
រឿងដែលគួរឱ្យខ្លាច និងសោកស្ដាយទាំង ៣ នៅក្នុងជីវិតរបស់មនុស្សយើង
ជីវិតមនុស្សមិនស្ថិតស្ថេរទេ ហើយជីវិតមនុស្សយើង គឺពិតជាខ្លីណាស់។ អាស្រ័យហេតុនេះ ចូរយើងដឹងគុណចំពោះពរជ័យ ក៏ដូចជាចាប់យកឱកាសដ៏កម្រក្នុងជីវិត រស់នៅប្រកបដោយអត្ថន័យ និងមានក្ដីសុខឱ្យបានច្រើន។ ១. រស់នៅក្នុងសំណាង និងសុភមង្គល តែមិនដឹងខ្លួន ចេះតែយកទុក្ខមកដាក់ខ្លួន មានពាក្យចាស់ពោលថា “ចេះគ្រប់គ្រាន់ ទើបជីវិតមានក្ដីសុខ” បុគ្គលដែលចេះគ្រប់គ្រាន់ ច្រើនតែឆ្អែត គឺជាបុគ្គលដែលមានសុភមង្គលបំផុត។ ការញុំាអាហារ និងភេសជ្ជៈជារៀងរាល់ថ្ងៃ គឺជារឿងដែលមានសុភមង្គលបំផុត។ កាយមិនមានរោគ ចិត្តជារឿយៗក៏មានសេចក្ដីសុខ ហើយក៏មិនមានទុក្ខក៏ជាសេចក្តីសុខមួយប្រភេទដែរ។ ការមានអ្នកណាម្នាក់នៅក្បែរអ្នក តែងយកចិត្តទុកដាក់ និងស្រលាញ់ជារៀងរាល់ថ្ងៃ នោះក៏ជាសុភមង្គលមួយដែរ។ មនុស្សពេលខ្លះចម្លែកណាស់ រស់នៅពេញមួយជីវិត ឡើងចុះ…




















