តេស្ដស្នេហា! ជ្រើសរើសបន្តោងមួយដែលអ្នកស្រឡាញ់ជាងគេ ដើម្បីដឹងថា អ្នកជាមនុស្សបែបណានៅក្នុងរឿងស្នេហា?

តេស្ដស្នេហា! ជ្រើសរើសបន្តោងមួយដែលអ្នកស្រឡាញ់ជាងគេ ដើម្បីដឹងថា អ្នកជាមនុស្សបែបណានៅក្នុងរឿងស្នេហា?
ការផ្សាយពាណិជ្ជកម្ម

តេស្ដស្នេហា! ជ្រើសរើសបន្តោងមួយដែលអ្នកស្រឡាញ់ជាងគេ ដើម្បីដឹងថា អ្នកជាមនុស្សបែបណានៅក្នុងរឿងស្នេហា?

A. បើអ្នកជ្រើសរើសបន្ដោងទី A នេះមានន័យថា អ្នកជាមនុស្សដែលរឹងប៉ឹងនៅក្នុងរឿងស្នេហា ប៉ុន្តែអ្នកជាមនុស្សដែលមានតម្រូវការខ្ពស់ណាស់ពីភាគីម្ខាងទៀត។ ដូច្នេះហើយ ប្រសិនបើមាននរណាម្នាក់ ចង់តាមអ្នក លុះត្រាតែគេមានគ្រប់លក្ខខណ្ឌដែលអ្នកត្រូវការ។

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 08 04 At 1.34.42 PM

លើសពីនេះ គេត្រូវតែជាមនុស្សដែលអាចធ្វើឱ្យអ្នកចិត្តទន់ និងញាប់ព័រដោយសារតែរឿងអ្វីមួយ បើមិនដូច្នេះទេ គេនឹងមិនអាចចងចិត្តអ្នកបានឡើយ កុំថាឱ្យទន់ចិត្ត សូម្បីតែចាប់អារម្មណ៍ ក៏អ្នកមិនខ្ចីនឹងចាប់អារម្មណ៍ផង។

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 08 04 At 1.00.01 PM

B. បើអ្នកជ្រើសរើសបន្ដោងទី B នេះមានន័យថា អ្នកជាមនុស្សងាយបំផុតក្នុងរឿងស្នេហា ជាពិសេសគឺ ឱ្យតែមានអ្នកណាបង្ហាញពីការយកចិត្តទុកដាក់ បារម្ភ និងមានភាពស្និទ្ធស្នាលនឹងអ្នក នោះអាចឱ្យអ្នកពិចារណាក្នុងការទទួលយកម្នាក់នោះហើយ។ អ្នកមិនមែនជាមនុស្សដែលមានភាពច្បាស់លាស់ ឬមានច្បាប់វិន័យច្រើន នៅក្នុងរឿងស្នេហានោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 08 04 At 1.00.12 PM

C. បើអ្នកជ្រើសរើសបន្ដោងទី C នេះបង្ហាញឱ្យឃើញថា អ្នកហាក់មានភាពច្របូកច្របល់ ចម្បូងចម្រាស់ណាស់ ឱ្យតែនិយាយដល់រឿងស្នេហា។ អ្នកមិនមានការវិនិច្ឆយអ្វីចំពោះរឿងនេះទេ អាចនិយាយបានថា អ្នកមិនប្រាកដ រឹតតែមិនមានចំណាប់អារម្មណ៍ក្នុងការជ្រើសរើសយកនរណាម្នាក់ឡើយ។

ការផ្សាយពាណិជ្ជកម្ម

លើសពីអ្នក អ្នកអាចជាមនុស្សដែលងាយឆាប់ស្រឡាញ់ មិនថាអ្នកណាទេ ឱ្យតែអ្នកចាប់អារម្មណ៍ អ្នកក៏ព្រមទទួលយក។ ប៉ុន្តែប្រសិនបើអ្នកមិនចាប់អារម្មណ៍ហយនោះ ទោះស្លាប់ក៏អ្នកមិនជ្រើសគេដែរ ហើយបើទោះជាគេល្អយ៉ាងណា ក៏អ្នកមិនមានអារម្មណ៍ថា ស្ដាយក្រោយឡើយ។

Screen Shot 2020 08 04 At 1.00.17 PM

ការផ្សាយពាណិជ្ជកម្ម

D. បើអ្នកជ្រើសរើសបន្ដោងទី D អ្នកជាមនុស្សដែលងាយចុះសម្រុងជាមួយដៃគូ ចេះសម្រប ជាពិសេសគឺ មានសមត្ថបភាពក្នុងការសាងទំនាក់ទំនងយ៉ាងស្និទ្ធស្នាល។ ហើយអ្នកក៏ជាមនុស្សដែលអាចផ្ដល់ឱ្យគ្រប់យ៉ាងទៅតាមអ្វីដែលដៃគូរបស់អ្នកចង់បានផងដែរ។ នេះជាចំណុចដែលអាចឱ្យអ្នកមានភាពល្អនៅក្នុងរឿងស្នេហា ជាពិសេសគឺ អាចមានការចែករំលែកយ៉ាងប្រសើររវាងគ្នា និងគ្នាទៀតផង៕

ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក) / ប្រភព ៖ iOne

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម