Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
Knongsrok Thamnail
កីទ្បា

អ្នកប្រដាល់ជើងចាស់កម្ពុជា សែន រ៉ាដេតថា ឆាទ្រីនិយាយមានចេតនាឱ្យខ្មែរយើងច្រឡោតទេ

អ្នកប្រដាល់ជើងចាស់កម្ពុជា សែន រ៉ាដេតបាន​និយាយថា សម្ដីរបស់​ ឆាទ្រីធ្វើឱ្យខ្មែរច្រឡោតទាំងទទឹងទិសទេ ។ អតីត​ម្ចាស់​មេដាយមាស​ស៊ីហ្គេម​រូប​នេះបាន​និយាយ បន្ទាប់​ពី​ប្រជាជនកម្ពុជា ដ៏ដូចជាអ្នក​គាំទ្រគុនខ្មែរ​មាន​ការ​ប្រតិកម្មទៅលើ​សម្ដីរបស់​ មេធំ One Championship លោក Chatri Sityodtong និយាយ​ថា កីឡាករគុនខ្មែរលេខ១ មិនអាច​យក​ឈ្នះកីឡាករមួយថៃលេខមួយ​នោះទេ។ រ៉ាដេតបាន​សរសេរក្នុងហ្វេសបុករបស់ខ្លួនថា៖ « ឆាទ្រីនិយាយថា​ បេីឱ្យកីឡាករថៃលំដាប់លេខ១ប្រគួតនិងកីឡាករគុនខ្មែរលំដាប់លេខ១នៅពេលនេះនិងចាញ់កីឡាករថៃ១០០%។ គេនិយាយមកបែបនេះគឺមានចេតនាឱ្យយេីងខឹង និងមានប្រត្តិកម្មតបពីព្រោះគេដឹងថាខ្មែរយេីងមានចិត្តតស៊ូនិងក្លាហាន​​ តែបេីយេីងចេញទៅពេលនេះគឺប្រាកដជាទៅមិនទាន់រួចជាមួយនិងលំដាប់លេខ១របស់គេពិតមែន​។  ខ្ញុំនិយាយនេះគឺមិនមែនលំអៀងទៅខាងណាមួយនោះទេគឺជាការយល់ឃេីញផ្ទាល់ខ្លួនប៉ុណ្ណោះដូច្នេះយេីងត្រូវទទួលយកពាក្យប្រមាថនេះមកធ្វេីជាកម្លាំងចិត្តដេីម្បីខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព​អោយខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ​ រងចាំរយះពេល៤ទៅ៥ឆ្នាំក្រោយគេនិងឈរបេីកភ្នែកធំៗមេីលគុនខ្មែរប្រគួតហេីយ។ ខ្ញុំបាទសុំអភ័យទោសទុកជាមុនផងបេីសិនជាមានពាក្យពេចន៍ខុសឆ្គងត្រង់កន្លែងណាមួយ»។ ឆាទ្រីបាន​និយាយក្នុងវីដេអូមួយថា៖ “Muay Thai គឺជាសិល្បៈប្រយុទ្ធលេខ១ក្នុងលោក…

Knongsrok Thamnail
កីទ្បា

Man United ឈាន​ដល់​កិច្ច​សន្យា​ថ្មី​សម្រាប់ Alejandro Garnacho

យោងតាមលោក Fabrizio Romano ក្លឹប Manchester United បានរៀបចំ និងបញ្ជូនកិច្ចសន្យារយៈពេលវែងថ្មីសម្រាប់កីឡាករ Alejandro Garnacho ទៅកាន់កីឡាករ និងអ្នកតំណាងរបស់គាត់រួច​ហើយ។ ការពិភាក្សារវាងភាគីទាំងពីរស្ថិតក្នុង ‘ដំណាក់កាលជឿនលឿន’ ដោយបិសាចក្រហមមានទំនុកចិត្តដូចដែលធ្លាប់យល់ព្រមលើកិច្ចព្រមព្រៀងថ្មី។ កិច្ចព្រមព្រៀង​ថ្មីនេះ មានការពិភាក្សាលើសិទ្ធិរូបភាពរបស់គាត់ និងរយៈពេលទាំងមូលនៃកិច្ចសន្យា ប៉ុន្តែទាំងនេះគឺជារឿងតូចតាចដែលភាគីទាំងពីរ​មិន​សូវខ្វល់ប៉ុន្មាននោះទេ។ Garnacho បានអភិវឌ្ឃខ្លួនចូលទៅក្នុងក្រុមឈុតធំក្រោមការដឹកនាំរបស់ Erik ten Hag ដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ និង Assist បួនដងនៅទូទាំងការប្រកួតទាំងអស់នៅរដូវកាលនេះ។ ប្រភព៖ Fabrizio…

Ljl
ប្លែកៗ

ស្រីៗ​ជា​ច្រើន​មើល​រំលង! នេះ​សញ្ញា ៥ ព្រមាន​ចំៗ​ពី​បញ្ហា​ក្រលៀន​ខ្សោយ

អត្ថបទ​នេះ សម្រាប់​មនុស្ស​ស្រី​ជា​ពិសេស ឬ​បុរសៗ​ក៏​គួរ​តែ​ដឹង​ដែរ ដើម្បី​ងាយ​តាមដាន​សុខភាព​មនុស្ស​ស្រី​ជា​ទី​ស្រលាញ់​របស់​យើង​ម្នាក់ៗ។ ខាង​ក្រោម​បង្ហាញ​ពី​សញ្ញា​ងាយៗ ៥ អាច​ឲ្យ​អ្នក​ដឹង​ថា តម្រង​នោម​ឬ​ក្រលៀន​របស់​អ្នក​កំពុង​មាន​សភាព​ខ្សោយ ដែល​គួរ​ប្រុង​ប្រយ័ត្ន ឬ​ប្រញាប់​ទៅ​ពិនិត្យ​ជាមួយ​គ្រូ​ពេទ្យ​ជា​បន្ទាន់៖ ៥) នោម​ច្រើន ជា​សញ្ញា​ងាយ​នឹង​ចាប់​អារម្មណ៍​មួយ ដោយ​ជា​ធម្មតា​ពេល​មុខងារ​តម្រង​នោម​មិន​ល្អ នោះ​អ្នក​នឹង​ត្រូវ​ការ​នោម​ច្រើន តែ​ការ​នោម​តិចតួច​ពេក​វា​ក៏​អាច​ជា​អាការៈ​ព្រមាន​ដូច​គ្នា។ លើស​ពី​នេះ ​ការ​ផ្លាស់ប្តូរ​ពណ៌​ទឹក​នោម ក៏​ជា​សញ្ញា​ដែល​ត្រូវ​ប្រយ័ត្ន​ផង​ដែរ។ ៤) ខ្លាច​ត្រជាក់ ប្រសិន​សីតុណ្ហភាព​នៅ​ក្នុង​បន្ទប់ ឬ​ខាង​ក្រៅ មើល​ទៅ​ធម្មតា តែ​អ្នក​បែរ​ជា​មាន​អារម្មណ៍​ថា​ត្រជាក់ ចង់​គ្រុន ចង់​ផ្តាសាយ​ជា​ញឹកញាប់ នោះ​វា​ក៏​ជា​រោគសញ្ញា​មួយ​ផង​ដែរ ពាក់ព័ន្ធ​នឹង​បញ្ហា​ខ្សោយ​តម្រង​នោម។ ៣) ជ្រុះ​សក់​ច្រើន ការ​ជ្រុះ​សក់​ជា​រឿង​ដែល​នារីៗ​មិន​អាច​ជៀស​បាន…

