
ចង់បានក្លៀកសស្អាតដូចតារាកូរ៉េ ជៀសវាងកុំប្រើប្រាស់ផលិតផលលាបក្លៀកអី!
មនុស្សមួយចំនួនតែងប្រើប្រាស់ផលិតផលផ្សេងៗដើម្បីបំបាត់ក្លិននៅលើរាងកាយ។ ក្នុងនោះការបំបាត់ក្លិននៅបរិវេណក្លៀកគឺជាវិធីសាស្រ្តមួយដែលគេច្រើននិយមធ្វើ។ ផលិតផលបំបាត់ក្លិនក្លៀកមានច្រើនប្រភេទដូចជាលាបឬលុញនិងស្រ្ពាយបាញ់ជាដើម។ យ៉ាងណាមិញ ផលិតផលទាំងនោះបានផ្ទុកនូវសារធាតុគីមីផ្សេងៗដែលអាចផ្តល់ផលប៉ះពាល់ដល់សុខភាពដែលអ្នកអាចនឹងមិនដឹងពីមុនមក៖ ១. ប្រតិកម្មស្បែក ផលិតផលលុញក្លៀកភាគច្រើនមានផ្ទុកនូវជាតិអេតាណុលដែលនាំឲ្យក្លៀកបាត់បង់ភាពសំណើមនិងធ្វើឲ្យឡើងរោលឬរមាស់។ ក្រៅពីនេះ វាក៏មានផ្ទុកនូវសារធាតុគីមីផ្សេងៗទៀតដូចជា Triclosan ដែលធ្វើឲ្យស្បែកងាយនឹងប្រតិកម្ម។ ២. ប្រឈមនឹងជម្ងឺភ្លេចភ្លាំង ផលិតផលលាបក្លៀកត្រូវបានគេរកឃើញថាសម្បូរទៅដោយ Aluminum Derivatives. សារធាតុមួយនេះគឺជាកត្តាមួយដែលបណ្តាលកើតមានជម្ងឺភ្លេចភ្លាំងទៅលើមនុស្សចាស់ដូចនេះហើយអ្នកដែលប្រើប្រាស់ផលិតផលនេះអាចប្រឈមនឹងការភ្លេចច្រើនទៅថ្ងៃអនាគត។ ដើម្បីជៀសវាងបញ្ហាមួយនេះ អ្នកអាចជ្រើសរើសផលិតផលណាដែលគ្មានជាតិ Aluminum។ ៣. ប៉ះពាល់ដល់ការលូតលាស់ទារក ផលិតផលលាបក្លៀកមិនត្រឹមតែប៉ះពាល់ដល់អ្នកប្រើប្រាស់ផ្ទាល់ទេថែមទាំងអាចមានឥទ្ធិពលដល់កូនៗទៀតផង។ វាមានផ្ទុកនូវជាតិ Paraben ដែលនាំឲ្យក្មេងឆាប់ពេញវ័យមុនអាយុ។ ចំណែកឯសារធាតុ Phthalates វិញអាចបណ្តាលឲ្យកោសិកាមុយតាស្យុងដែលនាំឲ្យប៉ះពាល់ដល់ការលូតលាស់របស់ទារកដូចជាបម្រែបម្រួលក្រូម៉ូសូមជាដើម។ ៤. បណ្តាលឲ្យកើតមហារីកសុដន់…




















