Wisdoms

Hhbv
សង្គម

រូបមន្តធម្មជាតិ៖ ៣០ នាទី/ថ្ងៃ ចំណាយទឹកកកតែប៉ុន្មានដុំ អាចជួយឲ្យអ្នកស្រកទម្ងន់បាន

ជាធម្មតាទឹកកក ក្រៅពីប្រើប្រាស់លាយជាមួយភេសជ្ជៈ ដើម្បីឲ្យវាឡើងត្រជាក់ ក៏មានមនុស្សមួយចំនួនរមែងយកវាមកស្អំពោះ នៅពេលអ្នកហើមពោះ ឬឈឺចុកចាប់កំឡុងពេលមករដូវ។ យ៉ាងណាទឹកកកក៏វាអាចរឹតបន្តឹងស្បែកក្បាលពោះ និងកាត់បន្ថយខ្លាញ់ពីរាងកាយបានថែមទៀតផង ឲ្យតែអ្នកដឹងពីវិធីអនុវត្តដ៏ត្រឹមត្រូវ។ រឿងមួយដែលទាមទារឲ្យអ្នកស៊ូទ្រាំជាមួយការអនុវត្តនេះ គឺភាពត្រជាក់ខ្លាំងក្នុងរយៈពេលយូរ។ ជាទូទៅមនុស្សយើងមានខ្លាញ់ ២ ប្រភេទ ដោយខ្លាញ់ពណ៌ស គឺធ្វើឲ្យក្បាលពោះត្រគាកយារធ្លាក់ចុះ ហើយខ្លាញ់ពណ៌ត្នោតជាទូទៅវាត្រូវបានដុតបំផ្លាញដោយថាមពលរាងកាយ។ ដូច្នេះទឹកកកវាអាចរំញោចឲ្យខ្លាញ់ពណ៌ស ប្រែទៅជាខ្លាញ់ពណ៌ត្នោត ហើយវានឹងត្រូវបានដុតបំផ្លាញដោយខ្លួនឯង។ វេជ្ជបណ្ឌិតលោក Phillips A.Kerin ពន្យល់ថា៖ “យើងចង់ឲ្យមនុស្សរាល់គ្នាដឹងថា នៅពេលរាងកាយទទួលរងសភាពត្រជាក់ខ្លាំង នោះការបម្លែងខ្លាញ់ពណ៌សទៅពណ៌ត្នោតនឹងកើតឡើង ដែលជាទូទៅខ្លាញ់ពណ៌ត្នោត គឺអាចប្រឆាំងនឹងការឡើងទម្ងន់បានយ៉ាងមានប្រសិទ្ធភាព”។ ដើម្បីអនុវត្តនោះ គឺងាយទេ អ្នកគ្រាន់តែយកស្រោមឬអ្វីមួយ…

Picsart_22 02 11_15 00 36 361
ប្លែកៗ

បើកបៀមើល “លាភសំណាង” របស់អ្នកនៅពេលនេះ សាករើសមួយដែលចូលចិត្តរួចចាំចូលអាន

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីទស្សន៍ទាយមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលលាភសំណាងខ្លួនឯងនៅក្នុងពេលនេះ តាមរយៈការជ្រើសរើសសន្លឹកបៀមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ របៀបលេង ១. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។ ២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។ សូមឲ្យអ្នកជួបតែសំណាងល្អ សន្លឹកបៀទី 1 នៅមិន​ទាន់​មាន​លាភសំណាងខ្លាំង​នៅ​ឡើយ​ទេ ចូរ​ផ្តោត​លើ​ការងារ​និង​ភារកិច្ច​ជា​មុន​សិន បន្ទាប់មកអ្វីដែលរំពឹងទុកនឹងកើតឡើងដោយខ្លួនឯង ប៉ុន្តែ​សូមចាំថាកុំ​មាន​សង្ឃឹម​ខ្ពស់ពេក អ្វីដែលវាសនាចារមកជារបស់យើងវានឹងមិនបាត់បង់ទេ សង្ឃឹមកាន់តែខ្ពស់ពេលអស់សង្ឃឹមក៏វាធ្ងន់ដែរ ។ សន្លឹកបៀទី 2 លាភសំណាងរបស់អ្នកនឹងមកជាមួយការផ្លាស់ប្តូរ ដើម្បីទទួលបានវាអ្នកត្រូវតែបាត់បង់អ្វីមួយជាថ្នូរ នេះវាជារឿងធម្មតានៅក្នុងពិភពលោកនេះ។…

៨
សុខភាព

៣ ជំហានសាមញ្ញៗ ជួយកម្ចាត់ស្នាម​អុច​ខ្មៅ បំបាត់ស្នាមជាំ និងផ្ដល់សំណើមដល់ស្បែក

ចំណុចពណ៌ត្នោតនឹងត្រូវលេចឡើងនៅពេលដែលរាងកាយផលិតជាតិមេឡានីនច្រើនពេក ដោយសារតែការប៉ះពាល់ស្បែកដោយផ្ទាល់ទៅនឹងកាំរស្មីយូវី ដែលជាហេតុបង្កឱ្យកើតជំងឺស្បែកផ្សេងៗ ហើយចំណុចពណ៌ត្នោតនេះដែរ ក៏មិនងាយនឹងលុបក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃទេ។ យ៉ាងណាក៏ដោយ អ្នកនៅតែអាចពន្លឿនការលុបបំបាត់ពិការភាពនេះបាន ដោយការថែទាំស្បែក និងជ្រើសរើសផលិតផលថែរក្សាស្បែកត្រឹមត្រូវ។ ដូច្នេះ អ្នកគួរជ្រើសរើស ៣ ជំហានងាយៗខាងក្រោមនេះ អ្នកនឹងទទួលបានមកនិញនូវស្បែកដែលគ្មានស្នាមជាំ បំបាត់ស្នាមអុចខ្មៅ។ លាបឡេការពារកំដៅថ្ងៃ ឡេការពារកម្តៅថ្ងៃគឺជាជំហានដំបូងក្នុងការថែរក្សាស្បែកដ៏ល្អបំផុត ដែលអ្នកគួរលាបបន្ទាប់ពីលាបក្រែមសំណើមព្រោះវាផ្ដល់ក៏សារៈសំខាន់គ្រប់ប្រភេទស្បែក។ ម្យ៉ាងទៀត គួរតែប្រើឡេការពារកម្តៅថ្ងៃដែលមាន SPF ៣០ យ៉ាងតិច និងការពារទាំងកាំរស្មី UVA និង UVB ។ ជាមួយនឹងប្រភេទនៃពន្លឺពណ៌ខៀវពីកុំព្យូទ័រយួរដៃ ស្មាតហ្វូន និងថេប្លេត…

