បាត់បង់ទំនុកចិត្តដោយសារបញ្ហាក្លៀកខ្មៅមែនទេ? អស់បារម្មណ៍ហើយបន្ទាប់ពីយល់ដឹងវិធីសាស្រ្តទាំង៥នេះ

15
ការផ្សាយពាណិជ្ជកម្ម

ជាទូទៅ ស្បែកនៅបរិវេណក្លៀកគួរតែមានពណ៌ដូចទៅនឹងស្បែកនៅបរិវេណផ្សេងៗទៀតលើរាងកាយ ប៉ុន្តែពេលខ្លះវាអាចនឹងមានសភាពខ្មៅជាងដោយសារតែការកកិតរវាងស្បែក។ ក្លៀកខ្មៅគឺជាបញ្ហាមួយដែលមិត្តនារីៗភាគច្រើនជួបប្រទះនិងនាំឱ្យបាត់បង់ទំនុកចិត្តយ៉ាងខ្លាំង។ ចូរអ្នកសាកល្បងវិធីសាស្រ្តទាំង ៥ នេះដើម្បីទទួលបានលទ្ធផលឆាប់រហ័ស៖

Picture1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១. ជម្រុះរោមឱ្យបានត្រឹមត្រូវ

ការផ្សាយពាណិជ្ជកម្ម

ជួនកាល ការប្រើប្រាស់ឡាមដើម្បីកោររោមក្លៀកមិនបានត្រឹមត្រូវក៏អាចបណ្តាលឱ្យក្លៀកខ្មៅបានដែរ។ មុននឹងកោរ អ្នកត្រូវលាបគ្រីមផ្តល់សំណើមទុកចោល ១៥ទៅ៣០វិនាទីមុននឹងចាប់ផ្តើមកោរ។ មួយវិញទៀត អ្នកត្រូវប្រើឡាមដែលមុតនិងឧស្សាហ៍ផ្លាស់ប្តូរវាដើម្បីជៀសវាងការងាយប្រតិកម្ម។

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. ត្រសក់

ការផ្សាយពាណិជ្ជកម្ម

នេះគឺជាវិធីសាស្រ្តបែបធម្មជាតិដ៏ល្អមួយដោយប្រើប្រាស់ផ្លែត្រសក់។ ងាយៗដោយគ្រាន់តែហាន់ផ្លែត្រសក់មួយចំណិតក្រាស់ល្មម បន្ទាប់មកលុញថ្នមៗទៅលើបរិវេណក្លៀករួចទុកចោល១៥នាទីសឹមលាងចេញ។

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. ក្រូចឆ្មារ

ការផ្សាយពាណិជ្ជកម្ម

វិធីសាស្រ្តមួយទៀតគឺការប្រើប្រាស់ក្រូចឆ្មារលាយជាមួយនឹងជែលប្រទាលកន្ទុយក្រពើរ។ លាយទឹកក្រូចឆ្មារមួយស្លាបព្រាបាយនិងជែលមួយស្លាបព្រាបាយដែរ រួចកូរឱ្យសព្វហើយយកមកលាបលើបរិវេណក្លៀកដែលខ្មៅ។ បន្ទាប់ពីទុកចោល១០នាទី អ្នកអាចលាងទឹកចេញបានហើយបន្តធ្វើបែបនេះ២ដងក្នុងមួយសប្តាហ៍ដើម្បីឆាប់ទទួលបានលទ្ធផល។

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤. Baking Soda

ការផ្សាយពាណិជ្ជកម្ម

អ្នកប្រាកដជាធ្លាប់ដឹងហើយថា ម្សៅ Baking Soda បានអត្ថប្រយោជន៍ច្រើនណាស់ក្នុងការថែរក្សាសម្រស់។ ងាយៗ ដោយគ្រាន់តែលាយម្សៅ Baking Soda ពីរស្លាបព្រាបាយជាមួយនឹងទឹករួចកូរឱ្យសព្វរហូតក្លាយជាល្បាយបុិៗ។ បន្ទាប់មកអ្នកគ្រាន់តែយកល្បាយនោះមកលាបពីលើក្លៀកទុកចោល ៤នាទីរួចលាងទឹកចេញជាការស្រេច។

4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៥. ល្មៀត

ការផ្សាយពាណិជ្ជកម្ម

ល្មៀតមានប្រសិទ្ធិភាពបំផុតក្នុងការធ្វើឱ្យស្បែកសភ្លឺថ្លា។ អ្នកអាចកិនល្មៀតស្រស់ៗឬប្រើម្សៅល្មៀតតែម្តងក៏បានរួចលាយជាមួយនឹងទឹកក្រូចឆ្មារបន្តិចឱ្យវាក្លាយជាល្បាយ មុននឹងយកវាមកលាបលើក្លៀក។ បន្ទាប់មកទុកចោល៣០នាទីសឹមលាងចេញ៕

5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ បរទេស

ការផ្សាយពាណិជ្ជកម្ម

រូបភាព៖ 5-Minute Crafts

 

 

ការផ្សាយពាណិជ្ជកម្ម