
ក្រូចឆ្មាលាយទឹកក្ដៅឧណ្ហ៍ៗមានប្រយោជន៍ច្រើនណាស់ តែបើផឹកខុស ៥ របៀបនេះ ដឹងតែយ៉ាប់ហើយ
មនុស្សជាច្រើនបានដឹងរួចហើយ ថាការទទួលទានទឹកក្ដៅឧណ្ហ៍ៗ លាយជាមួយក្រូចឆ្មារដែលមានជាតិជូរ គឺល្អខ្លាំងណាស់សម្រាប់សុខភាព។ យ៉ាងណាអ្នកត្រូវដឹងថា របៀបនៃការទទួលទាន ៥ ខាងក្រោម គឺជាកំហុសដែលត្រូវជៀសវាង ព្រោះវាអាចបង្កផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ៖ ៥) អ្នកជំងឺមានរាងកាយត្រជាក់ យោងតាមអ្នកជំនាញបានឲ្យដឹងថា ប្រសិនអ្នកជំងឺមានរាងកាយត្រជាក់ខ្លាំង អ្នកមិនគួរទទួលទានវាច្រើនពេក ព្រោះអាចនាំឲ្យជំងឺឬសភាពរាងកាយកាន់តែទ្រុឌទ្រោមទៅ។ ឧទាហរណ៍៖ អ្នកជំងឺស្ទាបខ្លួនទៅត្រជាក់ស្រិប អស់កម្លាំង ត្រជាក់ចុងសន្លាក់ម្រាមដៃម្រាមជើង គឺដាច់ខាតមិនត្រូវទទួលទានវាឡើយ។ ៤) ការលាយទឹកក្រូចឆ្មាជាមួយទឹកក្តៅពេក ការទទួលទានទឹកក្រូចឆ្មាដែឡក្តៅខ្លាំងពេក វានឹងបំផ្លាញអង់ហ្សីមដែលមានប្រយោជន៍នៅក្នុងក្រូចឆ្មារ នាំឲ្យបាត់បង់តម្លៃនៃអាហារូបត្ថម្ភរបស់វា។ យកល្អគួរតែលាយទឹកក្រូចឆ្មារជាមួយទឹកក្ដៅឧណ្ហ៍ៗ ដែលមានសីតុណ្ហភាពក្តៅល្មម ពោលកុំក្តៅដូចទឹកកំពុងពុះ។ ៣) ផឹកពេលពោះទទេ ទឹកក្រូចឆ្មារមានជាតិអាស៊ីដខ្ពស់ណាស់…




















