Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
Jhhj
ប្លែកៗ

មនុស្ស​ស្រី​ភាគ​ច្រើន​បំផ្លាញ​ស្បែក​អំណោយទាន​ពី​ធម្មជាតិ ដោយសារ​ទម្លាប់ ៤ នេះ

មនុស្ស​ស្រី​មួយ​ចំនួន​មាន​ស្បែក​មុខ ឬ​ស្បែក​ខ្លួន​ស្អាត​ពី​ធម្មជាតិ​ហើយ លុះ​ចង់​សាក​នេះ​សាក​នោះ ប៉ះប៉ូវ​ចុះ​ឡើង​ច្រើន​ពេក ក៏​ធ្វើ​ឲ្យ​ស្បែក​ខូច​ដោយ​មិន​ដឹង​ខ្លួន។ យូរ​ទៅ​ការ​ចំណាយ​ក៏​កាន់​តែ​ច្រើន ផលិតផល​គួរ​ឲ្យ​ទុក​ចិត្ត​ក៏​គ្មាន ហើយ​បាត់បង់​អំណោយទាន​សម្រស់​ពី​ធម្មជាតិ​មក​ទៀត។ សម្រាប់​នារីៗ​គួរ​បោះចោល​នៅ​ទម្លាប់​ខាង​ក្រោម ៤ ដែល​អាច​បំផ្លាញ​ស្បែក​ដែល​ស្រស់​ស្អាត​ពី​ធម្មជាតិ​របស់​អ្នក​បាន៖ ៤) ការ​ប្រើប្រាស់​ទឹក​លាង​សម្អាត (Makeup Remover) ការ​ជ្រើសរើស​ទឹក​លាង​សម្អាត​គ្រឿង​សំអាង (Makeup Remover) គឺ​ជា​រឿង​ដែល​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំផុត ព្រោះ​ផលិតផល​ខ្លះ​វា​ងាយ​នឹង​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្ងួត រលាក ឡើង​ហើម និង​ស្ទះ​រន្ធ​ញើស។ ដូច្នេះ​ហើយ​គួរ​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ក្នុង​ការ​ជ្រើសរើស​ផលិតផល មិន​គួរ​ចេះ​តែ​ប្រើប្រាស់​តាម​ចិត្ត​នោះ​ទេ ព្រោះ​ស្បែក​មុខ​មនុស្ស​យើង​គឺ​ខុស​គ្នា។ ៣) ចន្លោះ​ប្រហោង​ការ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ ទោះ​អ្នក​រវល់​ប៉ុណ្ណា ឬ​មិន​បាន​ចេញ​ទៅ​ខាង​ក្រៅ​ក៏​ដោយ អ្នក​គួរ​មាន​ទម្លាប់​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ SPF…

New Copy
ទស្សន៍ទាយ

សំណាងជាប់ៗគ្នា! ឆ្នាំ ៣ រាសីល្អពេញមួយខែនេះ

សម្រាប់អ្នកឆ្នាំទាំង ៣ ខាងក្រោមនឹងទទួលបានលាភសំណាងធំជាប់ៗគ្នា ពេញមួយខែ ដោយសារតែគុណសម្បត្តិដ៏ធំធេង បណ្ដាលឱ្យអ្នកទាំងនេះមានភាពរីកចម្រើនខ្លាំងលើមុខរបរ និងការងារ។ ១. ឆ្នាំខាល មនុស្ស​ឆ្នាំខ្លា​ គឺ​ជា​មនុស្ស​រឹង​ប៉ឹង ហ៊ាន​គិត និង​ហ៊ាន​ធ្វើ។ ពួកគេ​ក៏​ជា​មនុស្ស​ជឿនលឿន​ដែរ ជាមនុស្សដែលរៀន​ឥត​ឈប់ឈរ​ក្នុង​ជីវិត។ ពួកគេមិនខ្លាចការលំបាក មិនខ្លាចបរាជ័យឡើយ។ នៅចុងខែទី ២ តាមច័ន្ទគតិ អ្នកដែលកើតក្នុងឆ្នាំខ្លា ត្រូវបានគេព្យាករណ៍ថា មានសំណាងទាំងការងារ និងស្នេហា។ វាសនាមានឱកាសច្រើនក្នុងការរៀន និងបង្កើនជំនាញ ដូច្នេះហើយទើបអាជីពកាន់តែរីកចម្រើន។ អ្នកជំនួញមានការរីកចម្រើន។ ពួកគេក៏នឹងត្រូវបានថែរក្សាយ៉ាងកក់ក្តៅពីព្រះនៃទ្រព្យសម្បត្តិ និងអភិជន ស្វែងរកទិសដៅថ្មីក្នុងការងាររបស់ពួកគេ និងនាំមកនូវទ្រព្យសម្បត្តិដ៏បរិបូរណ៍។…

