អតីតកាលបែបណាមិនសំខាន់ សំខាន់បច្ចុប្បន្ន អ្នកណាជាមនុស្សដែលយើងជ្រើសរើស

Cover Copy
ការផ្សាយពាណិជ្ជកម្ម

គេថា ស្រឡាញ់មនុស្សម្នាក់កុំខ្វល់ពីអតីតកាល សំខាន់ឱ្យតែយើងស្រឡាញ់គ្នា ស្មោះត្រង់ចំពោះគ្នា ជឿជាក់លើគ្នា ទោះជាកន្លង ធ្លាប់ទាក់ទង ឬមានស្នេហាជាមួយអ្នកក៏ដោយ សំខាន់ឱ្យតែមនុស្សចុងក្រោយ ជាមនុស្សដែលយើងច្បាស់លាស់ជាមួយ ជាមនុស្សដែលអាចទទួលយករវាងគ្នា និងគ្នាបាន គឺគ្រប់គ្រាន់ហើយ។

អតីតកាលខ្ញុំអាចនឹងមិនល្អ កន្លងមកខ្ញុំអាចនឹងមានសង្សារច្រើន តែមិនមែនមានន័យថា ខ្ញុំជាអ្នកក្បត់ ឬសាវានោះឡើយ។ បែកពីអ្នកចាស់ ច្បាស់ណាស់ថា មកពីមិនចុះសម្រុង មិនអាចរួមដំណើរគ្នាទៀតបាន អ៊ីចឹងហើយ មានតែបែកចែកផ្លូវគ្នាដើររៀងខ្លួន។ ពេលនេះ បានមកជួបអ្នកក្រោយ ក៏មិនដឹងដែរថា នឹងអាចដើរដល់ចំណុចមួយណា តែបើច្បាស់ថា អ្នកស្រឡាញ់ខ្ញុំ សង្ឃឹមថា អ្នកនឹងអាចទទួលយកគ្រប់យ៉ាងនៃខ្ញុំបាន កុំប្រកាន់នឹងអតីតដែលកន្លង ព្រោះខ្ញុំបានចាកចេញមកឆ្ងាយហើយ។

ការផ្សាយពាណិជ្ជកម្ម

ខ្ញុំនៅត្រង់នេះ ចំពោះមុខអ្នក គឺស្ថិតក្នុងពេលបច្ចុប្បន្ន មិនមែនជាអតីតកាលនោះទេ ដូច្នេះ សូមកុំយកអតីតកាលរបស់ខ្ញុំមកឡូកឡំជាមួយគ្នា ព្រោះបើអ្នកប្រកាន់អតីតរបស់ខ្ញុំ នោះយើងនឹងមិនមានភាពល្អប្រសើរជាមួយគ្នានោះឡើយ។ សូមឱ្យអ្នកស្រឡាញ់ខ្ញុំជាខ្ញុំ ជឿជាក់លើខ្ញុំ ហើយកុំស្ដាប់សម្ដីអ្នកណា កុំជឿអ្នកដទៃ ដោយមិនបានសួរនាំច្បាស់លាស់ពីខ្ញុំ៕

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម