Wisdoms

New Copy
ប្លែកៗ

ទម្រង់ជើង ៣ ប្រភេទរបស់មនុស្សប្រុស ដែលនាំលាភសំណាង និងទ្រព្យស្ដុកស្ដម្ភមួយជីវិត

មនុស្សស្រីណាដែលបានបុរសដែលមានទម្រង់ជើងទាំង ៣ ខាងក្រោមនេះ ជាដៃគូជីវិត នាងនឹងមានសំណាងយ៉ាងច្រើន លើសពីការរំពឹងទុក។ ១. បាតជើងប៉ោង ជ្រៅ ក្នុងហោរាសាស្ត្រ បានពោលថា បើមនុស្សប្រុសមានជើងប៉ោងជ្រៅ និងបាតជើងទន់ ច្រើនតែជាមនុស្សដែលមានឆន្ទះខ្លាំង តែងឈានទៅមុខជានិច្ច ដូច្នេះហើយទើបមនុស្សទាំងនេះ មានសំណាងច្រើននៅក្នុងអាជីពការងារ។ បុរស​ភាគច្រើន​ដែលមាន​សញ្ញា​ជើង​នេះ ជាមនុស្ស​ខ្លាំង​ទាំង​ចរិត ខ្លាំងទាំងគំនិត ដូច្នេះ​ពួកគេ​អាច​រកបាន​ទ្រព្យសម្បត្តិ​ច្រើន​ដោយ​ខ្លួនឯង​។ ជាពិសេស ជាប្រភេទជើងសំណាង បុគ្គលនេះ មានលាភ មានជ័យ ទាំងសុភមង្គល ទាំងទេពកោសល្យ ទើបងាយក្លាយជាមហាសេដ្ឋី។ បុរស​វ័យ​កណ្តាល​រូប​នេះ​ នឹង​មាន​ទ្រព្យ​សម្បត្តិ​គួរ​ឱ្យ​កត់​សម្គាល់​ដែល​អ្នក​រាល់​គ្នា​សរសើរ។ ២.…

៣
ទស្សនៈ

បើមិនចង់រៀបការហើយត្រូវជួបរឿងស្ដាយក្រោយ ស្រីៗ ត្រូវតែមានចំណុចទាំង៥នេះ

ដើម្បីកុំឱ្យជីវិតមានបញ្ហា និងមានការស្ដាយក្រោយបន្ទាប់ពីរៀបការរួច មនុស្សស្រីទាំងឡាយ គប្បីឈ្វេងយល់ និងមានចំណុចទាំង៥នេះជាគោលសំខាន់។ ១. បទពិសោធន៍កិច្ចការស្នេហាជាច្រើន ស្ត្រីមុនពេលរៀបការ ប្រសិនបើនាងមានឱកាសនាងគួរតែទទួលបានបទពិសោធន៍ទំនាក់ទំនងជាច្រើនទៀត ដើម្បីធ្វើឱ្យជីវិតកាន់តែគួរឱ្យចាប់អារម្មណ៍។ ដោយសារតែនៅពេលដែលអ្នកមានបទពិសោធន៍ជាច្រើនក្នុងរឿងស្នេហា អ្នកអាចរៀនពីរបៀបការពារខ្លួនអ្នក ដឹងពីអ្វីដែលត្រូវធ្វើ និងមិនត្រូវធ្វើជាមនុស្សក្នុងជម្រើសអ្នកណាឡើយ។ ជីវិតរបស់ស្ត្រីមិនគួរព្រងើយកន្តើយនឹងពេលវេលា ស្នេហាយុវវ័យដ៏ស្រស់ស្អាតនោះទេ។ ព្រោះនោះជាមេរៀនមួយក្នុងឈាមដើម្បីជួយអ្នកឱ្យចាស់។ ២. រកប្រាក់ដោយខ្លួនឯង មានការងារមានស្ថិរភាព មុនពេលរៀបការ ស្ត្រីត្រូវតែមានការងារមានស្ថិរភាព អាចរកលុយបានដោយខ្លួនឯងត្រូវបានគេគោរព និងមានសិទ្ធគ្រប់គ្រាន់នៅក្នុងគ្រួសារផងដែរ។ នៅពេលអ្នករកប្រាក់ដោយខ្លួនឯង បន្ទាប់មកអ្នកនឹងរស់នៅបានយ៉ាងល្អ ហើយមិនត្រូវពឹងផ្អែកលើលុយដែលប្តីរកបាននោះទេ។ នៅពេលអ្នកមានលុយអ្នកអាចធ្វើអ្វីដែលអ្នកចង់បាន។ ៣. ការធ្វើដំណើរធ្វើអ្វីៗដែលអ្នកចូលចិត្ត ប្រសិនបើអ្នកចង់មានសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍ អ្នកមិនចាំបាច់រស់នៅក្នុងជីវិតគួរឱ្យសោកស្តាយទេ…

