Wisdoms

Cover Khmer Americ
សង្គម

ភ្ញាក់ផ្អើល! ​ពេលដឹងពីមូលហេតុនឹកស្មានមិនដល់ ​ដែលនាំឱ្យខ្មែរ ​និងអាមេរិកតាំងពីដើមមកមិនដែលត្រូវគ្នាម្តងណាសោះ!

ហាក់ត្រលប់មកនិយាយបកស្រាយពីរឿងនយោបាយបន្តិច ​ប៉ុន្តែ ​« ក្នុងស្រុក ​» គ្មានបំណងណាមួយរិះគន់ ​ឬវែកញែកការងារនយោបាយ ​សង្គម ​និងការទូតដោយចេតនាអាក្រក់ណាមួយឡើយ។ ​អត្ថបទខាងក្រោមគឺគ្រាន់តែជាការដកស្រង់ទាំងស្រុងចេញពីគណនីហ្វេសប៊ុកមួយ ​ដែលរៀបរាប់យ៉ាងលម្អិតនៃជម្លោះរ៉ាំរ៉ៃអស់រយៈពេលជាច្រើនឆ្នាំ ​តាំងពីសម័យសង្គមរាស្ត្រនិយមសម្តេចសីហនុ រហូតមកទល់បច្ចុប្បន្ន  ប្រសិនជាមានត្រង់ចំណុចណាដែលអាចទទួលយលបាន ​យើងជាកូនខ្មែរគួរតែយកមកគិតពិចារណាឡើងវិញ ប្រសិនជាកន្លែងណាហាក់មិនត្រឹមត្រូវ ក៏មិនចាំបាច់ទទួលយកនោះឡើយ ​ព្រោះនេះគ្រាន់តែជាមតិមួយតែប៉ុណ្ណោះ។ ដូច្នេះកុំឱ្យខាតពេល ​« ក្នុងស្រុក ​» សូមធ្វើការចម្លងទាំងស្រុងនៃអត្ថបទទាក់ទងនឹងជម្លោះរ៉ាំរ៉ៃរវាងខ្មែរ ​និងអាមេរិចយយោងតាមគណនីហ្វេសប៊ុកឈ្មោះ Jean-François Tain​ដូចខាងក្រោមនេះ៖ #ហេតុអ្វីបានជាកម្ពុជានិងអាមេរិកចេះតែមើលមុខគ្នាមិនត្រង់? (ដោយJean-Francois TAIN) បើយើងងាកក្រោយពិនិត្យមើលប្រវត្តិសាស្ត្រ ឃើញថា តាំងពីទសវត្សរ៍ទី៥០មក ក្រៅតែពីរបបសាធារណរដ្ឋរបស់សេនាប្រមុខលន់…

Cover Num
ដើរកម្សាន្ត

ឆ្ងល់យូរហើយថាបង្អែមនេះខ្មែរហៅថាម៉េច? ពេលនេះភ្ញាក់ខ្លួន តោះ! ​នាំគ្នាហៅបង្អែមនេះឱ្យបានត្រឹមត្រូវតាមប្រភពឈ្មោះដើមខ្មែរវិញទាំងអស់គ្នា

ជាការពិតណាស់ ​ម្ហូប និងបង្អែមខ្មែរជាច្រើនតាំងពីសម័យមុនរហូតដល់បច្ចុប្បន្ន ​ក្រៅពីមានរស់ជាតិឈ្ងុយឆ្ងាញ់ប្លែកហើយនោះ ​ថែមទាំងទទួលបានការពេញនិយមហូរចូលទៅក្នុងប្រទេសជិតខាងផងដែរ។ តែដោយសារតែប្រទេសយើងជួបកត្តាសង្គ្រាមរ៉ាំរ៉ៃ  មុខម្ហូប និងបង្អែមមួយចំនួនត្រូវបានបាត់បង់ បំភ្លេចចោល ​មិនស្គាល់ឈ្មោះ ​ព្រោះតែកង្វះខាតឯកសារ  និងការស្រាវជ្រាវផ្សេងៗ ​តែបែរជានំ ​បង្អែម ​និងអាហារមួយចំនួនបានត្រលប់ចូលស្រុកខ្មែរវិញ ​ហៅឈ្មោះទៅតាមប្រទេសដែលយកមុខម្ហូបយើងទៅកែច្នៃទៅវិញ។ នៅក្នុងនោះបង្អែមបាញ់ចានឿក  ដែលហៅតាមសំនៀងភាសាវៀតណាម ​ត្រូវបានគេទទួលស្គាល់ថាជាបង្អែមដើមមានប្រភពមកស្រុកខ្មែរ ​តែត្រូវបានប្រទេសវៀតណាមកែច្នៃដាក់ជាឈ្មោះភាសាជាតិខ្លួន ​សូម្បីតែខ្មែរយើងបានហៅបង្អែមតាមសំនៀងវៀតណាមដែរ ​រហូតមិនមានកូនខ្មែរណាម្នាក់ស្គាល់ឡើយថា ​ភាសាខ្មែរបង្អែមនេះមានឈ្មោះអ្វី។ តែអាចជារឿងមួយគួរឱ្យសរសើរ ​ពេលនេះ ឯកឧត្តម ​ ឃឹម​ ហ្វីណង់​ ដែលជាអភិបាលស្រុកបន្ទាយស្រី បានបង្ហោះរូបបង្អែមមួយមុខនេះ ​ថែមទាំងបានរៀបរាប់ឈ្មោះបង្អែមនេះឈ្មោះជាភាសាខ្មែរធ្វើឱ្យកូនខ្មែរភ្ញាក់ខ្លួនថា៖​…