New Copy
ទស្សន៍ទាយ

១០ថ្ងៃទៀត! ឆ្នាំទាំង ៤ លាភសំណាងអញ្ជើញចូលមករកដល់ក្នុងផ្ទះ

ក្នុងរយៈពេល ១០ ថ្ងៃខាងមុខនេះ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៤ ខាងក្រោម នឹងទទួលបានលាភសំណាងធំ រត់ចូលមករកដល់ក្នុងផ្ទះ ដូច្នេះហើយ កុំព្រងើយកន្តើយឱ្យសោះ។ ១. ឆ្នាំរកា មនុស្សឆ្នាំមាន់ គឺជាអ្នកដែលអាចរកប្រាក់ចំណូលបានច្រើន ពីអាជីពចម្បងរបស់ពួកគេ។ ពួកគេមានចក្ខុវិស័យវែងឆ្ងាយ អាជីពជោគជ័យ អនាគតភ្លឺស្វាង។ ជីវិត​របស់​ពួក​គេ​មាន​ពណ៌​ចម្រុះ និង​ប្រាកដនិយម​ខ្លាំង​ណាស់។ បើ​នៅ​ជាមួយ​មនុស្ស​ដែល​កើត​មក​មាន​វាសនា​ជា​គូកន នោះ​ជីវិត​គឺ​មាន​ស្ថិរភាព និង​សន្តិភាព​ណាស់។ អ្នកដែលកើតក្នុងឆ្នាំរកា មានភាពជាប់លាប់ និងគួរឱ្យទុកចិត្ត ឧស្សាហ៍ព្យាយាម និងស្រឡាញ់យុត្តិធម៌។ ក្នុងរយៈពេល ១០ ថ្ងៃខាងមុខ ទោះបីអ្នកឆ្នាំមាន់ជួបបញ្ហាក្នុងជីវិតក៏ដោយ…

New Copy
ទស្សន៍ទាយ

ក្បួនហោ! ឆ្នាំទាំង ៤ នឹងជោគជ័យខ្លាំងលើផ្នែកមុខជំនួញ ក្នុងឆ្នាំ ២០២៣ នេះ

ហោរាសាស្ត្របានឱ្យដឹងច្បាស់ៗថា ក្នុងចំណោមឆ្នាំទាំង ១២ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៤ ខាងក្រោមនេះ នឹងជោគជ័យខ្លាំងទៅលើវិស័យមុខជំនួញក្នុងឆ្នាំ ២០២៣ នេះ។ ដូច្នេះហើយ កុំឱ្យឱកាសល្អបែបនេះកន្លងផុតទៅ អ្នកត្រូវប្រើពេលវេលា និងក្ដោបក្ដាប់ឱកាសលាភសំណាងឱ្យបានច្រើន បង្កើលុយ ប្រមូលទ្រព្យទុក អាចសោយសុខដល់ចាស់។ ១. ឆ្នាំច ក្នុងឆ្នាំនេះ អ្នកដែលកើតឆ្នាំច រាសីល្អ នឹងមានលាភសំណាងច្រើនជាងគេ។ រាសី​ចាប់​ផ្តើម​រីក​ចម្រើន អ្វីៗ​ដំណើរការ​ទៅ​ដោយ​រលូន មាន​អ្នក​ជួយ​ជ្រោមជ្រែង លាភ​សំណាង​ចូល​ក្នុង​ហោប៉ៅ​ជា​បន្តបន្ទាប់ ។ យ៉ាងណាមិញ ​ការ​ទទួល​បាន​លាភ​សំណាង​ក្នុង​ឆ្នាំ​ ២០២៣ ជាពិសេស​ខាង​លាភ​សំណាង ផែនការ​វិនិយោគ​…

Knongsrok 71
សេដ្ឋកិច្ច

ក្នុងនាមជាមនុស្សប្រុស ជាកូនប្រុស អនាគតជាស្វាមី ជាឪពុក ជាអ្នកទំនុកបម្រុងក្នុងគ្រួសារ ចំណេះដឹង គឺជារឿងដែលចាំបាច់បំផុត

គេថាមនុស្សប្រុស ត្រូវតែស្មោះត្រង់ចំពោះជីវិតគូ មានប្រពន្ធមួយគឺគ្រប់គ្រាន់ហើយ តែវាមិនដូច្នឹងទេ កើតមកជាកូនប្រុស យ៉ាងហោចណាស់ ក៏គួរតែរកប្រពន្ធល្អ​ ត្រឹមត្រូវ យ៉ាងហោចឱ្យបានបី ទើបប្រសើរ។ តើប្រពន្ធបីនោះ មានន័យថាយ៉ាងម៉េច? ត្រូវឱ្យប្រពន្ធមករស់នៅជាមួយគ្នា ទាំងឈឺចាប់ឈឺចិត្ត ស្នេហាត្រីកោណ ចតុកោណហ្នឹងមែនទេ? មិនមែនទេ ពាក្យថា ប្រពន្ធបី ពុំបានសំដៅដល់ ប្រពន្ធដែលជាមនុស្សស្រីបីនាក់នោះឡើយ តែពាក្យថា ប្រពន្ធបីនេះ គេចង់សំដៅដល់ ៖ ១. ប្រពន្ធទីមួយគឺ ចំណេះដឹង ក្នុងនាមជាមនុស្សប្រុស ជាកូនប្រុស អនាគតជាស្វាមី ជាឪពុក…

Thumnail 8
សេដ្ឋកិច្ច

រឿងគួរពិចារណា៖ រឿងនិទានអំពីចានបែក នៅប្រទេសជប៉ុន!

ប្រទេសជប៉ុន៖ នៅប្រទេសជប៉ុន តែងមានទំនៀមទម្លាប់ដ៏ប្រសើរជាច្រើន ដែលគួរឱ្យស្ងើចសរសើរ ដោយសារតែការយល់ដឹងដ៏ល្អ និងអត្តចរិតដ៏គួរឱ្យយកតម្រាប់តាមរបស់ប្រទេសនេះ បានធ្វើឱ្យពិភពលោក តែងចាប់អារម្មណ៍ប្រទេសជប៉ុនជារឿយៗ។ ថ្ងៃនេះ សូមលើកយករឿងនិទានមួយដែលទាក់ទងនឹង សិល្បៈប្រើប្រាស់កម្ទេចមាស ផ្លាទីន ប្រាក់ ទង់ដែង ឬសំរឹទ្ធ មកផ្សារភ្ជាប់គ្នាជាមួយនឹងបំណែកចាន នៅកន្លែងដែលបែកបាក់ ដើម្បីឱ្យវាមានសភាពដូចដើម។  សិល្បៈផ្សារភ្ជាប់ចានបែក នេះវាបានធ្វើឱ្យរបស់ដែលបែកបាក់ទៅហើយកាន់តែស្រស់ស្អាតជាងមុនដោយសារតែ នៅតាមកន្លែងផ្គុំទាំងនោះ មានពណ៌មាស រំលេចចេញយ៉ាងស្រស់ស្អាត ដែលត្រូវបានគេហៅថា Kin Tsugi (金継ぎ, “golden joinery”) ដែលអត្ថន័យប្រែថា ការរួមបញ្ចូលជាមួយនឹងមាស។ ទង្វើនេះ…

Knongsrok Thamnail
កីទ្បា

FIFA ដាក់ឈ្មោះអ្នកចាំទីល្អបំផុតទាំង 3 ប្រចាំឆ្នាំ 2022

FIFA បានកំណត់ឈ្មោះ Thibaut Courtois, Yassine Bounou (Sevilla) និង Emiliano Martinez (Aston Villa) ជាអ្នកចាំទីល្អបំផុតទាំងបីនៅលើពិភពលោកសម្រាប់ឆ្នាំ 2022។ អ្នកចាំទីទាំងបីត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ល្អបំផុតរបស់ FIFA ក្នុងឆ្នាំនេះ។ Courtois ស្ថិត​ក្នុង​តំណែង​ជា​បង្គោល​ ដើម្បី​ឈ្នះ​ពាន​រង្វាន់​បន្ទាប់​ពី​បាន​ជួយ Real Madrid លើក​ពាន​លីគ និង Champions League កាល​ពី​រដូវ​កាល​មុន។ កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ បានទទួលពានរង្វាន់ Yashin Trophy សម្រាប់អ្នកចាំទីល្អជាងគេ…

Knongsrok Thamnail
កីទ្បា

តើ Arsenal ត្រូវការពិន្ទុប៉ុន្មានដើម្បីឈ្នះពាន Premier League?

Arsenal កំពុងនាំមុខការប្រកួតប្រជែងដើម្បីឈ្នះពានរង្វាន់ Premier League ជាលើកដំបូងចាប់តាំងពីឆ្នាំ 2004 ដែលជាស្នាដៃដ៏សំខាន់មួយរបស់លោក Mikel Arteta ។ ក្រុម​កាំភ្លើង​ធំ​នៅ​តែ​មាន​៥​ពិន្ទុ​នាំ​មុខ​ក្រុម Manchester City និង​៧​ពិន្ទុ​នាំ​មុខ​ក្រុម​លេខ​៣ Manchester United។ ប៉ុន្តែ តើមួយនេះត្រូវការប៉ុន្មានពិន្ទុ ដើម្បីទទួល​បាន​ការបោះត្រា ចេញលិខិតឈ្នះពាន Premier League ។ យោងតាមគំរូនៃការព្យាករណ៍ដោយ guru Cannon Stats ពិន្ទុដែលក្រុមកាំភ្លើងធំអាចធានាការឈ្នះពិតប្រាកដនឹងមាន 97 ។ ម្យ៉ាងវិញទៀត វាមិនអាចទៅរួចទេ…

Knongsrok Thamnail
កីទ្បា

អ្នកចាំទីក្លិប Matalyaspor របស់​ទួរគី, Eyup Turkaslan បានស្លាប់នៅក្នុងសោកនាដកម្មរញ្ជួយដី

Eyup Turkaslan ត្រូវបានសម្លាប់នៅក្នុងការរញ្ជួយដីដែលបានវាយប្រហារប្រទេសរបស់គាត់។ Yeni Matalyaspor ដែលជាក្លិបលេង​លីគទី២ របស់ប្រទេសទួរគីបានបញ្ជាក់ថាអ្នកចាំទី Ahmet Eyup Turkaslan បានស្លាប់នៅអាយុ 28 ឆ្នាំបន្ទាប់ពីប្រទេសនេះបានរងគ្រោះដោយការរញ្ជួយដីកម្រិត 7.8 រិចទ័រ។ ប្រទេសទួរគី និងស៊ីរី ប្រទេសទាំងពីរបានរងគ្រោះយ៉ាងខ្លាំងដោយការរញ្ជួយដីដ៏ខ្លាំងក្លាមួយកាលពីយប់ថ្ងៃអាទិត្យ ខណៈដែលមនុស្សជាច្រើនកំពុងដេកលក់ Turkaslan ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួនកាលពីថ្ងៃចន្ទ ហើយក្លឹបឥឡូវនេះកំពុងផ្តល់កិត្តិយសដល់អ្នកចាំទីរបស់ពួកគេ បន្ទាប់ពីគាត់ត្រូវបានគេបញ្ជាក់ថាបានស្លាប់កាលពីថ្ងៃអង្គារ។ ក្លឹបបានសរសេរថា៖ “អ្នកចាំទីរបស់យើង Ahmet Eyup Turkaslan បានបាត់បង់ជីវិត បន្ទាប់ពីស្ថិតនៅក្រោមគំនរបាក់បែកនៃការរញ្ជួយដី។ សូមសម្រាកដោយសន្តិភាព។…

