
ឧស្សាហ៍ឈឺនេះឈឺនោះ សាកល្បងទទួលទានភេសជ្ជៈទាំងនេះដើម្បីសម្អាតពោះវៀននិងកម្ចាត់ជាតិពុល
ពោះវៀនបានរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមរំលាយអាហារ ហេតុដូចនេះហើយការថែទាំនិងសម្អាតពោះវៀនជានិច្ចកាលគឺជារឿងមួយមិនត្រូវមើលរំលង។ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់នោះវានឹងស្រូបយកជាតិអាសុីតដែលនាំឲ្យហើមពោះ ឈឺក្បាលនិងឈឺពោះជាដើម។ នេះគឺជាភេសជ្ជៈដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការសម្អាតពោះវៀននិងកម្ចាត់ជាតិពុលផ្សេងៗ៖ ១. ទឺកសុទ្ធ ជាបឋម គ្មានអ្វីអាចយកឈ្នៈទឹកបានទេ។ ទឹកគឺជាសាធាតុសំខាន់បំផុតដែលក្នុងខ្លួនមនុស្សត្រូវការជាពិសេសក្នុងការកម្ចាត់ជាតិពុលនេះឯង។ អ្នកគួរបរិភោគទឹកពី ១០ទៅ១២កែវក្នុងមួយថ្ងៃដើម្បីបញ្ចេញរាល់ជាតិអាសុីតទាំងឡាយនិងងាយស្រួលក្នុងការរំលាយអាហារ។ ២. ទឹកប៉ោម ទឹកប៉ោមគឺជាភេសជ្ជៈដែលជួយសម្អាតពោះវៀនផងដែរ។ វាបានបំបែករាល់ជាតិពុល ពង្រឹងសុខភាពថ្លើមនិងជំនួយចលនាការរំលាយអាហារ។ បន្ទាប់ពីទទួលទានទឹកប៉ោមបាន៣០នាទី អ្នកគួរទទួលទានទឹកសុទ្ធតាមក្រោយដើម្បីឲ្យកាន់តែមានប្រសិទ្ធិភាព។ ៣. ទឹកក្រូចឆ្មារ ទឹកក្រូចឆ្មារមិនត្រឹមតែសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មប៉ុណ្ណោះទេ ថែមទាំងមានមុខងារកម្ចាត់ជាតិពុលពីក្នុងខ្លួនយ៉ាងមានប្រសិទ្ធិភាព។ ចូរអ្នកលាយទឹកឃ្មុំបន្តិច ជាមួយនឹងក្រូចឆ្មារក្នុងទឹករួចបរិភោគរាល់ព្រឹកមុនបាយ។ ៤. ទឹកបន្លែស្រស់ ទឹកបន្លែដែលស្រស់និងនៅឆៅអាចផ្តល់លទ្ធផលខ្ពស់បំផុត។ វាជួយកម្ចាត់ជាតិពុលដែលនៅក្នុងខ្លួន ផ្តល់នូវជាតិវីតាមីន ជាតិរ៉ែ និងអាសុីតអាមីណេទៀតផង។…




















