តាមរយៈកូនសោទាំង ៧ តើអ្នកនឹងជ្រើសយកកូនសោណាមួយ ទៅចាក់បើកកំណប់ដូចបង្ហាញក្នុងរូប? ជាមួយការជ្រើសរើសរបស់អ្នក យើងអាចបង្ហាញឲ្យអ្នកដឹងថា នៅសប្តាហ៍ថ្មីនេះ អ្នកនឹងជួបត្រូវជួបរឿងរ៉ាវអ្វីខ្លះក្នុងជីវិត៖
កូនសោទី ១

អ្នកនឹងមានការវិវត្តទៅរកចំណុចមួយផ្សេងទៀត ក្នុងទំនាក់ទំនងស្នេហារបស់អ្នក និងដៃគូ (ប្រសិនជាអ្នកមានគូស្នេហ៍ស្រាប់ហើយនោះ)។ មិនយូរប៉ុន្មានទេ អ្នកនឹងឈានទៅដល់ការប្ដេជ្ញាចិត្តខ្ពស់ជាងមុន និងភាពមានទំនួលខុសត្រូវខ្ពស់ជាងមុន ដែលនាំឲ្យអ្នកក្លាយជាមនុស្សចាស់ទុំជាងមុន ហើយអាចកសាងជីវិតជាមួយគ្នាទៅថ្ងៃមុខបាន។
កូនសោទី ២
អ្នកនឹងត្រូវធ្វើការសម្រេចចិត្តលើរឿងអ្វីដែលថ្មីមួយក្នុងជីវិត ទាក់ទងនឹងបញ្ហាជីវិត ដែលនាំឲ្យឆ្ពោះទៅគោលដៅថ្មីដែលត្រូវដើរ។
ត្រូវចាំថាវាជាពេលវេលាអភិវឌ្ឍដ៏អស្ចារ្យក្នុងជីវិត អ៊ីចឹងចូរគិតឲ្យបានល្អិតល្អន់ និងជ្រើសយករឿងណាមួយមកធ្វើជាអាទិភាពមុនសម្រេចចិត្ត។ គ្រប់យ៉ាងវាមិនងាយពេកនោះទេ តែបើដួលហើយ ក៏កុំងាយបោះបង់ពេក។
កូនសោទី ៣

នេះបានបង្ហាញមកថា ភាពអស្ចារ្យនៃជីវិតទាក់ទិននឹងមិត្តភាព ទំនាក់ទំនងជាមួយនរណាម្នាក់ នឹងលេចចេញមកនៅពេលដ៏ខ្លីខាងមុខ។ វាអាចថាជាមនុស្សថ្មីណាម្នាក់ ឬមនុស្សដែលអ្នកខានជួបយូរមកហើយនោះ គេលេចវត្តមានមកក្នុងជីវិតអ្នក ហើយគេនឹងត្រួសត្រាយនាំអ្នកឲ្យបានឃើញពីទស្សនៈល្អថ្មីៗសម្រាប់ជីវិត។
បើស៊ីជម្រៅទៅមនុស្សថ្មីនេះ នឹងអាចផ្លាស់ប្តូរជីវិតរបស់អ្នកបាន ហើយគេនាំភាពវិជ្ជមានច្រើនជាងអវិជ្ជមាន តែទោះយ៉ាងណាក៏កុំបើកបេះដូងធំពេក ចូរមើលឲ្យបានល្អិតល្អន់ផង។
កូនសោទី ៤
ការរំពឹងទុកក្នុងចិត្តរបស់អ្នកនូវរឿងរ៉ាវមួយចំនួន នឹងមិនអាចកើតឡើងបានទេនៅពេលខាងមុខនេះ។ រឿងរ៉ាវដែលកើតឡើងនៅប៉ុន្មានថ្ងៃបន្ទាប់នេះ នឹងបង្រៀនអ្នកឲ្យក្លាយជាមនុស្សដែលមានការអត់ធ្មត់ជាងមុន និងមានការគិតល្អប្រសើរជាងមុន។
ចូរបន្តផ្តោតលើការខិតខំប្រឹងប្រែងរបស់អ្នក អ្វីដែលល្អក៏នៅតែបន្តធ្វើ ហើយយកសន្តិភាពផ្លូវចិត្តជាប់ខ្លួនជានិច្ច ទើបអ្នកអាចឆ្លងកាត់រឿងខាងមុខនោះបាន។
កូនសោទី ៥
អ្នកនឹងទទួលបានសំណាងពិតប្រាកដ ដោយទាំងជោគជ័យលើផ្នែកហិរញ្ញវត្ថុនៅពេលឆាប់ៗនេះ។ លុយនឹងហូរចូលមកក្នុងជីវិតអ្នកប្រៀបបានដូចជាទឹក ហើយអាចផ្តល់ឲ្យអ្នកនៅអ្វីដែលអ្នកចង់ទទួលបាន។
ប្រសិនសាកល្បងផ្សងសំណាងអ្វីមួយ អ្នកនឹងទទួលបានលាភធំ ហើយចូររីករាយនៅជីវិតដ៏ប្រសើរមួយនោះ តែត្រូវគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបានល្អ កុំធ្វើអ្វីដែលលើសលប់ពេកឲ្យសោះ។
កូនសោទី ៦

ជាកំណប់ដែលបង្ហាញពីក្តីស្រលាញ់ ហើយស្នេហាដែលអ្នករំពឹងនឹងចង់បាន គឺនឹងឈានមកដល់នៅពេលឆាប់ៗខាងមុខនេះ។
ដោយឡែកសម្រាប់អ្នកដែលរកឃើញស្នេហ៍ពិតរបស់ខ្លួនហើយនោះ ពួកគេក៏នឹងទទួលបានបន្ថែមទៀតនូវសេចក្តីសុខផ្លូវចិត្ត និងសុភមង្គលក្នុងទំនាក់ទំនងមួយនោះ។
កូនសោទី ៧
ទាក់ទងនឹងអាជីពការងាររបស់អ្នក ដោយអ្នកនឹងទទួលបានដំណឹងល្អនៅថ្ងៃខាងមុខ ពោលអាចជាឡើងដំណែង ឬទទួលបានការកោតសរសើរពីថ្នាក់លើ ដែលអាចនាំប្រយោជន៍ដល់អ្នកបានទៅថ្ងៃ ខាងមុខ។ ចូរបន្តធ្វើឲ្យបានល្អបំផុត និងបន្តបង្ហាញទេពកោសល្យពិតរបស់អ្នកទៅកាន់ពិភពខាងក្រៅ ឲ្យគេបានឃើញពីភាពខ្លាំងរបស់អ្នកយ៉ាងពិតប្រាកដ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