Hghg
ប្លែកៗ

ខ្មៅ ២ ធំ​ក្លិន ២ លើ​ផ្នែក​រាងកាយ​ទាំង​នេះ ជា​សញ្ញា​ព្រមាន​ថា​ថ្លើម​អ្នក​មាន​បញ្ហា​ហើយ

ថ្លើម​ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់​រាងកាយ​មនុស្ស​យើង​ម្នាក់ៗ ដូច្នេះ​បើ​វា​មាន​បញ្ហា​ហើយ នោះ​វា​ក៏​នឹង​ទាញ​ឲ្យ​ផ្នែក​ផ្សេង​ទៀត ចាប់​ដំណើរការ​ខុស​ប្រក្រតី​ដូច​គ្នា។ យើង​អាច​កត់សម្គាល់​មើល​បាន ពី​សុខភាព​ថ្លើម តាម​រយៈ​សញ្ញា​ទាំង ៤ ខាង​ក្រោម៖ ១) ស្បែក​មុខ​ខ្មៅ​ស្រអាប់ នៅ​ពេល​ថ្លើម​ដើរ​មិន​ល្អ ស្បែក​មុខ​របស់​អ្នក​នឹង​ឡើង​ស្រអាប់ ហើយ​មាន​មុន​លេច​ឡើង​ទៀត​ផង។ មុខងារ​ថ្លើម​កំពុង​ដំណើរការ​ចុះ​ខ្សោយ មាន​ការ​បន្សាប​ជាតិ​ពុល​មិន​បាន​ល្អ ដូច្នេះ​ជាតិ​ពុល​នឹង​កកកុញ​ក្នុង​រាងកាយ​ច្រើន ហើយ​ពិបាក​បញ្ចេញ​មក​ក្រៅ ទើប​នាំ​ឲ្យ​ផ្ទៃ​មុខ​ឡើង​ប្រែ​ពណ៌​ខុស​ធម្មតា។ ២) ក្រចក​ឡើង​ឆ្នូត​ខ្មៅ បន្ទាប់​ពី​ថ្លើម​ខូច នោះ​ក្រចក​របស់​អ្នក​ក៏​នឹង​រំលេច​នៅ​ស្នាម​ឆូត​ពណ៌​ខ្មៅ​ ដែល​អ្នក​អាច​សង្កេត​មើល​បាន។ សម្រាប់​មនុស្ស​សុខភាព​ល្អ​ធម្មតា ក្រចក​នឹង​មាន​ពណ៌​ស៊ីជម្ពូ ពុំ​មាន​ប្រែ​ពណ៌​អ្វី​នោះ​ទេ។ ៣) ក្លិន​ខ្លួន ថ្លើម​គឺ​ជា​សរីរាង្គ​បន្សាប​ជាតិ​ពុល​ដ៏​សំខាន់​ក្នុង​រាងកាយ ដូច្នេះ​នៅ​ពេល​របប​អាហារ​មិន​ល្អ​ចូល​ទៅ គឺ​ថ្លើម​នេះ​ហើយ​ជា​អ្នក​បន្សាប។…

Dfdf
ប្លែកៗ

សញ្ញា​ ៥ ព្រមាន​ពី​ការ​ឡើង​កូលេស្តេរ៉ុល​ខ្ពស់ ឬ​ជា “ឃាតក​លាក់​មុខ” ដែល​អ្នក​ត្រូវ​ប្រយ័ត្ន

អាការៈ​ឬ​រោគ​សញ្ញា​នៃ​ជំងឺ​មួយ​ចំនួន មើល​ពី​ក្រៅ​ទៅ​គឺ​គិត​ថា​មិន​អី​នោះ​ទេ តែ​ការ​ពិត​បើ​បន្ត​ទុក​យូរ វា​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់ ដែល​អាច​ឆក់​យក​អាយុ​ជីវិត​របស់​អ្នក​បាន។ ខាង​ក្រោម Knongsrok ចែករំលែក​ពី​សញ្ញា​ព្រមាន ៥ អំពី​ការ​កើន​ឡើង​កូលេស្តេរ៉ុល​ខ្ពស់ ឬ​ជា​ ឃាតក​លាក់​មុខ​អាច​ឆក់​យក​អាយុ​ជីវិត​មនុស្ស​បាន។ បញ្ជាក់​ឲ្យ​ដឹង​ថា កូលេស្តេរ៉ុល​អាក្រក់ គឺ​ជា​សារធាតុ​ខ្លាញ់​ដែល​កកកុញ​ក្នុង​ឈាម នៅ​ពេល​យើង​មាន​របប​អាហារ​មិន​ល្អ កង្វះ​ការ​ហាត់ប្រាណ ជក់​បារី​និង​ផឹក​ស្រា​ច្រើន។ នៅ​ពេល​កូលេស្តេរ៉ុល​លើស​នៅ​ក្នុង​ខ្លួន វា​អាច​បណ្តាល​ឲ្យ​ស្ទះ​សរសៃឈាម ដោយ​ជា​ទូទៅ​មនុស្ស​ភាគ​ច្រើន​មិន​ដឹង​ថា​ខ្លួន​លើស​កូលេស្តេរ៉ុល​ទេ ដល់​តែ​ជួប​បញ្ហា​ធ្ងន់ ដូច​ជា​គាំង​បេះដូង ឬ​ដាច់​សរសៃឈាម​ទើប​ដឹង ក៏​ហួស​ពេល​ទៅ​ហើយ។ ៥) ឈឺ​ទ្រូង នេះ​គឺ​ជា​សញ្ញា​ដំបូង នៃ​ការ​កើន​ឡើង​កូលេស្តេរ៉ុល​ក្នុង​ឈាម។ ដោយសារ​វា​កើន​ឡើង​លើស​ពេក នាំ​ឲ្យ​មាន​ការ​ផ្គត់ផ្គង់​អុកស៊ីហ្សែន​មិន​ល្អ​ទៅ​កាន់​សាច់ដុំ​បេះដូង ហេតុ​នេះ​ហើយ​វា​រមែង​បណ្តាល​ឲ្យ​អ្នក​មាន​អាការៈ​ឈឺ​ទ្រូង…