Cover KH
សង្គម

សំភារ:ប្រេីប្រាស់របស់ដូនតាខ្មែរយេីង ដែលកូនខ្មែរភាគច្រើនមិនស្គាល់ឈ្មោះ

ជាយូរលង់ណាស់មកហើយខ្មែរយើងតាំងពីដូនតាជំនាន់មុន ​បានបង្កើតឧបករណ៍ប្រើប្រាស់ និងសំភារៈប្រើប្រាស់ជាច្រើន ​ដើម្បីបង្ករភាពងាយស្រួលនៅក្នុងការប្រើប្រាស់ទុកដាក់សម្រួលជីវភាពប្រចាំថ្ងៃ។ ជាក់ស្តែងមកទល់បច្ចុប្បន្ន  សំភារៈមួយចំនួនត្រូវបានបាត់បង់ និងមិនសូវនិយមប្រើប្រាស់ដូចមុនឡើយ ​ដោយសារតែសម័យជឿនលឿន ឧបករណ៍ទំនើបមានការកើនឡើង  រហូតកូនខ្មែរជំនាន់ក្រោយស្ទើរតែមិនស្គាល់អត្តសញ្ញាណខ្លួនឯងផង  ដោយរបស់ប្រើប្រាស់មួយចំនួនមានប្រើតែនៅទីជនបទ ​ឬដាច់ស្រយាលតែប៉ុណ្ណោះ។ ដូច្នេះដើម្បីឱ្យកូនខ្មែរ មានការយល់ដឹង  និងស្គាល់ពីរបស់ប្រើប្រាស់ខ្មែរបុរាណ ​តោះ! មកស្គាល់ឈ្មោះសំភារៈប្រើប្រាស់បុរាណដូនតារបស់យើងទាំងអស់គ្នាខាងក្រោម ៖

Cover Lkorn Niyeay
សង្គម

ស្ទើរតែបាត់បង់ទៅហើយ! តោះ មកដឹងពី ប្រវត្តិកំណើតនៃសិល្បៈល្ខោននិយាយខ្មែរ

បើយើងសាកល្បងពឹងផ្អែក ឬយោងលើការនិទានរឿង ពិសេសរឿងរាមកេរ្តិ៍ ដែលជាប្រភេទទេវកថារៀបរាប់អំពីមហិទ្ធិឫទ្ធិព្រះរាម អវតារ ព្រះនារាយណ៍ ដែលសិល្បករតែម្នាក់សម្តែងជាពាក្យសម្តីធ្វើត្រាប់ជំនួសឱ្យតួអង្គជាច្រើនក្នុងសាច់រឿង… ឬយោងទៅលើព្រះធម៌ទេសនា ឬយោងទៅលើទម្រង់សិល្បៈស្បែកតូចហៅអាយ៉ង ដែលក្រៅពីបទភ្លេង និងទំនុកច្រៀងនៅមានពាក្យសម្តីនិយាយឆ្លើយឆ្លងគ្នាយ៉ាងច្រើនក្នុងពេលសម្តែង ម្តងៗនោះ យើងអាចសន្និដ្ឋានបានថា ទម្រង់ល្ខោននិយាយមានដើមកំណើតពីយូរលង់ណាស់មកហើយនៅប្រទេសកម្ពុជា ប៉ុន្តែទម្រង់នេះមិនសូវបានរីកចម្រើនឡើយ ។ រហូតមកដល់អំឡុងឆ្នាំ១៩៤៩ សាស្ត្រាចារ្យជនជាតិបារាំង ដែលបង្រៀនអក្សរសិល្បិ៍បារាំងនៅវិទ្យាល័យស៊ីសុវត្ថិក្រុងភ្នំពេញ ពិសេសគឺសាស្ត្រាចារ្យ ហ្គី ប៉ូរ៉េ (Gui Poreé) បាននាំសិស្សសម្តែងអន្លើនានានៃរឿងទាំងឡាយ ដែលគាត់បង្រៀន ឬក៏នាំសិស្សដំឡើងរឿង ខ្លីៗ (Scénette) មានពាក្យសម្តីនិយាយឆ្លងឆ្លើយគ្នាគួរឱ្យចាប់អារម្មណ៍ ព្រមដោយមានការដឹកនាំរឿងត្រឹមត្រូវផង ហើយរឿងទាំងនេះច្រើនតែត្រូវបានគេជ្រើសរើសយកទៅសម្តែងក្នុងពិធីបុណ្យបញ្ចប់ឆ្នាំសិក្សា…

Cover Khmer Riel
សង្គម

នេះជាក្រដាសប្រាក់ឆ្នាំ១៩៧៥-១៩៧៩ ដែលមានតែរូប តែពុំដែលមានអ្នកស្រុកចាយ

កាលពីសម័យខ្មែរក្រហម ជំនាន់ ប៉ុលពត ក្នុងអំឡុងឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ​គឺជារបបដ៏ខ្មៅងងឹតមួយសម្រាប់ប្រជាជនខ្មែរ ​ដែលមានរយៈពេលដល់ទៅ ​៣ឆ្នាំ ៨ខែ  ២០ថ្ងៃឯណោះ  ដែលប្រជាជនខ្មែរធ្លាក់នៅក្នុងទុក្ខវេទនា  អត់ឃ្លាន ​ថែមទាំងបាត់បង់ជីវិតគួរឱ្យសង្វេក កំឡុងពេលជិត៤ឆ្នាំនេះ ប្រជាជនខ្មែរប្រហែលជាពីរលាននាក់ ត្រូវបានសម្លាប់ទាក់ទងនឹងខាងនយោបាយ ការអត់ឃ្លាន និងការធ្វើការដោយបង្ខំ ហើយដោយសារតែចំនួនដ៏ច្រើននៃមរណភាពកំឡុងការដឹកនាំគ្រប់គ្រងរបស់ពួកខ្មែរក្រហមនេះហើយ បានជា​គេចាត់ទុកថាជាការប្រល័យពូជសាសន៍ និងត្រូវគេស្គាល់ជាទូទៅថាជា ការប្រល័យពូជសាសន៍ខ្មែរ ។ ក្នុងរបបនេះទាំងប្រជាជនទាំងអស់សុទ្ធតែមានភាពវេទនាខ្លាំងដោយការបង្ខំធ្វើការ ​ការចែករបបអាហារដោយខ្វះខាត ​ដូច្នេះហើយសម័យនោះក្រដាសប្រាក់គឺគ្មានតម្លៃនោះឡើយ ​ដោយរបស់ដែលមានតម្លៃដូចជាសំលៀកបំពាក់ របស់ប្រើប្រាស់ ​គ្រឿងអងលង្ការ ​ឬមាសជាដើម …