New Copy
ប្លែកៗ

បម្រាមទាំង ៥ ក្នុងថ្ងៃចូលឆ្នាំចិន ដាច់ខាតកុំឱ្យកើតមានឱ្យសោះ

តាម​ជំនឿ​របស់ជនជាតិចិន នៅក្នុងថ្ងៃ​ចូល​ឆ្នាំ ​គឺជា​ពេល​ដ៏សំខាន់​មួយ​ វាក៏ជា​ការ​ចាប់​ផ្តើម​ឆ្នាំ​ថ្មី ដូច្នេះ​យើង​ត្រូវ​ចៀសវាង​ការ​ធ្វើ​រឿងមួយចំនួន កុំឱ្យកើតមានឱ្យសោះ នៅក្នុងថ្ងៃល្អមួយនេះ។ ១. និយាយថាសំណាងអាក្រក់ ជាធម្មតាយើងអាចនិយាយលេងសើច សូម្បីតែនាំសំណាងអាក្រក់មកលេងសើចដាក់គ្នាដោយមិនខ្វល់។ ទោះជាយ៉ាងនេះក្តី ក្នុងឱកាសចូលឆ្នាំថ្មីនេះ មនុស្សទាំងឡាយគួរចៀសវាងនិយាយពាក្យមិនល្អទាក់ទងនឹងជំងឺ បាត់បង់ ស៊យ… ដើម្បីចៀសវាងនូវរឿងទាំងនោះបានសម្រេច ដែលនាំឱ្យឆ្នាំថ្មីជួបរឿងអកុសលជាច្រើន។ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ មនុស្ស​ម្នាក់ៗ​គួរ​តែ​និយាយ​ពាក្យ​ពេចន៍​ជូនពរ​គ្នា​ទៅ​វិញ​ទៅ​មក ​មាន​សុខភាព​ល្អ ការងារ​ជោគជ័យ និង​មាន​សុភមង្គល​ក្នុង​គ្រួសារជាដើម។ ២. ធ្វើឱ្យរបស់ប្រើប្រាស់បាក់បែក នៅ​ថ្ងៃ​ធ្វើការ​ក៏​តែង​ដាស់តឿន​គ្នា​ទៅ​វិញ​ទៅ​មក​ ឱ្យធ្វើ​ការ​ដោយ​ប្រយ័ត្នប្រយែង​កុំ​ឱ្យមានការបាក់បែក ឬបាត់បង់អ្វី យ៉ាងណាមិញ ក្នុងថ្ងៃចូលឆ្នាំថ្មី យើងក៏​ត្រូវ​ប្រយ័ត្ន​ឱ្យកាន់តែខ្លាំងផងដែរ​។ នៅថ្ងៃចូលឆ្នាំសកល…

Picsart_22 04 07_11 38 27 141
មិត្តអ្នកអាន

តេស្ដចិត្តសាស្ត្រស្នេហា៖ តើអ្នកនៅសំខាន់ប៉ុណ្ណាក្នុងបេះដូងរបស់គេ? នឹងមានឱកាសចូលរោងការក្នុងក្តីស្រមៃឬអត់?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តទស្សន៍ទាយមើល ថាតើអ្នកសំខាន់កម្រិតណាក្នុងបេះដូងរបស់គូស្នេហ៍? សូមជ្រើសរើសរូបកូនក្រមុំមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ កូនក្រមុំទី 1 អ្នកឥទ្ធិពលចំពោះបេះដូងរបស់គេដល់ទៅ 1000% ឯណោះ និយាយតាមត្រង់ទៅគាត់ចូលចិត្តអ្នកខ្លាំងណាស់ វាដូចជាមនុស្សម្នាក់នេះត្រូវចិត្តគ្រប់ចំណុច ទន្ទឹមនឹងនោះវាទំនងដូចជាគាត់បានប្រាប់រឿងរបស់អ្នកចាស់ៗដឹងរួចទៀតផង មើលទៅនៅតែរង់ចាំដំណឹងល្អតែមួយមុខទេ ។ កូនក្រមុំទី 2 អ្នក​មានឥទ្ធិពលចំពោះបេះដូងរបស់គេស្រាប់ទៅហើយ ទោះបីជាពេលខ្លះការប្រែប្រួលអ័រម៉ូនរបស់អ្នកនឹងធ្វើឱ្យគាត់មានអារម្មណ៍ហត់នឿយ តែតាមពីទៅគាត់នៅតែឈ្លក់វង្វេងនឹងអ្នកដដែល ចូលកុំបារម្ភហើយមានការសង្ស័យ នៅពេលគាត់មិនផ្អែមល្ហែមដូចមុន វាជាស្តាយ៍ចរិតរបស់គាត់ទៅវិញទេ គិតទៅតែពីខ្លួនអ្នកទៅ នៅពេលអ្នកដឹងថាគេស្រឡាញ់ហើយកុំប៉ិនង៉ក់ងពេកពេលខ្លះគេក៏ធុញដែរ ។ កូនក្រមុំទី 3 អារម្មណ៍ដែលអ្នកទទួលដឹង…

Picsart_22 03 08_15 37 47 128
មិត្តអ្នកអាន

ផ្លែឈើដែលចូលចិត្ត ក៏អាចទាយពីចរិតលក្ខណៈពិតរបស់អ្នករើសបានដែរ តោះ! សាករើសមួយទៅ សឹមចូលអានចម្លើយពិត

