៅ​វា​ជួយ​បាន​ច្រើន​ណាស់ ទាំង​ព្យាបាល​ស្នាម​អុជ​ខ្មៅ ស្នាម​សង្វារ ស្នាម​មុន ហើយ​មាន​ប្រសិទ្ធភាព​បំផុត។…

Rtfgfg
ប្លែកៗ

កើតក្លិនមាត់មិនល្អ ពេលក្រោកពីគេងតើបណ្តាលមកពីអ្វី? នេះដំណោះស្រាយទាំង ៥ មិនសូវមានអ្នកដឹង

ជា​រៀងរាល់​ពេល​ក្រោក​ពី​ដំណេក​មនុស្ស​ជា​ច្រើន​ប្រាកដ​ជា​ជួប​នូវ​បញ្ហា​ក្លិន​មាត់​មិន​ល្អ ហើយ​ប្រសិន​មាន​ដៃ​គូ​នៅ​ជាមួយ​ទៀត នោះ​ប្រាកដ​ជា​មាន​អារម្មណ៍​អៀន​ខ្មាស ដែល​អ្នក​គួរ​តែ​ប្រញាប់​រក​ដំណោះស្រាយ។ តើ​ក្លិន​មាត់​មិន​ល្អ​នៅ​ពេល​ព្រឹក​បណ្តាល​មក​ពី​អ្វី? មាត់​ស្ងួត: ទឹក​មាត់​អាច​លាង​សម្អាត​បាក់តេរី​នៅ​ក្នុង​មាត់ ដែល​បណ្តាល​ឲ្យ​មាន​ក្លិន​ដង្ហើម​មិន​ល្អ បែប​នេះ​ប្រសិន​អ្នក​បាត់បង់​ទឹក​មាត់​ច្រើន​នោះ​រមែង​ងើប​មក​មាន​ក្លិន​មាត់​មិន​ល្អ​ហើយ។ អាហារ​មួយ​ចំនួន: ទម្លាប់​នៃ​ការ​ទទួល​ទាន​អាហារ​មុន​ពេល​ចូល​ដំណេក​ក៏​ធ្វើ​ឲ្យ​មាន​ក្លិន​មាត់​មិន​ល្អ​ដែរ ជាក់ស្តែង​អ្នក​អាច​ប្តូរ​មក​បរិភោគ​របស់​មួយ​ចំនួន​ដូច​ជា​ខ្ទឹម​បារាំង ឬ​ខ្ទឹម​ស វា​អាច​ប្រឆាំង​ក្លិន​មាត់​មិន​ល្អ​ពេល​ព្រឹក​បាន។ ស្ថានភាព​សុខភាព: អ្នក​ខ្លះ​ជួប​ប្រទះ​បញ្ហា​ច្រាល់​ទឹក​អាស៊ីត ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ក្រពះ ក៏​នាំ​ឲ្យ​ការ​ដក​ដង្ហើម​ចេញ​តាម​មាត់​ភាយ​ក្លិន​មិន​ល្អ​ដូច​គ្នា។ ដោយឡែក​សម្រាប់​ដំណោះស្រាយ​យើង​បង្ហាញ​វិធី​ទាំង ៥ ដូច​ខាង​ក្រោម៖ ១) កុំ​ប្រើប្រាស់​ទឹក​ពុល​មាត់​ក្រោយ​ដោះ​ធ្មេញ​រួច ជា​ការ​ពិត​ទឹក​ពុល​មាត់​អាច​ជួយ​ឲ្យ​ការ​ដក​ដង្ហើម​របស់​អ្នក​សាយភាយ​ក្លិន​ល្អ តែ​វា​ក៏​ធ្វើ​ឲ្យ​មាត់​ស្ងួត​ផង​ដែរ។ ការ​ពុល​មាត់​ក៏​អាច​រាំងស្ទះ​ដល់​ការ​ផលិត​ទឹកមាត់​ផង​ដែរ ជា​ពិសេស​នៅ​ពេល​យប់​មាត់​របស់​យើង​ផលិត​ទឹកមាត់​ទឹក អ៊ីចឹង​យល់​ល្អ​ពេល​ដោះធ្មេញ​ហើយ​មិន​ចាំ​បាច់​ពុល​មាត់​ទៀត​ទេ​មុន​ចូល​គេង។ ២) កុំ​ទម្លាប់​គេង​ចំហ​មាត់ គ្នា​យើង​ភាគ​ច្រើន​ទម្លាប់​គេង​ចំហ​មាត់ ដែល​វា​អាច​អនុញ្ញាត​ឲ្យ​មាត់​មាន​សភាព​ស្ងួត…

Knongsrok Thumbnail (3)
PR

តើតារារូបណាខ្លះដែលមានសំណាង Unboxing លើស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series?

បន្ទាប់ពីស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series កំពុងល្បីសុះសាយ និងផ្ទុះការជជែកវែកញែកលើប្រព័ន្ធអ៊ីនធើណែតរយៈពេលប៉ុន្មានថ្ងៃនេះរួចមក ស្រាប់តែឥឡូវឃើញតារាប្រុសស្រីល្បីៗលើបណ្តាញសង្គមជាច្រើនដូចជា សាន កុសុមៈ, Henaa Gaming,​ Mak Leak, ហេង វាសនា, Fa Fa, សុខ លីន, MPJ និងតារាៗជាច្រើនទៀតបានបង្ហោះរូបភាពស្មាតហ្វូនស៊េរីថ្មី ឯអ្នកខ្លះទៀតក៏បានធ្វើជាវីដេអូបើកប្រអប់បង្ហាញពីអារម្មណ៍រៀងៗខ្លួន មើលទៅពិតជាទាក់ទាញ និងជាប់ចិត្តលើស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series ផងដែរ។ ជាការពិតណាស់ OPPO…

២
ប្លែកៗ

តើមានអ្វី ដែលតាមលងបន្លាចអ្នករាល់ថ្ងៃនេះ?