Cover Bird Dodo
សង្គម

តោះមកដឹងរឿងខ្លះៗពីសត្វ « ឍាមរា​​» ឈ្មោះសត្វដែលអ្នកគ្រប់គ្នាពិបាកអាន ​ហើយមិនដែលធ្លាប់ឃើញគ្រូទុកឱ្យឆ្ងល់ស្ទើរតែមួយជីវិត

បើរំឮកពីវ័យកុមារភាព កាលសម័យរៀនបឋមសិក្សា ​រៀនព្យញ្ជនៈ ​អ្នកប្រាកដជាសុទ្ធតែបានដឹងហើយថា ​តួអក្សរ ​ឍ ​(អានថា ​ធ) មានពាក្យប្រកបតែមួយគត់នោះគឺ សត្វ ​ឍាមរា ​ដែលរូបរាងវាជាសត្វបក្សីអម្បូរដូចជាសត្វទា  តែគ្រប់គ្នាប្រហែលជាបានត្រឹមឃើញរូបភាពហើយមិនដែលឃើញសោះនៅក្នុងរូបពិតស្ទើរតែមួយជីវិតទៅហើយ។  ច្បាស់ណាស់ សូម្បីតែលោកគ្រូអ្នកគ្រូក៏មិនដែលនិយាយ​​ ឬប្រាប់ពីសត្វនេះដែរ ​ពោលគឺទុកឱ្យយើងឆ្ងល់ពីតូចរហូតដល់ធំតែម្តង។ ការពិតទៅសត្វ ឍាមរា ( Cormorant) ស្ថិតក្នុងអម្បូរបក្សីទឹក ដែលអាស្រ័យផលនៅនឹងទឹក រកស៊ីចំណីសត្វក្នុងទឹកជាអាហារ ដោយក្នុងនោះមានការស្រាវជ្រាវឃើញថា ​សត្វប្រភេទនេះដាច់ពូជប្រមាណជា ​១០០ ​ទៅ ​៣០០ឆ្នាំទៅហើយ។ តាមរយៈគណនីហ្វេសប៊ុកផេក Saint បានរៀបរាប់ថា៖…

Cover Birthstone
សង្គម

តោះមកស្គាល់ពីប្រភេទត្បូង ប្រចាំខែកំណើតរៀងៗខ្លួន ទាក់ទងនឹងនិស្ស័យផ្ទាល់ខ្លួន និងអាចនាំសំណាងឱ្យអ្នកពាក់ទៀត

អ្នកប្រហែលជាមិនដឹងទេ ខែកំណើតរបស់មនុស្សម្នាក់ៗ គឺសុទ្ធតែមានត្បូងប្រចាំខ្លួនរៀងៗខ្លួន ដែលបង្កប់ទៅដោយអត្ថន័យជ្រាលជ្រៅ និងតំណាងឱ្យចរិតលក្ខណៈរបស់អ្នកខុសគ្នារៀងៗខ្លួនផងដែរ។ ពិសេសដើម្បីទទួលបានសំណាងល្អ អ្នកគួរតែមានគ្រឿងអលង្កាទៅតាមត្បូងកំណើតពាក់ជាប់ខ្លួនរឹតតែល្អ។ ដូច្នេះមកស្គាល់ត្បូងតំណាងឱ្យខខែកំណើតរបស់អ្នកដូចខាងក្រោមនេះ ៖ ១. មករា ៖ ត្បូង Garnet ត្បូង Garnet មកពីភាសាក្រិក Granatum បកប្រែថាគ្រាប់ផ្លែទទឹមក្រហមឆ្អិនឆ្អៅ បង្ហាញពីមិត្តភាព និងសេចក្តីស្មោះត្រង់គង់វង្សយូរអង្វែង។ ត្បូងនេះផងដែរ ចាត់ទុកថាអំណោយល្អពិសេសសម្រាប់ជូនមិត្តភក្តិល្អ និងមនុស្សជាទីស្រលាញ់របស់អ្នក។ ហើយអ្នកដែលកើតនៅក្នុងខែនេះ មិនត្រឹមតែជាមនុស្សដែលមានភាពស្មោះត្រង់ទេ តែជាមនុស្សដែលមានភាពឧស្សាហ៍ព្យាយាម និងមានការប្តេជ្ញាខ្ពស់ ពិសេសជាមនុស្សដែលចូលចិត្តរៀនសូត្រ និងស្វែងរកចំណេះដឹងមិនឈប់ឈរគ្មានទីបញ្ចប់។ ២. កុម្ភៈ…

