Wisdoms

Dfdf
ប្លែកៗ

របស់​ងាយ​រក​ ៥ អាច​ទទួល​ទាន​ជំនួស​បាយ ថែម​ទាំង​ល្អ​សម្រាប់​ក្រពះ/ពោះវៀន

មាន​អាហារ​សាមញ្ញ​ជា​ច្រើន ដែល​យើង​អាច​ទទួល​ទាន​ដើម្បី​បំពេញ​ថាមពល​ជំនួស​បាយ ហើយ​វា​ថែម​ទាំង​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម និង​ល្អ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ទៀត​ផង។ យើង​ណែនាំ​អាហារ​ទាំង ៥ ដូច​ខាង​ក្រោម៖ ៥) ដំឡូង​ជ្វា បើ​ធៀប​ទៅ​នឹង​បាយ ដំឡូង​ជ្វា​មាន​ជាតិ​ខារ៉ូទីន​ខ្ពស់ ហើយ​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ជាង​ដែរ ពោល​វា​ធ្វើ​ឲ្យ​យើង​ឆ្អែត​បាន​យូរ ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ ​និង​បញ្ចៀស​ការ​ទល់​លាមក។ លើស​ពី​នេះ​ដំឡូង​ជ្វា​ក៏​មាន​កាឡូរី​ទាប​ជាង​ដំឡូង​បារាំង និង​បាយ ហើយ​ក៏​មាន​បរិមាណ​ស្ករ​ធម្មជាតិ​នៅ​ក្នុង​នោះ​តិច​ជាង ដែល​ល្អ​ទាំង​ស្រុង​ចំពោះ​សុខភាព​ជាង​ការ​ទទួល​ទាន​បាយ។ ៤) ពោត ពោត​គឺ​ជា​កាបូអ៊ីដ្រាត​ស្រដៀង​ទៅ​នឹង​ស្រូវ​អង្ករ​ដែរ។ យ៉ាង​ណា​ពោត​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ (Fiber) ហើយ​ខ្លាញ់​ល្អ Omega-3 និង Omega-6។ យ៉ាង​ណា​វា​មាន​ជាតិ​ប្រូតេអ៊ីន​ទាប បើ​យល់​ល្អ​គួរ​លាយ​វា​ជាមួយ​អាហារ​ដទៃ​ទៀត ដូច​ជា​ស៊ុត សាច់…

Fggf
ប្លែកៗ

ដូច​កំពុង​បន្ថយ​អាយុ​ជីវិត​ខ្លួន​ឯង! នេះ​កំហុស ៥ ដែល​អ្នក​មិន​គួរ​ធ្វើ ពេល​ងូត​ទឹក

មនុស្ស​ជា​ច្រើន​គិត​ថា​សកម្មភាព​នៃ​ការ​ងូត​ទឹក​គឺ​សាមញ្ញ ហើយ​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​គិតគូរ​ច្រើន​នោះ​ទេ តែ​ការ​ពិត​ទៅ វា​មាន​ចំណុច​ខ្លះ ដែល​ល្អ ខ្លះ​ក៏​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​អាយុជីវិត​របស់​មនុស្ស​យើង​ម្នាក់ៗ។ ខាង​ក្រោម Knongsrok បង្ហាញ​កំហុស ៥ ដែល​អ្នក​គួរ​ជៀសវាង៖ ៥) ងូត​ទឹក​យូរ​ពេក មនុស្ស​ជា​ច្រើន​ចូលចិត្ត​នៅ​ត្រាំ​ទឹក​ដើម្បី​បន្ធូរ​អារម្មណ៍ ប៉ុន្តែ​បើ​អ្នក​ចាយ​ពេល​ត្រាំ​ទឹក​ដល់ ១-២ ម៉ោង នោះ​នឹង​បណ្តាល​ឲ្យ​រាងកាយ​ចុះ​ខ្សោយ​ទៅ​វិញ​ទេ។ ល្អ​បំផុត​គួរ​តែ​កំណត់​ពេលវេលា​ត្រឹម ៣០ នាទី​គឺ​យូរ​បំផុត​ហើយ។ ៤) ងូត​ទឹក​ភ្លាមៗ បន្ទាប់​ពី​ហាត់ប្រាណ បន្ទាប់​ពី​ហាត់ប្រាណ​ហើយ រាងកាយ​តែងតែ​បែក​ញើស​និង​ក្តៅ នេះ​ធ្វើ​ឲ្យ​ជា​មនុស្ស​ជា​ច្រើន​ចង់​ងូត​ទឹក​សម្អាត​រាងកាយ​ភ្លាមៗ។ ទោះ​យ៉ាង​ណា​ការ​ធ្វើ​បែប​នេះ វា​នឹង​ធ្វើ​ឲ្យ​ខ្យល់​ត្រជាក់​ជ្រាប​ចូល​តាម​រន្ធ​ញើស ហើយ​កាត់​បន្ថយ​ដំណើរការ​នៃ​សរីរាង្គ​ខ្លះ​ក្នុង​រាងកាយ និង​ធ្វើ​ឲ្យ​ភាព​សុាំ​ចុះ​ខ្សោយ។ មួយ​ផ្សេង​ទៀត​​អ្នក​ក៏​អាច​ប្រឈម​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ផង​ដែរ…

Kjjnm
ប្លែកៗ

ជ្រើសរើសផ្កាកុលាបមួយ ដើម្បីដឹងថា តើអ្នកជាមនុស្សបែបណា ក្នុងទំនាក់ទំនងស្នេហា?

តាមរយៈផ្កាកុលាបទាំង ៤ ដូចបង្ហាញខាងក្រោម យើងអាចទស្សន៍ទាយដឹងពីបុគ្គលិកលក្ខណៈរបស់អ្នក ក្នុងន័យស្នេហា។ ចូរជ្រើសរើស ១ ហើយធ្វើការផ្ទៀងផ្ទាត់ចម្លើយដូចខាងក្រោម៖ ផ្កាកុលាបទី ១ ផ្កាមួយទងនេះ បង្ហាញច្បាស់ថាអ្នកជាមនុស្សដែលមិនចេះតែបើកបេះដូងទទួលយកនរណាម្នាក់នោះទេ។ អ្នកគិតល្អិតល្អន់ខ្លាំងណាស់ ហើយមើលសូម្បីតែចំណុចតូចៗក្នុងន័យស្នេហា។ អ្នកជឿថា រឿងរ៉ាវតូចៗគឺជាការកំណត់ឥទ្ធិពលធំសម្រាប់ទំនាក់ទំនងស្នេហារបស់អ្នក បើរឿងតូចគ្មានការយោគយល់ អធ្យាស្រ័យគ្នាផង តើឲ្យទៅចាប់ផ្តើមច្បាស់លាស់ជាមួយគ្នាយូរអង្វែងបានដោយរបៀបណា? និយាយទៅមុនសម្រេចចិត្តជ្រើសយកនរណាម្នាក់ អាចថាអ្នករើសខ្លាំងណាស់ ពោលគឺចង់បានស្នេហាដ៏ល្អឥតខ្ចោះមួយ។ ផ្កាកុលាបទី ២ អ្នកជាមនុស្សដែលប្រើប្រាស់មនោសញ្ចេតនាខ្ពស់ ហើយពូកែផ្អែមល្ហែមជាមួយដៃគូខ្លាំងណាស់។ អ្នកបើបានស្រលាញ់នរណាម្នាក់ហើយ គឺប្រៀបបាននឹងងប់ងុល បាក់ស្លុបទៅលើគេទាំងស្រុង ពោលពិបាកនឹងដកចិត្តពីគេបានខ្លាំងណាស់។ អ្នករមែងជាមនុស្សដែលហ៊ានលះបង់ខ្លាំង ដើម្បីតែចំណង់ស្នេហា…