Hjh
ប្លែកៗ

អត់​ពេល​ណា​បាន តែ​ ២ ពេល​នេះ ត្រូវ​តែ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ ​ព្រោះ​អាច​នាំ​ប្រយោជន៍​ទ្វេ​ដង

ទឹកក្ដៅឧណ្ហ៍ៗ​មិន​មែន​គ្រាន់​តែ​ជា​ភេសជ្ជៈ​ធម្មតា​នោះ​ទេ បើ​យើង​ដឹង​ពី​របៀប​ទទួល​ទាន​​វា​ឲ្យ​បាន​ត្រឹមត្រូវ នោះ​វា​អាច​ផ្តល់​ប្រយោជន៍​ជា​ច្រើន​ដល់​រាងកាយ ល្អ​ជាង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​រាប់​ពាន់​ដង។ ខាង​ក្រោម Knongsrok ណែនាំ​ពេលវេលា ២ ដែល​អ្នក​មិន​ត្រូវ​រំលង​ក្នុង​ការ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ៖ ១) ពេល​ព្រឹក​បន្ទាប់​ភ្ញាក់​ពី​គេង យោង​តាម​អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​និង​សុខភាព Stella Metsovas បាន​និយាយ​ថា ពេល​ព្រឹក​ក្រោក​ពី​គេង​ភ្លាម អ្នក​មិន​គួរ​ចាប់​យក​តែ ឬ​កាហ្វេ​មុន​គេ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គួរ​តែ​ជា​ទឹកក្ដៅឧណ្ហ៍ៗ។ នៅ​ពេល​ព្រឹក​ការ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ​ វា​អាច​ជួយ​បង្កើន​ការ​កន្រា្តក់​ពោះវៀន នាំ​ឲ្យ​វា​មាន​ចលនា​ល្អ​ប្រសើរ ហើយ​ក៏​ជួយ​សម្អាត​រាងកាយ​ពី​ជាតិ​ពុល​ដែល​សេសសល់​ទាំង​អំបាលម៉ាន និង​ជួយ​ប្រឆាំង​ភាព​ចាស់ ក៏​ដូច​ជា​ជួសជុល​កោសិកា​ឡើង​វិញ​ផង​ដែរ។ លើស​ពី​នេះ​វា​ក៏​កាន់​តែ​ល្អ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ ព្រោះ​អី​វា​អាច​បំបាត់​កាក​សំណល់​ចេញ​ពី​ក្រពះ ដែល​អាច​បង្កើន​សកម្មភាព​មេតាបូលីស និង​កាត់​បន្ថយ​ការ​ឃ្លាន។ បើ​និយាយ​ពី​ផ្នែក​អារម្មណ៍ គឺ​ជួយ​ឲ្យ​អ្នក​ស្រស់ស្រាយ កាត់​បន្ថយ​ការ​តានតឹង…

Ghh
ប្លែកៗ

ញាក់​ភ្នែក​ច្រើន កុំ​គិត​ថា​ផ្លូវ​ក្នុង​ឲ្យ​ប្រផ្នូល​ល្អ​អាក្រក់ ការ​ពិត​ជា​សញ្ញា​ព្រមាន​ធ្ងន់ធ្ងរ ៤ នេះ​ទេ

មនុស្ស​ជា​ច្រើន​គិត​ថា ការ​ដែល​សុខៗ​ព្រិច​ភ្នែក​ឆ្វេង​ឬ​ស្តាំ គឺ​ជា​ការ​ដែល​ផ្លូវ​ក្នុង​ឲ្យ​ប្រផ្នូល​ល្អ​ឬ​អាក្រក់​ណា​មួយ​សម្រាប់​ជីវិត​របស់​ពួក​គេ​នៅ​ពេល​ខាង​មុខ។ តែ​យ៉ាង​ណា​ការ​ព្រិច​ភ្នែក​ញាប់​ពេក ដែល​កើត​ឡើង​រៀងរាល់ ២០ វិនាទី​ម្តង​អី​នោះ វា​ជា​សញ្ញា​អាក្រក់​ទៅ​វិញ​ទេ ហើយ​អាច​បង្ហាញ​ពី​សញ្ញា​ព្រមាន​ធ្ងន់ធ្ងរ​ដល់​សុខភាព​ទាំង ៤ ខាង​ក្រោម៖ ៤) មក​ពី​របប​អាហារ វា​ជា​សញ្ញា​ព្រមាន​ថា រាងកាយ​អ្នក​បាន​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ហឹរ​ខ្លាំង​ពេក ឬ​មាន​ជាតិ​កាហ្វេអ៊ីន​ច្រើន​ពេល ដែល​បណ្តាល​ឲ្យ​មាន​អារម្មណ៍​រំជើបរំជួល នាំ​ឲ្យ​ត្របក​ភ្នែក​ឡើង​រមួល។ ៣) ស្រ្តេស ការ​មាន​បញ្ហា​ស្រ្តេស​ច្រើន​នៅ​កន្លែង​ធ្វើ​ការ ឬ​គេង​មិន​គ្រប់គ្រាន់ ក៏​អាច​ធ្វើ​ឲ្យ​សរសៃប្រសាទ​មិន​ស្ថិតស្ថេរ បង្ក​ទៅ​ជា​បញ្ហា​រមួល​ត្របក​ភ្នែក​ជាប់​ក៏​មាន​ដែរ។ ២) ផល​ប៉ះពាល់​នៃ​ថ្នាំ មនុស្ស​ជា​ច្រើន​ប្រើប្រាស់​ថ្នាំ​ច្រើន​លាយ​បញ្ចូល​គ្នា ជា​ពិសេស​អ្នក​លេប​ថ្នាំ​ងងុយ​គេង ថ្នាំ​បេះដូង ក៏​អាច​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម បណ្តាល​ឲ្យ​ជា​ការ​ព្រិច​ភ្នែក​ញឹកញាប់​នេះ​កើត​ឡើង​ដែរ។ ១)…