3697501 4 Con Giap Troi Ban So Hu 1
ប្លែកៗ

ក្នុង​ផ្ទះ​មាន​អ្នក​កើត​ឆ្នាំ​ ៤ នេះ​ទេ? បើ​មាន នោះ​ប្រៀប​ដូច​ជួប​លាភ​សំណាង​មួយ​គ្រួសារ

យោង​តាម​ហោរាសាស្ត្រ​សម្រាប់​ម្ចាស់​ឆ្នាំ​ទាំង ៤ ខាង​ក្រោម មិន​ត្រឹម​តែ​មាន​សំណាង​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ ទៀត​សោត​ក៏​អាច​នាំ​លាភ នាំ​ជ័យ​ចូល​ដល់​សមាជិក​គ្រួសារ ប្រៀប​ដូច​ជា​ឥទ្ធិពល​ទាញ​គ្នា​ឲ្យ​មាន​បាន​ជុំ​គ្នា​ថែម​ទៀត​ផង​ដែរ។ ជាង​នេះ​ នៅ​ឆ្នាំ ២០២៤ ពួក​គេ​ដូច​មាន​ទេវតា​ទ្រព្យ មាន​ព្រលឹង​ដូន​តា តាម​ថែ​រក្សា​ជាប់​ជានិច្ច និង​មិន​ងាយ​ឲ្យ​ជួប​គ្រោះ​ក្នុង​ជីវិត​ឡើយ៖ អ្នក​កើត​ឆ្នាំ​ឆ្លូវ (គោ) ជា​មនុស្ស​ដែល​ឧស្សាហ៍​ព្យាយាម មាន​ចិត្ត​សប្បុរស មិន​ដែល​ចង់​ធ្វើ​បាប​នរណា​ឡើយ។ ចូល​មក​ដល់​ឆ្នាំ ២០២៤ ឆ្នាំ​ខាល សម្រាប់​អ្នក​កើត​ឆ្នាំ​ឆ្លូវ ប្រៀប​ដូច​បាន​ឆ្ពោះ​មក​ដល់​ចំណុច​កំពូល​ក្នុង​ជីវិត ជោគវាសនា​អាច​រក​លុយ​បាន​ច្រើន អាច​ទទួល​បាន​ការ​ជ្រោមជ្រែង​ពី​មនុស្ស​ក្បែរ​ខ្លួន ដល់​បាន​ឡើង​ឋានៈ មាន​ឱកាស​ទិញ​ផ្ទះ ទិញ​ឡាន​ថ្មី។ ឆ្នាំ​ឆ្លូវ​នេះ​សោត​មិន​ត្រឹម​តែ​សំណាង​ម្នាក់​ឯង​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ទាញ​មនុស្ស​ជុំវិញ​ខ្លួន ឲ្យ​ជួប​សំណាង​ជា​បន្តបន្ទាប់​ផង​ដែរ។…

Fddf
សង្គម

បន្ទាប់​ពី​ផឹក​ទឹក ឃើញ​រាងកាយ​ចេញ​សញ្ញា ៣ អ្នក​ត្រូវ​តែ​ប្រញាប់​ទៅ​ជួប​ពេទ្យ​ជា​បន្ទាន់

ទឹក​ជា​អ្វី​ដែល​យើង​ខ្វះ​មិន​បាន​ជា​រៀងរាល់​ថ្ងៃ ហើយ​ការ​ទទួល​ទាន​ទឹក ជា​រឿង​ចាំ​បាច់ ដែល​មនុស្ស​គ្រប់​គ្នា​ធ្វើ ដោយ​មិន​ចាំ​បាច់​នរណា​បង្គាប់​ឡើយ។ យ៉ាង​ណា​ប្រសិន​អ្នក​ឃើញ​កើត​មាន​រោគ​សញ្ញា​ ៣ នេះ​ឡើង​ បន្ទាប់​ពី​ផឹក​ទឹក នោះ​វា​ជា​សញ្ញា​មិន​ល្អ​ទេ ដែល​អ្នក​គួរ​តែ​យក​ពេល​ទៅ​ជួប​អ្នក​នឹង​គ្រូ​ពេទ្យ​ដើម្បី​ពិគ្រោះ៖ ៣) ផឹក​ទឹក​ច្រើន ហើយ​អត់​បត់​ជើង​តូច ជា​ធម្មតា​សុខភាព​ល្អ ជា​មធ្យម​ត្រូវ​បត់​ជើង​តូច​ប្រហែល ៦ ទៅ ៧ ដង/ថ្ងៃ។ ប៉ុន្តែ​ប្រសិន​អ្នក​បត់​ជើង​តូច​តិច​ជាង ២-៣ ដង/ថ្ងៃ ឬ​មាន​គម្លាត​ច្រើន​ម៉ោង ហើយ​មិន​បត់​ជើង​តូច នោះ​បង្ហាញ​ថា រាងកាយ​កំពុង​ខ្សោះ​ជាតិ​ទឹក​យ៉ាង​ខ្លាំង។ ជា​រួម​មក មាន​ន័យ​ថា ប្រសិន​អ្នក​ទទួល​ទាន​ទឹក​ច្រើន​ហើយ បន្ទាប់​ពី​នោះ​ប៉ុន្មាន​ម៉ោង​អ្នក​មិន​មាន​អារម្មណ៍​ចង់​បញ្ចេញ​ទឹក​នោម នោះ​ត្រូវ​ប្រុងប្រយ័ត្ន…

Cvdfdf
សង្គម

ទឹក​ដូង​ផ្តល់​ប្រយោជន៍​ច្រើន​ហើយ តែ​មនុស្ស​ ៥ ប្រភេទ​នេះ​មិន​គួរ​ទទួល​ទាន​ទេ

ទឹក​ដូង ​អាច​ផ្តល់​នូវ​អាហារូបត្ថម្ភ​ជា​ច្រើន​មក​រាងកាយ ពោល​ក្រៅ​ពី​ជួយ​បំពេញ​ជាតិ​ទឹក​ វា​ក៏​ជួយ​ព្យាបាល​ជំងឺ​មួយ​ចំនួន​ថែម​ទៀត​ផង។ យ៉ាង​ណា​តាម​អ្នក​ជំនាញ​បាន​ណែនាំ​ថា មនុស្ស ៥ ប្រភេទ​ដូច​រៀបរាប់​ខាង​ក្រោម មិន​គួរ​ទទួល​ទាន​ទឹកដូង​នោះ​ទេ ព្រោះ​អាច​បង្ក​ជា​ផល​ប៉ះពាល់​ទៅ​វិញ៖ ៥) អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម ទឹក​ដូង​ក្នុង​មួយ​កែវ មាន​ផ្ទុក​នូវ​បរិមាណ​ស្ករ​ប្រមាណ ៦,២៦ ក្រាម ​ដ្បិត​ទំហំ​នេះ​វា​ទាប​ជាង បើ​ធៀប​នឹង​ផ្លែ​ឈើ​ដទៃ តែ​យ៉ាង​ណា​ចំពោះ​អ្នក​ទឹក​នោម​ផ្អែម​មិន​គួរ​ទទួល​ទាន​ឡើយ ហើយ​បើ​ចង់​ទទួល​ទាន ក៏​គួរ​ដាក់​កំហិត​នៅ​បរិមាណ​ទាប​មួយ​ដែរ។ ៤) មនុស្ស​ដែល​ងាយ​អាឡែស៊ី ចំពោះ​មនុស្ស​ដែល​ងាយ​នឹង​អាឡែស៊ី​អាហារ ឬ​អ្វី​មួយ ជាមួយ​តឹក​ដូង​ក៏​ងាយ​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ពួក​គេ ដូច​ការ​ទទួល​ទាន​អាហារ​សមុទ្រ​អី អ៊ីចឹង​ដែរ។ ជា​ពិសេស​គឺ​ពេល​ទទួល​ទាន​ទឹក​ដូង លាយ​ទឹក​កក ពេល​វា​ប្រតិកម្ម​ចូល​គ្នា វា​នឹង​ធ្វើ​ឲ្យ​អ្នក​ងាយ​ឈឺ​ពោះ…

Gffg
សង្គម

មិន​ថា​បុរស​ឬ​ស្រ្តី ដែល​មាន​លក្ខណៈ​ ៤ ច្រើន​តែមិន​ងាយ​ជោគជ័យ​ ទាំង​រឿង​លុយកាក់​និង​ស្នេហា​

តាម​ក្បួន​នរវិទ្យា លក្ខណៈ​របស់​មនុស្ស​ គឺ​មាន​ផ្សារភ្ជាប់​ទៅ​នឹង​ជីវិត ជោគវាសនា​នៅ​ពេល​អនាគត។ តាម​រយៈ​លក្ខណៈ​ទូទៅ​ទាំង ៤ ខាង​ក្រោម​លើ​ដង​ខ្លួន​មនុស្ស បាន​បង្ហាញ​ថា​មនុស្ស​នោះ នឹង​ពិបាក​ក្លាយ​ជា​អ្នក​មាន ដោយ​ទោះ​បី​ខំ​ខ្លាំង​ប៉ុណ្ណា តែ​សំណាង​មិន​សូវ​មាន​ឡើយ៖ ៤) ទម្រង់​ច្រមុះ [ដូច​បង្ហាញ​ក្នុង​រូប] ដូច​បង្ហាញ​ក្នុង​រូប ទម្រង់​ច្រមុះ​បែប​នេះ ត្រូវ​បាន​គេ​ពោល​មក​ថា រមែង​ជា​មនុស្ស​ដែល​ពិបាក​នឹង​សល់​ទ្រព្យ​ក្នុង​ដៃ។ មនុស្ស​នេះ ធ្វើ​ការ​រហូត​លែង​ឃើញ​លុយ​ក៏​មាន ក៏​ដោយសារ​តែ​ចំណាយ​ច្រើន ហើយ​មិន​សូវ​ចេះ​សន្សំ​ទុក​ដាក់​នោះ​ទេ។ ៣) ត្រចៀក​រាង​ក្រពឹត អ្នក​ដែល​មាន​ត្រចៀក​រាង​ក្រពឹត​ចូល​ក្នុង មិន​សូវ​បើក គឺ​រមែង​ជា​មនុស្ស​ដែល​ទទួល​បន្ទុក​ច្រើន​ក្នុង​ជីវិត។ មនុស្ស​នេះ​រក​បាន​ច្រើន​ប៉ុណ្ណា ក៏​មើល​មិន​ឃើញ​ក្តីសុខ​សម្រាប់​ខ្លួន​ឯង​នោះ​ដែរ ព្រោះ​ទ្រព្យ​ត្រូវ​ចែក​ទៅ​គ្រប់​ច្រក។ យ៉ាង​ណា​រហូត​ដល់​ក្រោយ​អាយុ ៤០…

៣
សុខភាព

តើអាហារពេលព្រឹក-អាហារថ្ងៃត្រង់-អាហារពេលល្ងាច គួរញាំពេលណាទើបល្អ?

នេះ​ជា​ពេល​វេលា​ដ៏​ស័ក្តិសម​ក្នុង​ការ​ទទួល​ទាន​អាហារ​ពេល​ព្រឹក អាហារ​ថ្ងៃត្រង់ អាហារ​ពេល​ល្ងាច ដើម្បី​ជួយ​អ្នក​សម្រក​ទម្ងន់ និង​រស់​នៅ​ឱ្យ​មាន​សុខភាព​ល្អ។ ដើម្បីទទួលបានប្រសិទ្ធភាពសូមអនុវត្តឲ្យជាប្រចាំ៖ អាហារពេលព្រឹក អាហារពេលព្រឹកពេញលេញគឺចាំបាច់ណាស់ដើម្បីគ្រប់គ្រងចំណង់អាហារពេញមួយថ្ងៃ។ ម្យ៉ាងទៀត ប្រសិនបើអាហារពេលព្រឹកមានជីវជាតិគ្រប់គ្រាន់ នោះការចង់ទទួលទានអាហារដែលមិនល្អ និងមិនត្រឹមត្រូវក៏ត្រូវបានកាត់បន្ថយដែរ។ ហេតុនេះ ពេលវេលាដ៏ល្អបំផុតដើម្បីញ៉ាំអាហារពេលព្រឹកគឺចាប់ពីម៉ោង ៧ ព្រឹកគឺល្អបំផុត។ អាហារថ្ងៃត្រង់ អាហារថ្ងៃត្រង់មិនពេញលេញនឹងមិនធ្វើឱ្យអ្នកមានបញ្ហាសុខភាពឡើយ ហើយការទទួលទានអាហារថ្ងៃត្រង់ដែលមានសុខភាពល្អ និងមានតុល្យភាពអាចផ្តល់ឱ្យអ្នកនូវថាមពលបានពេញមួយថ្ងៃបានយ៉ាងងាយ។ ជាពិសេស អាហារថ្ងៃត្រង់ដ៏ល្អត្រូវផ្តល់វីតាមីន សារធាតុរ៉ែ ប្រូតេអ៊ីន និងកាបូអ៊ីដ្រាតគ្រប់គ្រាន់ ដើម្បីរក្សាពោះឱ្យឆ្អែត។ ពេលវេលាដ៏ល្អបំផុតដើម្បីទទួលទានអាហារថ្ងៃត្រង់គឺចាប់ពីម៉ោង ១២ៈ៣០ ដល់ ១៣ៈ០០។ អាហារ​ពេលល្ងាច ការទទួលទានអាហារពេលល្ងាចទាន់ពេលគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការសម្រកទម្ងន់។ ការទទួលទានអាហារពេលល្ងាចយឺតនឹងនាំឱ្យមានការរំលាយអាហារយឺត…

New Copy
ប្លែកៗ

ចិត្តសាស្រ្ត ៖ គ្រាន់តែកាយវិការមួយដែលអ្នកចូលចិត្តជាងគេ ក៏អាចទាយដឹងពីចរិតរបស់អ្នកបានដែរ

គេតែងនិយាយថា ការឈរក៏អាចទាយដឹងពីចរិតមនុស្សបានដែរ ប្រហែលជាអ្នកមិនដឹងថាការឈរ មិនត្រឹមតែបង្ហាញពីរូបរាងអ្នកនោះទេ នៅអាចបង្ហាញឱ្យគេដឹងពីចរិតរបស់អ្នកទៀតផង ។ តោះ! យើងមកមើលទាំងអស់គ្នា ថាអ្នកជាមនុស្សដូចម្តេច! A. ដៃទាំងពីរដាក់ចូលក្នុងហោប៉ៅ ខណៈពេលនេះអ្នកកំពុងតែបិទបាំងពីចិត្តរបស់អ្នក ឬក៏លាក់ពីអារម្មណ៍របស់អ្នក អ្នកកំពុងតែស្ងប់ស្ងាត់នៅក្នុងពិភពរបស់ខ្លួន មិនចង់ទៅទាក់ទងជាមួយអ្នកណាឡើយ។ B. ជើងទាំងពីរញែកចេញពីគ្នា ហើយឱបដៃទាំងពីរ នៅខណៈពេលនេះអ្នកតាំងស្មារតីបានល្អ មានចិត្តចង់សាកល្បង ចង់ត្រៀមខ្លួនទៅទទួលរ៉ាប់រងការងារធំ អ្នកមានជំនឿចិត្តខ្ពស់ តែងតែមានចិត្តបាញ់ឆ្ពោះទៅមុខ គឺបង្ហាញថាអ្នកមានភាពជាអ្នកដឹកនាំ និងមានអំណាច។ C. ឈរធម្មតា ដៃទាំងពីរសំយ៉ុងចុះក្រោម នៅខណៈពេលនេះអ្នកមានអារម្មណ៍ថាធូរស្រាល នៅក្នុងចិត្តរីករាយ ពិភពលោកគ្មានការប្រជែង ចង់ឱ្យគ្រប់ទីកន្លែងមានសន្តិភាព។…

New Copy
សង្គម

ពេលឈ្លោះគ្នាម្តងៗ បើអ្នកទុកគេចោលមិនខ្វល់ពីគេ ហើយគេមានសភាពទាំងនេះ បញ្ជាក់ថាគេស្រលាញ់អ្នកហើយ

ដោយសារតែមនុស្សយើងមានចរិតមិនដូចគ្នា ទោះជាស្ថិតនៅក្នុងទំនាក់ទំនាក់ស្នេហាក៏អាចមានពាក្យទាស់សម្ដីគ្នាដែរ។ ជាការពិតណាស់ ការឈ្លោះប្រកែកគ្នាគឺជារឿងធម្មតាទេ មនុស្សពីរនាក់មិនអាចមានគំនិតដូចគ្នារហូតនោះឡើយ។ ខាងក្រោមនេះនឹងបង្ហាញថាតើគេស្រលាញ់អ្នកឬអត់ នៅពេលដែលអ្នកមិនខ្វល់ខ្វាយពីរូបគេ។ ១. ប្រញាប់មករកអ្នក ក្រោយពីឈ្លោះគ្នាហើយ ពេលអ្នកទុកគេចោលមិនរវល់នឹងគេនោះ បើមនុស្សប្រុសដែលស្រលាញ់អ្នក គេនិងឆាប់ចាប់អារម្មណ៍ជាមិនខាន ព្រោះគេមិនខ្លាចឈ្លោះគ្នាឡើយ ដោយគេយល់ថាការប្រកែកគ្នា គឺជាការសន្ទានមួយប្រភេទ តែបើអ្នកហ៊ានតែមិនខ្វល់ពីគេ គេចពីគេនោះ គេនឹងស្លន់ស្លោរដើររកអ្នកជាមិនខាន មកសុំទោសអ្នក ដោយសារគេខ្លាចបាត់បង់រូបអ្នក ។ ២. ភ័យស្លន់ស្លោ ឱ្យតែពេលដែលអ្នកមិនខ្វល់ពីគេ នៅក្នុងចិត្តគេបាម្ភពីអ្នកយ៉ាងខ្លាំង ព្រោះគេយល់ថាអ្នកខឹងនឹងគេខ្លាំងហើយ គេយល់ថាអ្នកគិតផ្តេសផ្តេសចង់ចាកចេញពីគេ ដូច្នេះនៅជាមួយអ្នក គេប្រយ័ត្នប្រយែងណាស់ ​ចៀសវាងមិនឱ្យអ្នកខឹងឡើយ។ ឱ្យតែគេឃើញអ្នកមុខក្រញ៉ូវ…