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសផ្លែឈើមួយនៅក្នុងរូបដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ ផ្លែមង្ឃុត អ្នក​ជា​មនុស្ស​ស្លូតបូត​ និងមិនចេះរឿងច្រើនឲ្យគេពិបាកដោយសារខ្លួនទេ ក្នុង​ចំណោម​មិត្តភ័ក្ដិអ្នកជាមនុស្សសាមញ្ញបំផុត មិនរើស​ច្រើន​ចាប់តាំងពីការហូបចុកឡើង មានអីញ៉ាំហ្នឹងអាចសម្របខ្លួនបានគ្រប់កាលៈទេសៈ ។ អ្នកជាមនុស្សមិនចូលចិត្តបញ្ចេញមតិអ្វីទាំងអស់ ជាមនុស្សកណ្តាលមិនលំអៀង បើនៅពេលថ្ងៃឈប់សម្រាកគ្មានការណាត់ជួប អ្នកនឹងជ្រើសរើសស្នាក់នៅផ្ទះពេញមួយថ្ងៃ ឬបើមានការណាត់ជួបអ្នកក៏ចេះប្រកាន់ច្រើនឲ្យគេមក​ទទួល ឬត្រូវជូនគេទៅផ្ទះនោះទេ ។ ផ្លែប៉ោម អ្នកគឺជាមនុស្សត្រង់និងស្ងប់ស្ងាត់ ដូច្នេះមនុស្សដែលមិនស្គាល់អាចគិតថាអ្នកឬក ក្រអឺតក្រទម ហើយគ្មាននរណាម្នាក់ហ៊ានចូលក្បែរមកនិយាយជាមួយអ្នកទេ ប៉ុន្តែប្រសិនបើបានស្គាល់អ្នកច្បាស់ ពួកគេប្រាកដជាចូលចិត្តភាពស្មោះត្រង់របស់អ្នក ។ តាមពិតអ្នកជាមនុស្សល្អ ស្មោះត្រង់…

IMG_20221219_180530_660
ទស្សន៍ទាយ

ហោរាសាស្ត្រឆ្នាំ ២០២៤ ពណ៌នាំលាភសំណាងនៃឆ្នាំសត្វទាំង ១២ បើធ្វើតាមបានដឹងតែហេងហេងលុយហូរចូលដូចទឹក

ចូលឆ្នាំថ្មីហើយ អាចនិយាយបានថាវាជាពេលវេលាដ៏ល្អក្នុងការធ្វើការកែតម្រូវបន្ថែមពីលើជោគជតារាសី ការស្វែងរករបស់របរមកបង្កើនសំណាង និងភាពរុងរឿងដើម្បីស្វាគមន៍រឿងល្អដែលចូលមកនៅក្នុងជីវិតគឺជារឿងចាំបាច់ដែលមនុស្សគ្រប់រូបឲ្យភាពសំខាន់ ដោយហេតុនេះហើយទើបខាងគេហទំព័រក្នុងស្រុកសូមនាំយកវិធីបង្កើនលាភសំណាងតាមរយៈពណ៌នៃវត្ថុប្រើប្រាស់ប្រចាំឆ្នាំ ២០២៤ សម្រាប់ឆ្នាំសត្វទាំង១២ មកចែកជូនប្រិយមិត្តអានទុកជាការយល់ដឹង ក៏ដូចជាដើម្បីបង្កើនលាភសំណាង ដែលអាចជាពណ៌អាវ ពណ៌ឡាន ឬពណ៌កាបូបថ្មីជាដើម។ ឆ្នាំជូត៖ ពណ៌ស្វាយ ពណ៌ទឹកក្រូច បុគ្គលដែលកើតឆ្នាំសត្វជូតមានចរិតអៀនខ្មាស់ ភ័យខ្លាច និងពូកែព្រួយបារម្ភខ្លាំង ដូច្នេះឆ្នាំនេះគួរតែប្រើពណ៌ទឹកក្រូចជាពណ៌នៃលាភសំណាង ជាការបន្ថែមឱកាសឱ្យជីវិតជួបតែរឿងល្អៗ ក៏ដូចជាការបង្កើនទំនុកចិត្ត កាត់បន្ថយការបារម្ភ ការខ្មាស់អៀន ចំណែកពណ៌ស្វាយនឹងជួយបង្កើនទ្រព្យសម្បត្តិឱ្យអ្នកមានការចាយវាយគ្រប់គ្រាន់មិនខ្វះខាត។ ឆ្នាំឆ្លូវ៖ ពណ៌បៃតង ក្រហម បុគ្គលដែលកើតឆ្នាំឆ្លូវមានភាពអត់ធ្មត់និងអធ្យាស្រ័យខ្ពស់ ប៉ុន្តែមានមនុស្សមិនច្រើនទេដែលដឹងថាការពិតអ្នកមានអារម្មណ៍អ្នកយ៉ាងណា ដូច្នេះអ្នកឆ្នាំនេះគួរបំពេញបន្ថែមជាមួយនឹងពណ៌ក្រហមជាពណ៌នៃក្តីស្រឡាញ់និងក្តីមេត្តា ដែលវាអាចធ្វើឱ្យមនុស្សមើលឃើញដួងចិត្តពិតរបស់បុគ្គលដែលកើតឆ្នាំឆ្លូវ រីឯពណ៌បៃតងជាពណ៌ដែលនាំមកនៅភាពសំបូរហូរហៀរ…

Picsart_22 03 05_16 40 57 729
ប្លែកៗ

ឆុតអីយ៉ាងនេះ! រើសបាច់ផ្កាតំណាងឲ្យអារម្មណ៍ពេលនេះ ដើម្បីឆ្លុះមើលនិស័្សយកប់ជ្រៅក្នុងខ្លួនរបស់អ្នក

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសផ្កាមួយបាច់ដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ បាច់ទី 1 អ្នកគឺជាមនុសមានរបៀបរៀបរយស្រលាញ់គ្រួសារ ​ មាន​ស្មារតី​ចង់ធ្វើឲ្យគ្រប់គ្នាមាន​សុភមង្គល​ ទាំងដែលខ្លួនកំពុងមានទុក្ខសោកក៏ដោយ អ្នកក៏តែងតែគិតពីគ្រួសារមុនជានិច្ច។ នោះដោយសារតែពួកគេបានផ្តល់សេចក្តីស្រឡាញ់ ក្តីបារម្ភ និងភាពកក់ក្តៅដល់អ្នកដូចគ្នា ម្ល៉ោះហើយអ្នកឱ្យតម្លៃគ្រួសាររបស់អ្នកស្មើរនឹងជីវិត ។ បាច់ទី 2 អ្នក​មិនមែនជាមនុស្សពូកែរំអែរំអួយឡើយ ហើយក៏មិនចេះគុំគួនដែរ ព្រោះអ្នកមិន​ចង់​យកអារម្មណ៍ទៅផ្តោតជាប់ជាមួយកំហឹងនាំឲ្យចិត្តឈឺចាប់ឡើយ ហើយអ្នកក៏មិនចូលចិត្តភាពប្រថុយប្រថាន ឬនាំខ្លួនឯងទៅកន្លែងប្លែកប៉ុន្មានទេ ។ ចំណែកចំណុចពិសេសរបស់អ្នកគឺ អ្នកចេះគោរពមតិរបស់អ្នកដទៃ ចេះថែរក្សាមនុស្សនៅជុំវិញខ្លួន មានចិត្តល្អ…

PicsArt_08 26 11.47.16
សេដ្ឋកិច្ច

តេស្ដចិត្តសាស្រ្ត ដឹងពីស្ថានភាពជីវិតគូរបស់អ្នក សូមរើសរូបគូស្នេហ៍មួយគូ ដែលអ្នកមើលទៅមានសុភមង្គលបំផុត ដើម្បីដឹងចម្លើយ

អ្នកចិត្តសាស្រ្តបានរកឃើញថា ការសម្លឹងមើលអាកប្បកិរិយាដែលគូស្នេហាមានចំពោះគ្នាទៅវិញទៅមក អាចដឹងពីស្ថានភាពស្នេហារបស់គេយ៉ាងណា ។ លើសពីនេះអាកប្បកិរិយារបស់រាងកាយបានបង្ហាញមកដោយមិនដឹងខ្លួន ក៏ឆ្លុះបញ្ចាំងពីស្ថានភាពនៃចិត្តរបស់បុគ្គលនោះដែរ។ ដូច្នេះសូមជ្រើសរើសគូស្នេហា ដែលអ្នកគិតថាមានសុភមង្គលបំផុត ហើយអានចម្លើយនៅខាងក្រោម ។ A. នារីមានមោទនភាព ចំពោះមិត្តប្រុសរបស់ខ្លួន អ្នកចង់បង្ហាញឲ្យពិភពលោក បានដឹងបានឃើញពីគូស្នេហ៍របស់អ្នក។ បើតាមរូបភាពនេះ យើងអាចមើលឃើញថា ខាងស្រីពិតជាស្រឡាញ់ខាងប្រុសខ្លាំងណាស់ នរណាបាននារីម្នាក់នេះជាភរិយាពិតជាសំណាងណាស់ ប៉ុន្តែនាងក៏មានភាពឯករាជ្យ យល់ច្បាស់ពីអ្វីដែលខ្លួនចង់បាន ចំណែកខាងប្រុសគឺ មានភាពស្ងប់ស្ងាត់រូបគេមានឆន្ទៈលះបង់ចំពោះស្នេហានេះ ។ B. នៅពេលមានស្នេហា នារីម្នាក់នេះកាន់តែលះបង់ នារីបែបនេះ ត្រូវបានគេហៅថាជា “ភរិយាល្អ” ជាសំណាបយោងដី ដោយមានជំនួយពីស្ត្រី …

Picsart_22 09 08_10 26 54 551
មិត្តអ្នកអាន

តើអ្នកជាមនុស្សឌឺកម្រិតណា? តោះ! មកសាកល្បងធ្វើតេស្តចិត្តសាស្ត្រងាយៗ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតរបស់អ្នក តាមរយៈទម្លាប់បរិភោគរបស់អ្នក ហើយអានចម្លើយពិតនៅខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ ជ្រើស​រើស​ទី1 មានភាពឌឺ 100% ៖ អ្នកជាមនុស្សប្រភេទមានអ្វីក្នុងចិត្ត នឹងបង្ហាញតាមរយៈទឹកមុខយ៉ាងច្បាស់ក្រឡែត ព្រោះអ្នកមិនមែនជាមនុស្សពូកែធ្វើពុត លាក់កំណួចនោះទេ ជាញឹក​ញាប់​អ្នកនឹងបដិសេធ​ភ្លាមៗ​ចំពោះ​មនុស្ស​ដែល​ព្យាយាម​​ប្រឌិតរឿង ហើយ​ចូល​មក​ដើម្បី​តែ​ទាញប្រយោជន៍។ ដោយឡែកត្បិតមើលពីសំបកក្រៅអ្នកដូចជារឹងមាំណាស់ តែតាមពិតអ្នកតែងតែមានភាពទន់ភ្លន់និងសប្បុរស តែង​តែ​តបស្នង​អំពើល្អដល់​អ្នក​ដទៃ ​ទោះបីជាពេលខ្លះឆាប់ខឹង ឆាប់តូចចិត្តក៏ដោយតែមួយ​ភ្លែតក៏បាត់ទៅវិញហើយ ។ ជ្រើស​រើស​ទី 2 មានភាពឌឺ…

Picsart_22 09 03_09 19 02 275
មិត្តអ្នកអាន

ទាយចំចំដល់ឬសគល់! រើសផ្លែចេកមួយស្និតដែលចាប់អារម្មណ៍ ចងដឹងថាតើអ្នកមានឥទ្ធិពលបែបចំពោះមនុស្សជុំវិញខ្លួន

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតរបស់អ្នក តាមរយៈការជ្រើសរើសភេសជ្ជមួយដែលអ្នកចូល ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ ទី1៖ អ្នកជាមនុស្សចូលចិត្តចេញក្រៅជួបគេឯង ចូលចិត្តនិយាយស្តីហៅញាតិភូមិផងរបងជាមួយ មិនចេះឆ្មើងឆ្មៃដាក់ញាតិមិត្តទេ លើសពីនេះអ្នកជាមនុស្សមានការអាណិតអាសូរដល់អ្នកដទៃខ្លាំង ឲ្យតែឃើញគេលំបាកលំបិន ទោះជួយអ្វីមិនបានធំដុំក៏អ្នកមានចិត្តចង់ឲ្យបាយគេហូបដែរ ឲ្យតែឃើញគេលំបាកអ្នកក៏មិនស្រួលចិត្តដែរ ។ ទី2៖ បើប្រៀបធៀបនឹងមនុស្សទូទៅ អ្នកមានជំនាញទំនាក់ទំនងល្អនិងពូកែឆ្នៃប្រឌិត អ្នកតែងតែមើលឃើញភាពស្រស់ស្អាតនៅគ្រប់ទីកន្លែង ហើយមើលឃើញតម្លៃនៃជីវិតរបស់មនុស្សគ្រប់ៗរូប អ្នកមិនដែលចង់លេចធ្លោនៅក្នុងភ្នែករបស់អ្នកដទៃទេ មិនដែលចង់ឈ្នះចង់ចាញ់ជាមួយនរណាទេ អ្វីដែលសំខាន់ឲ្យតែអ្នកខ្លួនឯងដឹងខ្លួនឯងទៅបានហើយ ។ ទី3៖…

Picsart_22 07 02_11 35 10 095
មិត្តអ្នកអាន

តើអ្វីជាអាថ៌កំបាំងដែលកប់ជ្រៅនៅក្នុងបេះដូងរបស់អ្នក? រើសបើកសារវេទមន្តមួយភ្លាមទៅ ដើម្បីអានការទស្សន៍ទាយ

សួស្តីប្រិយមិត្តប្រុសស្រីនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងមកពិនិត្យមើលអ្វីដែលដក់ជាប់នៅក្នុងចិត្តរបស់អ្នក តាមរយៈការជ្រើសរើសសារវេទមន្តមួយ ដែលអ្នកចូលចិត្តហើយមើលចម្លើយខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ ទី ១៖ អ្នកមានអារម្មណ៍ចង់ចេញក្រៅ និងស្វែងយល់ពីពិភពលោក ចង់គេចចេញពីអ្វីដែលកើតឡើងនាពេលបច្ចុប្បន្ន ដោយសារតែបរិយាកាសអាប់អួរ ប្រហែលជាមកពីអ្នកនៅក្នុងបន្ទប់តូចចង្អៀត ដែលបែរទៅជួបតែជញ្ជាំង ជួបតែតុ ជួបតែកៅអី ឬសូម្បីតែសម្ពាធពីមនុស្សនៅជុំវិញខ្លួន ដែលនេះវាធ្វើឱ្យអ្នកមានអារម្មណ៍ថា ខ្លួនឯងដូចជាកង្កែបនៅក្នុងអណ្តូងខ្លាំងពេក ។ ទី ២៖ អ្នកចង់ធ្វើតាមបេះដូងខ្លួនឯង! ប៉ុន្តែអ្នកមិនអាចព្រោះអ្នកត្រូវបានមនុស្សនៅជុំវិញខ្ញុំដាក់សម្ពាធ ជាមួយការរំពឹងខ្ពស់។ អាចប្រហែលជាគ្រួសារដែលមានបំណងឱ្យអ្នកក្លាយជាអ្វីមួយ ទាំងដែលអ្នកពិតជាមិនចង់ធ្វើវាទាល់តែសោះ…

Picsart_22 04 12_15 05 27 994
មិត្តអ្នកអាន

រើស​ “ត្បូងមានតម្លៃ” ដែលចូលចិត្ត ដើម្បីដឹងពីចំណុចអាថ៌កំបាំងមួយនៃខ្លួនឯង ដែលអ្នកអាចមើលរំលងរហូតមក