Fddfdf
ប្លែកៗ

មនុស្ស​ស្រី​រវល់​ច្រើន​ ឆាប់​ឡើង​មុន ស្បែក​ជ្រីវជ្រួញ ​ចាំ​បាច់​ត្រូវ​អនុវត្ត​ទម្លាប់​ល្អ ៥ នេះ

ជា​ការ​ពិត​មនុស្ស​ស្រី​ដែល​មាន​ការងារ​រវល់​ច្រើន រៀងរាល់​ថ្ងៃ​នាង​មិន​សូវ​បាន​មើល​ថែ​សុខភាព​រាងកាយ​និង​សម្រស់​ខ្លួន​ឯង​បាន​ដិតដល់​នោះ​ទេ ហើយ​បើ​ចេះ​តែ​បណ្តែតបណ្តោយ​យូរ​ទៅ ​នឹង​កាន់​តែ​ពិបាក​ទាញ​ត្រលប់​មក​វិញ។ ជា​ទូទៅ​ពួក​នាង​ងាយ​នឹង​មាន​សភាព​មុខមាត់​ចាស់​ជាង​វ័យ ឆាប់​ឡើង​មុខ ស្បែក​មាន​ខ្លាញ់​ច្រើន ឡើង​ជ្រីវជ្រួញ ហើយ​អ្នក​ខ្លះ​មិន​សូវ​បាន​គេង ក៏​ភ្នែក​រាង​ដក់​ជាប់​រង្វង់​ខ្មៅ​ថែម​ទៀត។ ​ថ្ងៃ​នេះ Knongsrok ណែនាំ​ទម្លាប់​ទាំង ៥ ដែល​មនុស្ស​ស្រី​រវល់​ច្រើន គួរ​តែ​ឆ្លៀត​និង​ប្រកាន់ខ្ជាប់​ជានិច្ច៖ ៥) ផ្តល់​សារធាតុ​ចិញ្ចឹម​ដល់​ស្បែក អ្នក​គួរ​តែ​ជ្រើសរើស​នៅ​អាហារ ឬ​ផលិតផល​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ណា​មួយ ដែល​អាច​បន្ថែម​ជាតិ​កូឡាជែន​ និង​វីតាមីន​មក​ដល់​ស្បែក។ ជា​ទូទៅ​ស្រ្តី​ចូល​វ័យ​ស្រករ ២០ ជិត ៣០ ដែល​ពេញ​វ័យ​រវល់​នេះ គឺ​ការ​ផលិត​កូឡាជែន​នឹង​មាន​ការ​ធ្លាក់​ចុះ ហើយ​មាន​តែ​អាហារូបត្ថម្ភ​ពី​ខាង​ក្រៅ​ទេ ដែល​អាច​ជួយ​បាន ដោយ​វា​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ពន្យារ​ភាព​ចាស់​របស់​មនុស្ស​យើង​ម្នាក់ៗ។ ដូច​គ្នា​ទៅ​នឹង​វីតាមីន…

Trrt
ប្លែកៗ

ស្តាប់​ទៅ​សាមញ្ញ តែ​ការ​ដាក់​ខ្ញី​ ២-៣ ចំណិត​ក្រោម​ខ្នើយ នាំ​ប្រយោជន៍​ល្អដល់ម្លឹង?

កន្លង​មក​យើង​ធ្លាប់​ណែនាំ​អ្នក​រាល់​គ្នា ពី​ការ​ដាក់​ក្រូច​ឆ្មារ​នៅ​ក្បែរ​ក្បាល​ដំណេក ឬ​ក្រោម​ខ្នើយ ដោយឡែក​មក​ក្នុង​អត្ថបទ​នេះ Knongsrok សូម​បង្វែរ​ពី​ការ​ប្រើប្រាស់​ខ្ញី​វិញ​ម្តង។ ខាង​ក្រោម​យើង​បង្ហាញ​ពី​របៀប​ធ្វើ និង​អត្ថប្រយោជន៍​របស់​វា៖ ជា​ធម្មតា​ខ្ញី ត្រូវ​បាន​គេ​រាប់​ចូល​ជា​ឱសថ​បុរាណ​ ដែល​មាន​រសជាតិ​ហឹរ ក្តៅ ហើយ​វា​អាច​បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ​បាន​យ៉ាង​ល្អ។ ដោយឡែក​បង្វែរ​មក​ពាក់ព័ន្ធ​នឹង​ការ​គេង​របស់​អ្នក​វិញ ការ​ដាក់​ខ្ញី​ក្រោម​ខ្នើយ គឺ​វា​អាច​ជួយ​ឲ្យ​អ្នក​ឆាប់​គេង​លក់ ហើយ​អាច​គេង​លក់​បាន​យ៉ាង​ស្រួល ជា​ពិសេស​សម្រាប់​អ្នក​មាន​បញ្ហា​ស្រ្តេស​ច្រើន ដែល​មក​ពី​សម្ពាធ​ការងារ និង​គ្រួសារ​ជា​ដើម។ វិធី​ធ្វើ​គឺ​អត់​ពិបាក​ទេ គ្រាន់​តែ​ហាន់​ខ្ញី​ឆៅ ២ ទៅ ៣ ចំណិត​បន្ទាប់​មក​យក​វា​មក​រុំ​ជាមួយ​បង់​រុំ​ស្តើង​មួយ ហើយ​ដាក់​វា​នៅ​ក្បែរ​ខ្នើយ ឬ​ក្រោម​ខ្នើយ ដែល​ពេល​សាយ​ភាយ​ក្លិន​របស់​វា​ចូល​ច្រមុះ​របស់​យើង វា​នឹង​បង្កើត​ប្រសិទ្ធភាព​ភ្លាមៗ ជួយ​ដោះស្រាយ​បញ្ហា​ដំណេក មក​ជា​ភាព​ល្អ​ប្រសើរ​ឡើង។…

New Copy
ប្លែកៗ

៦ខែឆ្នាំ ២០២៣ ! កំពូលឆ្នាំទាំង ៤ សំណាងហៀរហូរ សម្បូរសប្បាយ លុយចាយពេញដៃ

ក្នុង​រយៈពេល​ ៦ ​ខែ​ដើម​ឆ្នាំ​នេះ មនុស្សឆ្នាំទាំង ៤ ខាងក្រោមនេះ នឹង​ទទួលបាន​ឱកាស​រកស៊ី​មានបាន​ច្រើន មាន​លុយ​ចូល​ហោប៉ៅ​។ ១. ឆ្នាំ​ជូត តាម​ហោរាសាស្ត្រ​ឆ្នាំ​ទាំង​១២ អ្នកកើត​ឆ្នាំ​ជូត ឧស្សាហ៍​ព្យាយាម​ក្នុង​ការងារ ។ ពួកគេ​យកចិត្តទុកដាក់​គ្រប់​ចំណុច​ល្អិតល្អន់ ហើយ​តែងតែ​គិតគូរ​យ៉ាង​ម៉ត់ចត់​មុននឹង​ធ្វើ​អ្វីមួយ​។ បុគ្គល​នេះ​មិន​ត្រឹម​តែ​ឆ្លាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​សន្ទស្សន៍​ភាព​ឆ្លាត​វៃ​ផ្លូវ​អារម្មណ៍​ខ្ពស់​ផង​ដែរ។ ពួកគេកំពុងសិក្សាឥតឈប់ឈរ ធ្វើឱ្យខ្លួនឯងល្អឥតខ្ចោះ និងឆ្លៀតឱកាសដើម្បីបង្ហាញពីទេពកោសល្យ និងភាពក្លាហានរបស់ពួកគេផ្ទាល់។ ទោះយ៉ាងណាក៏ដោយ ពេលខ្លះ ពួកគេក៏មើលទៅមានលក្ខណៈអភិរក្សនិយម រឹងប៉ឹង មិនទទួលយកយោបល់ពីអ្នកដទៃ។ ឆមាសទី១ ឆ្នាំ ២០២២ រាសីឡើងខ្ពស់ត្រដែត។ ពួក​គេ​មាន​ទ្រព្យ​សម្បត្តិ​ហូរហៀរ…

Knongsrok Thamnail
កីទ្បា

Ronaldo និង Bonucci បរិច្ចាគ​អាវ​ដែល​មាន​ហត្ថលេខា​របស់ខ្លួនជនរងគ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​តួកគី

Cristiano Ronaldo និង Leonardo Bonucci បរិច្ចាគ​អាវ​ដែល​មាន​ហត្ថលេខា​របស់ខ្លួន ដើម្បី​ដាក់​លក់​ដេញ​ថ្លៃ​យក​លុយជួយជនរងគ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​តួកគី។ មនុស្សរហូតដល់ 10,000 នាក់ត្រូវបានគេភ័យខ្លាចថាបានបាត់បង់ជីវិតនៅក្នុងប្រទេសទួរគី និងស៊ីរី ដោយមនុស្សជាច្រើនរួមទាំងកុមារបានជាប់នៅក្នុងគំនរបាក់បែក បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិតខ្លាំងដល់ទៅពីរលើក។ ពិភពបាល់ទាត់បានប្រមូលផ្តុំដើម្បីព្យាយាម និងជួយអ្នកដែលរងផលប៉ះពាល់ដោយការរញ្ជួយដី។ កីឡាករជម្រើសជាតិទួរគី និងក្លិប Atalanta  Merih Demiral, បានប្រកាសថាកីឡាករដែលគេ​ចាត់​ទុក​ជារូបតំណាងបាល់ទាត់ Ronaldo និង Bonucci បានបរិច្ចាគអាវដែលបានចុះហត្ថលេខាដើម្បីដាក់លក់ដេញថ្លៃ។ ប្រាក់ទាំងអស់ដែលរៃអង្គាសបាននឹងឆ្ពោះទៅរក​ការ​ជួយជនរង់គ្រោះការរញ្ជួយដីរបស់ប្រទេសទួរគី។ Demiral ធ្លាប់លេងជាមួយ Ronaldo និង Bonucci នៅ…