New Copy
ទស្សនៈ

ពេលប្រឈមមុខនឹងសម្ពាធ អ្នកគួរតែសាកល្បងកាត់បន្ថយការងារ

Jane Monique គឺជាអ្នកប្រឹក្សាទីផ្សាររបស់ក្រុមហ៊ុន State of Connecticut។ ទស្សនៈរបស់នាងចំពោះភាពតានតឹងគឺ ភាពតានតឹងផ្លូវចិត្តដែលបណ្តាលមកពីជីវិត និងការងារគឺជាជំងឺមួយក្នុងចំណោមជំងឺនាពេលបច្ចុប្បន្ន ដែលមិនអាចចៀសរួចបាន។ វិធីសាស្រ្តនៃការព្យាបាលដែលមិនគប្បីប្រើ គួរតែចៀសវាង ប៉ុន្តែត្រូវដោះស្រាយឱ្យបានត្រឹមត្រូវ។ នាងតែងតែនិយាយថា “ត្រូវមានភាពសកម្ម និងត្រឹមត្រូវក្នុងការដោះស្រាយបញ្ហា និងការលំបាកផ្សេងៗ នោះអ្នកនឹងមានសុភមង្គល និងទំនុកចិត្តលើខ្លួនឯង ផ្ទុយទៅវិញភាពអសកម្ម មិនចេះបត់បែននឹងធ្វើឱ្យអ្នកនឿយហត់ទៅវិញទេ”។ នាងមានអាវុធដ៏មានអានុភាពពីរយ៉ាង៖ ទីមួយ គឺផែនការការងារដែលបានរៀបចំយ៉ាងលម្អិត មិនថាអ្នកប្រើកុំព្យូទ័រ ឬខ្មៅដៃ និងក្រដាសដើម្បីធ្វើវានោះទេ អ្វីដែលសំខាន់គឺត្រូវប្រើវិធីរៀបចំផែនការដើម្បីរក្សាក្បាលឱ្យមានភាពច្បាស់លាស់។ ហើយដឹងថាត្រូវធ្វើអ្វីមុនគេ និងអ្វីត្រូវធ្វើក្រោយគេ អ្វីដែលសំខាន់ និងអ្វីដែលបន្ទាប់បន្សំ…។…

New Copy
សង្គម

មនុស្សប្រុសដើរស្រលាញ់គេផ្តេសផ្តាស តែងមានទង្វើទាំង៣នេះ បើជួបហើយសុំចៀសឱ្យឆ្ងាយ

មិនថានរណាទេសុទ្ធតែចង់ដឹងថា មនុស្សដែលតាមស្រលាញ់យើង តើគេមានចិត្តស្មោះចំពោះយើងឬអត់? ព្រោះថាកុំឱ្យមានវិប្បដិសារីនៅថ្ងៃក្រោយ ដូច្នេះដើម្បីឱ្យដឹងច្បាស់ថាមនុស្សប្រុសម្នាក់នោះលេងសើចនឹងយើងឬអត់ យើងអាចសង្កេតតាមទង្វើទាំង៣ចំណុចនេះរបស់គេបាន។ ១. គេមានមិត្តភ័ក្រ្តស្រីៗច្រើន ថែមទាំងស្និទ្ធិស្នាលទៀតផង អ្វីទៅជាស្នេហាដ៏ល្អបំផុត? មានពាក្យមួយពោលថា « ពេលដែលជួបអ្នកហើយ ចាប់ពីពេលនោះមកអ្នកគឺជាអ្វីគ្រប់យ៉ាងរបស់ខ្ញុំ ហើយខ្ញុំគឺជារបស់អ្នកតែម្នាក់គត់ » ស្នេហាដែលមានសុភមង្គលពិតប្រាកដ គឺបែបនេះ។ បើមនុស្សពីរនាក់ចាប់ដៃគ្នាហើយ មានការយកចិត្តទុកដាក់ចំពោះស្នេហាមួយនោះ ប្រាកដជារក្សាគន្លាតជាមួយមនុស្សផ្ទុយភេទជាមិនខាន ក្នុងចិត្តផ្ទុកបានដែលមនុស្សម្នាក់តែប៉ុណ្ណោះគ្មានអ្នកផ្សេងឡើយ។ បើមនុស្សប្រុសម្នាក់ រមែងចូលចិត្តលេងសើច ស្និទ្ធិស្នាលជាមួយនារីដទៃនោះ ឬក៏នៅក្បែរគេសម្បូរទៅដោយមនុស្សស្រី ផ្ញើរសារឱ្យគេ នេះបញ្ជាក់បានច្បាស់ថា គេមិនបានមានចិត្តស្មោះត្រង់និងអ្នកឡើយ ហើយទង្វើ និងសម្ដីរបស់គេអាចបង្ហាញថាគេងាយនឹងធ្វើទង្វើផិតក្បត់នឹងអ្នកណាស់។ ២.…

New Copy
សម្រង់

សន្តានុពលភាពធំប៉ុនណា សូម្បីតែអ្នកខ្លួនឯងក៏នឹកស្មានមិនដល់ផង

មនុស្សគ្រប់រូបសុទ្ធតែមានសន្តានុពលភាពរៀងៗខ្លួន តែក្នុងស្ថានភាពទូទៅ គឺមិនអាចបង្ហាញចេញមកយ៉ាងច្បាស់នោះទេ។ ប៉ុន្តែ បើអ្នកអាចបញ្ចេញវាមកបាននោះ ច្បាស់ណាស់នឹងមានឥទ្ធិពលចំពោះអនាគតរបស់អ្នក។ កងទ័ពដ៏នឿយហត់របស់ ណាប៉ូឡេអុង បានឆ្លងកាត់ព្រៃមួយ ដោយសារតែមេឃងងឹត ទាហានម្នាក់មិនប្រយ័ត្នក៏បានធ្លាក់ទៅក្នុងលំហូរទឹកហូរដ៏ខ្មួលខ្មាញ់មួយ។ ទាហានដែលនៅក្នុងទឹកនោះបានកញ្ច្រោលស្រែកយ៉ាងខ្លាំង លទ្ធផលគឺអាសារបង់ ដោយសារតែទឹកហូរខ្លាំងពេក។ ទាហានដែលនៅលើច្រាំងបានប្រើគ្រប់មធ្យោបាយ នៅតែមិនអាចជួយមិត្តរបស់ពួកគេបាន ដោយសារតែទាហារទាំងនោះមានបច្ចេកទេសហែលទឹកមិនសូវខ្លាំងមានតែបើកភ្នែកធំៗសម្លឹងមើលមិត្តរបស់គេត្រូវទឹកហូរកាន់តែឆ្ងាយទៅៗ។ ណាប៉ូណេអុង (Napoléon) បានដឹងដំណឹងនេះក៏ប្រញាប់មកភ្លាម គាត់បានសួរទាហាននៅក្បែរខ្លួនគាត់ថា៖ “គេចេះហែលទឹកទេ?” ទាហានម្នាក់បានឆ្លើយថា៖ “ គេចេះហែលទឹក តែបច្ចេកទេសមិនខ្លាំងទេ ម្យ៉ាងទៀតអម្បាញ់មិញគេបានរើបម្រាស់ហើយស្រែកខ្លាំងៗអស់ពេលយូរយ៉ាងនេះហើយ ខ្លាចតែគេលែងមានកម្លាំងហើយ។” “ឱ្យតែគេចេះហែលទឹកទៅគឺបានហើយ!” និយាយចប់ ណាប៉ូឡេអុង ប្រញាប់លើកកាំភ្លើងនៅក្នុងដៃរបស់គាត់ឡើង…

New Copy
សង្គម

ស្ត្រីដែលមិនបណ្តោយតាមអាយុរបស់ខ្លួន ភាគច្រើនមានលក្ខណៈពិសេសទាំងនេះ!

តើស្រី្តដូចម្តេចទៅ ដែលមិនព្រមបណ្តោយខ្លួនឱ្យដើរតាមអាយុកាល? គ្មាននរណាអាចទប់ស្តាត់ភាពមិនចេះចាស់នោះ តែចំពោះដួងចិត្ត និងរូបរាងកាយរបស់យើងគឺជារបស់អាចក្តោបក្តាប់បាន។ ស្ត្រីដែលមានទឹកចិត្តវិជ្ជាមាន ទោះជារូបសម្បត្តិខាងក្រៅចាស់ក៏ពិតមែន តែក្នុងចិត្តពោលពេញដោយសេចក្តីក្លៀវក្លា និងភាពទាក់ទាញ ពីព្រោះជីវិតរបស់ពួកគេពេញលេញ និងសុខភាពល្អ ដូច្នេះយើងមកមើលលក្ខណៈទាំង៤ដែលបញ្ជាក់ថាស្រី្តមិនបណ្តោយតាមអាយុរបស់ខ្លួន។ ១. ញញឹមឱ្យបានច្រើន ស្នាមញញឹម គឺជាគ្រឿងសម្អាងតុបតែងមុខដ៏ល្អបំផុតសម្រាប់ស្ត្រី នៅលើមុខរបស់ស្ត្រីបើមាននូវស្នាមញញឹមរហូតនោះ គឺវាអាចបន្ថែមនូវភាពភ្លឺថ្លា និងទាក់ទាញនៅលើផ្ទៃមុខ។ ផ្ទុយមកវិញ បើនៅលើមុខសោះកក្រោះ ទោះជារូបសម្បត្តិស្អាត ផាត់មុខក្រាស់ ស្លៀកសម្លៀកបំពាក់ថ្លៃយ៉ាងណា ក៏មើលទៅមិនស្អាតនោះដែរ។ ស្ត្រីដែលចូលចិត្តញញឹម សុទ្ធតែមានភាពទាក់ទាញ គេជាមនុស្សសុទ្ធិដិនិយម ឆាប់ភ្លេចរឿងដែលមិនសប្បាយចិត្ត មិនខ្វល់ច្រើន និងមិនប្រកាន់ច្រើន ហើយបើជួបរឿងដែលមិនស្របបំណងវិញ…

Picsart_22 02 13_15 05 10 076
មិត្តអ្នកអាន

រើសផ្កាកុលាបនៃក្តីស្រឡាញ់ បង្ហាញពីអត្តចរិតពិត តោះសាករើសមួយទៅសឹមចូលអានចម្លើយពិត

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសផ្កាកុលាបមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ ផ្កាកុលាបទី 1 អ្នក​ជា​មនុស្ស​ដែល​មាន​ថាមពល​ ស្ងប់ស្ងៀម មិនរាថយប្រឈមមុខជាមួយនឹងបញ្ហាដែលចូលមកក្នុងជីវិត និងជំនះរាល់ឧបសគ្គដែលកើតមាន ព្រោះអ្នកគិតថាជីវិតមនុស្សមួយជាតិមានម្តង ដូច្នេះត្រូវធ្វើអ្វីដែលមានប្រយោជន៍ និងមានន័យដូចគេដូចឯង ។ ផ្កាកុលាបទី 2 អ្នកជាមនុស្សប្រាកដប្រជាចំពោះទិសដៅខ្លួនឯង អ្នកឱ្យតម្លៃលើសមត្ថភាពមួយនេះ​ណាស់ ​ម្ល៉ោះហើយអ្នកមិនសូវជាចេះបូរបាច់ឥតប្រយោជន៍ច្រើនទេ ព្រោះអ្នកដឹងថាទង្វើនិងលទ្ធផលវាជារឿងដែលសំខាន់បំផុតសំរាប់ជីវិតមួយនេះ ។ ផ្កាកុលាបទី 3 អ្នក​ជា​មនុស្ស​ឆ្លាតនិង​ក្លាហាន ហើយ​ក៏​ជា​មនុស្ស​ស្មោះត្រង់ មាន​តម្លាភាព មាន​ចិត្ត​ទូលាយដែរ ជាងនេះក៏ជាមនុស្ស​មាន​ចរិត​ជា​អ្នកដឹកនាំ…