ជ្រើសរើសកូនខ្មោចដែលអ្នកគិតថា Cute គួរឱ្យស្រឡាញ់ជាងគេ ដើម្បីដឹងថា តើរាល់ថ្ងៃនេះ មានអ្វីដែលតាមលងបន្លាចអ្នក ធ្វើឱ្យអ្នកភ័យខ្លាចរាល់ថ្ងៃ? A. កូនខ្មោចអឺរ៉ុប ការគិតដ៏ធំបំផុតរបស់អ្នក ដែលមិនដឹងខ្លួន គឺអ្នកកំពុងប្រកួតប្រជែងជាមួយអ្នកដទៃ។ ពិភពលោកនេះសម្រាប់អ្នកពិតជាស្មុគស្មាញ លំបាក និងច្របូកច្របល់ណាស់។ អ្នកគ្រាន់តែចង់រស់នៅដោយសន្តិភាពជាមួយមនុស្សគ្រប់គ្នា មិនចង់ប្រកួតប្រជែងជាមួយគ្នាទេ។ អ្នកជាមនុស្សងាយមានភាពរួសរាយរាក់ទាក់ សុភាពរាបសារ និងមិនមានឆន្ទៈ ឬមហិច្ឆតាអ្វីឡើយ អ្នកជាមនុស្សដែលមានភាពគ្រប់គ្រាន់ក្នុងការស្រែក ផែនការជាមួយនរណាម្នាក់ឡើយ។ អ្នកខ្លាចដាច់ឆ្ងាយពីគេ ហើយត្រូវគេបដិសេធ និងមិនអាចប្រឡូកចូលក្នុងសង្គមបាន។ B. ខ្មោចឆៅ ពេលនេះ អ្នកកំពុងតែឈ្លក់វង្វេងនឹងភាពធុញទ្រាន់ជាខ្លាំង។ អ្នកស្អប់ការធ្វើសកម្មភាពម្តងទៀតដដែលៗ។ បេះដូងរបស់អ្នកតែងតែរស់នៅក្នុងសភាពអ៊ូអរ…

២
ប្លែកៗ

តើព្រោះតែរឿងអ្វី បានជាធ្វើឱ្យស្នេហារបស់អ្នកកើតមានបញ្ហានឹងគ្នា?

ជ្រើសរើសរូបមួយដែលអ្នកចាប់អារម្មណ៍ជាងគេ ដើម្បីដឹងអំពីមូលហេតុ ដែលធ្វើឱ្យស្នេហារបស់អ្នកប្រែជាមានបញ្ហា រកាំរកូសនឹងគ្នា។ ក. បញ្ហាលុយកាក់ រឿងស្នេហាអ្នកទាំង ២ តែងតែមានបញ្ហារឿងលុយកាក់។ ប្រសិនបើមនុស្សម្នាក់ទៀតស្រឡាញ់ខ្លួនឯងខ្លាំង ហើយចូលចិត្តរីករាយនឹងជីវិតដោយការចាយវាយលុយដោយសេរី នោះអ្នកពិតជាផ្ទុយពីនេះ។ អ្នកស្អប់បំផុត មនុស្សដែលចាយវាយលុយកកាក់ខ្ជះខ្ជាយ មិនមានផែនការណ៍ហិរញ្ញវត្ថុច្បាស់លាស់។ ដូច្នេះមនុស្សពីរនាក់ដែលមានទស្សនៈផ្ទុយគ្នាបែបហ្នឹង ប្រាកដជាមិនអាចថែរក្សាចំណងស្នេហាបានយូរអង្វែងឡើយ ប្រសិនបើអ្នកទាំងពីរនៅតែបន្តបែបហ្នឹង ច្បាស់ណាស់ថា ទំនាក់ទំនងនេះ មានតែការឈ្លោះប្រកែកគ្នាតែប៉ុណ្ណោះ។ ខ. បញ្ហាអារម្មណ៍ រឿងរ៉ាវស្នេហារបស់អ្នកទាំងពីរ តែងតែមានបញ្ហាក្នុងការជម្រុញអារម្មណ៍។ ភាគីម្ខាងទៀត ស្រលាញ់ និងខ្វល់ខ្វាយពីដៃគូខ្លាំងណាស់ តែងតែទន្ទឹងរង់ចាំថ្ងៃដែលអ្នកទាំងពីរឈានដល់ការរៀបការ។ ប៉ុន្តែដោយផ្ទាល់អ្នកមានអារម្មណ៍ថាទំនាក់ទំនងមិនមានលក្ខណៈស៊ីជម្រៅទេ ដូច្នេះអ្នកតែងតែប្រព្រឹត្ដតាមវិធីផ្ទាល់ខ្លួន ហើយព្យាយាមចៀសវាងបញ្ហាអាពាហ៍ពិពាហ៍។…

P=87886
សង្គម

ហេតុអ្វីបានជាមនុស្សជាច្រើន តែងតែរស់នៅដោយមិនសប្បាយចិត្ត?