សូមពិនិត្យមើលបុគ្គលិកលក្ខណៈពិតរបស់អ្នក តាមរយៈការជ្រើសរើសត្បូង ដែលអ្នកចូលចិត្តហើយមើលចម្លើយខាងក្រោម ។ ១. គុជខ្យង អ្នករើសគុជខ្យងបង្ហាញថា អ្នកជាមនុស្សដែលមានការគោរពខ្លួនឯងខ្ពស់ អ្នកគឺជាមនុស្សដែលមានចិត្តល្អ ហើយមានចិត្តសប្បុរសចំពោះអ្នកដទៃ អ្នកតែងតែគិតមុននិយាយ មិនចេះតែនិយាយប៉ប្លិចប៉ប្លូចឡើយ ។ គុជខ្យងក៏បង្ហាញដែរថា រយៈពេលនៃការផ្លាស់ប្តូរនៅក្នុងជីវិតរបស់អ្នក កំពុងខិតជិតមកដល់ហើយ។ ២. ត្បូងទទឹម ពណ៌ក្រហម អ្នកគឺជាមនុស្សឧស្សាហ៍ព្យាយាម ជាមនុស្សម្នាក់ដែលតែងតែផ្តល់កំលាំងចិត្តដល់អ្នកនៅជុំវិញខ្លួនជានិច្ច អ្នកមានសមត្ថភាពនិយាយជំរុញកំលាំងចិត្តអ្នកដទៃ ឱ្យឆ្ពោះទៅមុខពោរពេញដោយកម្លាំង ថែមទាំងមានចិត្តនឹងធឹងទៀតផង ។ 3. ត្បូងពេជ្រ អ្នកគឺជាមនុស្សដែលមានភាពក្លាហាន មានការប្តេជ្ញាចិត្ត និងមានផ្លូវចិត្តរឹងមាំ ថែមទាំងតែងតែផ្តល់ភាពក្លាហានដល់អ្នកដទៃទៀតផង ។…

Picsart_22 04 15_20 46 11 398
មិត្តអ្នកអាន

“ខ្សែកស័កិ្តសិទ្ធ” ទាយពីអត្តចរិតដុះស្នឹមពីកំណើតមិនអាចកែបានរបស់អ្នក ចង់ដឹងពិតរើសមួយទៅចាំកាល!

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសខ្សែកស័កិ្តសិទ្ធមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ ខ្សែកស័កិ្តសិទ្ធទី 1 អ្នកជាមនុស្សរឹងរូស មានៈ មានគំនិតផ្ទាល់ខ្លួន មានគំនិតផ្តួចផ្តើម ហើយមានទំនុកចិត្តលើគំនិតខ្លួនឯង មិនខ្វល់ពីការគិតរបស់អ្នកដទៃ ចូលចិត្តធ្វើអ្វីដែលឯករាជ្យ ចូលចិត្តនៅម្នាក់ឯង ចូលចិត្តយកឈ្នះអ្នកដទៃទៀតផង ។ ហើយបើតាមចរិតជាមនុស្សឆេវឆាវ មានភាពជឿជាក់លើខ្លួនឯង នៅពេលប្រឈមមុខជាមួយបញ្ហាអ្នកមិនចូលចិត្តលើកយកបញ្ហាមកប្រាប់អ្នកណាម្នាក់ទេ ព្រោះពេលខ្លះវាពិបាកនិយាយ ហើយទោះជានិយាយក៏គ្មានអ្នកយល់ដែរ ផ្ទុយទៅវិញគឺមានតែការជាន់ឈ្លីបន្ថែម ម្ល៉ោះហើយសុខចិត្តសំងំដោះស្រាយវិញល្អជាង ។ លុះនៅពេលអ្នកចង់បានអ្វី អ្នកនឹងមិនបង្ហាញវាឲ្យនរណាដឹងថាអ្នកចង់បានអ្វីទេ អ្នកតែងតែនៅស្ងៀម ហើយធ្វើវាដោយស្ងៀមស្ងាត់…

Picsart_22 04 17_21 07 58 663
មិត្តអ្នកអាន

តេស្ដចិត្តសាស្ត្រ៖ រើសផ្កាឈូកមួយដែលអ្នក​ចូលចិត្ត ដើម្បីដឹងថាអ្នកជាមនុស្សចិត្តបុណ្យកម្រិតណា?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះ តាមរយៈការជ្រើសរើសរូបផ្កាឈូកមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ រូបភាពផ្កាឈូកទី 1 អ្នកជាមនុស្សមានលាភមានជ័យ មានបុណ្យវាសនាខ្ពស់ នឹងមានឋានៈបុណ្យស័កិ្តល្អមានបរិវារឆ្វេងស្តាំ ប៉ុន្តែអ្នកជាមនុស្សដែលធ្វើបុណ្យជាមួយនរណាមិន​ដែលចម្រើនទេ ធ្វើបុណ្យច្រើនតែបានទោស តែ​ការ​ធ្វើ​អំពើ​ល្អ​គឺ​ជា​បុណ្យកុសលមួយ ព្រោះជោគ​វាសនារបស់អ្នកធ្លាក់ទឹក​មិន​លិច ធ្លាក់ភ្លើង​មិន​ឆេះ ទោះមនុស្សដែលអ្នកជួយធ្វើទុក្ខបុកម្នេញអ្នកមែន ​ក៏នៅមាន​អ្នក​ដទៃជួយ​ជ្រោមជ្រែង​អ្នកដែរ ។ បើនិយាយពីបុគ្គលិកលក្ខណៈវិញ អ្នកជាមនុស្សមានចិត្តទូលាយ ចិត្តបុណ្យ រួសរាយរាក់ទាក់ តែក៏ជាមនុស្សហ្មតចតហ៊ានស៊ីហ៊ានសងដែរ ជាមនុស្សមានតិចចាយតិច មានច្រើនចាយច្រើន មានភាពជាអ្នកដឹកនាំ មានទំនុកចិត្តលើខ្លួនឯងខ្ពស់ ស្រលាញ់សេរីភាព មានឧត្តមគតិ…

Picsart_22 05 08_08 37 39 179
មិត្តអ្នកអាន

តើអ្នកជាអ្នកម៉ាក់បែបណាសម្រាប់កូនៗ? រើសរូបមួយដែលដូចស្ថានភាពអ្នកបំផុត សឹមចូលអានការពិតនៃខ្លួនឯង

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតនៃភាពជាម្តាយរបស់អ្នក តាមរយៈការជ្រើសរើសរូបភាពម្តាយកូនមួយនៅក្នុងរូបដែលដូចអ្នកបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ ទី1៖ អ្នកគឺជាម្តាយ​ដែល​ពូកែចរចាជាមួយកូន មានភាពគិតគូរផ្លូវដើរសម្រាប់កូនច្រើន លើសពីនេះអ្នកក៏ជាអ្នកម៉ាក់ដែលចេះលើកទឹកចិត្តកូនៗឲ្យទទួលបានការអប់រំល្អៗដូចជាការចេះគោរពចាស់ទុំ ឬការនិយាយស្តីជាដើម ហើយអ្នកច្រើនតែប្រើវិធីនិយាយលក្ខណៈជាមិត្តនឹងកូនៗ ជាជាងប្រើសិទ្ធម្តាយចាំតែបង្គាប់នេះបង្គាប់នោះ ។ ទី2៖ រង្វាន់​ម្តាយ​ដែល​ឡូយ​បំផុត​បាន​ទៅ​លើ​អ្នក​ហើយ អ្នកជាម៉ាក់ៗដែលមានភាពស្វាហាប់ មាន​ចរិត​លេង​សើច​ដូច​កូន​ក្មេង ហើយ​មាន​ទំនោរ​តាម​ចិត្ត​កូន​ដោយ​សារ​ចិត្ត​សប្បុរស តែទោះ​ជា​អ្នកជាម្តាយដែលមានភាពសាមញ្ញៗក៏ដោយ ពេលដែលត្រូវកាច​អ្នកក៏កាចខ្លាំងដែរ ជាពិសេស​ពេល​​បង្រៀន​កូន​ម្តងៗមានច្បាប់ក្រិត្យក្រមណាស់ ។ ទី3៖ អ្នកត្រូវ​បាន​គេ​ចាត់​ទុក​ថា​មនុស្សមាន​លក្ខណៈ​ជា​មាតា​ច្រើន​ជាង​គេ​បំផុត…

Picsart_22 05 09_18 09 34 806
ទស្សនៈ

11 និស្ស័យរបស់នារីស្អាតទាំងកាយទាំងចិត្ត នេះហើយជានារីមានគុណភាព ដែលនរណាៗក៏ចង់បានជាគូគ្រង

11 និស្ស័យរបស់នារីស្អាតទាំងកាយទាំងចិត្ត នេះហើយជានារីមានគុណភាព ដែលនរណាៗក៏ចង់បានជាគូគ្រង 1. មិនបោះបង់ដោយងាយៗ ជាការពិតណាស់ភាពជោគជ័យដែលមនុស្សជាច្រើនប៉ងប្រាថ្នាវាមិនងាយស្រួលទេ វាត្រូវការការព្យាយាម ហើយក៏ត្រូវជួបការខកចិត្តជាច្រើនដែរ ដូច្នេះការធ្វើអ្វីមួយពិតជាគ្មានពាក្យងាយស្រួលនោះទេ តើនារីៗធ្លាប់លឺពាក្យនេះទេ easy come, easy go so! ប្រសិនបើអ្នកចង់ជោគជ័យ ចូលកំណត់គោលដៅហើយតស៊ូជាមួយវា ហត់បានតែកុំបោះបង់ ។ 2. មិនពន្យារពេល តើអ្នកធ្លាប់និយាយពាក្យ “ចាំតិចទៀត” ឬ “ចាំធ្វើ​នៅ​ថ្ងៃ​ស្អែកទៅ” ឬស្វែងរកលេសផ្សេងៗ សម្រាប់ខ្លួនឯង ឬឲ្យនរណាម្នាក់ឬទេ? ភ្ញាក់រឭកឡើងនារីៗឈប់​ប្រព្រឹត្ត​បែប​នេះ​ទៅវាមិន​ឡូយទេ ការពន្យារពេលប៉ះពាល់ដល់អាកប្បកិរិយាអវិជ្ជមានឲ្យមនុស្ស​ជា​ច្រើន​ទៀត​ធ្វើ​តាម ដូចជាការបញ្ជូន​ការងារ​មិនទាន់​ពេល…