Tn Sadlife Copy
សង្គម

ភេសជ្ជៈ ២មុខងាយៗ ផឹក១ថ្ងៃមួយកែវ លែងខ្លាចហើយបញ្ហាមុន ដឹងតែពេញចិត្តហ្មង

អ្វីដែលមនុស្សស្រីខ្លាចបំផុតនោះគឺបញ្ហាការកើតមុន ដែលជាផលរំខានលើស្បែក និងធ្វើឱ្យបាត់បង់សម្រស់មួយផ្នែកធំ ហេតុនេះហើយបានជាមនុស្សជាច្រើនប្រឹងស្វែងរកផលិតផលដែលលក់នៅទីផ្សារ និងផលិតផលធម្មជាតិផងសម្រាប់ការពារ រួមទាំងព្យាបាលបញ្ហាកើតមុននេះ។ តែពេលនេះមិនបាច់បារម្ភទេ «ក្នុងស្រុក» សូមណែនាំភេសជ្ជៈ២មុខ ផឹកហើយដឹងតែគ្មានមុនតែម្តង ថែមទាំធ្វើឱ្យស្បែកស្រស់ថ្លាទៀត ៖ ១. ទឹកខ្មេះប៉ោម -យកទឹកខ្មេះប៉ោម ១ស្លាបព្រាបាយ ឬកន្លះស្លាបព្រាបាយបើទឹកខ្មេះនេះខ្លាំងពេក លាយជាមួយនឹងទឹកក្រូចឆ្មារកន្លះផ្លែ កូរបញ្ចូលគ្នាដោយអាចលាយទឹកក្តៅឧណ្ហៗបន្តិចក៏បាន រួចអាចបន្ថែមទឹកឃ្មុំបន្តិចដើម្បីបង្កើតរសជាតិតាមចំណូលចិត្ត។ -ទទួលទានភេសជ្ជៈនេះជារៀងរាល់ព្រឹកបញ្ហាមុននឹងលែងជាបញ្ហា  ថែមទាំងការពារការកើតមុនទៀតផង។ ២. ទឹកដោះគោរមៀត -ទឹកដោះគោ ១ពែង លាយជាមួយនឹងម្សៅរមៀត ១កូនស្លាបព្រាកាហ្វេ​ ហើយបន្ថែមម្រេចខ្មៅហ្មត់ ១ចិប កូរបញ្ចូលគ្នាជាការស្រេច (ប្រសិនជាអាចរកបានអ្នកអាចបន្ថែមម្សៅឈើអែម…

Cover Fat Slim
សង្គម

ជាមនុស្សស្រី! សុំកុំឈប់ស្អាត ត្រូវតែស្អាត ស្អាត និងស្អាត ដើម្បីបញ្ជាក់ថាយើងស្រលាញ់ខ្លួនឯង

#មេីលថែខ្លួនឯងឱ្យបានល្អណា មិនថាអ្នកមានស្នេហា​ អ្នកនៅ​ Single អ្នកបែកបាក់ស្នេហា​ អ្នកដែលមានកូនរួច…អ្នកត្រូវតែស្រលាញ់ខ្លួនឯងឱ្យបានច្រេីន​ ថែរក្សាសុខភាព​ សម្រស់​ និងរូបរាងឱ្យបានល្អ​ ព្រោះគ្មានអ្នកណាមកស្រលាញ់យេីងថែយេីងជាងខ្លួនឯងទេ​ បេីយេីងមិនស្រលាញ់ខ្លួនឯងផងអ្នកណានឹងមកស្រលាញ់យេីងនោះ។ ជាមនុស្សស្រីម្នាក់​ មិនថារវល់យ៉ាងណា​ ពិបាកចិត្តយ៉ាងណា​ ស្ត្រេសយ៉ាងណា​ កុំឈប់ស្អាត​ កុំឈប់ស្រលាញ់ខ្លួនឯង​ ងេីបឈរឡេីង​ តុបតែង​ ថែទាំឱ្យល្អ​ ផ្តល់ជំនឿចិត្តខ្លួនឯង​ ឱ្យតែស្អាតយេីងនឹងស្រលាញ់ខ្លួនឯងកាន់តែខ្លាំង​ មានសុទិដ្ឋក្នុងជីវិតកាន់តែច្រេីន​ គិតល្អ​ ធ្វេីល្អ​ ជីវិតនឹងកាន់តែជោគជ័យ​ និងកាន់តែប្រសេីរ។ -ពេលយេីងស្អាត​ សង្សារ​ ឬស្វាមីនឹងកាន់តែស្រលាញ់យេីងខ្លាំងលេីសដេីម -ពេលយេីងស្អាត​ ទោះគ្មានសង្សារ​…

Cover 5
សង្គម

៥ប្រយោគដែលប្រុសៗគួរពិចារណា! មុននឹងចង់បំផ្លាញអនាគតនារីល្អម្នាក់ មុនពេលរៀបការ

សូមមនុស្សប្រុសទាំងអស់​ អានអត្ថបទអប់រំនេះ​ ដោយយកចិត្តទុកដាក់​ ហើយព្យាយាមយល់​ និងពិចារណាឱ្យច្បាស់ មុននឹងអ្នកធ្វើឱ្យតណ្ហាដឹកមុខ ហើយគិតចង់បំផ្លាញអនាគតនារីល្អម្នាក់ ៖​ ១.​ មុនពេលដែលអ្នកថើបនាង​ អ្នកត្រូវប្រាកដថា​ នេះជាស្នេហា​ និងជាអារម្មណ៍ស្មោះពិតប្រាកដរបស់អ្នក​ ដែលមានចំពោះនាង​ មិនមែនជារឿងលេងសេីច​ ឬយកនាងត្រឹមជាការលេងសេីច​ ។ ២.​ មុនពេលដែលអ្នកហារមាត់​ សន្យាចំពោះនាង​ អ្នកត្រូវតែប្រាកដចិត្ត​ថា​ អ្នកអាចធ្វេីវាបានដោយពិតប្រាកដ​ ដែលមិនមែនជាការសន្យាចោលឱ្យរួចពីមាត់នោះឡេីយ។ ៣.​ មុនពេលដែលអ្នកសម្រេចចិត្ត​ ចង់ដោះសម្លៀកបំពាក់របស់នាង​ អ្នកត្រូវប្រាកដថាអ្នកត្រៀមខ្លួនរួចរាល់​ ប្រឈមមុខនឹងរាល់ផលវិបាកទាំងអស់ដែលប្រុងនឹងកេីតឡេីង​ ។ ៤.​ មុនពេលដែលអ្នក ប្រុងប្រឡេះ​…