Knongsrok Thamnail
កីទ្បា

Real Madrid បញ្ចេញ​កីឡាករ​២២​នាក់​សម្រាប់ Club World Cub តែបាត់​កីឡាករឆ្នើម៣រូប

លោក Carlo Ancelotti បាន​បង្ហាញ​ក្រុម​កីឡាករ​ចំនួន 22 នាក់​របស់​ Real Madrid សម្រាប់​ព្រឹត្តិការណ៍ Club World Cup ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុង Rabat។ នេះជាក្រុម៖ អ្នកចាំទី៖ Andriy Lunin, Luis Lopez, Canisares ខ្សែការពារ៖ Dani Carvajal, David Alaba, Jesus Vallejo, Nacho, Alvaro Odriozola, Antonio Rudiger, Marvel ខ្សែបម្រើ៖ Toni Kroos, Luka Modric, Eduardo Camavinga, Fede…

Sample Thumbnail3
PR

ស្វាគមន៍ទូតសុច្ឆន្ទៈថ្មី 2 រូបរបស់ក្រុមហ៊ុន OPPO ជាមួយអ្វីដែលថ្មីនឹងលាតត្រដាងក្នុងពេលឆាប់ៗនេះ

នរណាខ្លះជាហ្វេនរបស់ពួកគាត់? ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ថេណា ត្រូវបានក្រុមហ៊ុន OPPO ជ្រើសជាទូតសុច្ឆន្ទៈជាមួយនឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series ដែលត្រៀមបង្ហាញខ្លួនក្នុងពេលឆាប់ៗ (មានវីដេអូ) បន្ទាប់ពីបង្ហោះពីការទស្សន៍ទាយទូតសុច្ឆន្ទៈថ្មី (តារាតំណាង) នៅលើផេគផ្លូវការរបស់ក្រុមហ៊ុន OPPO កាលពីប៉ុន្មានថ្ងៃមុនរួចមក ឃើញថាមានបណ្តា Fan ជាច្រើននាំគ្នាទាយឈ្មោះតារាក្នុងដួងចិត្តពួកគេ ដែលការទស្សន៍ទាយនេះធ្វើឲ្យកក្រើកពេញបណ្តាញសង្គម Facebook ស្ទើរតែគាំងផេគតែម្តងដើម្បីបានឈ្នះរង្វាន់ពី OPPO ។ យ៉ាងណាមិញ ក្រោយពីការទស្សន៍ទាយរួច OPPO ក៏បានបើកបង្ហាញមុខទូតសុច្ឆន្ទៈថ្មីរបស់ខ្លួនចំនួន 2…

Knongsrok Thamnail
កីទ្បា

Atsu អតីតខ្សែបម្រើស្លាប Chelsea “ជាប់នៅក្រោមគំនរបាក់បែក” ខណៈដែលក្រុមជួយសង្គ្រោះបន្តស្វែងរកកីឡាករ

យោងតាមគេហទំព័រ Star Gazete អតីតខ្សែបម្រើស្លាបរបស់ Chelsea គឺ Christian Atsu ត្រូវបាន “ជាប់នៅក្រោមគំនរបាក់បែក” ក្នុងអំឡុងពេលរញ្ជួយដីដ៏បំផ្លិចបំផ្លាញ​ដែលបានវាយប្រហារផ្នែកខ្លះនៃប្រទេសទួរគី និងស៊ីរី។ ការរញ្ជួយដីកម្រិត 7.7 រ៉ិចទ័របានឆក់យកជីវិតមនុស្សជាង 1500 នាក់នៅក្នុងប្រទេសទួរគី និងស៊ីរីរួចហើយ។ ប៉ុន្មានម៉ោងបន្ទាប់ពីលើកទីមួយ ការរញ្ជួយដីលើកទីពីរដែលមានកម្រិត 7.5 រ៉ិចទ័រ បានវាយប្រហារភាគអាគ្នេយ៍នៃប្រទេសតួកគី។ Atsu លេងឱ្យក្លឹបលីគកំពូលទួរគី Super Lig Hataysport បន្ទាប់ពីចូលរួមជាមួយពួកគេកាលពីរដូវក្តៅមុន ហើយស្ថិតក្នុងចំណោមអ្នកដែលនៅតែបាត់ខ្លួន បន្ទាប់ពីការ​រញ្ជួយដី។ លោក…

Knongsrok Thamnail
កីទ្បា

De Gea ផ្តល់ព័ត៌មានថ្មីៗអំពីកិច្ចពិភាក្សាកិច្ចសន្យារបស់ Man Utd

កិច្ចសន្យាបច្ចុប្បន្នរបស់ De Gea គ្រោងនឹងផុតកំណត់នៅក្រោយថ្ងៃទី 30 ខែមិថុនា នៅចុងឆ្នាំនេះ បន្ទាប់ពីបិសាចក្រហមបដិសេធមិនព្រមបន្តជម្រើសរយៈពេលមួយឆ្នាំទៀត។ នៅពេលអ្នក​កាសែតបានស្នើសុំឱ្យផ្តល់ព័ត៌មានថ្មីៗអំពីការបន្តកិច្ចសន្យារបស់គាត់ជាមួយ Man United កីឡាករ David de Gea បាននិយាយថា៖ “យើងនៅពិភាក្សាគ្នានៅឡើយទេ។ ខ្ញុំគ្រាន់តែផ្តោតលើការប្រកួត នោះជារឿងសំខាន់បំផុត ប៉ុន្តែប្រាកដថា វានឹងបញ្ចប់តាមរបៀបដ៏ល្អ”។ United ត្រូវបានគេរាយការណ៍ថា ចង់ឱ្យគាត់កាត់បន្ថយប្រាក់ឈ្នួលដ៏ច្រើនដើម្បីស្នាក់នៅបន្ត – ខណៈពេល​ដែលកីឡាករអេស្ប៉ាញត្រៀមខ្លួនជាស្រេចក្នុងការប្តេជ្ញាចិត្តបន្តនៅ Old Trafford ជាច្រើនឆ្នាំទៀត។ ប្រភព៖ MEN

