ឆ្ងល់តារាកូរ៉េគេធ្វើដូចម្តេចទើបបានស្បែកភ្លឺរលោងល្អម្ល៉េះ? យល់ដឹងពីរូបមន្តថែរក្សាស្បែកដោយប្រើប្រាស់ Vaseline

17
ការផ្សាយពាណិជ្ជកម្ម

ការថែរក្សាស្បែកឲ្យមានជាតិសំណើមនិងភាពម៉ត់រលោងគឺពិតជាសំខាន់ណាស់ប៉ុន្តែអ្នកក៏អាចកាត់បន្ថយការចំណាយថវិកាច្រើនទៅលើផលិតផលថ្លៃៗដោយបែរមករកការប្រើប្រាស់ Vaseline វិញ។ Vaseline មានតម្លៃថោកហើយអ្នកអាចរកបានគ្រប់ទីកន្លែងនៅតាមទីផ្សារ។ នេះគឺគន្លិះ៥យ៉ាងក្នុងការប្រើប្រាស់ Vaseline ដើម្បីថែរក្សាស្បែក៖

១. កាត់បន្ថយសម្ងួតស្បែក

ការផ្សាយពាណិជ្ជកម្ម

ស្បែករបស់អ្នកអាចស្ងួត របកនិងរមាស់ជាពិសេសនៅបរិវេណស្បែកដែលស្តើងដូចជាម្តុំត្របកភ្នែកនិងបបូរមាត់។ អ្នកអាចប្រើប្រាស់ Vaseline លាបទៅលើម្តុំស្បែកដែលស្ងួតនោះដើម្បីរក្សាភាពសំណើមជៀសវាងការរបកនិងប្រេះស្បែកជាដើម។

Picture1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. ជួយព្យាបាលរបួស

ការផ្សាយពាណិជ្ជកម្ម

ចំពោះរបួសស្រាលៗដូចជាមុតឬកោសផ្សេងៗ អ្នកគ្រាន់តែប្រើ Vaseline លាបទៅលើបរិវេណរបួសនោះដើម្បីសម្លាប់មេរោគជាប្រចាំនិងផ្តល់សំណើមដល់ស្បែកព្រោះប្រសិនបើរបួសនោះក្រៀម វានឹងមិនងាយជានោះទេ។

Picture2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. ការពាររលាកស្បែក

ការផ្សាយពាណិជ្ជកម្ម

ស្បែកអាចនឹងរលាកដោយសារការស្លៀកសម្លៀកបំពាក់តឹងពេកជាដើម។ ជួនកាលវាអាចនឹងបណ្តាលឲ្យកើតមានពងបែកទៀតផងដូចនេះអ្នកអាចផ្តល់សំណើមដល់ស្បែកដោយលាប Vaseline ទៅលើស្បែកដើម្បីកាត់បន្ថយភាពកកិតនឹងសម្លៀកបំពាក់។

Picture3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤. ការពារស្បែករោល

ការផ្សាយពាណិជ្ជកម្ម

ចំពោះអ្នកដែលមានទារកតូចៗ នៅពេលដែលកូនៗស្លៀកខោទឹកនោមយូរពេកអាចនឹងបណ្តាលឲ្យស្បែកគាត់រោលដូចនេះអ្នកគ្រាន់លាប Vaseline ទៅលើស្បែកកូនៗរាល់ពេលប្តូរខោទឹកនោមម្តងៗដើម្បីកាត់បន្ថយភាពរោល។

Picture4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៥. ផ្តល់សំណើមដល់ក្រចក

ការផ្សាយពាណិជ្ជកម្ម

អ្នកខ្លះតែងតែមើលរំលងម្តុំស្បែកជុំវិញក្រចកដៃប៉ុន្តែប្រសិនបើអ្នកចូលចិត្តរចនាក្រចកញឹកញាប់ អ្នកគួរតែថែរក្សាស្បែកក្រចកដោយលាប Vaseline ជាប្រចាំ។

Picture5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ បរទេស

ការផ្សាយពាណិជ្ជកម្ម

 

ការផ្សាយពាណិជ្ជកម្ម