Hjjh
សង្គម

ចំណាំ​មើល! ស្រ្តី​ហៀរ​ចូល​អាយុ ៤០ តែ​បើ​នៅ​មាន​លក្ខណៈ ៥ ស្មើ​នឹង​មាន​សុខភាព​ល្អ​ក្មេង​ជាង​វ័យ

ជា​ទូទៅ​សម្រាប់​មនុស្ស​ស្រី បន្ទាប់​ពី​អាយុ ៣០ ឆ្នាំ គឺ​តែងតែ​ចាប់ផ្តើម​លេច​ចេញ​នូវភាព​ចាស់​មក​បណ្តើរៗ​ហើយ រួច​បើ​ហៀរ​ចូល​ដល់​អាយុ ៤០ ឆ្នាំ នោះ​គឺ​កាន់​តែ​បង្ហាញ​ភាព​ចាស់​មក​ច្បាស់ៗ​តែ​ម្តង។ យ៉ាង​ណា​ក៏​នៅ​មាន​ស្រ្តី​ខ្លះ ពួក​គាត់​មាន​សុខភាព​ល្អ នាំ​ឲ្យ​សភាព​រាងកាយ​នៅ​តែ​ក្មេង​ជាង​វ័យ ហើយ​បើ​សួរ​ថា មើល​បែប​ណា​ទើប​ដឹង​ថា​នៅ​មាន​សុខភាព​ល្អ ក្មេង​ជាង​វ័យ នោះ​គឺ​អ្នក​អាច​មើល​សញ្ញា​ទាំង ៥ ខាង​ក្រោម​បាន៖ ៥) វដ្ដ​រដូវ​ទៀងទាត់ បន្ទាប់​ពី​អាយុ ៤០ ឆ្នាំ​រាងកាយ​របស់​ស្រ្តី​នឹង​មាន​ការ​ធ្លាក់​ចុះ ឬ​មាន​ការ​ផ្លាស់ប្តូរ​ធំៗ ជា​ពិសេស​ការ​ផ្លាស់ប្តូរ​អ័រម៉ូន និង​សុខភាព​អូវែ​នេះ​ឯង។ យ៉ាង​ណា​បើ​វដ្ដ​រដូវ​របស់​ពួក​គាត់ នៅ​តែ​បង្ហាញ​ចេញ​មក​ថា​ទៀងទាត់​ល្អ មិន​មាន​ការ​កើន​ឡើង​ឬ​ថយ​ចុះ​បរិមាណ​នៃ​ឈាម នោះ​គឺ​បង្ហាញ​ច្បាស់​ណាស់ ថា​ពួក​គេ​មាន​សុខភាព​ល្អ​ខ្លាំង។ ៤)…

Fgf
ប្លែកៗ

ចង់បានស្បែកស្អាតភ្លឺចេញពីខាងក្នុង រាល់ព្រឹកកុំរំលងអាហារទិព្វ ៤ ប្រភេទនេះឲ្យសោះ

ចូរបន្ថែមអាហារទិព្វ ៤ ប្រភេទនេះ ទៅក្នុងរបបអាហាររៀងរាល់ពេលព្រឹករបស់អ្នក នោះនឹងអាចជួយឲ្យអ្នកក្មេងជាងវ័យ ហើយមានស្បែកស្រស់ស្អាតកាន់ឆ្នាំ៖ ៤) ស៊ុត មានមនុស្សតិចណាស់ដែលដឹងថាស៊ុត អាចជួយដល់សម្រស់ និងមិនប៉ះពាល់ដល់ការឡើងទម្ងន់។ វាជាអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ល្អបំផុតសម្រាប់រាងកាយ ហើយផ្នែកពណ៌សនៃស៊ុតមានជាតិប្រូតេអ៊ីនខ្ពស់ណាស់ ខណៈពណ៌លឿងសម្បូរទៅដោយជាតិដែក កាល់ស្យូម វីតាមីន B ដែលវាសុទ្ធតែល្អសម្រាប់ស្បែករបស់អ្នក។ រៀងរាល់ព្រឹក បើអ្នកមានទម្លាប់ទទួលទានវា នោះមិនត្រឹមតែផ្តល់ថាមពលសម្រាប់រាងកាយប៉ុណ្ណោះទេ ជាងនេះក៏ជួយការពារភាពចាស់ជាងវ័យបានថែមទៀត។ ៣) គ្រប់ធញ្ញជាតិ (Oatmeal) វាជាប្រភេទអាហារដែលមានជាតិសរសៃខ្ពស់ និងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងកម្រិតកូឡេស្តេរ៉ុលក្នុងរាងកាយបានល្អ។ ក្រៅពីនេះវាក៏មានផ្ទុកនូវអាស៊ីតខា្លញ់អូមេហ្គា ៣ ហ្វូតាត និងប៉ូតាស្យូម…

New Copy
ទស្សន៍ទាយ

ជើងលេខឡើង! អ្នកឆ្នាំទាំង ៤ សំណាងផ្ទួនៗក្នុងឆ្នាំ ២០២៣ ធ្វើអ្វីក៏ជោគជ័យ មានអ្នកតាមជួយ និងទេវតាតាមថែរក្សាដែរ

នេះជាឆ្នាំមាស ឆ្នាំទ្រព្យ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៤ ខាងក្រោមនេះ នឹងទទួលបានលាភសំណាងច្រើន លើសពីការរំពឹងទុក។ មិនថាអ្នកធ្វើអ្វី ប្រកបកិច្ចការងារអ្វី ក៏អាចសម្រេចជោគជ័យដូចក្ដីប្រាថ្នា ថែមទាំងមានទេវតាតាមថែរក្សា និងអ្នកមានបុណ្យតាមជួយជ្រោមជ្រែងផងដែរ។ ១. ឆ្នាំច ក្នុងឆ្នាំនេះ អ្នកដែលកើតឆ្នាំច អាចពឹងលើការខិតខំប្រឹងប្រែង ដើម្បីទទួលបានផលចំណេញផ្នែកហិរញ្ញវត្ថុ។ នៅឆ្នាំ ២០២៣ នេះដែរ អ្នកដែលកើតក្នុងឆ្នាំឆ្កែ ប្រាកដជាអ្នកធ្វើការខ្លាំងបំផុតនៅក្នុងក្រុមហ៊ុន ពួកគេជាមនុស្សដំបូងគេ ដែលមកក្រុមហ៊ុនជារៀងរាល់ថ្ងៃ និងចុងក្រោយដែលចាកចេញបន្ទាប់ពីចេញពីធ្វើការ។ អ្នក​កើត​ឆ្នាំ​ច នឹង​សុំ​ការងារ​បន្ថែម​ម៉ោង ឬ​ឱកាស​ធ្វើ​ដំណើរការ​រកស៊ី។ ប្រសិនបើស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុនក្នុងឆ្នាំនេះល្អ ពួកគេនឹងមានឱកាសចាប់យកគម្រោងល្អៗជាច្រើន។ គ្រាន់តែបំពេញកិច្ចការដែលអ្នកដឹកនាំប្រគល់ឱ្យបានល្អ…

