៧ ថ្ងៃមុនដាច់ខែ! ឆ្នាំទាំង ៣ រាសីឡើងខ្ពស់ត្រដែត សំណាងពេញពាស

៧ ថ្ងៃមុនដាច់ខែ! ឆ្នាំទាំង ៣ រាសីឡើងខ្ពស់ត្រដែត សំណាងពេញពាស
ការផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល ​៧ ​ថ្ងៃចុងក្រោយមុនដាច់ខែនេះ អ្នកឆ្នាំទាំង ៣ ខាងក្រោមនឹងមាន​ការប្រែប្រួល​ជា​វិជ្ជមានខ្លាំង រាប់ចាប់ពីរឿង​ការងារ​ រហូតដល់រឿង​ជីវិត​ នឹងមានតែលាភសំណាង និងរុងរឿងល្អប្រសើរ។

១. ឆ្នាំថោះ

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​ទន្សាយ ជាមនុស្សដែលមាន​ចរិត​ស្លូតបូត សុភាព និង​មានមនោសញ្ចេតនាជ្រាលជ្រៅ។ មនុស្សឆ្នាំនេះមាន​ក្រសែភ្នែក​ស្រទន់ ចេះ​ស្មាន​ពី​គំនិត​របស់​មនុស្ស​ក្បែរខ្លួន។ អ្នកឆ្នាំថោះត្រូវខិតខំប្រឹងប្រែង និងលះបង់ខ្លួនឯងដើម្បីការងារ ដូច្នេះពួកគេតែងតែកោតសរសើរពីថ្នាក់លើ ឬចៅហ្វាយនាយ។

ហោរាសាស្ត្រ​ទស្សន៍ទាយ​ថា ជោគ​លាភ​របស់អ្នកឆ្នាំទន្សាយ​នឹងកើន​ឡើង​ក្នុង​រយៈពេល ៧ ថ្ងៃ​ចុង​ក្រោយ​នៃ​ខែ​នេះ។ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​មនុស្ស​ខ្ពង់ខ្ពស់ ទើប​មនុស្សឆ្នាំ​ទន្សាយ​មាន​ឱកាស​ក្នុង​ការ​សិក្សា អនុវត្ត និង​ពង្រឹង​សមត្ថភាព​កាន់តែច្រើន។

ការផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញ អ្នកត្រូវយកចិត្តទុកដាក់ក្នុងការរក្សាទំនាក់ទំនងសង្គម។ នោះ​គឺ​ជា​ឧបករណ៍​មួយ​សម្រាប់​អ្នក ដើម្បី​អភិវឌ្ឍ​អាជីព​របស់​សម្រាប់ថ្ងៃអនាគត។ ឱ្យយ​តែ​អ្នក​ខំ​ប្រឹង នោះ​វាសនា​របស់​អ្នក​នឹង​ទទួល​បាន​រង្វាន់ជាទីគាប់ចិត្ត។

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. ឆ្នាំរកា

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​រកា មាន​ក្តី​សុបិន និងមហិច្ឆតា ហើយ​តែងតែ​សាទរ​នឹង​ការងារ​ដែលពួកគេបានធ្វើ។ មនុស្សឆ្នាំមាន់មានទេពកោសល្យ និងប្រាជ្ញាខ្ពស់ ដូច្នេះវាអាចយកឈ្នះលើការលំបាកក្នុងជីវិតបានយ៉ាងងាយស្រួល។

ហោរាសាស្ត្រ​ទស្សន៍ទាយ​ថា ក្នុង​រយៈពេល ៧ ​ថ្ងៃ​ចុងក្រោយ​នៃ​ខែនេះ ការងារ​របស់​អ្នកឆ្នាំ​មាន់​នឹងមាន​ការប្រែប្រួល​ច្រើន ជាពិសេស​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​។ បន្ទាប់ពីពេលវេលាដ៏លំបាកមួយរយៈមកនេះ អ្នកក៏បានរកឃើញដំណោះស្រាយសមស្របមួយចំពោះបញ្ហាទាំងអស់។ បញ្ហាត្រូវបានដោះស្រាយ អ្នកអាចបំបែកយ៉ាងឆាប់រហ័សដើម្បីទទួលបានលទ្ធផលល្អជាច្រើន។

ការផ្សាយពាណិជ្ជកម្ម

មនុស្សឆ្នាំរកាអាចចុះហត្ថលេខាលើកិច្ចសន្យាជាច្រើន ដែលមានតម្លៃដ៏អស្ចារ្យ និងទទួលបានប្រាក់ចំណេញយ៉ាងច្រើន។ អាជីវកម្ម​របស់អ្នកនឹងដំណើរការ​ទៅ​ដោយ​រលូន​គ្មាន​ឧបសគ្គអ្វីគួរឱ្យបារម្ភនោះឡើយ។ រីឯរឿងហិរញ្ញវត្ថុ​​ក្នុង​ពេល​នេះ​ ក៏មាន​ភាព​រឹងមាំ ចំណែកជីវិត​ក៏កាន់តែ​រីក​ចម្រើនល្អផងដែរ។

២
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. ឆ្នាំឆ្លូវ

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​ឆ្លូវ មាន​ចរិត​ស្ងប់ស្ងាត់ និយាយ​តិច​ធ្វើ​ច្រើន​។ មនុស្សឆ្នាំនេះរស់នៅប្រកបដោយការទទួលខុសត្រូវជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជុំវិញខ្លួន។ ពេលប្រឈមមុខនឹងការលំបាក អ្នកបានត្រៀមខ្លួនប្រឈមមុខ ដោយគ្មានភាពលាក់លៀម។ ក្នុង​ជីវិត​មនុស្សឆ្នាំ​នេះ​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ស្រឡាញ់​ និង​មាន​មនុស្ស​ថ្លៃថ្នូរ​ជា​ច្រើន​គាំទ្រ។

កាល​ពី​មុន​អាជីព​របស់​អ្នកឆ្នាំគោ ​ត្រូវ​បាន​ជាប់​គាំង​ដោយ​សារ​តែ​ឥទ្ធិពល រហូតដល់ថ្នាក់​មិន​ចង់​ចេញក្រៅ ស្ទើរតែបោះបង់គ្រប់យ៉ាងចោលទាំងអស់។ យ៉ាងណាមិញ ហោរាសាស្ត្រ​ទស្សន៍ទាយ​ថា ក្នុងរយៈពេល ​៧ ​ថ្ងៃ​ចុងក្រោយនៃខែនេះ រាសី​ឡើង​ខ្ពស់ត្រដែត ។ សញ្ញារាសីចក្រនេះស្វែងរកទិសដៅថ្មីសម្រាប់អាជីពរបស់គាត់។ ជោគ​វាសនា​ក៏​មាន​អ្នក​ជួយ​ជ្រោមជ្រែង​ផង​ដែរ ទើប​ការ​ប្រកប​របរ​រកស៊ី​ជួញដូរ​ដំណើរការ​ទៅ​ដោយ​រលូន ចំណូល​កើនឡើង ទ្រព្យ​ស្តុកស្តម្ភ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៕

ការផ្សាយពាណិជ្ជកម្ម

* អត្ថបទសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!

ការផ្សាយពាណិជ្ជកម្ម