ហេតុអ្វីបានជាមនុស្សជាច្រើនរស់នៅដោយមិនសប្បាយចិត្ត? ក៏ព្រោះតែពួកគាត់មិនបានស្រឡាញ់ខ្លួនឯងឱ្យច្រើនៗ។ មានពេលជាច្រើន ព្រោះតែអ្នកដទៃក៏ធ្វើឱ្យចិត្តខ្លួនឯងស្មុគស្មាញ បំផ្លាញថាមពលរបស់ខ្លួនឯងទៅវិញ។ តែងតែចង់បានការសរសើរពីអ្នកដទៃ ខំទៅយកចិត្តយកថ្លើមគេ នៅតែគេមើលមិនឃើញ មិនទទួលស្គាល់ ហើយពេលខ្លះថែមទាំងត្រូវបានគេយល់ច្រលំទៀតផង។ តាមពិតទៅ មិនមែនមកពីអ្នកមិនល្អទេ គឺវាមិនចាំបាច់ខំទៅធ្វើតម្រូវចិត្តគេថ្នាក់ហ្នឹងនោះទេ ត្រូវដឹងថា ទោះជាអ្នកធ្វើបានល្អហើយ ក៏គង់តែនៅមានមនុស្សស្អប់ អ្នកស្មោះត្រង់ដាក់គេអស់ពីពោះ ក៏គង់តែមានគេសង្ស័យ។ – រឿងដែលពិបាកបំផុតក្នុងលោកគឺ ទៅខ្ទប់មាត់មនុស្សមិនឱ្យនិន្ទា! – រឿងដែលពិបាកស្មានគឺ ស្មានចិត្តរបស់មនុស្ស! – អ្នកនៅស្ងៀមស្ងាត់ គេរិះគន់ថាអ្នកក្លែងធ្វើពុតជាខ្ពងខ្ពស់! – អ្នករួសរាយរាក់ទាក់ គេរិះគន់ថាអ្នកទាមទារការចាប់អារម្មណ៍! – អ្នករៀបចំខ្លួនសមសួនទាន់សម័យ…

3
ប្លែកៗ

លេខចុងក្រោយនៃថ្ងៃកំណើតអ្នក អាចទាយដឹងពីជោគជវាសនារបស់អ្នកបានយ៉ាងច្បាស់ ថាមាន ឬក្រ

តោះ! សាកល្បងទស្សន៍ទាយជោគវាសនារបស់អ្នក ចង់ដឹងថា អ្នកនឹងក្លាយជាអ្នកមាន ឬក្រ តាមរយៈលេខចុងក្រោយនៃថ្ងៃកំណើតរបស់អ្នក។ លេខចុងក្រោយនៃថ្ងៃកំណើតអ្នកគឺ លេខ ០ អ្នកដែលមានលេខចុងចុងបញ្ចប់នៃថ្ងៃកំណើតគឺសូន្យ ឧទាហរណ៍៖ កើតថ្ងៃទី ១០ ឬទី ២០ នៃខែណាមួយក៏បាន ភាគច្រើនជាមនុស្សឆ្លាតវៃ មានសន្ដានចិត្តល្អ និងពោរពេញដោយថាមពលរឹងមាំ។ ពួកគេងាយទទួលបានជោគជ័យដ៏អស្ចារ្យនៅក្នុងអាជីពរបស់ពួកគេណាស់។ មនុស្សទាំងនេះមានមុខជំនួញមួយចំនួនមុនអាយុ ៣០ ឆ្នាំ ពួកគេបានប្រមូលទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយឆាប់ក្លាយជាមហាសេដ្ឋី មានលុយច្រើនក្នុងជីវិត ដោយមិនមានការភ័យបារម្ភ រឿងខ្វះខាតនោះឡើយ។ លេខចុងក្រោយនៃថ្ងៃកំណើតគឺលេខ ១ អ្នកមានថ្ងៃកំណើតដែលលេខចុងក្រោយជាលេខ១ គឺមានន័យថា…

Hilarious Comics Showing The Feelings Fb
ប្លែកៗ

អារម្មណ៍ ១៣យ៉ាង ដែលយើងតែងតែរក្សាការសម្ងាត់ជានិច្ច

មនុស្សម្នាក់ៗសុទ្ធតែមានចិត្តគំនិតផ្សេងៗគ្នា ប៉ុន្តែនៅពេលប្រឈមមុខនឹងស្ថានភាពផ្សេងប្រចាំថ្ងៃ គ្រប់គ្នាសុទ្ធតែដូចគ្នា គឺបានលួចគិតនូវគំនិតមួយដែលមិនសូវជាខុសគ្នានោះទេ។ ១. ពេលពាក់ស្បែកជើងកែង ២. ពេលគេសួរថាអ្នកចង់កុម្មង់អ្វីដែរ ៣. ពេលឈររងចាំដក់លុយពី​ ATM ៤. បន្ទាប់ពីកាត់សក់រួច ៥. ពេលដែលត្រូវមេប្រាប់ថាចូលទៅជួបគាត់ក្នុងបន្ទប់ ៦. ពេលទៅពេទ្យធ្មេញម្ដងៗ ៧. ពេលចូលហាងសម្លៀកបំពាក់ដែលទំនើបៗ ៨. ពេលមនុស្សស្រីបើកមើល Friend List ក្នុង Facebook របស់សង្សារខ្លួន ៩. ពេលនៅក្នុងបន្ទប់ងងឹតម្នាក់ឯង ១០. ពេលកូនទៅលេង Laptop ១១.…

Growing Old Together
ទស្សនៈ

ហេតុផល៦យ៉ាង បង្ហាញថាការគោរពគ្នាទៅវិញទៅមក គឺ សំខាន់ណាស់ដើម្បីធ្វើឱ្យចំណងស្នេហាគង់វង្សយូរអង្វែង

ហេតុអ្វីបានជាមនុស្សពីរនាក់ សម្រេចចិត្តមានទំនាក់ទំនងស្នេហាជាមួយគ្នា? ជាការពិតណាស់ ចម្លើយដ៏សមហេតុផលបំផុត គឺថាពួកគេស្រឡាញ់គ្នា ហើយចង់រស់នៅជាមួយគ្នា ដូចជាជីវិតតែមួយ។ ប៉ុន្តែនៅពេលដែលអ្នកបន្តជាជីវិតគូ តេីអ្នកធ្លាប់គិតអំពីរឿងផ្សេងទៀត ក្រៅពីរឿងស្នេហា ដែលវាជាចំនុចដ៏សំខាន់ក្នុងការរក្សាចំណងស្នេហ៍របស់អ្នក ឱ្យនៅគង់វង្សដែរឬទេ? មនុស្សជាច្រើនមាន បទពិសោធន៍ខុសៗគ្នា បាននិយាយថា ការស្រឡាញ់តែម្យ៉ាង គឺមិនគ្រប់គ្រាន់ទេសំរាប់ទំនាក់ទំនងស្នេហា។ ពិតមែនហេីយ ការស្រឡាញ់គឺជាចំនុចស្នូលនៃចំណងស្នេហ៍របស់អ្នក ប៉ុន្តែវាមិនមែនជាធាតុសំខាន់តែមួយគត់ នៅក្នុងការធ្វើឱ្យទំនាក់ទំនង ដំណេីរការបានល្អនោះទេ។ ប្រសិនបើ អ្នកចង់សួរគូស្វាមីភរិយា ដែលនៅជាមួយគ្នាជាច្រើនទសវត្សមកហើយនោះ ពួកគេនឹងប្រាប់អ្នកនូវរឿងមួយផ្សេងទៀត ដែលត្រូវតែមាននៅក្នុងទំនាក់ទំនង៖ ការគោរព។ ប៉ុន្ដែហេតុអ្វី ការគោរព គឺសំខាន់ខ្លាំងចំពោះរឿងនេះ? ខាងក្រោមនេះជាហេតុផលដែរ អ្នកគួរតែពិចារណា៖ ១. ការគោរព៖…

Are You Facing A Difficult Situation Choose A Card And Get Valuable Advice (1)
សង្គម

ជីវិត​អ្នក​កំពុង​លំបាក​ណាស់​មែន​ទេ? ជ្រើសរើស​កាត​មួយ ដើម្បី​ដឹង​ថា​អ្នក​គួរ​ធ្វើ​អ្វី​នៅ​ពេល​នេះ

ជីវិត​របស់​យើង ពេល​ខ្លះ​ធ្លាក់​ក្នុង​ស្ថានភាព​មួយ​ដែល​ពិបាក​នឹង​សម្រេច​ថា​គួរ​ដើរ​ទៅ​ផ្លូវ​ណា ធ្វើ​អ្វី​ទុក​អ្វី ហើយ​ម្តងៗ​សឹង​តែ​លែង​ចង់​បន្ត​ទៅ​មុខ​ទៀត និង​ត្រឹម​ចង់​នៅ​ស្ងប់ស្ងាត់​តែ​ម្នាក់​ឯង។ យ៉ាង​ណា​សុំ​ក្រោក​ឈរ​បន្ត​ទៅ​ទៀត ហើយ​គួរ​តែ​សម្លឹង​មើល​នៅ​រឿងរ៉ាវ​ជា​ច្រើន​ដែល​យើង​បាន​ឆ្លង​កាត់ ទម្រាំ​បាន​ឈាន​មក​ដល់​ចំណុច​នេះ។ តាម​រយៈ​ការ​ធ្វើ​តេស្ត​ យើង​សូម​ឲ្យ​អ្នក​ជ្រើសរើស​កាត​មួយ​ក្នុង​ចំណោម​កាត​ទាំង ៣ ដើម្បី​ទទួល​បាន​ចម្លើយ​ដូច​ខាង​ក្រោម៖ កាត​ទី ១ បញ្ហា​របស់​អ្នក​ត្រូវ​បាន​បាត់​ចេញ​ពី​អារម្មណ៍​របស់​អ្នក​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ សូម​អ្នក​ធ្វើ​វា​ដោយ​កុំ​តក់ក្រហល់​ខ្លាំង​ពេក ហើយ​ទុក​ពេល​សម្រាក​សម្រាប់​ខ្លួន​ឯង​ខ្លះ​ផង។ រឿង​ខ្លះ​អ្នក​មិន​អាច​បន្ថែម​ល្បឿន​បាន​ទេ ដោយ​វា​ត្រូវ​ការ​ពេលវេលា​ជា​អ្នក​កំណត់​ដែរ បែប​នេះ​ត្រឹម​តែ​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​បាន​នៅ​ពេល​នេះ​ឲ្យ​ល្អ​បំផុត ហើយ​ចុង​ក្រោយ​វា​នឹង​ក្លាយ​ជា​របស់​អ្នក។ ការ​តស៊ូ​របស់​អ្នក​កន្លង​មក នឹង​តបស្នង​មក​ឲ្យ​អ្នក​វិញ​នូវ​ជោគជ័យ និង​ដំណោះស្រាយ​បញ្ហា​ដែល​កំពុង​ជាប់គាំង។ កាត​ទី ២ ទ្វារ​បាន​បើក​រង់ចាំ​អ្នក​ហើយ គឺ​រង់ចាំ​តែ​អ្នក​ចាប់​យក​ឱកាស​មាស​មួយ​នេះ​តែ​ប៉ុណ្ណោះ។ អ្នក​មិន​ត្រូវ​អស់​សង្ឃឹម​នោះ​ទេ ចូរ​ត្រដាង​ស្លាប​ដ៏​ធំ​របស់​អ្នក ឆ្ពោះ​បន្ត​ទៅ​មុខ​ទៀត ហើយ​អម​ដោយ​ឆន្ទៈ​នៃ​ការ​ខិតខំ​ប្រឹងប្រែង…