Knongsrok Thamnail
កីទ្បា

Bendtner បង្ហោះអ្វីដែល Instagram មិនគួរអនុញ្ញាតតែមនុស្សមានការភ័ន្តច្រឡំ

Niklas Bendtner បានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គមរលាយខ្សុល និងធ្វើឱ្យអ្នកតាមដានរបស់គាត់មានការភ្ញាក់ផ្អើល ដោយបង្ហោះរូបថតអាក្រាតខ្លួនឯង។ រូបថតដែលបង្ហាញឱ្យឃើញបង្ហាញពី Bendtner ដែលត្រូវបានគេស្គាល់ថាជាអធិរាជ ឬព្រះអម្ចាស់ (Lord) បែរមុខចេញឆ្ងាយពីកាមេរ៉ា ខណៈពេលដែលឈរអាក្រាតកាយក្បែរបង្អួច ហើយសម្លឹងមើលដៃរបស់គាត់ដែលដាក់នៅខាងមុខគាត់។ ទោះបីជា Instagram មិនអនុញ្ញាតឱ្យមានរូបអាក្រាតក៏ដោយ រូបថតរបស់ Bendtner រូប​នេះ​មិន​បាន​មាន​បញ្ហាអ្វី​នោះទេ។ ប្រហែលជាដោយសារគាត់ជា ‘Lord’ហើយ​មើលទៅ ។ អ្នកគាំទ្ររបស់គាត់នៅលើ Instagram មានប្រតិកម្មយ៉ាងរហ័ស។ ខាងក្រោមនេះជាមតិមួយចំនួន៖ “Nicklas តើអ្នកកំពុងធ្វើអ្វី?” “ថ្ងៃធម្មតារបស់ Bendtner គឺបែបនេះ” ។…

Copy Of អ្វីដែលអ្នកឃើញមុនគេ (1)
ដើរកម្សាន្ត

ផ្កាសាគូរ៉ាខ្មែរ មានឈ្មោះពិតថា ផ្កាជម្ពូទេព កំពុងតែរីកស្គុះស្គាយទាក់ទាញអារម្មណ៍អ្នកចូលចិត្តថតរូបខ្លាំង

ឱ្យតែដល់ខែកុម្ភៈ និងដើមខែមីនា ជារៀងរាល់ឆ្នាំ ផ្កាសាគូរ៉ាខ្មែរជាច្រើនដើមនៅម្ដុំសួនច្បារមាត់ទន្លេ តែងតែរីកស្គុះស្គាយ បង្អួតសម្រស់ដ៏ស្រស់ស្អាត​ គ្រាន់តែឃើញហើយនាំអារម្មណ៍អ្នកចូលចិត្តថតរូប​ទៅថតរូបកម្សាន្តដែរ។ ការពិតទៅ ឈ្មោះផ្កាសាគូរ៉ា គឺជាផ្កាមួយប្រភេទមានសោភណ្ឌភាពស្រស់ស្អាតខ្លាំង មានដើមកំណើតនៅឯប្រទេសជប៉ុន ហើយផ្កានេះរីកនៅអំឡុងពេលរដូវផ្ការីក គិតចាប់ពីខែមករារហូតដល់ខែមេសាផ្ទាល់តែម្ដង។ តែសម្រាប់ផ្កាសាគូរ៉ាខ្មែរ ដែលខ្មែរយើងនិយមហៅតៗគ្នានេះ ការពិតវាមិនមែនឈ្មោះផ្កាសាគូរ៉ាទេ ព្រោះផ្កានេះដាំបានត្រឹមនៅក្នុងប្រទេសជប៉ុន ឬប្រទេសដែលមានអាកាសធាតុអំណោយផលប៉ុណ្ណះ តែសម្រាប់ប្រទេសកម្ពុជាយើងវិញ ការពិតផ្កានេះមានឈ្មោះពិតថា ផ្កាជម្ពូទេព ដែលវាមានផ្កា និងរូបរាងស្រដៀងផ្កាសាគូរ៉ាជប៉ុនដែរ ដោយមានដាំដុះនៅប្របមាត់ទន្លេ ហើយក៏កំពុងតែរីកស្គុះស្គាយស្រស់ស្អាត និងទាក់ទាញចំណាប់អារម្មណ៍អ្នកចូលចិត្តថតរូបយ៉ាងខ្លាំង។ គួរឱ្យដឹងផងដែរថា ផ្កាសាគូរ៉ាខ្មែរ មានឈ្មោះពិតថា ផ្កាជម្ពូទេព នេះក៏មានអាយុកាលផ្ការីកខ្លីមិនខុសពីសាគូរ៉ាជប៉ុនឡើយ ដូច្នេះកុំឱ្យវារីក…