New Copy
ទស្សន៍ទាយ

ច្បាស់ៗ! ឆ្នាំ ៣ រាសីប្ដូរផ្លាស់ យីអ៊ុនឡើង លាភសំណាងច្រើន ផុតពីយប់នេះទៅ

ហោរាសាស្ត្រ​ក្នុងរយៈពេល ២ ឆ្នាំខាង​មុខ​នេះ អ្នកកើតក្នុងឆ្នាំទាំង ៣ ​អ្វីដែលអ្នកតែង​ប្រាថ្នា​ចង់​បាន ពេលនេះលាភ​សំណាង ទ្រព្យ​សម្បត្តិ ចូលមករកអ្នកហើយ។ ចាប់ពីយប់នេះតទៅ ជាឱកាសមានលាភសំណាងហើយ។ ១. ឆ្នាំឆ្លូវ ផុតពីយប់​នេះទៅ ដំណឹង​ល្អ​នៃ​លាភ​សំណាង​នឹងចូល​មក​រកអ្នកឆ្នាំគោ ព្រោះ​អ្នកមាន​សំណាង​រក​ចំណូល​បាន​ច្រើន។ មិន​ថា​អ្នក​មាន​ប្រាក់​ខែ ឬ​អ្នក​ជំនួញ​ទេ អ្នក​នឹង​មាន​ទ្រព្យ​ហូរហៀរ​ក្នុង​ដៃ​ដោយ​សេរី​ក្នុង​ការ​ចំណាយ​តាម​ចិត្ត​ ដោយ​មិន​បាច់​រឹត​ខ្សែ​ក្រវាត់​ដូច​មុន​ឡើយ។ ចាប់ពីពេលនេះតទៅ រាសីក៏រះឡើង ដោយតារាសំណាង ទេវតាទ្រព្យ ចូលមកនាំឱកាសការងារ រកទទួលទានមានបាន និងលាភសំណាង។ ប្រសិនបើអ្នកមានបំណងចាប់ផ្តើមអាជីវកម្ម អ្នកគួរតែគណនាវាបន្តិចម្តងៗ។ ភាពរីកចម្រើននៃការងារជួយឱ្យហិរញ្ញវត្ថុរបស់អ្នក រក្សាបាននូវកម្រិតសម្លៀកបំពាក់គ្រប់គ្រាន់ អាជីវកម្មចំហៀងក៏អាចបង្កើនប្រាក់ចំណូលបានយ៉ាងឆាប់រហ័សផងដែរ។…

New Copy
ទស្សន៍ទាយ

ហោរាប្រចាំសប្ដាហ៍ថ្មី! ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៩ ឆ្នាំ ៣ រាសីឡើង ឆ្នាំ ១ យីអ៊ុនដាក់ សូមប្រុងប្រយ័ត្ន!

ហោរាសាស្ត្រប្រចាំសប្តាហ៍​ថ្មី​នេះ សម្របា់អ្នកកើតក្នុងឆ្នាំទាំង ៣ ដូច​ខាងក្រោម​នេះ នឹងមាន​សំណាង​ច្រើន ធ្វើ​អ្វី​ក៏រីកចម្រើន រលូនល្អដែរ។ ប៉ុន្តែមានឆ្នាំ ១ ដែលនឹងជួបព្រួយ មានបញ្ហា ការងារ លុយកាក់ពិបាកបន្តិចហើយ។ ១. ឆ្នាំខាល ក្នុង​សប្តាហ៍​ថ្មី​នេះ ​អ្នក​ដែល​កើត​ឆ្នាំ​ខ្លា​មាន​លាភ​សំណាង​ក្នុង​រឿង​ស្នេហា នៅដើមឆ្នាំថ្មីមានមនោសញ្ចេតនាដែលជួយឱ្យផ្លូវចិត្តរបស់អ្នកកាន់តែសប្បាយរីករាយ និងមានសុទិដ្ឋិនិយម។ សម្រាប់​អ្នក​នៅ​លីវ នេះ​នឹង​ក្លាយ​ជា​បទពិសោធន៍​ផ្លូវ​ចិត្ត​ថ្មី​ និង​គួរ​ឱ្យ​រំភើប​ដូច​គ្នា​របស់​អ្នក​នា​ពេល​ខាង​មុខ​នេះ។ សម្រាប់​គូស្នេហ៍​អ្នក​ទាំងពីរ​កំពុង​តែផ្អែមល្ហែម​ជាមួយគ្នា។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ ​ទុក​ចិត្ត​ដៃគូ​ឱ្យ​បាន​ច្រើន​ជាង​នេះ ទំនាក់ទំនង​ថ្មី​នឹង​កាន់​តែ​រឹងមាំ។ ពេលមានបញ្ហា ចូរព្យាយាមប្រាស្រ័យទាក់ទងគ្នាដោយស្មោះត្រង់ ជាជាងរក្សាវាទុកក្នុងចិត្ត ហើយចង់ឱ្យអ្នកដទៃយល់ដោយខ្លួនឯង នោះវានឹងកំណត់ការយល់ច្រលំជាច្រើនរវាងអ្នកទាំងពីរ។ ទិដ្ឋភាពការងាររក្សាបាននូវដំណើរការប្រកបដោយស្ថេរភាព។…

Hjhj
ប្លែកៗ

កុំ​ខ្មាសអៀន​នឹង​ចែករំលែក! ស្រ្តី​ដែល​មាន​ផ្នែក​ទាំង ៣ ​ឡើង​ខ្មៅ​ងងឹត ត្រូវ​តែ​ប្រញាប់​រក​វិធី​ព្យាបាល

គ្មាន​អ្វី​ដែល​ត្រូវ​ខ្មាសអៀន​នោះ​ទេ ព្រោះ​វា​ជា​ចំណេះដឹង​ល្អ​ដែល​បុរស​និង​ស្រ្តី គួរ​តែ​ដឹង។ ពាក់ព័ន្ធ​នឹង​សុខភាព​ស្រ្តី គឺ​ជា​រឿង​ចាំ​បាច់ ដែល​វា​ខុស​ពី​សុខភាព​បុរស ហើយ​ប្រឈម​ហានិភ័យ​នឹង​ជំងឺ​ជា​ច្រើន ច្រើន​ជាង​បុរស ដែល​យើង​មិន​អាច​មើល​រំលង​បាន។ ខាង​ក្រោម Knongsrok បង្ហាញ​ពី​សញ្ញា​ព្រមាន ៣ ប្រសិន​លេចចេញ​ផ្នែក​ទាំង​នោះ ឡើង​ទៅ​ជា​ពណ៌​ខ្មៅ​ងងឹត នោះ​អ្នក​ត្រូវ​ប្រយ័ត្ន ឬ​ប្រញាប់​រក​វិធី​ព្យាបាល ព្រោះ​វា​អាច​ពាក់ព័ន្ធ​នឹង​ភាព​កខ្វក់​នៃ​ស្បូន ក៏​ដូច​ជា​រោគ​ស្រ្តី៖ ៣) តំបន់​ជុំវិញ​មាត់​ឡើង​ខ្មៅ បបូរ​មាត់​ស្រ្តី បើ​មាន​ពណ៌​ផ្កាឈូក ភ្លឺ​ចែងចាំង បញ្ជាក់​ថា​រាងកាយ​មាន​ចរន្ត​ឈាម​ដើរ​ល្អ មាន​សុខភាព​ល្អ។ តែ​បើ​មើល​ទៅ​មាន​ពណ៌​ខ្មៅ អ្នក​ត្រូវ​តែ​ប្រុងប្រយ័ត្ន ជា​ការ​ពិត វា​បង្ហាញ​អំពី​ការ​កក​ឈាម ដែល​មិន​ខុស​ពី​ស្លឹក​ឈើ ដែល​ក្រៀមក្រោះ​ស្រពោន​នោះ​ទេ។…

Gff
ប្លែកៗ

លែង​បារម្ភ​ជំងឺ​មហារីក​ថ្លើម ប្រសិន​អ្នក​មាន​ទម្លាប់​លូក​ភេសជ្ជៈ ៤ នេះ​ជា​ប្រចាំ

សម្រាប់​អ្នក​គិត​ថា​ខ្លួន​ឯង​មាន​បញ្ហា​ថ្លើម ថ្លើម​ធ្វើការ​មិន​សូវ​បាន​ល្អ នាំ​ឲ្យ​កកកុញ​ជាតិ​ពុល​ច្រើន​ក្នុង​រាងកាយ យក​ល្អ​គួរ​មាន​ទម្លាប់​ទទួល​ទាន​ភេសជ្ជៈ​ទាំង ៤ ខាង​ក្រោម៖ ៤) កាហ្វេ កាហ្វេ​គឺ​ជា​ភេសជ្ជៈ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ថ្លើម ការ​ផឹក​កាហ្វេ​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ក្រិន​ថ្លើម មហារីក​ថ្លើម និង​ខ្លាញ់​រុំ​ថ្លើម​ផង​ដែរ។ ជាង​នេះ​វា​ក៏​មាន​អត្ថប្រយោជន៍​ជា​ច្រើន ដូច​ជា​ជួយ​អង់ស៊ីម​ថ្លើម​កម្ចាត់​សារជាតិ​បង្ក​មហារីក ការពារ​ការ​ប្រមូល​ផ្តុំ​ជាតិ​ខ្លាញ់ និង​កាត់​បន្ថយ​ការ​រលាក បង្កើន​កម្រិត​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជា​ដើម។ ៣) តែ​បៃតង មិន​ត្រឹម​តែ​ល្អ​ចំពោះ​សុខភាព​ថ្លើម​ប៉ុណ្ណោះ​ទេ តែ​បៃតង​ក៏​ល្អ​សម្រាប់​សុខភាព​ទូទៅ​របស់​មនុស្ស​ផង​ដែរ។ វា​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​បង្កើន​កម្រិត​អង់ស៊ីម​ថ្លើម កាត់​បន្ថយ​ភាព​តានតឹង និង​បញ្ចៀស​ការ​ប្រមូល​ផ្តុំ​ខ្លាញ់​ក្នុង​ថ្លើម​ជា​ដើម។ ៣) ទឹក​គ្រាប់សណ្តែក​ខៀវ ទឹក​គ្រាប់សណ្តែក​ខៀវ ជា​ឱសថ​បុរាណ​មួយ ដែល​គេ​ប្រើប្រាស់​សម្រាប់​ជួយ​បន្សាប​ជាតិ​ពុល​ចេញ​ពី​ថ្លើម​បាន​យ៉ាង​ល្អ។ វា​ក៏​មាន​ជាតិ​ត្រជាក់ ជួយ​បញ្ចុះ​កម្តៅ​រាងកាយ​ផង​ដែរ។…

Hjhj
ប្លែកៗ

អាយុ​ខ្លី​មិន​ដឹង​ខ្លួន! ទម្លាប់​ហូប​មី ១ កញ្ចប់​រាល់​ថ្ងៃ យូរ​ទៅ​នឹង​កើត​រឿង ៥ នេះ

​បើ​តាម​អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​ក្រៅ​ស្រុក​ បាន​ពន្យល់​អំពី​ផល​ប៉ះពាល់​នៃ​ការ​ទទួល​ទាន​មី​កញ្ចប់ ដែល​យុវវ័យ​ជា​ច្រើន​កំពុង​ពេញ​និយម​សព្វថ្ងៃ​នេះ។ អ្នក​ខ្លះ​ទៅ​សឹង​តែ​ ១ ​ថ្ងៃ​មិន​បាន​ ១ កញ្ចប់​មិន​អស់​ចិត្ត តែ​មិន​បាន​ដឹង​នោះ​ទេ ថា​វា​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត​ទៅ​ថ្ងៃ​មុខ។ខាង​ក្រោម Knongsrok បង្ហាញ​នៅ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទាំង ៥ ពី​ការ​ទទួល​ទាន​មី​កញ្ចប់៖ ៥) ជំងឺ​ធាត់ បើ​ចេះ​តែ​ឃ្លាន ហូប​តាម​ចិត្ត​ចង់ នោះ​រាងកាយ​នឹង​រង​ការ​បន្ថែម​កាបូអ៊ីដ្រាត​និង​ខ្លាញ់​លើស ហើយ​កាឡូរី​ខ្ពស់ នាំ​ឲ្យ​អ្នក​ធាត់​យ៉ាង​ឆាប់​រហ័ស។ ហានិភ័យ​នៃ​ជំងឺ​ធាត់ នឹង​វិវត្ត​ទៅ​ការ​កើត​មាន​ជំងឺ​សរសៃ​ឈាម​បេះដូង ទឹក​នោម​ផ្អែម កូលេស្តេរ៉ុល​ខ្ពស់​ ពោល​ពួក​គេ​នឹង​ឧស្សាហ៍​វិល​មុខ ញ័រទ្រូង​ជា​ដើម។ ៤) ពន្លឿន​ដំណើរការ​ចាស់​ជាង​វ័យ ខ្លាញ់​នៅ​ក្នុង​មី​កញ្ចប់​ទាំង​អស់ សុទ្ធ​តែ​បន្ថយ​ល្បឿន​អុកស៊ីតកម្ម​ពន្យារ​ភាព​ចាស់ ដូច្នេះ​ហើយ​វា​ការ​ទទួល​ទាន​មី​កញ្ចប់​រយៈ​ពេល​វែង…