Choose Girl
ប្លែកៗ

តើនៅក្នុងសង្គមមមាញឹកនេះ អ្នកគឺជាមនុស្សបែបណា? ជ្រើសរើសក្មេងស្រីម្នាក់

ចរិតបុគ្គលិកលក្ខណៈរបស់មនុស្សគឺអាចមានការផ្លាស់ប្តូរបាន។ ប៉ុន្តែទោះបីជាបែបនេះក៏ដោយរឿងតូចមួយចំនួនអាចបង្ហាញថាអ្នកជាមនុស្សប្រភេទណា។ ជម្រើសនៃការចូលចិត្តរបស់អ្នកក៏អាចបញ្ជាក់ច្រើនអំពីបុគ្គលិកលក្ខណៈរបស់អ្នកដែរ។ បើយោងតាមគេហទំព័រ Bright Side បានបង្កើតជាជម្រើសនៃរូបភាពក្មេងស្រី ៥ នាក់នេះ ហើយតើក្មេងស្រីម្នាក់ណាដែលគួរអោយទាក់ទាញចិត្តអ្នកជាងគេ។ ជម្រើសនៃការជ្រើសរើសរបស់អ្នកនឹងបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នក ថាតើអ្នកជាមនុស្សប្រភេទណា។ ក្មេងស្រីទី ១ ប្រសិនបើអ្នកជ្រើសយកក្មេងស្រីទីមួយ អ្នកគឺជាមនុស្សស្ងប់ស្ងាត់និងមានទំនុកចិត្ត។ អ្នកមិនខ្លាចឧបសគ្គ និងការសាកល្បងអ្វីថ្មីៗទេ។ អ្នកបានត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយរាល់ការលំបាកទាំងអស់ដោយប្រើគំនិតរបស់អ្នក។ អ្នកហ៊ានទទួលយករឿងថ្មីដោយក្លាហាននិងអនុវត្តនូវអ្វីដែលអ្នកចូលចិត្ត។ អ្នកមិនមែនជាមនុស្សដែលងាយនឹងផ្តួលនោះទេហើយអ្នកនឹងដោះស្រាយម្តងមួយៗ។ អ្នកអត់ធ្មត់ក្នុងការសម្រេចគោលដៅរបស់អ្នកនិងអាចទទួលបានអ្វីដែលអ្នកត្រូវការ។ អ្នកមិនមែនជាមនុស្សអៀនខ្មាសទេតែផ្ទុយទៅវិញអ្នកហ៊ាននិងវិនិច្ឆ័យ។ អ្នកដឹងពីអ្វីដែលអ្នកចង់បានហើយអ្នកនឹងទទួលបានវា។ ក្មេងស្រីទី ២ ប្រសិនបើអ្នកជ្រើសយកក្មេងស្រីទី ២ មានន័យថាអ្នកគឺជាមនុស្សដែលរួសរាយរាក់ទាក់ ដែលបង្កើតទំនាក់ទំនងជាមួយអ្នកដទៃយ៉ាងឆាប់រហ័ស។ អ្នកគឺជាមនុស្សឆោតបន្តិចហើយនៅពេលខ្លះអាចដូចកូនក្មេង។ ទន្ទឹមនឹងនេះអ្នកដឹងពីវិធីដើម្បីសម្រេចគោលដៅរបស់អ្នក។…

Knongsrok_cover (1200 X 630 Px)
ដើរកម្សាន្ត

មកសៀមរាប កុំភ្លេចជិះម៉ូតូកង់បួន!!!

បើនិយាយពីម៉ូតូកង់បួន ឱ្យតែមកលេងសៀមរាបគឺមិនដែលរំលងនោះទេ ការជិះម៉ូតូកង់បួនផ្សងព្រេង កម្សាន្តតាមភូមិ ការទស្សនាទេសភាពតាមជនបទ គយគន់ថ្ងៃលិចនៅក្បែរជើងភ្នំ គឺគ្នាយើងនិងទទួលបានអារម្មណ៍ស្រស់ស្រាយ ជាពិសេសនារដូវកាលនេះតែម្តង។​ ចំពោះការជិះម៉ូតូកង់បួននេះដែរ គឺមានអ្នកជំនាញនាំផ្លូវOff Roadបានទៅដល់ទីតាំងល្អៗជាពិសេសគឺបានទៅកន្លែងមើលថ្ងៃលិច បានទស្សនាកន្លែងគេធ្វើកន្ត្រក ជិះកាត់តាមវត្តអារាម ទស្សនាប្រជាជនដាំដំណាំ ដែលពួកយើងអាចដឹងនិងស្គាល់បានច្រើនកន្លែងពេលមកលេងខេត្តសៀមរាប។ នៅតាមផ្លូវកុំភ្លេចថតរូបផងណា ព្រោះអីទេសភាពខែនេះគឺស្អាតខ្លាំងណាស់! ទីតាំងឡេីងម៉ូតូ ស្ថិតនៅក្បែរ ហ្វាពន្លឺសិល្បះ លេខសម្រាប់ទំនាក់ទំនង៖ 012 388 797 Their Facebook page: https://web.facebook.com/ActiveGREENPicnic #visitsiemreap2024 #quadbike #sunsets #cnntravel…

Vietjet_launches_an_Aircraft_Maintenance_Center_in_cooperation_with
PR

ក្រុមហ៊ុន Vietjet បង្ហាញរបាយការណ៍ពីកំណើនប្រាក់ចំណូលប្រចាំឆ្នាំ ចំនួន ២,៥៥ ពាន់លានដុល្លារ ដែលបានក្លាយជាចំណុចដ៏លេចធ្លោរនៃឧស្សាហកម្មពិភពលោក

(ភ្នំពេញ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៤) – ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HOSE: VJC) បានប្រកាសលទ្ធផលអាជីវកម្មដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ឆ្នាំ ២០២៣ ដោយបានពង្រឹងជំហរ របស់ខ្លួនជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានភាពធន់ និងរីក ចម្រើន​បំផុតនៅក្នុងឧស្សាហកម្មអាកាសចរណ៍ពិភពលោក។ ក្រុមហ៊ុនបានពង្រីកបណ្តាញអន្តរជាតិរបស់ ខ្លួន​ឥតឈប់ឈរ ដោយបង្កើនល្បឿននៃការងើបឡើងវិញ និងការអភិវឌ្ឍ​វិស័យទេសចរណ៍ ការវិនិយោគ និងពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្នុង​ឆ្នាំ ២០២៣​ ក្រុមហ៊ុន Vietjet បាន​ដំណើរការ​ជើងហោះហើរ​ចំនួន ១៣៣០០០…

៤
ទស្សនៈ

វិធីសង្កេតមនុស្សក្លែងក្លាយ! វិធីទាំ៤នេះ នឹងជួយឱ្យអ្នកបានដឹងថា មនុស្សនោះធ្វើល្អក្នុងបំណងបែបណា និងសមទទួលបានការគោរពឱ្យតម្លៃដែរទេ?

នៅក្នុងជីវិតនេះ មានមនុស្សលាក់ពុតជាច្រើន នៅខាងក្រៅគឺល្អសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែផ្នែកខាងក្នុងពោរពេញទៅដោយគំនិតអាក្រក់។ ដូច្នេះមនុស្សទាំងនេះតែងតែមានល្បិចកលដែលមិនអាចទាយទុកជាមុនបានឡើយ។ វាពិបាកក្នុងការមើលរូបរាងក្លែងក្លាយ ប៉ុន្តែប្រសិនបើអ្នកយកចិត្តទុកដាក់លើរឿងទាំងនេះ អ្នកនឹងដឹងថាពួកគេជាមនុស្សបែបណា។ តោះ! មើលថាតើពួកគេជួយអ្នកដទៃយ៉ាងម៉េច? ប្រសិនបើពួកគេជួយ ប៉ុន្តែមិនយកចិត្តទុកដាក់សូមជួយក្នុងការគណនាបន្ទាប់មកច្បាស់ថាពួកគេមានគោលបំណងផ្សេងទៀត ឬវិធីដែលពួកគេធ្វើអំពើល្អតែធ្វើវាដោយមានបំណងទទួលកិត្តិនាម និងផលប្រយោជន៍ផ្ទាល់ខ្លួន មិនមែនជាអំពើល្អទៀតទេ។ ១. ជួយអ្នកដទៃ ប៉ុន្តែតែងគិតចង់បានការតបស្នង នៅពេលនិយាយអំពីការជួយអ្នកដទៃ វាគឺជាទឹកចិត្ត និងអំពើល្អ។ ប៉ុន្តែប្រសិនបើអ្នកជួយមនុស្សណាម្នាក់ ប៉ុន្តែព្យាយាមចង់បានការតបស្នង ឬស្វែងរកផលប្រយោជន៍ផ្សេងទៀតសម្រាប់ខ្លួនអ្នក ដូច្នេះអំពើល្អនេះ វាលែងមានតម្លៃអ្វីហើយ។ មនុស្សបែបនេះដែលឃើញតែប្រយោជន៍ភ្លាមៗនឹងភ្លេចពីទំនាក់ទំនងទាំងអស់ ដូច្នេះយើងគួរចៀសវាងសេពគប់ជាមួយមនុស្សប្រភេទនេះ។ ការជួយអ្នកដទៃដោយមិនចេះខ្វល់ខ្វាយ និងរីករាយនឹងទទួលបានការតបស្នងសងគុណវិញ។ ២. ធ្វើអំពើល្អដើម្បីលើកកម្ពស់កិត្តិយសផ្ទាល់ខ្លួន…

៤
ទស្សនៈ

សញ្ញាទាំង៥ ដែលបង្ហាញថា អ្នកកំពុងស្ថិតក្នុងទំនាក់ទំនងដែលមិនច្បាស់លាស់ ឬក្លែងក្លាយ

ស្នេហាតែងតែត្រូវការមនោសញ្ចេតនាពិតប្រាកដ ហើយមិនកុហកគ្នាទៅវិញទៅមកក្នុងរយៈពេលយូរ។ ការជាប់នឹងស្នេហាក្លែងក្លាយ គ្រាន់តែធ្វើឱ្យអ្នកបាត់បង់ពេលវេលា ការខំប្រឹងប្រែង និងការស្រឡាញ់ដែលនៅទីបំផុតមិនទទួលបានអ្វីទាំងអស់។ ដំបូងអ្នកនៅតែមានអារម្មណ៍សប្បាយចិត្តនឹងស្នេហានោះ ប៉ុន្តែបន្តិចម្តង ៗ អ្នកដឹងថាអ្នកនៅជាប់នឹងស្នេហាដែលមិនមែនជាការពិត ឬអ្នកតែងតែកុហកខ្លួនឯងតែប៉ុណ្ណោះ។ ប្រសិនបើអ្នកមានប៉ុន្មានចំណុច ក្នុងចំណោមចំណុចដែលបានរាយខាងក្រោមនោះអ្នកគួរតែរកផ្លូវចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជំនួសឱ្យការរក្សាទំនាក់ទំនងដែលមិនធ្វើឱ្យអ្នកសប្បាយចិត្ត ឬទំនាក់ទំនងដែលមិនច្បាស់លាស់ នាំឱ្យខាតពេលវេលាកាន់តែយូរ។ ១. គេមិនដែលយល់ពីចិត្តគំនិតរបស់អ្នក ពេលខ្លះអ្វីដែលអ្នកត្រូវការ គឺរូបរាងដែលអាចចែករំលែកអ្វីៗគ្រប់យ៉ាងពីមនុស្សម្នាក់នោះ ដូចជាមិនចាំបាច់និយាយអ្វីច្រើន​ ក៏គេនឹងយល់គ្រប់យ៉ាងដែលអ្នកកំពុងគិត។ ជាការពិត មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានសមត្ថភាពធ្វើរឿងនេះបានទេ លើកលែងតែអ្នកដែលស្រឡាញ់គ្នាពិតប្រាកដ។ ប្រសិនបើដៃគូរបស់អ្នកមិនអាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកតាមវិធីនេះ គាត់ប្រហែលជាមិនបានស្រឡាញ់អ្នកឡើយ។ ២. មិនមានប្រតិកម្មគីមីរវាងអ្នកទាំងពីរទេ យើងត្រូវយល់ថាទំនាក់ទំនងធម្មតានឹងបង្កើតកត្តាគីមីដូចជា មានអារម្មណ៍ថា“ ឆក់ចរន្តអគ្គិសនី”…

Cover Copy
សង្គម

អតីតកាលបែបណាមិនសំខាន់ សំខាន់បច្ចុប្បន្ន អ្នកណាជាមនុស្សដែលយើងជ្រើសរើស

គេថា ស្រឡាញ់មនុស្សម្នាក់កុំខ្វល់ពីអតីតកាល សំខាន់ឱ្យតែយើងស្រឡាញ់គ្នា ស្មោះត្រង់ចំពោះគ្នា ជឿជាក់លើគ្នា ទោះជាកន្លង ធ្លាប់ទាក់ទង ឬមានស្នេហាជាមួយអ្នកក៏ដោយ សំខាន់ឱ្យតែមនុស្សចុងក្រោយ ជាមនុស្សដែលយើងច្បាស់លាស់ជាមួយ ជាមនុស្សដែលអាចទទួលយករវាងគ្នា និងគ្នាបាន គឺគ្រប់គ្រាន់ហើយ។ អតីតកាលខ្ញុំអាចនឹងមិនល្អ កន្លងមកខ្ញុំអាចនឹងមានសង្សារច្រើន តែមិនមែនមានន័យថា ខ្ញុំជាអ្នកក្បត់ ឬសាវានោះឡើយ។ បែកពីអ្នកចាស់ ច្បាស់ណាស់ថា មកពីមិនចុះសម្រុង មិនអាចរួមដំណើរគ្នាទៀតបាន អ៊ីចឹងហើយ មានតែបែកចែកផ្លូវគ្នាដើររៀងខ្លួន។ ពេលនេះ បានមកជួបអ្នកក្រោយ ក៏មិនដឹងដែរថា នឹងអាចដើរដល់ចំណុចមួយណា តែបើច្បាស់ថា អ្នកស្រឡាញ់ខ្ញុំ សង្ឃឹមថា អ្នកនឹងអាចទទួលយកគ្រប់យ៉ាងនៃខ្ញុំបាន…