កុំមើលអ្នកដទៃ តែលើអ្វីដែលយើងគ្មាន រៀនស្រឡាញ់ពេញចិត្តអ្វីដែលយើងមាន ទើបជីវិតនេះអាចមានក្ដីសុខខ្លះ

២
ការផ្សាយពាណិជ្ជកម្ម

ដូចពាក្យគេថា គ្មាននរណាម្នាក់ល្អឥតខ្ចោះទេនៅលើផែនដីនេះ ហើយក៏គ្មាននរណាម្នាក់ ដែលមានសព្វគ្រប់បែបយ៉ាង តាមតែចិត្ត និងការចង់បានរបស់ខ្លួនរហូតនោះឡើយ។ ពេលខ្លះ អ្វីដែលគេមាន យើងអាចនឹងមិនមាន តែអ្វីដែលយើងមាន ​អ្នកដទៃក៏អាចនឹងមិនមានដូចគ្នាអ៊ីចឹងដែរ។

រៀនស្រឡាញ់ ពេញចិត្តនឹងអ្វីដែលជារបស់យើង អ្វីដែលយើងមាន កុំចេះតែសម្លឹងមើលអ្នកដទៃ ហើយមកអង្គុយតូចចិត្ត ខូចចិត្តតែម្នាក់ឯង វាគ្មានន័យនោះឡើយ។ ត្រូវចេះឱ្យតម្លៃខ្លួនឯង រីករាយនឹងជីវិតរបស់ខ្លួនឯង នៅពេលដែលយើងចេះស្រឡាញ់ ពេញចិត្តនូវអ្វីដែលជារបស់ខ្លួនឯង នោះមានន័យថា យើងមានគ្រប់យ៉ាងហើយ ហើយមានទាំងក្ដីសុខធំធេងថែមទៀតផង។

ការផ្សាយពាណិជ្ជកម្ម
D2771015790fd986d0a3804799aecb4b (1)
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កុំអន់ចិត្ត កុំតូចចិត្ត ដែលឃើញគេមានបាន មានគ្រប់យ៉ាង ជួនកាលជីវិតគេក៏មិនមានក្ដីសុខ ដូចដែលយើងបានឃើញនោះឡើយ។ អ្នកខ្លះជាអ្នកមាន មានទ្រព្យស្ដុកស្ដម្ភ មានលុយចាយមិនអស់ តែជីវិតគេនោះ ក៏នឹងមិនមានក្ដីសុខ សុភមង្គលស្មើនឹងយើងផង គ្រួសារបែកបាក់ កូនចៅដើរផ្លូវខុស នោះហើយដែលជហេតុនាំឱ្យជីវិតគ្រួសារគេ មិនមានក្ដីសុខនោះឡើយ។

ត្រូវចាំថា ចេះពេញចិត្តនឹងជីវិតខ្លួនឯង ទើបយើងមិនមានវិប្បដិសារី ជីវិតយើងទើបមានក្ដីសុខ និងសុភមង្គលពិតពិតប្រាកដ៕

ការផ្សាយពាណិជ្ជកម្ម
D2771015790fd986d0a3804799aecb4b
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី​ អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម