
ពាក្យថាស្រឡាញ់ អាចនឹងស្រួលនិយាយណាស់ ប៉ុន្តែអ្វីដែលសំខាន់ តើគេព្រមឱ្យយើងចូលទៅក្នុងពិភពនៃជីវិតរបស់គេដែរទេ?
មនុស្សច្រើនណាស់ ដែលព្រមនិយាយពាក្យថា ស្រឡាញ់ មកកាន់យើង ហើយគេក៏អាចនិយាយពាក្យនេះ ទៅកាន់មនុស្សជាច្រើននាក់ផ្សេងដែរ ដែលយើងមិនអាចដឹងទេថា តើគេនិយាយទៅកាន់អ្នកណាខ្លះ? ហើយយើងជាមនុស្សទីប៉ុន្មានសម្រាប់គេ ដែលគេនិយាយពាក្យនេះមកកាន់យើង។ ពាក្យថា ស្រឡាញ់ មិនស្មើនឹងទង្វើ បង្ហាញពីក្ដីស្រឡាញ់នោះឡើយ ដូច្នេះហើយ មានមនុស្សជាច្រើនដែលទទួលបានពាក្យថាស្រឡាញ់ ប៉ុន្តែមិនដែលទទួលបាន ទង្វើនៃក្ដីស្រលាញ់ទេ។ ពេលខ្លះ គ្រាន់តែនិយាយ វាមិនមានអ្វីដែលពិបាកឡើយ ប៉ុន្តែ បើឱ្យធ្វើទង្វើ ដើម្បីបង្ហាញពីក្ដីស្រឡាញ់ ទើបជារឿងដែលពិបាក ព្រោះមនុស្សយើង មិនអាចបង្ខំខ្លួនឯង ឱ្យធ្វើនូវទង្វើដែលផ្ទុយពីចិត្តរបស់ខ្លួនចង់បានទេ។ ប៉ុន្តែយ៉ាងណាមិញ ទង្វើនៃសេចក្ដីស្រឡាញ់ ក៏មិនស្មើនឹងការអនុញ្ញាតរបស់គេ ព្រមឱ្យយើងចូលទៅក្នុងពិភពនៃជីវិតរបស់គេដែរឬអត់?…



