Uyuy
ប្លែកៗ

​មិនមែន​តែ​បៃតង​ទេ ប្រជាជន​ជប៉ុន ទទួល​ទាន​តែ​ប្រភេទ​នេះ ទើប​ជួយ​ឲ្យ​អាយុ​វែង

ឆ្ងល់​ថា ប្រជាជន​ជប៉ុន​ជា​ទូទៅ​មាន​អាយុ​វែង​ម្ល៉េះ? ក្រៅ​ពី​ទម្លាប់​នៃ​ការ​រស់នៅ​ជា​ប្រចាំ របប​អាហារ ក្រឡេក​មក​ភេសជ្ជៈ​ដែល​ពួក​គេ​ទទួល​ទាន ក៏​រមែង​ជ្រើសរើស​នូវ​ភេសជ្ជៈ​ដ៏​ត្រឹមត្រូវ​មួយ​ផង​ដែរ។ ក្នុង​ចំណោម​ភេសជ្ជៈ​ជា​ច្រើន​ដែល​ជនជាតិ​ជប៉ុន​ទទួល​ទាន គឺ​មាន​ភេសជ្ជៈ​មួយ​ប្រភេទ​ឲ្យ​ឈ្មោះ​ថា តែ Barley [មាន​ដូច​បង្ហាញ​ក្នុង​រូប] ហើយ​អត្ថប្រយោជន៍​របស់​វា​មាន​ដូច​ខាង​ក្រោម៖ ១) ជួយ​ឲ្យ​រាងកាយ​ត្រជាក់​ គេង​លក់​ស្រួល វា​ជួយ​ឲ្យ​រាងកាយ​មាន​សភាព​ត្រជាក់ បន្ធូរ​អារម្មណ៍​តានតឹង ហើយ​បើ​ធៀប​ជាមួយ​តែ​បៃតង និង​កាហ្វេ គឺ​តែ Barley អាច​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល ស្កប់ស្កល់​បាន​ល្អ​ជាង។ ២) កាត់​បន្ថយ​ការ​ហើម តែ Barley វា​មាន​ឥទ្ធិពល​ក្នុង​ការ​កម្ចាត់​ជាតិ​ទឹក​លើស​ក្នុង​រាងកាយ កាត់​បន្ថយ​អាការៈ​ហើម​នៃ​ផ្នែក​ផ្សេងៗ​លើ​រាងកាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ៣) ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​រំលាយ​អាហារ វា​ជួយ​បង្កើន​ភាព​រឹងមាំ…

Jhjh
ប្លែកៗ

ចំណាំ​មើល! មនុស្ស​អាយុ​ខ្លី ពេល​ដើរ​ នឹង​ចេញ​សញ្ញា ៥ នេះ បើ​អ្នក​មាន​ ១ ត្រូវ​ប្រយ័ត្ន

ប្រសិន​អ្នក​សង្កេត​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​ទាំង ៥ ខាង​ក្រោម នៅ​ពេល​ដើរ ឬ​ពេល​អ្នក​កំពុង​ថ្មើរ​ជើង នោះ​វា​ជា​សញ្ញា​ព្រមាន​អំពី​គ្រោះថ្នាក់​នៃ​សុខភាព​រាងកាយ អាច​នាំ​ឲ្យ​អ្នក​អាយុ​ខ្លី។ ដូច្នេះ​បើ​អ្នក​មាន​ ១ ឬ ២ ក្នុង​ចំណោម​សញ្ញា​ព្រមាន​ខាង​ក្រោម ចូរ​ប្រុងប្រយ័ត្ន ឬ​រក​វិធី​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា៖ ៥) ឈឺ​ក្បាល​ វិល​មុខ​ញឹកញាប់ នៅ​ពេល​ដើរ អ្នក​បែរ​ជា​មាន​អាការៈ​ឧស្សាហ៍​ឈឺក្បាល វិល​មុខ​ញឹកញាប់ នោះ​អាច​មក​ពី​ការ​រួម​តូច​នៃ​សរសៃឈាម​ខួរក្បាល ហើយ​បរិមាណ​ឈាម​និង​អុកស៊ីហ្សែន​ពុំ​បាន​ផ្គត់ផ្គង់​គ្រប់គ្រាន់​មក​កនា់​ខួរក្បាល ដែល​នៅ​ពេល​ធ្វើ​លំហាត់ប្រាណ​ស្រាលៗ​ក្តី ក៏​បណ្តាល​ឲ្យ​អ្នក​មាន​អាការៈ​វិល​មុខ​ជាប់​ដែរ។ ៤) ស្ពឹក​ជើង​ម្ខាង បើ​អ្នក​មាន​អារម្មណ៍​ថា ជើង​ម្ខាង​របស់​អ្នក​ចេះ​តែ​មាន​អារម្មណ៍​មិន​ស្រួល ស្ពឹក​ស្រពន់ ទន់​ខ្សោយ រៀងរាល់​ពេល​ដែល​អ្នក​ធ្វើ​ដំណើរការ ដោយ​ថ្មើរ​ជើង​ទោះ​ជិត​ឆ្ងាយ​ក្តី…

New Copy
ទស្សន៍ទាយ

ទេវតាតាមជួយ! ២ឆ្នាំក្រោយ ទិញផ្ទះទិញឡានបានតាមចិត្ត សម្រាប់អ្នកឆ្នាំទាំង ៣

ហោរាសាស្ត្រ​ក្នុង​រយៈពេលឆ្នាំ ​២​ ខាង​មុខ សម្រាប់អ្នកឆ្នាំទាំង ៣ ខាង​ក្រោម​មាន​លាភ​សំណាង​ជាង​ឆ្នាំដទៃ អាចផ្លាស់​ប្តូរ​សំណាង​ មានបានស្ដុកស្ដម្ភ ចង់ទិញអីក៏បានដែរ។ ១. ឆ្នាំកុរ អ្នកឆ្នាំជ្រូក​ងាយ​ចុះសម្រុង​នឹង​មនុស្សជុំវិញខ្លួន មាន​ចរិត​ស្លូតបូត ឧស្សាហ៍​ព្យាយាម និង​មាន​ចិត្ត​អាណិត​អាសូរដល់​អ្នក​ដទៃ។ រាល់ការងារ ពួកគេតែងតែព្យាយាមដោយស្មារតី និងការទទួលខុសត្រូវខ្ពស់បំផុត។ បើ​ពិនិត្យ​ឱ្យ​បាន​ល្អិតល្អន់​នឹង​ឃើញ​ថា​ អ្នក​កើត​ឆ្នាំ​ជ្រូក​មាន​ចរិត​ស្លូតបូត​ សុភាពរាបសារ ​តែងតែ​ជា​អ្នក​បញ្ចប់​រឿង​មុន​មិន​ឈ្លោះ​ជាមួយ​អ្នក​ដទៃឡើយ។ អ្នក​កើត​ឆ្នាំ​ជ្រូក​មាន​សំណាង​ក្នុង​រយៈពេលពេល ២ ​ឆ្នាំ​ខាង​មុខ ការងារ​កាន់​តែ​ខ្លាំង​កាន់​តែ​មាន។ បើ​ឆ្នាំ​ជ្រូក​ពិតជា​ព្យាយាម​មែន ការទិញ​ផ្ទះ និង​ទិញ​រថយន្ត​ក្នុង ​២ ​ឆ្នាំ​នេះ​មិន​ពិបាក​ពេក​ទេ​សម្រាប់​អ្នក​។ អ្នក​កើត​ឆ្នាំ​ជ្រូក…

New Copy
ទស្សន៍ទាយ

ម៉ោងលាភបានមកដល់ហើយ! អ្នកឆ្នាំទាំង ៣ ជោគជ័យលាភធំ រយៈពេល ២១ថ្ងៃខាងមុខ

ហោរាសាស្ត្របាន​ទស្សន៍ទាយ​ក្នុង​រយៈពេល ២១ ថ្ងៃ​ខាង​មុខ​នេះ អ្នកឆ្នាំ​ទាំង ៣ ខាងក្រោម​នេះ​ ត្រូវ​បាន​ទេវតា​ទ្រព្យ​បង្ហាញ​មុខ​ធ្វើ​ការ​ប្រកប​ដោយ​ភាព​រលូន។ ជីវិត​ឈាន​ដល់ដំណាក់កាលជាក់លាក់ ល្អប្រសើរជា​បន្តបន្ទាប់​ ដោយ​មិន​ចាំបាច់​ខ្វល់ខ្វាយ​រឿង​លុយកាក់​នោះឡើយ​។ ១. ឆ្នាំមមែ អ្នក​កើត​ឆ្នាំ​ពពែ​ក្នុង​ពេល​នេះ ​មាន​វិញ្ញាណ​ខ្ពស់ ​ព្រោះ​មាន​ដំណឹង​ល្អ​ចូលមក។ សំណាង​ក្នុង​អាជីព​មិន​មាន​អ្វី​រារាំង​ទេ អ្នកឆ្នាំមមែត្រូវ​ដោះស្រាយ​រឿង​ដោយ​ស្ងប់ស្ងាត់ និង​មាន​ភាព​ចាស់ទុំ ខិតខំ​ប្រឹងប្រែង និង​ទាញ​យក​បទពិសោធន៍ ។ អ្នក​កើត​ឆ្នាំ​ពពែ ច្រើន​តែទទួលបានសេចក្ដីអំណរ មាន​ភាព​ចាស់​ទុំ និង​ចិត្ត​ស្ងប់។ វាសនាមានសមត្ថភាពដោះស្រាយបញ្ហាខ្លាំង។ ចំពោះ​រឿង​កើត​ឡើង​វិញ អ្នក​កើត​ឆ្នាំ​ពពែ តែង​មាន​សុទិដ្ឋិនិយម។ អ្នកដឹងពីរបៀបថែរក្សាជីវិតខ្លួនឯង មនុស្សឆ្នាំពពែជីវិតសន្តិភាព និងរលូនតែងតែនាំមកនូវថាមពលវិជ្ជមាន។…

Fdd
ប្លែកៗ

ចែក​គ្នា​បាន​ដឹង! បន្លែ​ឆ្អិន​ទាំង ៥ ទទួល​ទាន​កាន់​តែ​ច្រើន ជួយ​ឲ្យ​សាច់ចាំ​ក្មេង​ជាង​វ័យ ១០ ឆ្នាំ

ប្រភេទ​បន្លែ​ផ្សេង​មិន​ដឹង​ទេ តែ​ជាមួយ​បន្លែ​ទាំង ៥ ប្រភេទ​ដូច​បង្ហាញ​ខាង​ក្រោម ពេល​អ្នក​ចម្អិន​យក​មក​ទទួល​ទាន ដោយ​មិន​ប្រើប្រាស់​ប្រេង ត្រឹម​តែ​ជា​ការ​ស្រុះ​លើក​មក​ធម្មតា ​ក្រៅ​ពី​មាន​ឱជារស​វា​ក៏​ជួយ​ឲ្យ​សុខភាព​រាងកាយ​អ្នក​ដំណើរការ​ល្អ និង​មាន​សម្រស់​ក្មេង​ជាង​វ័យ ៥-១០ ឆ្នាំ៖ ៥) ស្ពៃក្ដោប បរិមាណ​វីតាមីន​នៅ​ក្នុង​ស្ពៃក្តោប​គឺ​ខ្ពស់​ជាង​នៅ​ក្នុង​ការ៉ុត ដំឡូង​និង​ខ្ទឹម​បារាំង។ វា​មាន​ផ្ទុក​នូវ​វីតាមីន A និង P ដែល​ជួយ​ឲ្យ​ជញ្ជាំង​សរសៃ​ឈាម​មាន​ស្ថិរភាព។ បន្ថែម​ពី​នេះ​វា​ក៏​ជួយ​លាង​សម្អាត​ឈាម​បាន​យ៉ាង​ល្អ ដែល​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ ត្រជាក់​ចេញ​ពី​ក្នុង​ខ្លួន។ ៤) ស្ពៃតឿ ស្ពៃ​ជា​បន្លែ​ដែល​អាច​បន្សាប​ជាតិ​ពុល និង​ធ្វើ​ឲ្យ​ចរន្ត​ឈាម​ដំណើរការ​ល្អ។ វា​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​ការ​ឡើង​មុន​លើ​ផ្ទៃ​មុខ​ទៀត។ លើស​ពី​នេះ វា​សក្តិសម​សម្រាប់​ស្រ្តី​ដែល​ចង់​សម្រក​ទម្ងន់ និង​ចង់​ទទួល​បាន​ស្បែក​ស្អាត​ ភ្លឺ​រលោង។…

Kllk
ប្លែកៗ

ភេសជ្ជៈ ៣ នារី​​កូរ៉េ​ លូក​រាល់​ថ្ងៃ ព្រោះ​អាច​ជួយ​ឲ្យ​ស្បែក​ស្អាត ស្រក​ទម្ងន់​ក្មេង​ជាង​វ័យ

ស្រ្តី​ជនជាតិ​កូរ៉េ ភាគ​ច្រើន​បាន​អនុវត្ត​នូវ​វិធី​សាមញ្ញ ៣ ក្នុង​ការ​ទទួល​ទាន​ភេសជ្ជៈ​ដើម្បី​ស្រូប​យក​ប្រយោជន៍​ផ្សេង​ពី​គ្នា។ Knongsrok សូម​បង្ហាញ​ដូច​ខាង​ក្រោម៖ ១) នៅ​ពេល​ស្បែក​ស្លេក​អស់​កម្លាំង ត្រូវ​ទទួល​ទាន​ទឹក​ឃ្មុំ នារី​ជនជាតិ​កូរ៉េ បាន​ណែនាំ​ឲ្យ​ទទួល​ទាន​ទឹក​ឃ្មុំ លាយ​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ រៀងរាល់​ព្រឹក ពេល​ក្រោក​ពី​គេង។ នាង​ណែនាំ​ឲ្យ​ដាក់​ទឹក​ឃ្មុំ ៣ ស្លាប​ព្រា​បាយ លាយ​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ ហើយ​លើក​មក​ទទួល​ទាន ដោយ​ត្រឹម​តែ​រយៈ​ពេល ១-២ សប្តាហ៍​អ្នក​នឹង​ឃើញ​លទ្ធផល ដោយ​ស្បែក​នឹង​ប្រែ​ភ្លឺ​រលោង​ជាង​មុន​ច្រើន ហើយ​អាច​ទទួល​បាន​ថាមពល​ទាំង​ព្រឹក​ព្រលឹម។ ក៏​ដោយសារ​ទឹក​ឃ្មុំ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម មាន​វីតាមីន C ក៏​ដូច​ជា​វីតាមីន​ជា​ច្រើន​ទៀត ដែល​ជួយ​បង្កើន​សំណើម​ដល់​ស្បែក ជួយ​ឲ្យ​ភ្លឺ​រលោង​បែប​ធម្មជាតិ​ពិតៗ។ ២) នៅ​ពេល​ស្បែក​ខ្មៅ​ស្រអាប់…

Gfg
ប្លែកៗ

អាហារដុះផ្សិត ៥ ប្រភេទនេះ មាន ២ មិនអាចហូបបានទេ ត្រូវតែបោះចោលកុំស្តាយ

អាហារខ្លះពេលដុះផ្សិត យើងគ្រាន់តែកាត់កន្លែងដុះផ្សិតនោះចេញ គឺអាចយកមកទទួលទានបានដោយសុវត្ថិភាព តែយ៉ាងណាក៏មានអាហារខ្លះ យើងត្រូវបោះចោលភ្លាមៗ៖ ៥) បន្លែរឹង ដូចជាការ៉ុត ស្ពៃ ស្ពៃក្តោប ដែលមានសំណើមទាប អាស៊ីដខ្ពស់ វាធ្វើឲ្យផ្សិតពិបាកជ្រាបចូល។ នៅពេលដែលបន្លែឡើងក្លិន អ្នកអាចកាត់ផ្នែកដែលដុះផ្សិតនោះចេញ ហើយយកផ្នែកនៅសល់មកទទួលទានបាន។ ៤) ផ្លែឈើ តាមការឲ្យដឹងពីអ្នកជំនាញផ្នែកសុវត្ថិភាពចំណីអាហារ ធ្លាប់បានប្រាប់សារព័ត៌មាន TheSun ថា ផ្សិតភាគច្រើនដុះលើផ្លែឈើ និងបន្លែស្រស់ៗ ជាធម្មតាមិនបង្កគ្រោះថ្នាក់ដល់អ្នកទេ។ ដូចជាផ្លែប៉ោម ផ្លែប៉ែស ដែលមានស្នាមជាំ ឬងាយមានផ្សិត គឺអ្នកអាចកាត់វាចោល ហើយយកមកទទួលទានផ្នែកដែលនៅល្អបាន។ នេះលើកឡើងក្នុងករណី…

Fddf
ប្លែកៗ

រាល់យប់ពេលគេង បើចេញសញ្ញា ៤ ច្បាស់ណាស់អ្នកកំពុងចាស់ជាងវ័យ សម្រស់បាក់ហើយ

កុំគិតថាទល់តែមានស្នាមជ្រួញ ទើបអាចបង្ហាញពីភាពចាស់ជាងវ័យ។ តាមពិតទៅមើលតែសញ្ញាព្រមានពេលយប់ កំឡុងពេលចូលគេងទាំង ៤ ខាងក្រោម ក៏អាចបង្ហាញច្បាស់ៗដែរ៖ ៤) គេងមិនលក់ ការគេងមិនលក់ជាប្រចាំ យូរទៅក្លាយជាទម្លាប់ ធ្វើឲ្យការបន្សាបជាតិពុលក្នុងថ្លើមមិនអាចដំណើរការទៅបានល្អ។ នេះវាធ្វើឲ្យរាងកាយកាន់តែបាក់ ស្បែកក៏លែងភ្លឺថ្លាដូចមុនដែរ។ លើសពីនេះអាច បណ្តាលឲ្យអ្នកក្លាយជាមនុស្សដែលមានជំងឺបាក់ទឹកចិត្ត និងមានអារម្មណ៍ឆាប់ខឹងឆេវឆាវថែមទៀតផង។ ៣) ឧស្សាហ៍ឈឺពោះពេលគេង នៅពេលដែលអ្នកកាន់តែចាស់ សរីរាង្គខាងក្នុងកាន់តែទ្រុឌទ្រោម នោះមើលតែប្រព័ន្ធរំលាយអាហារទៅ គឺចាប់ផ្តើមយ៉ាប់ហើយ។ ប្រសិនរៀងរាល់យប់ អ្នកចេះតែមានអារម្មណ៍ថា ឈឺក្រពះ ចុកពោះ អមដោយអាការៈក្រហាយទ្រូង ហើមពោះ ហឺត នោះអ្នកមិនត្រូវព្រងើយកន្តើយឡើយ។ បើទុកយូរ…