Knongsrok Thumbnail (1)
ប្លែកៗ

តេស្តមើលចរិតនិស្ស័យរបស់អ្នក តាមរយៈទស្សនៈវិសយរបស់ឪពុកម្ដាយ និងមិត្តល្អរបស់អ្នក

ជ្រើសរើសនំខេកមួយដែលអាចទាក់ចិត្តរបស់អ្នកខ្លាំងជាងគេ ដើម្បីងដឹងថា តើអ្នកមានចរិតនិស្ស័យបែបណា យោងតាមរយៈទស្សនៈវិសយរបស់ឪពុកម្ដាយបងប្អូន និងមិត្តភក្តិរបស់អ្នក។ A. នំខេក A អ្នកមានចិត្តល្អ និងមានការទទួលខុសត្រូវចំពោះគ្រួសារ និងមិត្តភក្តិរបស់អ្នក។ អ្នកចាត់ទុកមនុស្សជាទីស្រឡាញ់ និងមិត្តភក្តិរបស់អ្នកដោយស្មោះ និងមនសិការដោយចាត់ទុកពួកគេជាមនុស្សសំខាន់បំផុតក្នុងជីវិតនេះ។ អ្នកក៏ឱ្យតម្លៃលុយតាមរបៀបវិជ្ជមានដែរ។ អ្នកតែងតែព្យាយាមអស់ពីសមត្ថភាពដើម្បីរកលុយតាមវិធីដែលត្រឹមត្រូវ និងល្អបំផុត។ មនុស្សដែលមានទឹកចិត្តរីករាយ និងមានចិត្តសប្បុរសដូចអ្នកប្រាកដជានឹងទទួលបានរង្វាន់។ ជីវិតរបស់អ្នកនៅក្នុងភ័ស្តុភារមានភាពរុងរឿង និងពោរពេញដោយសុភមង្គល។ B. នំខេក B អ្នកជាមនុស្សដែលមានភាពកំប្លែង អ្នកក៏ចូលចិត្តការរំភើបផងដែរ។ អ្នកចង់ចែករំលែករាល់ពេលនៃជីវិតរបស់អ្នក ជាមួយមនុស្សដែលអ្នកស្រឡាញ់។ ជាមួយពួកគេ អ្នកបានត្រៀមខ្លួនក្លាយជាម្ចាស់ត្លុកធ្វើរឿងល្បែងដ៏គួរឱ្យអស់សំណើចគ្រប់ប្រភេទ ទោះបីអ្នកលះបង់រូបភាព និងសម្រស់ក៏ដោយ។…

New Copy
ប្លែកៗ

ផ្លូវដែលអ្នកជ្រើស នឹងឆ្លុះបញ្ចាំងពីធាតុពិត ដែលលាក់កប់នៅក្នុងខ្លួនរបស់អ្នក តើអ្នកជាមនុស្សបែបណា?

តោះ! ចង់ដឹងថាធាតុពិតក្នុងខ្លួនរបស់អ្នកបែបណា យើងមកសាកល្បងធ្វើតេស្តបែបចិត្តសាស្ត្រទាំងអស់គ្នា ជ្រើសរើសផ្លូវមួយដែលអ្នកពេញចិត្ត និងចង់ដើរជាងគេ វានឹងជួយលាតត្រដាងនូវចរិត និងធាតុពិតខាងក្នុងខ្លួនរបស់អ្នកចេញមកឱ្យដឹងច្បាស់ៗតែម្ដង។ ១. ផ្លូវព្រៃ ផ្លូវនេះគឺជាផ្លូវព្រៃដែលមានសភាពទ្រុឌទ្រោមបំផុត ហើយបើអ្នកសម្រេចចិត្តយកវា នោះបង្ហាញថា អ្នកជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្ពស់ ប៉ុន្តែទន្ទឹមនឹងនោះ អ្នកក៏ជាមនុស្សដែលស្រលាញ់ការផ្សងព្រេងផងដែរ។ អ្នកជាមនុស្សដែលចូលចិត្តឈ្វេងយល់ និងចូលចិត្តនូវអ្វីដែលថ្មីៗ ប្លែកៗ។ អ្នកចង់ទៅតែម្នាក់ឯងនៅលើផ្លូវព្រៃកាត់ព្រៃ ជាជាងជ្រើសរើសផ្លូវដែលមានសុវត្ថិភាព និងមានមនុស្សដើរច្រើន។ អ្នក​ជា​អ្នក​ស្រឡាញ់​ការ​វង្វេង ប៉ុន្តែ​ក៏​មិន​ចង់​ប្រថុយ​ពេក​ដែរ។ និស្ស័យចង់ដឹងចង់ឃើញរបស់អ្នក ជារឿយៗនាំអ្នកចូលទៅក្នុងស្ថានភាពលំបាក ប៉ុន្តែវាជាអ្វីដែលជម្រុញអ្នកឆ្ពោះទៅមុខក្នុងជីវិត។ អ្នកស្វែងរកសុវត្ថិភាព និងស្ងប់ស្ងាត់ ប៉ុន្តែនៅតែចង់ស្វែងរកអ្វីដែលថ្មី។ ២. ផ្លូវពោរពេញទៅដោយផ្កា ប្រសិនបើអ្នកជ្រើសរើសផ្លូវមួយនេះ…

New Copy
ទស្សន៍ទាយ

តក់ៗពេញបំពង់! ឆ្នាំទាំង ៤ មិនបាច់បារម្ភច្រើនទេ ២០២៣ នេះ ជាឆ្នាំកើបលុយសម្រាប់អ្នកហើយ

មក​មើល​ហោរាសាស្ត្រ​ប្រចាំឆមាស​ទី​១ នៃឆ្នាំ​ ២០២៣ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៤ នេះ នឹងមានលាភ​សំណាង​​ឈាន​ទៅ​មុខ​ដោយរលូនល្អ អ្នកមិនបាច់បារម្ភច្រើនទេ ព្រោះនេះគឺជាឆ្នាំសម្រាប់អ្នកកើបលុយបានយ៉ាងសន្ធឹក ឱ្យតែអ្នកមានការតាំងចិត្ត គិតគូរ និងចេះចាប់ឱកាស អ្នកអាច​លោត​ផ្លោះ ហើយ​បង្វែរ​ស្ថានការណ៍​នៃជីវិតរឹតតែបានល្អប្រសើរជាងមុន។ ១. ឆ្នាំវក ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣ នេះ អ្នកដែលកើតឆ្នាំស្វា ទីបំផុត លាភសំណាងថ្មី អ្វីៗដំណើរការទៅដោយរលូន ហើយសំណាងក៏រីកចម្រើនទៅមុខយ៉ាងឆាប់រហ័សផងដែរ។ បើនិយាយពីអាជីពវិញ សំណាងក្នុងខែនេះខ្លាំងមែនទែន ដោយសារវត្តមានរបស ទេវតាលាភសំណាង ដែលនឹងចូលមកជួយឱ្យអ្នកអាចទទួលបានតំណែង និងប្រាក់ខែសមរម្យតាមអ្វីដែលអ្នកចង់បាន។ បើនិយាយពីទ្រព្យសម្បត្តិ អាជីវកម្មរីកចម្រើន…

Fgfg
ប្លែកៗ

ឱសថ​ទិព្វ​មិន​ប្តូរ! ក្បួន​ត្រាំ​ខ្ទឹម​ស​ជាមួយ​ទឹក​ឃ្មុំ អាច​ការពារ​ជំងឺ​ជា​ច្រើន​កម្រមានអ្នកដឹង

ត្រឹម​តែ​ប្រើប្រាស់​គ្រឿង​ផ្សំ​សាមញ្ញ ២ មុខ គឺ​ខ្ទឹម​ស និង​ទឹក​ឃ្មុំ នោះ​ក៏​អាច​បង្កើត​ជា​ឱសថ​ដែល​នាំ​មក​នូវ​ប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព។ ខាង​ក្រោម​យើង​បង្ហាញ​ពី​ប្រសិទ្ធភាព និង​វិធី​អនុវត្ត៖ ប្រសិទ្ធភាព​នៃ​ខ្ទឹម​ស​ត្រាំ​ក្នុង​ទឹក​ឃ្មុំ ខ្ទឹម​ស និង​ទឹក​ឃ្មុំ ប្រៀប​ដូច​ជា​ថ្នាំ​ដែល​គេ​ប្រើ​តាំង​ពី​បុរាណ​មក ដោយ​សម្រាប់​ខ្ទឹម​វា​មាន​ជាតិ​ហឹរ​ស្រាលៗ ហើយ​មាន​វីតាមីន A,E,B1,B2… និង​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ និង​កម្ចាត់​ស្លេស។ ខណៈ​ដែល​ទឹក​ឃ្មុំ វា​សម្បូរ​ទៅ​ដោយ​វីតាមីន A, B, D និង​សារធាតុ​រ៉ែ ហើយ​ក្នុង​នៅ​ក្បួន​ឱសថ​បុរាណ​ចិន គឺ​គេ​ប្រើ​វា​ថ្នាំ​ព្យាបាល​ជំងឺ​ដំបៅ​ក្រពះ ពោះវៀន។ ដូច្នេះ​ហើយ​នៅ​ពេល​ដែល​គ្រឿង​ផ្សំ​ទាំង​ពីរ​បញ្ចូល​គ្នា នោះ​វា​នឹង​កាន់​តែ​លើក​កម្ពស់​សុខភាព​ឲ្យ​ដំណើរការ​ល្អ ហើយ​បញ្ចៀស​ជំងឺ​រាំរ៉ៃ​មួយ​ចំនួន ដោយ​អ្នក​គ្រាន់​ទទួល​ទាន​ល្បាយ​វា ១៥…

Fdui
ប្លែកៗ

ភេសជ្ជៈ ៥ ស្រ្តី​មិន​ត្រូវ​លូក​ដាច់​ខាត​នៅ​ពេល​មក​រដូវ ព្រោះ​អាច​នាំ​ឲ្យ​ចាស់​ជាង​វ័យ ១០ ឆ្នាំ

ការ​មក​រដូវ​ ឬ​មក​ខែ ជា​ធម្មជាតិ​របស់​ស្រ្តី​ម្នាក់ៗ តែ​កំឡុង​ពេល​នោះ ពួក​គេ​ក៏​ត្រូវ​យល់​ដឹង​ពី​របៀប​មើល​ថែ​រាងកាយ​ឲ្យ​បាន​ល្អ​ផង​ដែរ។ មាន​រឿង​ដែល​ត្រូវ​ជៀសវាង​ជា​ច្រើន ដែល​អ្នក​មិន​គួរ​ធ្វើ​នៅ​ពេល​មក​រដូវ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​យើង​ចាស់​ជាង​វ័យ។ ខាង​ក្រោម Knongsrok ណែនាំ​ដល់​ស្រ្តី​គ្រប់​រូប ត្រូវ​បញ្ចៀស​ការ​ទទួល​ទាន​ភេសជ្ជៈ ៥ ប្រភេទ ដែល​អាច​នាំ​ឲ្យ​ចាស់​ជាង​វ័យ និង​រង​ការ​ឈឺចាប់​ធ្ងន់ធ្ងរ៖ ៥) ទឹកដោះគោ យ៉ាអួរ បើ​តាម​វេជ្ជបណ្ឌិត​នៅ​សហរដ្ឋអាមេរិក​បាន​ណែនាំ​ថា ការ​ទទួល​ទាន​ទឹក​ដោះ​គោ កំឡុង​ពេល​មក​រដូវ​ វា​មិន​បាន​ផ្តល់​ប្រយោជន៍​សម្រាប់​រាងកាយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​វា​អាច​បង្ក​ទៅ​ជា​ផល​ប៉ះពាល់ នាំ​ឲ្យ​ហើម​ពោះ​ទៅ​វិញ ជាង​នេះ​ក៏​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម និង​ធាត់​ផង​ដែរ។ ៤) ទឹក​ត្រជាក់ កំឡុង​ពេល​មក​រដូវ គឺ​ស្បូន​ត្រូវ​បាន​បើក​ដើម្បី​ជំរុញ​ឈាម​ឲ្យ​ចេញ ហើយ​វា​ក៏​ជា​ដំណើរការ​បន្សាប​ជាតិ​ពុល​ចេញ​ពី​រាងកាយ​ផង​ដែរ។…

Gffg
ប្លែកៗ

កុំ​ចាំ​ដល់​ហួស​ពេល! នេះ​សញ្ញា​ព្រមាន ៥ បង្ហាញ​ច្បាស់​ថា​រាងកាយ​អ្នក​កំពុង​លើស​ជាតិ​ប្រៃ

ការ​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ច្រើន គឺ​ងាយ​បង្ក​ទៅ​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ទៅ​ពេល​ខាង​មុខ។ ប្រសិន​អ្នក​សង្កេត​ឃើញ​សញ្ញា​ព្រមាន​ទាំង ៥ ខាង​ក្រោម នោះ​អ្នក​គួរ​តែ​ផ្លាស់ប្តូរ​របប​អាហារ​ជា​បន្ទាន់ ព្រោះ​រាងកាយ​អ្នក​កំពុង​លើស​ជាតិ​ប្រៃ​ហើយ៖ ៥) ហើម​ដៃ​ជើង ប្រសិន​អ្នក​មាន​អារម្មណ៍​ថា ជើង​និង​ដៃ​ដូច​ជា​ហើម ភ្នែក​ឡើង​បាយ នៅ​ពេល​ព្រឹក​ងើប​ពី​គេង នោះ​មក​ពី​អ្នក​ទទួល​ទាន​អាហារ​មាន​ជាតិ​ប្រៃ​ច្រើន​ពេក។ យោង​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ គឺ​ត្រូវ​ប្រញាប់​ផ្លាស់ប្តូរ​របប​អាហារ​ជា​បន្ទាន់ ដោយ​កាត់​បន្ថយ​អាហារ​ដែល​មាន​ជាតិ​ប្រៃ ឬ​កំណត់​នូវ​បរិមាណ​សមរម្យ​ណា​មួយ។ ៤) ស្រេក​ទឹក​ខ្លាំង ពេល​ជាតិ​អំបិល​ចូល​ក្នុង​ខ្លួន​លើសលប់ នោះ​វា​នឹង​រំខាន​ដល់​តុល្យភាព​នៃ​សារធាតុ​រាវ​ក្នុង​រាងកាយ ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ស្រេក​ទឹក​ឥត​ឈប់។ ក៏​ដោយសារ​រាងកាយ​ពេល​នោះ ត្រូវ​ការ​ជាតិ​ទឹក​ច្រើន​លើស​ធម្មតា ដើម្បី​សម្អាត​សាច់ដុំ និង​សរីរាង្គ​ផ្សេង​ទៀត ជួយ​ឲ្យ​វា​ធ្វើ​ការ​បាន​ត្រឹមត្រូវ។ ៣) ការ​ផ្លាស់ប្តូរ​ទឹក​នោម នៅ​ពេល​រាងកាយ​ប្រមូល​ផ្តុំ​ទៅ​ដោយ​ជាតិ​សូដ្យូម ឬ​អំបិល​ច្រើន​ពេក…

Hghg
ប្លែកៗ

ទម្លាប់​អាក្រក់ ៥ នៅ​ពេល​ព្រឹក បើ​បន្ត​ធ្វើ ដូច​កំពុង​បន្ថយ​អាយុ​ខ្លួន​ឯង ២០ ឆ្នាំ

ទម្លាប់​នៅ​ពេល​ព្រឹក មាន​ទាំង​ល្អ​និង​អាក្រក់ ហើយ​វា​អាច​កំណត់​ពី​ស្ថានភាព​សុខភាព​របស់​អ្នក​ទៅ​ពេល​ខាង​មុខ​បាន។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ Knongsrok ណែនាំ​ឲ្យ​អ្នក​ជៀសឆ្ងាយ​ពី​ទម្លាប់​ទាំង​ ៥ ខាង​ក្រោម៖ ៥) គេង​យូរ ជា​ការ​ពិត​ ការ​គេង​ច្រើន ៧-៨ ម៉ោង គឺ​រាប់​ថា​ល្អ តែ​ការ​គេង​ដល់​លែង​ចង់​ក្រោក​នៅ​ពេល​ព្រឹក នោះ​អាច​ឲ្យ​អ្នក​ប្រឈម​នូវ​ការ​អស់​កម្លាំង​និង​ខូច​សុខភាព​ផ្លូវ​ចិត្ត​ទៅ​វិញ។ យក​ល្អ​អ្នក​គួរ​ព្យាយាម​គេង​ពី​យប់ កុំ​នៅ​ដល់​យប់​ជ្រៅ​ពេក ពោល​មុន​ម៉ោង ១១ យប់​គឺ​ល្អ​បំផុត ហើយ​ទម្លាប់​ក្រោក​នៅ​ម៉ោង ៦ ឬ ៧ យ៉ាង​យូរ ព្រោះ​ប្រសិន​ណា​គេង​យូរ​ពេក យូរ​ទៅ​នឹង​វិវត្ត​ទៅ​ជា​ជំងឺ​ដំបៅ​ក្រពះ ការ​រំលាយ​អាហារ​ដំណើរការ​មិន​ល្អ​ជា​ដើម។ ៤) រំលង​អាហារ​ពេល​ព្រឹក…

New Copy
ទស្សន៍ទាយ

ឆ្នាំកំពូលសំណាងទាំង ៤ ប្រចាំខែមីនាខាងមុខ

គ្រាន់តែបោះជំហានចូលដល់ខែថ្មីភ្លាម អ្នកកើតក្នុងឆ្នាំទាំង ៤ ខាងក្រោម នឹងទទួលបានលាភសំណាងខ្លាំងជាងគេ។ ហើយនេះក៏ជាជំហានមួយ​ដើម្បីផ្លាស់ប្តូរជីវិត ឱ្យរឹតតែល្អប្រសើរខ្លាំងផងដែរ។ ១. ឆ្នាំវក មនុស្ស​ឆ្នាំវក ​គឺ​ជា​មនុស្ស​ឆ្លាត ចេះកំប្លែង និង​ចេះ​រាប់អានមនុស្សជុំវិញខ្លួន។ មនុស្ស​កើតក្នុងឆ្នាំ​នេះ​មិន​ត្រឹម​តែ​មាន​ទេព​កោសល្យ មាន​ធនធាន រហ័សរហួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្បូរ​ទៅ​ដោយ​ភាព​ស្មោះត្រង់​ផងដែរ។ អ្នកកើតឆ្នាំស្វាតែងតែត្រៀមខ្លួនជួយអ្នកដទៃជានិច្ច។ លើសពីនេះ មនុស្សឆ្នាំនេះក៏មាន​លាភ​សំណាង​ល្អលើ​វិថី​អាជីព អ្នក​កើត​ឆ្នាំ​វក តែង​ត្រូវ​បាន​អ្នក​ដឹក​នាំ​ដោយ​អភិជន។ ចូល​ដល់​ខែ​មិនា អ្នក​កើត​ឆ្នាំ​ស្វា មាន​លាភ មាន​ជ័យខ្លាំង។ អាជីពរបស់ពួកគេបានរីកចម្រើន។ ពេល​ឱកាស​មក​ដល់ ឆ្នាំវក​ត្រូវ​ចាប់​វា​ឱ្យ​បាន​ឆាប់​ ដើម្បី​មាន​ជីវិត​ល្អ។ លើសពីនេះអ្នកដែលកើតក្នុងឆ្នាំស្វាក្នុងខែមីនានេះ នឹងត្រូវបានថ្នាក់លើកោតសរសើរចំពោះសមត្ថភាព…

Jhhj
ប្លែកៗ

បន្លែទិព្វទាំង ៧ ពោរពេញដោយជាតិកាល់ស្យូមដូចទឹកដោះគោ ល្អសម្រាប់អ្នកចង់លូតកម្ពស់

ក្រៅពីការទទួលទានទឹកដោះគោ និងអាហារសមុទ្រ តាមពិតទៅប្រសិនអ្នកចង់ទទួលបានជាតិកាល់ស្យូម អ្នកក៏អាចងាកមកទទួលទានប្រភេទបន្លែទាំង ៧ ដូចបង្ហាញខាងក្រោម៖ ៧) ខាត់ណា ខាត់ណាក៏សម្បូរទៅដោយជាតិកាល់ស្យូម ដែលងាយឲ្យរាងកាយស្រូបយកផងដែរ។ វាក៏មាននូវវីតាមីន K ដែលជួយបង្កើតអយស្ទូស៊ីន ពង្រឹងកាល់ស្យូមនៅក្នុងឆ្អឹង។ ៦) សាឡាត់ សាឡាត់ក៏មានជាតិកាល់ស្យូម ដែលជួយឲ្យរាងកាយលូតលាស់ និងថែរក្សាឆ្អឹង ក៏ដូចជាធ្មេញឲ្យរឹងមាំ។ ក្រៅពីនេះវាសម្បូរទៅ ដោយវីតាមីន A និង B ក៏ដូចជាជាតិរ៉ែជួយជាពិសេសសម្រាប់មនុស្សចាស់ក្នុងការប្រឆាំងនឹងជំងឺបេះដូង។ ៥) ផ្កាខាត់ណាខៀវ វាសម្បូរទៅដោយវីតាមីន និងជាតិរ៉ែ ហើយក៏មានវីតាមីន K…