ពេលប្រឈមមុខនឹងសម្ពាធ អ្នកគួរតែសាកល្បងកាត់បន្ថយការងារ

New Copy
ការផ្សាយពាណិជ្ជកម្ម

Jane Monique គឺជាអ្នកប្រឹក្សាទីផ្សាររបស់ក្រុមហ៊ុន State of Connecticut។ ទស្សនៈរបស់នាងចំពោះភាពតានតឹងគឺ ភាពតានតឹងផ្លូវចិត្តដែលបណ្តាលមកពីជីវិត និងការងារគឺជាជំងឺមួយក្នុងចំណោមជំងឺនាពេលបច្ចុប្បន្ន ដែលមិនអាចចៀសរួចបាន។ វិធីសាស្រ្តនៃការព្យាបាលដែលមិនគប្បីប្រើ គួរតែចៀសវាង ប៉ុន្តែត្រូវដោះស្រាយឱ្យបានត្រឹមត្រូវ។ នាងតែងតែនិយាយថា “ត្រូវមានភាពសកម្ម និងត្រឹមត្រូវក្នុងការដោះស្រាយបញ្ហា និងការលំបាកផ្សេងៗ នោះអ្នកនឹងមានសុភមង្គល និងទំនុកចិត្តលើខ្លួនឯង ផ្ទុយទៅវិញភាពអសកម្ម មិនចេះបត់បែននឹងធ្វើឱ្យអ្នកនឿយហត់ទៅវិញទេ”។

នាងមានអាវុធដ៏មានអានុភាពពីរយ៉ាង៖ ទីមួយ គឺផែនការការងារដែលបានរៀបចំយ៉ាងលម្អិត មិនថាអ្នកប្រើកុំព្យូទ័រ ឬខ្មៅដៃ និងក្រដាសដើម្បីធ្វើវានោះទេ អ្វីដែលសំខាន់គឺត្រូវប្រើវិធីរៀបចំផែនការដើម្បីរក្សាក្បាលឱ្យមានភាពច្បាស់លាស់។ ហើយដឹងថាត្រូវធ្វើអ្វីមុនគេ និងអ្វីត្រូវធ្វើក្រោយគេ អ្វីដែលសំខាន់ និងអ្វីដែលបន្ទាប់បន្សំ…។

ការផ្សាយពាណិជ្ជកម្ម
1
រូបភាពដំណាង

ថ្ងៃមួយមានគេសួរទៅកាន់នាងថា៖ “តើអ្នកមិនមានអារម្មណ៍នឿយហត់ទេឬ នៅពេលដែលត្រូវប្រឈមមុខនឹងផែនការការងារដ៏លម្អិតបែបនេះជារៀងរាល់ថ្ងៃ?” ។
នាងឆ្លើយថា “អូ! ទេ! គ្មានទាល់តែសោះ!” នាងបានសើចតិចៗ។

នាងបានបញ្ចេញអាវុធទីពីររបស់នាង៖ នោះគឺជាភាពបត់បែន។ ” ផែនការរបស់ខ្ញុំផ្ទាល់គឺអាចបត់បែនបាន ខ្ញុំមិនត្រឹមតែគ្រោង « ត្រូវធ្វើអ្វីនោះទេ » ប៉ុណ្ណោះទេ ថែមទាំងមានផែនការចំពោះ« អ្វីដែលមិនត្រូវធ្វើ » ផងដែរ។

ការផ្សាយពាណិជ្ជកម្ម

Jane បាននិយាយបែបកំប្លែងថា “ឧទាហរណ៍ ការមើលការប្រកួតបាល់ទាត់ជាមួយកូនៗ ញុំាអាហារពេលល្ងាចដ៏រ៉ូមែនទិកជាមួយប្តីខ្ញុំជារៀងរាល់ខែ ទាំងនេះមិនរាប់បញ្ចូលក្នុងគម្រោងរបស់ខ្ញុំទេ តែក៏មិនអាចមិនធ្វើឡើយ ការងារផ្សេងៗអាចធ្វើវាបានសមត្ថភាព និងពេលវេលាអំណោយផលបាន។ សូមចងចាំថា “ការងារដែលចាំបាច់ត្រូវតែធ្វើ មិនអាចច្រើនពេកឡើយ។”

2
រូបភាពដំណាង

សម្ពាធមានគ្រប់ពេលវេលា ហើយពួកវាជាការធ្វើទារុណកម្មមួយប្រភេទ ដែលធ្វើឱ្យមនុស្សបាយមិននឹកទឹកមិនស្រែក មានទុកកង្វល់ច្រើន ហើយជារឿយៗទទួលរងបញ្ហាក្រពះ។ ប៉ុន្តែនៅពេលដែលគម្រោងមួយត្រូវបានបញ្ចប់ ហើយអ្នកមើលទៅក្រោយវិញ វាគ្រាន់តែជាដំណើរការឆ្លងកាត់មួយរយៈពេលតែប៉ុណ្ណោះ។ ដំណើរការមួយតែងបញ្ចប់ជានិច្ច រយៈពេលមួយរមែងតែងកន្លងផុតជានិច្ច ហើយគ្មាននរណាម្នាក់អាចរារាំងវាបានឡើយ។ ដូច្នេះហើយ ភាពតានតឹងគ្រាន់តែជារយៈពេលមួយប៉ុណ្ណោះ ធ្វើអ្វីដែលអ្នកត្រូវធ្វើឱ្យបានហ្មត់ចត់ ហើយពេលវេលានឹងផ្តល់លទ្ធផលដល់យើង៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ Mythical Bird / Knongsrok

ការផ្សាយពាណិជ្ជកម្ម