J
ប្លែកៗ

ជ្រើសរើសរូបភាពមនុស្សស្រីមួយ អាចលាតត្រដាងច្បាស់ៗពីអារម្មណ៍ខាងក្នុងរបស់អ្នក

ក្នុងចំណោមរូបភាពមនុស្សស្រីទាំង ៤ ដូចបង្ហាញ តើអ្នកពេញចិត្តរូបភាពណាមួយជាងគេ? តាមរយៈការជ្រើសរើសរបស់អ្នក យើងអាចបង្ហាញនូវអារម្មណ៍ពីខាងក្នុងរបស់អ្នក នៅពេលនេះបាន៖ រូបភាពទី ១ អ្នកជាមនុស្សដែលមានភាពអត់ធន់និងតស៊ូ អ្នកចូលចិត្តការប្រថុយ តែឆ្លងកាត់ការគិតយ៉ាងល្អិតល្អន់។ សរសើរអ្នកមួយគឺត្រង់ថា រាល់ស្ថានភាពបញ្ហាទាំងឡាយ អ្នកមានមធ្យោបាយក្នុងការគ្រប់គ្រងចិត្ត មិនឲ្យធ្វើអ្វីដោយជ្រួលច្របល់ឬតក់ក្រហល់ពេកនោះទេ។ ការអត់ធ្មត់ អត់ធន់ ការចេះរង់ចាំ គឺសំខាន់ណាស់ ហើយមិនសុទ្ធតែមនុស្សរាល់គ្នាអាចមានវាឡើយ ម្ល៉េះក៏អរគុណដល់ធម្មជាតិដែលផ្តល់ឲ្យអ្នកនៅចំណុចអំណោយទានទាំងអស់នេះ ពោលវានឹងចូលរួមចំណែកត្រួសត្រាយជួយអ្នកឲ្យទទួលបានរង្វាន់សម្រាប់ជីវិតនៅពេលខាងមុខ។ រូបភាពទី ២ អ្នកមានសមត្ថភាពអស្ចារ្យក្នុងការស្វែងយល់ពីអារម្មណ៍របស់មនុស្ស អ្នកងាយយល់ពីគេ ឆាប់ដឹងថាគេជាមនុស្សបែបណា ដែលនាំឲ្យអ្នកមិនងាយទាស់ពាក្យ ឬទទួលបានការស្អប់ពីអ្នកដទៃឡើយ ពោលអ្នកចេះសម្របទៅតាមមនុស្សគ្រប់បែបទាំងអស់។ ទន្ទឹមនឹងនេះ…

ដថដថ
សង្គម

អាយុ ៥០ ក៏​រក​មិន​ឃើញ​ស្នាម​ជ្រួញ បើ​ពី​ឥឡូវ​ទៅ អ្នក​ទម្លាប់​លូក​អាហារ ៥ នេះ​ជា​ប្រចាំ

ណែនាំ​ជា​ពិសេស​សម្រាប់​មនុស្ស​ស្រី ប្រភេទ​អាហារ​ទាំង ៥ ខាង​ក្រោម ក្រៅ​ពី​មាន​ឱជារស​ឆ្ងាញ់ ទៀត​សោត​វា​ក៏​មាន​ផ្តល់​នូវ​ជាតិ​កូឡាជែន ​ប្រូតេអ៊ីន​ខ្ពស់ ល្អ​សម្រាប់​រាងកាយ និង​លើក​សម្រស់ ហើយ​ទោះ​អាយុ​ហៀរ​ចូល ៥០ ក៏​ពិបាក​រក​ឃើញ​ស្នាម​ជ្រីវជ្រួញ​ដែរ ប្រសិន​អ្នក​ទម្លាប់​ទទួល​ទាន​វា​ជា​ប្រចាំ៖ ៥) ស៊ុត ស៊ុត​ជា​អាហារ​ដែល​បណ្តុំ​ទៅ​ដោយ​ប្រូតេអ៊ីន ជា​ពិសេស​ផ្នែក​ពណ៌​ស ដែល​មាន​ប្រូតេអ៊ីន​ដល់​ទៅ ២៦ ក្រាម។ អ្នក​ទទួល​ទាន​ស៊ុត​ស្ងោរ ដែល​ជួយ​ឲ្យ​ឆាប់​ឆ្អែត ហើយ​បញ្ចៀស​ការ​ទទួល​ទាន​អាហារ​ច្រើន និង​មាន​ជាតិ​ខ្លាញ់ នាំ​ឲ្យ​ឡើង​ទម្ងន់។ រី​ឯ​ផ្នែក​លឿង​វិញ មាន​ផ្ទុក​នូវ​សារធាតុ​កូឡាជែន​ច្រើន ដែល​ទម្លាប់​ទទួល​ទាន​ជា​ប្រចាំ វា​អាច​ជួយ​ឲ្យ​ស្បែក​របស់​យើង​រលោង។ ៤) ត្រី សាច់​ត្រី​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន…

ដថដថ
សង្គម

អាយុ ៥០ ក៏​រក​មិន​ឃើញ​ស្នាម​ជ្រួញ បើ​ពី​ឥឡូវ​ទៅ អ្នក​ទម្លាប់​លូក​អាហារ ៥ នេះ​ជា​ប្រចាំ

ណែនាំ​ជា​ពិសេស​សម្រាប់​មនុស្ស​ស្រី ប្រភេទ​អាហារ​ទាំង ៥ ខាង​ក្រោម ក្រៅ​ពី​មាន​ឱជារស​ឆ្ងាញ់ ទៀត​សោត​វា​ក៏​មាន​ផ្តល់​នូវ​ជាតិ​កូឡាជែន ​ប្រូតេអ៊ីន​ខ្ពស់ ល្អ​សម្រាប់​រាងកាយ និង​លើក​សម្រស់ ហើយ​ទោះ​អាយុ​ហៀរ​ចូល ៥០ ក៏​ពិបាក​រក​ឃើញ​ស្នាម​ជ្រីវជ្រួញ​ដែរ ប្រសិន​អ្នក​ទម្លាប់​ទទួល​ទាន​វា​ជា​ប្រចាំ៖ ៥) ស៊ុត ស៊ុត​ជា​អាហារ​ដែល​បណ្តុំ​ទៅ​ដោយ​ប្រូតេអ៊ីន ជា​ពិសេស​ផ្នែក​ពណ៌​ស ដែល​មាន​ប្រូតេអ៊ីន​ដល់​ទៅ ២៦ ក្រាម។ អ្នក​ទទួល​ទាន​ស៊ុត​ស្ងោរ ដែល​ជួយ​ឲ្យ​ឆាប់​ឆ្អែត ហើយ​បញ្ចៀស​ការ​ទទួល​ទាន​អាហារ​ច្រើន និង​មាន​ជាតិ​ខ្លាញ់ នាំ​ឲ្យ​ឡើង​ទម្ងន់។ រី​ឯ​ផ្នែក​លឿង​វិញ មាន​ផ្ទុក​នូវ​សារធាតុ​កូឡាជែន​ច្រើន ដែល​ទម្លាប់​ទទួល​ទាន​ជា​ប្រចាំ វា​អាច​ជួយ​ឲ្យ​ស្បែក​របស់​យើង​រលោង។ ៤) ត្រី សាច់​ត្រី​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន…

New Copy
ប្លែកៗ

ទម្លាប់ដែលអ្នកក្ដាប់ដៃ បកស្រាយបានច្រើនពីបុគ្គលិកលក្ខណៈ និងអត្តចរិតពីធម្មជាតិរបស់អ្នក

ជាធម្មតា អ្នកមានទម្លាប់ក្ដាប់ដៃរបៀបណាដែរ? របៀបដែលអ្នកក្ដាប់ដៃ នឹងអាចបកស្រាយបានយ៉ាងច្បាស់ពីចរិត និងបុគ្គលិកពីធម្មជាតិរបស់អ្នក ថាអ្នកជាមនុស្សបែបណា? ១. ក្ដាប់ដៃរបៀបទី ១ អ្នកជាមនុស្សដែលមានភាពរសើប និងមានការស្រមើលស្រមៃខ្លាំង។ អ្នកចង់ការពារ និងព្យាបាលមនុស្សដែលនៅជុំវិញខ្លួនអ្នក ដោយចិត្តស្មោះ។ អ្នកចូលចិត្តជួយមនុស្សក្បែរខ្លួន ដោយមិនខ្វល់ពីការតបស្នងអ្វីឡើយ។ អ្នកក៏ជាមនុស្សដែលមានភាពរីករាយ ចង់ដឹងចង់ឃើញ ចូលចិត្តប្រើជីវិតបែបផ្សងព្រេង និងរីករាយជាមួយនឹងភាពឯករាជ្យ។ ពេលខ្លះអ្នកចង់ក្លាយជាផ្នែកមួយដ៏សំខាន់ចំពោះមនុស្សក្បែរខ្លួន ដើម្បីឱ្យមានការទទួលស្គាល់ និងទទួលយកគ្រប់យ៉ាងដែលជាអ្នក។ ប៉ុន្តែ​អ្នក​ប្រថុយ​នឹង​ការ​ត្រូវ​បាន​អ្នក​ដទៃ​យក​ចំណេញខ្លាំងណាស់។ លើសពីនេះ វាពិបាកសម្រាប់អ្នកក្នុងការបញ្ចេញអារម្មណ៍របស់អ្នក។ ២. ក្ដាប់ដៃរបៀបទី ២ អ្នក​គឺ​ជាមនុស្សដែល​មាន​ទេពកោសល្យ​ខ្លាំងក្លា មាន​គំនិត​ច្នៃ​ប្រឌិត​ និង​មាន​ការ​ទាក់​ទាញ​ពិសេស។…

Photo_2024 02 02_11 37 11
PR

លោក ឃុន វឌ្ឍនៈ បង្ហេីបយុទ្ធសាស្រ្ត ៤យ៉ាងសម្រាប់ម្ចាស់អាជីវកម្មសម្រាប់ធ្វើទីផ្សារ

ក្រុមហ៊ុនខ្នាតតូចភាគច្រើនមានគម្រោងពង្រីកអាជីវកម្មរបស់ខ្លួននិងបង្កើនការលក់ដើម្បីទទួលបានប្រាក់ចំណេញកាន់តែច្រើន។ ទោះយ៉ាងណាក៏ដោយមានវិធីសាស្រ្តជាច្រើនដែលក្រុមហ៊ុនត្រូវប្រើប្រាស់ដើម្បីអនុវត្តឲ្យមានកំណើនក្នុងអាជីវកម្ម។ ជាទូទៅ វិធីសាស្រ្តដែលក្រុមហ៊ុនមួយប្រើប្រាស់ដើម្បីពង្រីកមុខជំនួញរបស់ខ្លួនគឺអាស្រ័យទៅលើស្ថានភាពហិរញ្ញវត្ថុការប្រកួតប្រជែងនិងការប្រែប្រួលសេដ្ឋកិច្ចជាតិផងដែរ។ សម្រាប់យុទ្ធសាស្ត្រកំណើនមួយចំនួននៅក្នុងអាជីវកម្មរួមមានដូចជា ការជ្រៀតចូលទីផ្សារ ការពង្រីកទីផ្សារ ការពង្រីកផលិតផល ការធ្វើពិធីកម្ម និងការបញ្ជាទិញ។ ខាងក្រោមនេះគឺជាគន្លឹះយុទ្ធសាស្រ្តសំខាន់ៗសម្រាប់អនុវត្តឲ្យអាជីវកម្មរបស់អ្នកមានភាពរីកចម្រើន៖ 1. យុទ្ធសាស្ត្រនៃការលូតលាស់ទីផ្សារ យុទ្ធសាស្ត្រកំណើននៅក្នុងអាជីវកម្ម គឺសំដៅទៅលើការជ្រៀតចូលក្នុងទីផ្សារ។ ក្រុមហ៊ុនភាគច្រើនប្រើប្រាស់យុទ្ធសាស្រ្តវាយលុកទីផ្សារនៅពេលដែលមានការសម្រេចចិត្តលក់ផលិតផលដែលមានស្រាប់នៅក្នុងទីផ្សារតែមួយដែលខ្លួនមាន។ យោងតាមអ្នកជំនួញឯកទេសបានប្រាប់ឲ្យដឹងថាវិធីតែមួយគត់ក្នុងការ ធ្វើឲ្យរីកចម្រើនដោយប្រើផលិតផលនិងទីផ្សារដែលមានស្រាប់ដើម្បីបង្កើនចំណែកទីផ្សារថ្មី។ ចំណែកទីផ្សារគឺជាភាគរយនៃការលក់ឯកតានិងដុល្លារដែលក្រុមហ៊ុនទទួលបាននៅលើទីផ្សារជាក់លាក់ពីបណ្តាលដៃគូប្រកួតប្រជែងដទៃទៀត។ 2. យុទ្ធសាស្រ្តនៃការពង្រីកទីផ្សារ យុទ្ធសាស្ដ្រពង្រីកទីផ្សារដែលជាទូទៅគេហៅថាការអភិវឌ្ឍទីផ្សារតម្រូវឱ្យលក់ផលិតផលដែលមានក្នុងពេលបច្ចុប្បន្ននៅក្នុងទីផ្សារថ្មី។ មានហេតុផលជាច្រើនដែលក្រុមហ៊ុនអាចពិចារណាមុនពេលប្រើប្រាស់យុទ្ធសាស្ត្រពង្រីកទីផ្សារមួយនេះ។ បញ្ហាចំបងមួយគឺការប្រកួតប្រជែងអាចនឹងគ្មានកន្លែងសម្រាប់ការរីកចម្រើនក្នុងទីផ្សារចាស់។ ដូច្នេះ ប្រសិនបើអាជីវកម្មមិនស្វែងរកទីផ្សារថ្មីសម្រាប់ផលិតផលរបស់ខ្លួនទេ វាមិនអាចបង្កើនការលក់ ឬប្រាក់ចំណេញបានទេ។ 3. យុទ្ធសាស្ត្រពង្រីកផលិតផល ក្រុមហ៊ុនភាគច្រើនអាចពង្រីកចង្វាក់ផលិតកម្មនៃខ្សែផលិតផលរបស់ខ្លួនឬបន្ថែមលក្ខណៈថ្មីៗដើម្បីបង្កើនការលក់និងទទួលបានប្រាក់ចំណេញច្រើន។ នៅពេលដែលក្រុមហ៊ុននីមួយៗប្រើប្រាស់យុទ្ធសាស្រ្តពង្រីក…

83577996_317410325900021_1191191952431775744_n
សង្គម

មនស្សប្រុសមិនចង់ឱ្យប្រពន្ធលំបាក ទើបមិនឱ្យប្រពន្ធធ្វើការរកស៊ី មនុស្សស្រី បើមិនចង់ឱ្យខ្លួនឯងលំបាក អ្នកត្រូវតែចេះធ្វើការរកស៊ី

ក៏មានពិតមែន មនុស្សប្រុសដែលស្រឡាញ់ ថ្នាក់ថ្នមប្រពន្ធ មិនចង់ឱ្យប្រពន្ធលំបាក ហត់នឿយ ព្រោះតែការធ្វើការ រកស៊ី សុខចិត្តលំបាកនឹងរកលុយតែម្នាក់ឯង។ តែក៏មានដែរ មនុស្សប្រុសដែលមិនឱ្យប្រពន្ធចេញធ្វើការរកស៊ី ក៏ព្រោះតែហួងហែងហួសហេតុ បង្កើតជាការប្រចណ្ឌ មិនចង់ឱ្យប្រពន្ធមានទំនាក់ទំនងជាមួយអ្នកដទៃ ជាពិសេសគឺ ប្រុសៗដទៃ។ មនុស្សស្រី បានប្ដីល្អចេញថ្នាក់ថ្នម ចិញ្ចឹម បីបាច់ រកស៊ីចិញ្ចឹម ហៅថាសំណាងធំហើយ តែកុំដោយសារតែពាក្យប្ដីនិយាយថា ” អូនមិនបាច់ធ្វើការរកស៊ីទេ បងធានាចិញ្ចឹម “ ក៏ស្រាប់តែបោះបង់ចោលការងារខាងក្រៅ ហើយនៅតែផ្ទះ ធ្វើការងារផ្ទះ ដាំតែបាយធ្វើម្ហូបមើលកូននោះ។ ក្នុងនាមជាមនុស្សស្រី ទោះបីបានប្ដីល្អយ៉ាងណាក៏ដោយ…

២
សង្គម

កុំមើលអ្នកដទៃ តែលើអ្វីដែលយើងគ្មាន រៀនស្រឡាញ់ពេញចិត្តអ្វីដែលយើងមាន ទើបជីវិតនេះអាចមានក្ដីសុខខ្លះ

ដូចពាក្យគេថា គ្មាននរណាម្នាក់ល្អឥតខ្ចោះទេនៅលើផែនដីនេះ ហើយក៏គ្មាននរណាម្នាក់ ដែលមានសព្វគ្រប់បែបយ៉ាង តាមតែចិត្ត និងការចង់បានរបស់ខ្លួនរហូតនោះឡើយ។ ពេលខ្លះ អ្វីដែលគេមាន យើងអាចនឹងមិនមាន តែអ្វីដែលយើងមាន ​អ្នកដទៃក៏អាចនឹងមិនមានដូចគ្នាអ៊ីចឹងដែរ។ រៀនស្រឡាញ់ ពេញចិត្តនឹងអ្វីដែលជារបស់យើង អ្វីដែលយើងមាន កុំចេះតែសម្លឹងមើលអ្នកដទៃ ហើយមកអង្គុយតូចចិត្ត ខូចចិត្តតែម្នាក់ឯង វាគ្មានន័យនោះឡើយ។ ត្រូវចេះឱ្យតម្លៃខ្លួនឯង រីករាយនឹងជីវិតរបស់ខ្លួនឯង នៅពេលដែលយើងចេះស្រឡាញ់ ពេញចិត្តនូវអ្វីដែលជារបស់ខ្លួនឯង នោះមានន័យថា យើងមានគ្រប់យ៉ាងហើយ ហើយមានទាំងក្ដីសុខធំធេងថែមទៀតផង។ កុំអន់ចិត្ត កុំតូចចិត្ត ដែលឃើញគេមានបាន មានគ្រប់យ៉ាង ជួនកាលជីវិតគេក៏មិនមានក្ដីសុខ ដូចដែលយើងបានឃើញនោះឡើយ។ អ្នកខ្លះជាអ្នកមាន…

ថដដថ
សង្គម

ថ្នាំ​គ្រាប់​មិន​សុទ្ធ​តែ​ល្អ! ៣ ​ប្រភេទ​នេះ ហ៊ាន​តែ​លេប​ច្រើន អាច​នាំ​ឲ្យ​ខូច​ថ្លើម ខ្សោយ​ក្រលៀន

មាន​ថ្នាំ​មួយ​ចំនួន ដែល​អ្នក​មិន​ចេះ​តែ​ប្រើ​តាម​ចិត្ត​ចង់​នោះ​ទេ ពោល​គួរ​ស្តាប់​តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ​ជំនាញ ព្រោះ​អី​ជៀសវាង​អាច​នាំ​ឲ្យ​ខូច​ថ្លើម ក្រលៀន និង​តម្រងនោម​ជា​ដើម។ Knongsrok ណែនាំ​នូវ​ថ្នាំ ៣ ប្រភេទ បើ​ជៀស​បាន​អ្នក​មិន​គួរ​ទទួល​ទាន​ឡើយ ហើយ​បើ​លេប ក៏​គួរ​អនុវត្ត​តាម​វេជ្ជបញ្ជា​របស់​គ្រូ​ពេទ្យ៖ ៣) ថ្នាំ​សម្រក​ទម្ងន់ គ្រប់​ថ្នាំ​សម្រក​ទម្ងន់ ត្រូវ​ប៉ាន់​មនុស្ស​ស្រី​ភាគ​ច្រើន។ អ្នក​ប្រហែល​ជា​មិន​ចាប់​អារម្មណ៍​នោះ​ទេ ថា​ពេល​ទទួល​ទាន​វា អ្នក​នឹង​មាន​អាការៈ​នោម​ញឹក​ជាង​ធម្មតា ក៏​ដោយសារ​តែ​ថ្នាំ​ប្រភេទ​នេះ វា​ដាក់​បន្ទុក​ទៅ​លើ​តម្រងនោម​របស់​អ្នក​ខ្លាំង​ណាស់ យូរ​ទៅ អាច​នាំ​ឲ្យ​ខូច​មុខងារ​តម្រងនោម​ទៀត​ផង។ យោង​តាម​ការ​សិក្សា​បង្ហាញ​ថា ការ​ប្រើប្រាស់​ថ្នាំ​សម្រក​ទម្ងន់​ដែល​មាន​ផ្ទុក Aristolochic acid 1 គឺ​វា​ប្រៀប​ដូច​ជា​ជាតិ​ពុល​ ដែល​ស្ថិត​នៅ​កម្រិត​ខ្ពស់ អាច​បំផ្លាញ​សរីរាង្គ​តម្រងនោម…

Hjhj
សង្គម

កុំ​គិត​ថា​មិន​អី! ភ្ញាក់​ព្រឹក​ឡើង​មាត់​ស្ងួត​ ជូរ​មាត់ អ្នក​ប្រហែល​ជា​មាន​ជំងឺ ១ ក្នុង​ចំណោម ៥ នេះ

បន្ទាប់​ភ្ញាក់​ពី​គេង​នៅ​ពេល​ព្រឹក ប្រសិន​អ្នក​មាន​អារម្មណ៍​ថា​មាត់​ស្ងួត ហើយ​មាន​សភាព​ថា​រាង​ជូរមាត់​នៅ​ខាង​ក្នុង សូម​អ្នក​កុំ​គិត​ថា​វា​ជា​សញ្ញា​ធម្មតា។ បើ​វា​ជា​រោគ​សញ្ញា​បង្ហាញ​មក​រយៈ​ពេល​យូរ នោះ​អាច​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​ ១ ក្នុង​ចំណោម​ជំងឺ​ទាំង ៥ ខាង​ក្រោម៖ ១) ជំងឺ​មាត់​ធ្មេញ ប្រសិន​មាត់​របស់​អ្នក​ជូរ មាន​ក្លិន​មិន​ល្អ​បន្ទាប់​ភ្ញាក់​ពី​គេង វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​មាត់​ធ្មេញ ពេល​ខ្លះ​ទៅ​អាច​រលាក​អញ្ចាញ​ធ្មេញ​ជា​ដើម។ អ្នក​គួរ​តែ​សម្អាត​ធ្មេញ​ឲ្យ​បាន​ទៀងទាត់ ឬ​ទៅ​ជួប​ជាមួយ​ពេទ្យ​ធ្មេញ​ដើម្បី​រក​វិធី​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា។ ២) ថ្លើម​ចុះ​ខ្សោយ វា​ក៏​អាច​ជា​សញ្ញា​បង្ហាញ​ថា​ ថ្លើម​របស់​អ្នក​មាន​ការ​វិវត្ត​ទៅ​រក​ការ​ចុះ​ខ្សោយ​ផង​ដែរ។ ថ្លើម​ដើរ​តួ​នាទី​ក្នុង​ការ​ច្រោះ​ជាតិ​ពុល​ចេញ​ពី​រាងកាយ ហើយ​ប្រសិន​វា​ច្រោះ​មិន​បាន​ល្អ នោះ​វា​នឹង​ក្រពុល​ពេញ​រាងកាយ ឬ​មក​ដល់​សូម្បី​តែ​ក្នុង​មាត់។ ដូច្នេះ​ដើម្បី​បញ្ចៀស​ការ​ដាក់​បន្ទុក​លើ​ថ្លើម អ្នក​គួរ​កាត់​បន្ថយ​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង និង​គេង​ឲ្យ​បាន​គ្រប់គ្រាន់។ ៣) ជំងឺ​ក្រពះ វា​ក៏​អាច​ជា​ជំងឺ​រលាក​ក្រពះ…

Bb
សង្គម

១០ នាទី​មុន​ចូល​គេង អ្នក​គ្រាន់​តែ​ប្រើ​វិធី​វិទ្យាសាស្ត្រ​នេះ ធានា​អាច​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្កប់ស្កល់​ដល់​ព្រឹក

ក្រោយ​បម្រើ​ការងារ​ច្រើន គិត​ច្រើន​ពី​ថ្ងៃ​ហើយ​នោះ ពេល​យប់​បន្តិច​ទោះ​អស់​កម្លាំង​ប៉ុណ្ណា ក៏​ពិបាក​នឹង​ធ្វើ​ឲ្យ​ខ្លួន​ឯង​គេង​លក់​បាន ដោយ​មនុស្ស​ជា​ច្រើន​ជួប​បញ្ហា​នេះ ហើយ​ក៏​មិន​ដឹង​ថា​គួរ​ស្វែងរក​ដំណោះស្រាយ​ណា​ដែល​ល្អ​និង​មិន​ប៉ះពាល់​សុខភាព​ដែរ។ ក្នុង​អត្ថបទ​នេះ យើង​សូម​បង្ហាញ​ពី​វិធី​ចាប់​ជីពចរ​នៅ​លើ​រាងកាយ មុន​ចូល​គេង​ប្រមាណ ១០ នាទី ដែល​ណែនាំ​ពី​អ្នក​ជំនាញ​ចិន លើ ៣ ចំណុច​ដូច​ខាង​ក្រោម៖ វិធី​ទី ១ ចូរ​អ្នក​ប្រើប្រាស់​មេ​ដៃ មក​ចុច​សង្កត់​នៅ​លើ​ផ្នែក​ជីពចរ​នៃ​កំភួន​ដៃ​ប្រមាណ ៣ នាទី រហូត​មាន​អារម្មណ៍​ថា​រាង​ឈឺ​ចាប់​បន្តិច។ ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ចរន្ត​ឈាម​មាន​ដំណើរការ​ល្អ ហើយ​វា​ប្រៀប​បាន​ដូច​ជា​ការ​ម៉ាស្សា​មួយ ដែល​ជួយ​បន្ថយ​ដំណើរការ​សរសៃប្រសាទ និង​ឆាប់​ឲ្យ​យើង​អាច​គេង​លក់​បាន។ លើស​ពី​នេះ​វា​ក៏​ថែម​ទាំង​ជួយ​កាត់​បន្ថយ​នូវ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​សរសៃឈាម​បេះដូង​ថែម​ទៀត។ វិធី​ទី ២ ដូច​ក្នុង​រូប​បាន​បង្ហាញ​ចូរ​ប្រើ​ដៃ​ម្ខាង​ទៀត​មក​ចុច​សង្កត់​ត្រង់​ផ្នែក​ក​ដៃ​ប្រមាណ ៣០ វិនាទី…

Jhhj
សង្គម

អ្នក​ជំនាញ​ណែនាំ​ឲ្យ​ផឹក​ភេសជ្ជៈ ៣ នេះ​រៀងរាល់​ព្រឹក បើ​ចង់​ស្រក​ទម្ងន់​ឆាប់​រហ័ស

ទទួល​ទាន​ភេសជ្ជៈ​ប្រភេទ​ ៣ នេះ រៀងរាល់​ព្រឹក គឺ​នឹង​អាច​ផ្តល់​ប្រយោជន៍​ជា​ច្រើន ដល់​ស្បែក​និង​រាងកាយ។ អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​អ្នក​គួរ​ទទួល​ទាន​ជា​ប្រចាំ៖ ៣) ផឹក​ទឹកក្ដៅឧណ្ហ៍ៗ ជាតិ​ពុល​បើ​កាល​ណា​កកកុញ​ក្នុង​រាងកាយ​ច្រើន នោះ​ងាយ​នឹង​ធ្វើ​ស្បែក​ឆាប់​ចាស់។ ដូច្នេះ​ហើយ​ការ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ មួយ​កែវ​រៀងរាល់​ព្រឹក គឺ​ពិត​ជា​សំខាន់ ដោយ​វា​អាច​ជួយ​គ្រប់គ្រង​កោសិកា​ស្បែក បង្កើន​ភាព​យឺត​នៃ​ស្បែក និង​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​រ៉ាឌីកាល់​សេរី​ដែល​បង្ក​ជា​គ្រោះថ្នាក់​ដល់​ស្បែក។ ជាង​នេះ វា​ក៏​ជួយ​ឲ្យ​សរីរាង្គ​នានា​ក្នុង​រាងកាយ​ដំណើរការ​ល្អ ដូច​ជា​ប្រព័ន្ធ​រំលាយ​អាហារ ការ​សម្រួល​ជាតិ​ខ្លាញ់​លើស ​ពោល​គាំទ្រ​ពេញ​ទំហឹង​ដល់​ការ​សម្រក​ទម្ងន់។ តែ​យ៉ាង​ណា​សូម​ទទួល​ទាន​តិចៗ កុំ​សម្រុក​លឿន និង​បរិមាណ​ច្រើន​ក្នុង​ពេល​តែ​មួយ។ ២) ផឹក​ទឹក​ខ្ញី​ក្តៅ ការ​ទទួល​ទាន​ទឹក​ខ្ញី​ក្តៅ​នៅ​ពេល​ព្រឹក ប្រៀប​ដូច​ជា​ បាន​យិនស៊ិន​មួយ​មក​ក្នុង​ខ្លួន។ វា​ផ្តល់​ប្រយោជន៍​ច្រើន​ណាស់ ដោយ​វា​ប្រឆាំង​នឹង​ការ​រលាក…

Fddf
សង្គម

បើ​លេច​រឿង​ចម្លែក ៣ ចេញ​មក នោះ​ជា​ប្រផ្នូល​ល្អ គ្រួសារ​អ្នក​បម្រុង​នឹង​មាន​លាភ​ហើយ

ប្រសិន​អ្នក​សង្កេត​ឃើញ​រឿង​ចម្លែក​ទាំង​ ៣ ដូច​បង្ហាញ​ខាង​ក្រោម រំលេច​ចេញ​មក នោះ​គ្រួសារ​របស់​អ្នក គឺ​បម្រុង​នឹង​មាន​លាភ​សំណាង​ចូល​មក​ក្នុង​ផ្ទះ​ហើយ។ តោះ​ទៅ​តាមដាន​ទាំង​អស់​គ្នា ដើម្បី​ចាត់​ទុក​ជា​ចំណេះដឹង​ក្បួន​ហុងស៊ុយ៖ ៣) សុបិន​ឃើញ​ភ្លើង បើ​អ្នក​សុបិន​ឃើញ​គំនរ​ភ្លើង​ធំ កំពុង​ឆេះ​ឡើង​នៅ​ពេល​យប់ មាន​ន័យ​ថា ពេល​ឆាប់ៗ​ខាង​មុខ​នេះ ការ​រកស៊ី ការងារ​នៃ​សមាជិក​គ្រួសារ​អ្នក នឹង​មាន​ភាព​រីក​ចម្រើន​ល្អ ពោល​ម្ចាស់ផ្ទះ​នឹង​អាច​មាន​ទ្រព្យសម្បត្តិ​ហូរ​ចូល​ច្រើន ហើយ​ថែម​ទាំង​មាន​ឱកាស​អាច​ពង្រីក​ក្តីស្រមៃ​មួយ​ចំនួន​ទៀត​ផង។ ២) ឆ្កែ​អត់​ម្ចាស់ រត់​មក​ផ្ទះ​អ្នក ប្រសិន​សុខៗ​ឃើញ​ឆ្កែ​អត់​ម្ចាស់ ឬ​វង្វេង​ម្ចាស់ រត់​ចូល​មក​ផ្ទះ​របស់​អ្នក ឬ​មក​ចាំ​នៅ​មុខ​ក្លោងទ្វារ​អ្នក នោះ​ជា​ប្រផ្នូល​ល្អ ដែល​មាន​ន័យ​ថា គ្រួសារ​របស់​អ្នក​នឹង​មាន​ភាព​រុងរឿង សុខដុមរមនា។ ប្រផ្នូល​នេះ​សោត ក៏​បង្ហើប​ថា…

Kkk
សង្គម

នរណា​ខ្លះ​ពេល​ចូល​បង្គន់​យក​ទូរស័ព្ទ​ទៅ​តាម? អាន ៤ ហេតុផល​នេះ​ហើយ​ប្រហែល​អ្នក​នឹង​ឈប់

តាម​ការ​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា មនុស្ស​ភាគ​ច្រើន​រមែង​ចំណាយ​ពេល ៣ ម៉ោង​ក្នុង​មួយ​សប្តាហ៍​លើ​ការ​បន្ទោបង់​ក្នុង​បង្គន់ ដែល​វា​ខុស​ពី​ស្តង់ដារ​ទូទៅ​ល្អ​បំផុត​គឺ​ត្រឹម ១០ ទៅ ១៥ នាទី​ក្នុង​មួយ​ថ្ងៃ ឬ​ប្រហែល ១ ម៉ោង ៤៥ នាទី​ក្នុង​មួយ​សប្តាហ៍។ បើ​សួរ​ថា​ហេតុអ្វី​ពេលវេលា​របស់​ពួក​គេ​អូស​បន្លាយ​ដល់​ ៣ ម៉ោង​នៅ​ក្នុង​បង្គន់​នោះ ចម្លើយ​គឺ​ងាយ នោះ​គឺ​មក​ពី​ការ​យក​ទូរស័ព្ទ​ឬ​ស្មាតហ្វូន​ទៅ​តាម។ តាម Bright Side បាន​បង្ហាញ​ហេតុផល ៤ ដែល​អ្នក​គួរ​តែ​បញ្ឈប់​ទម្លាប់​នេះ​ជា​បន្ទាន់៖ ៤) ដូច​យក​ទូរស័ព្ទ​ទៅ​ចម្លង​មេរោគ មាន​បាក់តេរី​និង​មេរោគ​ល្អិតៗ​ជា​ច្រើន​ដែល​អ្នក​មើល​មិន​ឃើញ​នៅ​ក្នុង​បង្គន់ ហើយ​ពេល​អ្នក​យក​ទូរស័ព្ទ​ទៅ​តាម មិន​ចាំ​បាច់​តែ​អ្នក​កាន់​ទូរស័ព្ទ​ជាប់​មិន​ដាក់​វា​នៅ​លើ​ទីតាំង​ណា​មួយ​នោះ​ទេ ក៏​បាក់តេរី​ដែល​ហោះ​ក្នុង​បរិយាកាស​វា​មក​ទុំ​ជាប់​ដែរ។ នេះ​ក៏​មិន​ខុស​ពី​ការ​ដែល​យើង​យក​ស្មាតហ្វូន​ទៅ​ចម្លង​មេរោគ…

១២
សង្គម

គ្រប់គ្នាគួរតែបានដឹង! នេះជាចរិតមនុស្ស ៨ ប្រភេទ ដែលតែងតែមានជីវិតល្អ ជោគជ័យគ្រប់ការងារ!!

ជីវិត​មនុស្ស​ម្នាក់ៗក្នុងលោកនេះ ទទួលបានផលល្អ​ឬ​អត់ ​តែងតែអាស្រ័យ​លើ​មាគ៌ា​ជីវិត ដោយមិនមាននរណាមួយអាចកំណត់បានឡើយ។ ហេតុនេះ អ្នកគួរតែឈ្វែងយល់ពីមនុស្ស​​មាន​ចរិត​ ៨​ យ៉ាង​ខាងក្រោម​នេះ ច្រើន​តែ​មាន​ជីវិត​រលូន អំណោយផល និង​មាន​សំណាង​ច្រើន។ ១. ជាមនុស្សមានចិត្ដ​រីករាយ មនុស្សម្នាក់ដែលតែងតែមានស្នាមញញឹមនៅលើផ្ទៃមុខ ជានិច្ចកាលអាចចែកចាយថាមពលវិជ្ជមានទៅកាន់អ្នកដែលនៅជុំវិញខ្លួននិងបណ្តាលឱ្យមានភាពស្និទ្ធស្នាលរវាងគ្នា។ ទន្ទឹមនឹងនេះ អាកប្បកិរិយារីករាយក៏អាចទាក់ទាញ បំផុសគំនិត និងលើកទឹកចិត្តអ្នកដទៃ ជាពិសេសងាយទទួលបានការអាណិតអាសូរ និងការចាប់អារម្មណ៍ល្អៗពីអ្នកដទៃ ដែលជារឿយៗអាចនឹងទទួលបានជំនួយ និងការគាំទ្រយ៉ាងសាទរពីមនុស្សជាច្រើន។ ២. ជាមនុស្សមានភាពស្អាតបាត “ភាពស្អាត” នៅទីនេះមិនត្រឹមតែនិយាយអំពីសម្លៀកបំពាក់ រាងកាយ ឬរបៀបរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្អាតចិត្ត និងចិត្តផងដែរ។ មនុស្សដែលស្អាតស្អំ…

៣
សង្គម

មូលហេតុធំៗទាំង ៣ នេះហើយ ដែលធ្វើឱ្យប្រុសៗកើតចិត្តប្រចណ្ឌគូស្នេហ៍ដោយមិនដឹងខ្លួន

យោងតាមអ្នកចិត្តសាស្រ្តម្នាក់បាននិយាយថា ការប្រច័ណ្ឌរបស់មនុស្សស្រីគឺមានការបំផ្លាញតិចជាងបុរស ហើយការប្រច័ណ្ឌរបស់មនុស្សស្រីគឺគ្រាន់តែសម្រាប់ការពារមនុស្សដែលខ្លួនស្រឡាញ់ប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលមនុស្សប្រុសប្រចណ្ឌវិញ ពិតណាស់មិនមែនជារឿងលេងសើចឡើយ។ ខាងក្រោមនេះជាកត្តាសំខាន់មួយចំនួនដែលបណ្ដាលចិត្តបុរសប្រចណ្ឌគូស្នេហ៍៖ ១. បុរសមិនជឿជាក់លើខ្លួនឯង ដោយសារគាត់ធ្លាប់មិនដែលមានសុភមង្គលតាំងពីវ័យកុមារភាព ព្រោះតែឪពុកម្តាយបានលែងលះគ្នា ទើបធ្វើឲ្យមានអារម្មណ៍ថា គាត់កំពុងត្រូវបានគេបោះបង់ចោលកណ្ដាលផ្លូវ។ ប្រៀបដូចក្នុងករណីនេះ ដែរគាត់កំពុងខ្លាចបាត់បង់គូស្នេហ៍ ដែលក្នុងក្បាលគាត់តែងតែស្រមៃជានិច្ចនូវឈុតដ៏អភ័ព្វ ដូចជា មនុស្សដែលគាត់ស្រលាញ់កំពុងបង្ហាញក្តីស្រលាញ់ទៅអ្នកដទៃក្នុងអំឡុងពេលនិយាយជាមួយមិត្តរួមការងារ ខ្លាចនាងបោះបង់ចោលខ្លួ ដើម្បីស្វែងរកឋានសួគ៌ផ្ទាល់ខ្លួន។ ជាលទ្ធផល ទំនុកចិត្តរវាងអ្នទាំងពីរ ក៏ត្រូវបានរង្គោះរង្គើ ហើយការសង្ស័យដដែលៗក៏ឈានដល់ការប្រចណ្ឌដែលចៀសមិនរួច។ ២. ដោយសារប្រពន្ធស្រស់ស្អាតជាងខ្លួន នៅពេលដែលគូស្នេហ៍របស់គាត់មានសម្រស់ស្រស់ស្អាត មានទ្រព្យសម្បត្តិស្តុកស្តម្ភ និងមានភាពជោគជ័យក្នុងអាជីព គាត់តែងតែព្រួយបារម្ភពីភាពអន់ខ្សោយរបស់គាត់ និងតែងមានអារម្មណ៍មួយខ្លាចនាងលួចទាក់ទងជាមួយបុរសផ្សេង។ ៣. បុរសស្រឡាញ់ខ្លាំង…

៧
សង្គម

ចរិតបុរស ៣ ប្រភេទ ទោះមានលុយច្រើនប៉ុណ្ណា ស្រ្តីក៏ត្រូវនៅឲ្យឆ្ងាយបើមិនចង់នាំទុក្ខដាក់ខ្លួន

តើបុរសប្រភេទណាខ្លះ ដែលស្រ្តីគ្រប់រូបគួរតែនៅឲ្យឆ្ងាយ បើទោះបីជាគេមានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏ដោយ? បុរសចូលចិត្តប្រឌិតរឿងច្រើន លើកទីមួយនៅពេលដែលអ្នកទៅណាត់ជួបបុរសបែបនេះ អ្នកអាចនឹងមានអារម្មណ៍ថា បុរសប្រភេទនេះពិតជាពូកែក្នុងការនិយាយណាស់។ ប៉ុន្តែទោះបីជាយ៉ាងនេះមែន អ្នក​ក៏​ត្រូវចេះ​បែងចែក​ប្រភេទមនុស្សដែល​​និយាយសម្ដី​ស្រទន់​ និងអ្នកដែល​ចេះ​តែ​និយាយរឿង​មិន​សមរម្យ មានតែការបង្កើត​រឿង​ឡើង ដោយប្រយោគ​ក្លែងក្លាយ​ ដើម្បីពង្វក់​ខួរក្បាល​របស់​អ្នក។ បុរសដែល​ឆាប់​វិនិច្ឆ័យ វាមិនពិបាកទេសម្រាប់អ្នកក្នុងការជួបមនុស្សប្រភេទនេះក្នុងជីវិត ហើយប្រាកដណាស់គ្មាននរណាម្នាក់ចង់នៅជាមួយមនុស្សប្រភេទនេះឡើយ ដោយសារពួកគេ​តែង​តែ​ផ្តល់​សិទ្ធិ​ឲ្យ​ខ្លួន​ឯង​ក្នុង​ការ​វិនិច្ឆ័យ​គ្រប់​យ៉ាង បើក​មាត់មានតែពាក្យ​រិះគន់។ បុរសមាន EQ ទាប តែយកខ្លួនឯងជាស្តង់ដារ  ប្រសិនបើអ្នកនៅជុំវិញមនុស្សប្រភេទនេះ ទោះបីជាមានការស្រលាញ់រវាងអ្នក និងដៃគូរបស់អ្នកក៏ដោយ ក៏គេនឹងមិនស្ទាក់ស្ទើរក្នុងការរិះគន់អ្នកដែរ។ ដូច្នេះ ស្ត្រី​ត្រូវ​មាន​ស្មារតី​ប្រុងប្រយ័ត្ន មិន​គួរ​ប្រថុយ​ប្រថាន ​នៅ​ក្បែរ​មនុស្ស​ប្រភេទ​នេះ​ទេ ព្រោះអាច​ធ្វើ​ឱ្យ​អ្នក​ពិបាក​ចិត្តនៅពេលក្រោយ។ ប្រភព៖…

Picsart_22 02 10_13 43 57 779
ប្លែកៗ

សាករើសឆ័ត្រនាំសំណាងមួយ ដើម្បីអានចម្លើយពិតដែលអ្នកអាចមិនធ្លាប់ដឹងពីមុនមក

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសឆ័ត្រមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ ឆ័ត្រទី 1 ជាមនុស្សមានអារម្មណ៍ទន់ជ្រាយ ខ្វល់ខ្វាយគ្រប់ពេលវេលា មានទំនោរគិតទុកច្រើន ចូលចិត្តសំងំនៅកន្លែងស្ងាត់មិនសូវចង់ជួបមនុស្សម្នាប៉ុន្មានទេ ។ ធាតុពិតម្យ៉ាងទៀតអ្នករើសឆ័ត្រមួយនេះជាមនុស្ស​ពូកែសង្កេត និង​មាន​ប្រាជ្ញា ពេល​នៅ​កន្លែង​មាន​មនុស្ស​ច្រើន អ្នកនឹង​នៅ​ស្ងៀម​មិនសូវមាត់មិនសូវកប៉ុន្មានទេ តែបើតបមួយម៉ាត់ៗគឺបានផលតែម្តង ។ ឆ័ត្រទី 2 គាត់ជាមនុស្សរឹងមាំ ភ្លឺស្វាង រស់រវើក បើកចិត្តទូលាយ ពូកែវោហារ និងធ្វើអ្វីៗបានរហ័ស ចូលចិត្តទៅចូលរួមកម្មវិធីជប់លៀងឬកម្មវិធីនានា មិនថាការងារនឿយហត់ប៉ុណ្ណាក៏នៅតែរីករាយដែរ ហើយ​ម្យ៉ាងវិញទៀតអ្នកក៏ជាមនុស្សមាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ខ្ពស់…

Dfdf
តេស្តIQ

១០-២០ កុម្ភៈ នេះ​ឆ្នាំ​ហៅ​ទ្រព្យ​ទាំង ៣ អាចផ្ទុះលាភធំ ដល់បានទិញឡាន ទិញផ្ទះ

តាម​ហោរាសាស្រ្ត​បាន​ឲ្យ​ដឹង​ថា នៅ​ចន្លោះថ្ងៃទី ១០ ដល់ ២០ កុម្ភៈ ​សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម នឹង​ទទួល​បាន​លាភ​សំណាង​មួយ​កម្រិត​ហើយ តែ​ចូល​ដល់ចុងខែ ពួក​គេ​នឹង​កាន់​តែ​សំណាង​មួយ​កម្រិត​ទៀត៖ អ្នក​កើត​ឆ្នាំ​មមែ (ពពែ) មនុស្ស​ដែល​កើត​ឆ្នាំ​មមែ ភាគ​ច្រើន​ជា​មនុស្ស​ឆ្លាត​និង​ពូកែ ហើយ​ពួក​គេ​ចេះ​បត់បែន និង​សម្រប​ខ្លួន​បាន​ល្អ​ទៅ​តាម​កាលៈទេសៈ។ រាល់​ពេល​ជួប​បញ្ហា​ មនុស្ស​នេះ​មិន​ងាយ​បាក់​ទឹក​ចិត្ត​ទេ ពោល​រមែង​អាច​ដោះស្រាយ​បញ្ហា​ទាំង​នោះ​បាន​ដោយ​ភាព​ការ​ប្រើ​អារម្មណ៍​ស្ងប់ស្ងាត់។ យ៉ាង​ណា​ពេលវេលា​ហៅ​ទ្រព្យ​របស់​អ្នក​បាន​ចូល​មក​ដល់​ហើយ ក្នុង​កំឡុងពេល ១០ ថ្ងៃនេះ ​គឺ​ពេញទំហឹង​តែ​ម្តង​សម្រាប់​អ្នក​កើត​ឆ្នាំ​មមែ។ ជីវិត​ពួក​គេ​នឹង​ល្អ​ប្រសើរ​ឡើង តែ​ត្រូវ​ចាំ​ចេះ​គ្រប់គ្រង​ការ​ចំណាយ​ឲ្យ​បាន​ច្បាស់លាស់​ផង។ អ្នក​កើត​ឆ្នាំ​កុរ (ជ្រូក) ជា​មនុស្ស​ដែល​មាន​ទេពកោសល្យ ​និង​សមត្ថភាព​ពី​កំណើត។…