Cover Japan
សង្គម

របៀបចាយលុយដ៏ឆ្លាតវៃរបស់ជនជាតិជប៉ុនដែលគួរយកគំរូតាម! ទោះក្លាយជាអ្នកមានគឺកាន់តែដាក់ខ្លួនខ្លាំងបំផុត

ការរស់នៅ ចំណីអាហារ និងការសិក្សារបស់ជប៉ុន តែងតែបានធ្វើឱ្យពិភពលោកកោតសរសើរជាខ្លាំង ថាជាប្រទេសដែលមានទស្សនវិស័យវែងឆ្ងាយ គិតពីសុខភាព សេចក្តីសុខ និងអនាគតធនធានមនុស្សបានល្អ។ ហើយកាន់តែធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល នៅជប៉ុនក៏មានអ្នកមាន និងមហាសេដ្ឋីច្រើនដែរ តែពួកគេទាំងនោះបែរជាមានជីវិត និងការចាយវាយកាន់តែសាមញ្ញគួរឱ្យសរសើរខ្លាំង ពោលពួកគេគឺរស់នៅធម្មតា ចាយលុយសមល្មម មិនសំភារនិយម និយាយរួមកាន់តែមានពួកគេកាន់តែដាក់ខ្លួនបំផុត ហើយខាងក្រោមនេះ ជារៀបចាយលុយដ៏ឆ្លាតវៃរបស់ជនជាតិជប៉ុន ដែលមានដូចជា ៖ ១. ចូលចិត្តចម្អិនអាហារខ្លួនឯង មិនថាតែអ្នកក្រ​ អ្នកសាមញ្ញ និង អ្នកមានជប៉ុនទេ ពួកគេចូលចិត្តចំអិនអាហារខ្លួនឯងដោយគិតពីសុខភាពជាចម្បង និងការចំណេញលុយកាក់ផងដែរ។ ហើយសម្រាប់អ្នកមានជប៉ុនទៀត ពួកគេក៏មិនទទួលទានអាហារនៅភោជនីយដ្ឋានអាហារថ្លៃៗនោះដែរ ហើយបើទោះបីជាគេទៅហាងអាហារ…

Photo_2024 01 30_16 41 28
ព័ត៌មានជាតិ

ពិធីផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់មន្ទីរព័ត៌មានខេត្តកណ្តាល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់មន្ទីរព័ត៌មានខេត្តកណ្តាល ដែលពិធីនេះមានការអញ្ជើញចូលរួម លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ទាំង៥ និងមន្ត្រីរាជការជាច្រើននាក់។ មានប្រសាសន៍ក្នុងពិធីនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ…

Untitled 1
សេដ្ឋកិច្ច

ម៉េចក៏ហ៊ាននិយាយថាខ្ញុំគ្មានអ្នកណាស្រឡាញ់ ដឹងអត់ថា ខ្ញុំធ្លាប់បានបដិសេធមនុស្សប៉ុន្មាននាក់ ហើយដោយសារតែហេតុផលអ្វីទេ?

មានអ្នកថាឱ្យខ្ញុំថា ៖ អាយុច្រើនហើយ ម៉េចមិនទាន់មានសង្សារទៀត ខ្មាសក្មេងៗណាស់ អាយុប៉ុណ្ណឹងហើយ នៅតែគ្មានអ្នកណាស្រឡាញ់ទៀត។ ខ្ញុំចង់ប្រាប់ថា ៖ ព្រោះតែខ្ញុំអាយុច្រើន ទើបខ្ញុំមិនយកសង្សារ ព្រោះមិនចង់ទាក់ទងអ្នកណាដោយគ្មានភាពច្បាស់លាស់ មិនចង់សាងទំនាក់ទំនងហើយក៏បែកគ្នានោះឡើយ។ ម៉េចក៏ហ៊ាននិយាយថាខ្ញុំគ្មានអ្នកណាស្រឡាញ់ ដឹងអត់ថា ខ្ញុំធ្លាប់បានបដិសេធមនុស្សប៉ុន្មាននាក់ ហើយដោយសារតែហេតុផលអ្វីទេ? ខ្ញុំបដិសេធគេ ព្រោះតែមនុស្សដែលចង់ចូលមកក្នុងជីវិតខ្ញុំ មិនមែនជាប្រភេទមនុស្សដែលខ្ញុំស្រឡាញ់ និងចង់បាន មនុស្សដែលចង់ចូលមកសុទ្ធតែកូនក្មេង លេងសើច តាមតែអារម្មណ៍មួយឆាវ សួរថា បើម្នាក់នោះ មិនមែនជាមនុស្សដែលមានចរិតលក្ខណៈដែលខ្ញុំចង់បានផងនោះ តើទាក់ទងគ្នាធ្វើអ្វី មុននឹងក្រោយគង់តែបែកគ្នាដដែលហ្នឹង បើគេមិនមែនជាមនុស្សដែលខ្លួនស្រឡាញ់ផង ទាក់ទងគ្នា ដើម្បីតែបែក…

New Copy
ប្លែកៗ

១០ចំណុចដ៏ពិសេស របស់មនុស្សនៅក្រុម Pisces ចង់ស្រឡាញ់មនុស្សក្នុងក្រុមនេះ ត្រូវដឹងឱ្យច្បាស់សិន

Pisces គឺជាសញ្ញាមួយក្នុងចំណោមសញ្ញាទឹកទាំងបី ដូច្នេះហើយ ពួកគេអាចជាប្រភពជីវិតដែលទ្រទ្រង់ជីវិត ឬជ្រាលជ្រៅជាមួយនឹងភាពស្រពិចស្រពិលទៅនឹងបុគ្គលិកលក្ខណៈរបស់ពួកគេ។ ការណាត់ជួបពួកគេមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែវាពិតជាមានតម្លៃក្នុងការខិតខំប្រឹងប្រែងរបស់អ្នក។ ពួកគេមានការស្រមើលស្រមៃដ៏រស់រវើក អារម្មណ៍ចម្លែក និងពេលខ្លះត្រូវបានបម្រុងទុកដោយធម្មជាតិទៀតផង។ ពួកគេ​មាន​ក្តី​សុបិន​ខ្លាំង​ណាស់ ហើយ​ជា​ញឹក​ញាប់​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ពិភព​ដ៏តូច​របស់​ពួកគេ​ដែល​នៅ​ឆ្ងាយ​ពី​ការពិត។ នេះ​ក៏​ធ្វើ​ឱ្យ​ពួក​គេ​ហាក់​ដូច​ជា​លេង​សើច​ច្រើន ពេលខ្លះ ដូចជាកូនក្មេងអ៊ីចឹង។ ភាពរសើបរបស់ពួកគេច្រើនតែទទួលបានផលល្អបំផុត ដែលជាហេតុធ្វើឱ្យការស្រលាញ់ Pisces អាចពិបាក និងស្មុគស្មាញជាងអ្វីដែលអ្នកបានគិតជាផ្លូវការ។ ដូច្នេះមានរឿងមួយចំនួនដែលអ្នកនឹងត្រូវចងចាំ មុននឹងចង់ចូលទៅក្នុងជីវិតរបស់ក្រុមតារានិករមួយនេះ។ ថ្វីដ្បិតតែជាមនុស្សដែលងាយចុះសម្រុងក៏ដោយ Pisces មានបេះដូងដ៏ធំបំផុត ជាមួយនឹងការយល់ដឹងដ៏ចាស់ទុំបំផុតសម្រាប់អ្នកដទៃ និងអារម្មណ៍ដែលពួកគេមាន។ នេះគឺជាគន្លឹះបន្ថែមទៀតដើម្បីឈ្នះបេះដូង Pisces ។ ១. ពួកគេទាមទារការស្រលាញ់…

New Copy
ទស្សនៈ

ជំនឿជនជាតិចិនក្នុងថ្ងៃចូលឆ្នាំ គេប្រកាន់ខ្ជាប់បានល្អ ទើបរកស៊ីមានបាន សល់លុយហូរហៀរពេញមួយឆ្នាំ

នៅដើមឆ្នាំថ្មីនេះ ពិភពជំនួញតែងតែមានច្បាប់ និងបម្រាមរៀងៗខ្លួន ដើម្បីបញ្ចៀសនូវរឿងមិនល្អទាំងឡាយ ជនជាតិចិន ជាពិសេសគឺអ្នករកស៊ី និងធ្វើជំនួញ តែងតែប្រកាន់ខ្ជាប់នូវច្បាប់ទម្លាប់ប៉ុន្មានចំណុចខាងក្រោមនេះ ដោយសារតែពួកគេមានវិន័យ និងច្បាប់ទម្លាប់បែបនេះហើយ ទើបធ្វើឱ្យជនជាតិចិន តែងតែរកស៊ីសល់លុយ សល់ទ្រព្យយ៉ាងសន្ធឹក។ ១. អ្នក​ប្រកប​របរ​រកស៊ី​ មិន​បោសសម្អាត​ផ្ទះ​ មិន​ចោល​សំរាម​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ដំបូង​ឡើយ តាមទស្សនៈប្រពៃណីរបស់ជនជាតិចិន ការសម្អាតផ្ទះក្នុងថ្ងៃចូលឆ្នាំទី១ គឺជាប្រផ្នូលថា អ្នកកំពុងតែបោសសម្អាតលាភសំណាងពេញមួយឆ្នាំចេញពីផ្ទះ ហើយនេះនឹងធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុរបស់គ្រួសារពេញមួយឆ្នាំ មិនអំណោយផលឡើយ។ សមាជិកគ្រប់រូបមិនអាចបង្កើតទ្រព្យសម្បត្តិសម្ភារៈបានទេ ហើយការចំណាយចាយវាយ ក៏លើសពីចំណូលដែលរកបានផងដែរ។ ដូច្នេះហើយ តាំងពីបុរាណកាលមក បម្រាមក្នុងថ្ងៃបុណ្យចូលឆ្នាំ គឺមិនបោសសំអាត និងមិនចោលសំរាមនៅថ្ងៃទី១ជាដាច់ខាត។ ដូច្នេះ​មុនថ្ងៃចូលឆ្នាំ…

៣
សង្គម

ហេតុអ្វីមនុស្សប្រុសចូលចិត្តនិយាយសរសើរអ្នកដទៃ នៅចំពោះមុខមនុស្សដែលខ្លួនឯងស្រឡាញ់ ?

ជាការពិតណាស់ មនុស្សស្រីស្អប់បំផុត នៅពេលដែលមនុស្សដែលនាងស្រឡាញ់ តែងតែនិយាយលើកសរសើរអ្នកនេះ ឬអ្នកនោះ ជាពិសេសគឺ សរសើរស្រីផ្សេង ឬប្រពន្ធអ្នកផ្សេង នៅចំពោះមុខនាង។ ប៉ុន្តែ វាបែរជារឿងមួយដែល មនុស្សប្រុសមួយចំនួន តែងតែចូលចិត្តនិយាយ និងធ្វើនូវទម្លាប់មួយនេះផងដែរ។ តើមានមូលហេតុអ្វី បានជាប្រុសៗចូលចិត្តសរសើរអ្នកផ្សេង នៅចំពោះមុខមនុស្សដែលខ្លួនស្រឡាញ់ខ្លាំងម៉េះ? ក៏មិនដឹងថា ការលើកឡើងនេះ ត្រូវឬក៏ខុសនោះឡើយ ប៉ុន្តែ តាមជាក់ស្ដែងដែលធ្លាប់ឃើញកន្លងមក អាចមានមូលហេតុទាំងនេះ ដែលធ្វើឱ្យប្រុសៗចូលចិត្តមានទម្លាប់មយយហ្នឹង ៖ ១. ចង់ឱ្យមនុស្សខ្លួនស្រឡាញ់ ធ្វើខ្លួនគួរឱ្យស្រឡាញ់ដូចគេ មនុស្សប្រុសមួយចំនួន ចូលចិត្តប្រៀបធៀបណាស់ ជាពិសេសគឺ យកមនុស្សខ្លួនស្រឡាញ់…

៣
សម្រង់

តោះ! ជ្រើសរើសរូបមួយដើម្បីដឹងថា តើខែណាជាខែដែលអំណោយផលល្អសម្រាប់ស្នេហារបស់អ្នក?

តាមរយៈរូបមួយដែលអ្នកបានជ្រើសរើស វានឹងបង្ហាញពីខែដែលអំណោយផលល្អសម្រាប់ស្នេហារបស់អ្នក។ 1. រូបទេសភាពទី 1 រូបនេះបង្ហាញថានៅឆ្នាំ ២០២១ រឿងរ៉ាវស្នេហារបស់អ្នកនឹងឈានដល់កម្រិតកំពូលនៅរដូវស្លឹកឈើជ្រុះគឺខែកញ្ញា តុលា និងវិច្ឆិកា។ ប្រសិនបើអ្នករៀបការ ឬមានទំនាក់ទំនងក្នុងអំឡុងពេលបីខែនេះ ទំនាក់ទំនងរបស់អ្នកនឹងកាន់តែមានភាពសុខដុមរមនា និងកក់ក្តៅ។ ភាគីទាំងពីរកំពុងគិតអំពីការប្តេជ្ញាចិត្តយូរអង្វែង និងស្ថិរភាពចំពោះគ្នាទៅវិញទៅមកការអភិវឌ្ឍទំនាក់ទំនងនេះជាមួយគ្នា។ ប្រសិនបើមានការឈ្លោះប្រកែកគ្នា ឬជម្លោះអ្នកនឹងអាចដោះស្រាយបានក្នុងរយៈពេលបីខែនេះ។ ម្យ៉ាងទៀតនៅខែកញ្ញា តុលា និងវិច្ឆិកា អ្នកមានឱកាសច្រើនក្នុងការជួបមនុស្សដែលអ្នកតែងតែប្រាថ្នាចង់បាន ។ មនុស្សនេះសុភាពរាបសារ ស្ងប់ស្ងាត់ មិនងាយឆាប់ខឹងក្តៅក្រហាយឡើយ។ ពួកគេមាន EQ ខ្ពស់ នឹងមានចិត្តល្អ ហើយក៏ជាមនុស្សដែលមានចិត្តស្មោះផងដែរ។ 2.…

New Copy
ប្លែកៗ

គំនូរ ៣ ប្រភេទ អ្នកជំនាញហុងស៊ុយ ហាមប្រាម មិនឱ្យដាក់តាំងលម្អក្នុងផ្ទះនោះឡើយ

យោងតាមអ្នកជំនាញហុងស៊ុយ​ បានបង្ហាញឱ្យដឹងថា ការដាក់តាំងលម្អគំនូរនៅក្នុងផ្ទះ គឺជាការលើកសម្រស់ក្នុងផ្ទះ ឱ្យកាន់តែល្អប្រសើរឡើង។ យ៉ាងណាមិញ មានគំនូរ ៣ ប្រភេទ ដែលត្រូវបានហាមប្រាម មិនឱ្យដាក់តាំងដាច់ខាត ព្រោះគំនូរប្រភេទនេះ វាបង្កឱ្យមានផលប៉ះពាល់ដល់យីអ៊ុន លាភសំណាង ឬអាចនឹងនាំគ្រោះដល់ម្ចាស់ផ្ទះយ៉ាងខ្លាំង។ ខាងក្រោមនេះ គឺជាគំនូរ ៣ ប្រភេទ ដែលត្រូវបានហាម មិនឱ្យដាក់តាំងលម្អជាដាច់ខាត។ ១. ផ្ទាំងគំនូរដែលមានអត្ថន័យអាក្រក់ កាចសាហាវ ផ្ទាំងគំនូរជាច្រើនមើលទៅមានសោភ័ណភាព ប៉ុន្តែមានអត្ថន័យមិនល្អនោះឡើយ។ ជាឧទាហរណ៍ គំនូរដែលមានចេតនាសម្លាប់ ដូចជាខ្លាពណ៌ស ឬឈាម មិនគួរព្យួរនៅផ្ទះទេ។ ក៏មានរូបភាពសត្វចម្លែកមួយចំនួនដែលមិនគួរព្យួរនៅផ្ទះផងដែរ។…

New Copy
សង្គម

មនុស្សស្រីមួយចំនួនគឺបែបហ្នឹង អាងខ្លួនចេះធ្វើការរកស៊ី រកលុយបាន ព្រហើន ចង់ត្រួតត្រាលើប្ដី និយាយស្ដី បាត់បង់ភាពថ្លៃថ្នូរ

ពាក្យចាស់ពោលមិនខុសទេ ” មនុស្សស្រីរៀនបានចេះដឹងច្រើន រឹងរូស រឹងក្បាល “ តែសម័យនេះ បើកូនស្រីឱ្យនៅតែផ្ទះ មិនធ្វើអីទៀត ប្រាកដជាត្រូវប្ដីធ្វើបាប គ្រាំទ្រូងដូចជំនាន់ម៉ែៗយើងមិនខានទេ។ ប៉ុន្តែ បើទោះជាយ៉ាងណាក្ដី កូស្រី ត្រូវតែរឹងមាំ រៀនចេះដឹង និងត្រូវតែមានជំនាញ អាចធ្វើការរកលុយបានដោយខ្លួនឯង កុំដេកចាំប្ដីរកស៊ីចិញ្ចឹម មិនល្អឡើយ។ ប៉ិន្តែមនុស្សស្រីមួយចំនួនតូច ពិតជាក្អេកក្អាង ព្រហើនខ្លាំងពិតមែន សម្អាងថាខ្លួនខ្លាំង ពូកែ ឆ្លាត ស្អាត អាចរកលុយបានច្រើន ក៏ចាប់ផ្ដើមចង់ត្រួតត្រាលើប្ដី មើលងាយប្ដី តាំងខ្លួនខ្លាំងតែឯង ធ្លាប់ឮទេថា…

New Copy
ប្លែកៗ

របស់ទាំង ៣ នេះ​ ហាមដាក់លើអាសនៈ បើមិនចង់មានបញ្ហា រឿងស៊យកើតឡើង

មុននឹងដាក់អ្វីលើអាសនៈ ត្រូវចាំពិចារណាឱ្យបានល្អិតល្អន់ ព្រោះមានរបស់ដែលមិនគួរដាក់នៅលើអាសនៈ ព្រោះវានឹងប៉ះពាល់ដល់ទ្រព្យសម្បត្តិម្ចាស់។ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីនេះ វត្ថុខាងក្រោមនេះគួរចៀសវាងជាដាច់ខាត។ ១. ក្រដាសប្រាក់ សន្លឹកឆ្នោត ប្រហែលជារឿងនេះនឹងធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ប៉ុន្តែវាជាការពិតដែលក្រដាសប្រាក់ និងសន្លឹកឆ្នោតជាវត្ថុដែលមិនត្រូវបានដាក់នៅលើអាសនៈឡើយ។ គ្រួសារជាច្រើនមានទម្លាប់ដាក់វត្ថុទាំងនេះនៅលើអាសនៈដោយសង្ឃឹមថានឹងមានសាក្សី និងពរជ័យពីមនុស្សខាងលើ។ ទោះជាយ៉ាងនេះក្តី បើយោងតាមចិត្តធម៌ ការដាក់កាក់មាសលើវាមិនត្រឹមតែមិនលើកកម្ពស់ភាពរុងរឿងប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យអាជីវកម្មរបស់ម្ចាស់ផ្ទះនៅទ្រឹង មានការលំបាក និងឧបសគ្គជាច្រើនធ្វើឱ្យពិបាកសម្រេចដូចការចង់បាន។ លុយកាក់​រក​មិនឃើញ​នៅផ្ទះ​ទេ តែ​ផ្ទុយទៅវិញ​វា​ត្រូវ​ចំណាយ​ប្រាក់ ហើយ​ត្រូវការ​រាប់រយ​ភាគី​។ តាមឧត្ដមគតិដើម្បីមានលុយច្រើននៅក្នុងផ្ទះ អ្នកមិនគួរដាក់ក្រដាសប្រាក់ ឬក្រដាសសក្ការបូជានៅលើអាសនៈរយៈពេលយូរនោះទេ។ ២. ផ្លែឈើក្លែងក្លាយ ការ​បូជា​ គឺ​អាស្រ័យ​លើ​ភាព​ស្មោះ​ត្រង់ ហេតុ​នេះ​ហើយ​បាន​ជា​ពេល​ធ្វើ​តង្វាយ​ដល់​ដូនតា​មិន​ត្រូវ​ដាក់​ផ្លែ​ឈើ​ក្លែងក្លាយ​លើ​អាសនៈ​ឡើយ។ កុំធ្វើវាដើម្បីជាប្រយោជន៍នៃការសន្សំប្រាក់បន្តិចបន្តួច…

New Copy
សង្គម

មនុស្សស្រីមាន ៧ចំណុចនេះ មិនខ្វះមនុស្សប្រុសល្អៗ ចង់បាននាងជាគូជីវិតនោះឡើយ

មែនហើយ មនុស្សប្រុសណា ក៏ចង់បានស្រីស្អាត មានភាពទាក់ទាញជាគូដែរ តែមនុស្សស្រីដែលមានតែមនុស្សប្រុសល្អៗប្រាថ្នាចង់បាន ហើយក៏គ្មានថ្ងៃនឹងបោះបង់ចោលបាននោះ រមែងមាន ៧ ចំណុចខាងក្រោមនេះ។ ម្យ៉ាងទៀត មនុស្សស្រីដែលមានលក្ខណៈទាំងនេះហើយ មនុស្សប្រុសក៏មិនញញើតនឹងនាំនាងទៅជួបម៉ាក់ប៉ា ក្រុមគ្រួសារ ហើយក៏មិនខ្លាចនឹងចូលដណ្ដឹងជាភរិយាដែរ។ ១. ចិត្តធ្ងន់ ចិត្តទូលាយ មិនចេះប្រកាន់ច្រើន មនុស្សប្រុសស្រលាញ់មនុស្សស្រីដែលមានចរិតសុភាពរាបសារ។ នៅពេលដែលបុរសរកឃើញមនុស្សស្រីបែបនោះ គាត់នឹងភ្ជាប់ទំនាក់ទំនងជាមួយនាងកាន់តែស៊ីជម្រៅ។ ស្ត្រីដែលមានចិត្តទូលំទូលាយ មិនចេះប្រកែប្រកាន់ច្រើន ចូលចិត្តលេងសើចច្រើន មានន័យថា ពួកគេងាយនឹងចុះសម្រុងជាមួយនឹងបុរសដែលជាដៃគូ ក៏ដូចជាក្រុមគ្រួសារពួកគេ និងការនិយាយលេងសើចផងដែរ។ បុរសមានភាពសកម្ម និងចូលចិត្តលេង ដូច្នេះមនុស្សស្រីដែលមានចិត្តទូលាយអាចបង្កើនភាពទាក់ទាញបាន។ បុរសមិនលង់ស្នេហ៍នឹងអ្វីដែលអ្នកនិយាយទៅកាន់ពួកគេទេ…