Picsart_22 07 01_09 27 47 290
មិត្តអ្នកអាន

អ្នកអត់គូតោះមកតេស្ដមើល ចង់ដឹងថាគូព្រេងនៅថ្ងៃអនាគតរបស់អ្នក នឹងមានភិនភាគ បុគ្គលិកលក្ខណៈ និងការងារបែបណា?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការបុគ្គលិកលក្ខណះគូព្រេងនៅថ្ងៃអនាគតរបស់អ្នក តាមរយៈការជ្រើសរើសចិញ្ចៀនមួយ ដែលអ្នកចាប់អារម្មណ៍បំផុតនៅ ហើយអានចម្លើយពិតរបស់អ្នកខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ ចិញ្ចៀនទី1៖ អត្តសញ្ញាណគូព្រេងរបស់អ្នក មានពណ៌សម្បុរស​, រាងមានសាច់មានឈាមបន្តិច តែអ្នកខ្លះក៏អាចជួបមនុស្សរាងស្គមបន្តិចដែរ ហើយវាអាចជាសេចក្តីស្រឡាញ់តាំងពីជួបគ្នាគ្រាដំបូង មានបុគ្គលិកលក្ខណៈកក់ក្តៅ សុភាពរាបសារ ចេះយកចិត្តយកថ្លើម ចេះនិយាយគួរសម រួសរាយរាក់ទាក់ មានឋានៈសមរម្យ ឬអាចមានឱកាសជួបជនបរទេស ជាមនុស្សមកពីចម្ងាយ និយាយភាសាផ្សេង ឬជាអ្នកជំនួញ ម្ចាស់អាជីវកម្ម ។ ចិញ្ចៀនទី2៖…

Picsart_22 06 29_08 24 21 267
មិត្តអ្នកអាន

ព្រះច័ន្ទចិត្តសាស្ត្រទស្សន៍ទាយអនាគត! រើសរូបមួយដែលទាក់ភ្នែកអ្នកបំផុត ដើម្បីដឹងពីរឿងដែលនឹងកើតឡើងនាពេលខាងមុខ

តើប្រិយមិត្តចង់ដឹង ពីអ្វីដែលនឹងកើតឡើងក្នុងពេលឆាប់ៗនេះទេ? តើនឹងមានអ្វីកើតឡើងក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ? បើចង់ដឹង ថ្ងៃនេះគេហទំព័រ Knongsrok និងយកវិធីធ្វើតេស្តចិត្តសាស្ត្រ មកទស្សទាយពីសំណាង មើលពីអនាគតដ៏ខ្លីខាងមុខពីរូបព្រះច័ន្ទចិត្តសាស្ត្រដែលអ្នកចាប់អារម្មណ៍បំផុត ។ មុននិងធ្វើតេស្ត សូមបិទភ្នែកហើយធ្វើសមាធិមួយភ្លែត ហើយព្រលែងចិត្តរបស់អ្នកឲ្យធូរស្រាល បន្ទាប់មកជ្រើសរើសរូបភាពព្រះច័ន្ទដែលអ្នកមើលហើយមានអារម្មណ៍ថាចូលចិត្តបំផុត រួចរំកិលចុះទៅអានការទស្សន៍ទាយខាងក្រោម ។ រូបទី1៖ ប្រសិនបើអ្នកចូលចិត្តលេខ ១ មានន័យថា រឿងដែលនឹងកើតឡើងក្នុងពេលឆាប់ៗនេះគឺល្អណាស់សម្រាប់អ្នក អាចទទួលបានដំណឹងល្អ ពីអ្វីដែលអ្នកបានរង់ចាំ អាចជាបានទទួលបានការងារធ្វើ អាច​ទទួលបានប្រាក់ពីការអនុម័ត ឬសំណាងល្អអ្វីមួយជាក់ជាមិនខាន ។ ប្រសិនបើកាលពីអតីតកាលកំលាំងចិត្តរបស់អ្នកបានធ្លាក់ចុះ មានអារម្មណ៍ធុញទ្រាន់នឹងការរស់នៅ ចាប់ពីពេលនេះទៅកំលាំងចិត្តរបស់អ្នកនឹងត្រលប់មកវិញ ធ្វើឱ្យពិភពលោករបស់អ្នកកាន់តែភ្លឺ ។…

New Copy 23
សុខភាព

សញ្ញាទាំង ៨ ព្រមានដល់អ្នក បញ្ឈប់ការផឹកកាហ្វេជាបន្ទាន់

ប្រសិនបើអ្នកជាអ្នកញៀននឹងកាហ្វេ នោះពេលអ្នកឃើញសញ្ញានេះ ទោះអ្នកឃ្លានខ្លាំងប៉ុនណាក៏ដោយ អ្នកគួរតែឈប់ទៅ បើមិនចង់ឱ្យឈឺកាន់តែធ្ងន់ជាងនេះ។ ១. អ្នកមានសម្ពាធឈាមខ្ពស់ ប្រសិនបើអ្នកចាប់ផ្តើមបង្ហាញសញ្ញានៃជំងឺលើសឈាម អ្នកគួរតែឈប់ផឹកកាហ្វេ។ ដោយសារតែជាតិកាហ្វេអ៊ីនក្នុងកាហ្វេបង្កើនសម្ពាធឈាមយ៉ាងលឿន។ យោងតាមការសិក្សាមួយ អត្រានៃជំងឺលើសឈាមដែលទាក់ទងនឹងអាយុ គឺខ្ពស់ជាងចំពោះបុរសដែលផឹកកាហ្វេច្រើន។ ទន្ទឹមនឹងនេះ ការផឹកកាហ្វេច្រើនចំពោះអ្នកដែលរំលាយកាហ្វេយឺតៗ បណ្តាលឱ្យមានសម្ពាធឈាមខ្ពស់។ ២. តើអ្នកមានជម្ងឺច្រាលអាស៊ីតទេ? ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេ អាចជម្រុញរោគសញ្ញានៃការចាល់អាស៊ីត ព្រោះវាអាចជួយបន្ធូរបន្ថយ sphincter esophageal បណ្តាលឱ្យច្រាលក្រពះពោះវៀន។ ការផឹកកាហ្វេ តែ និងសូដា ភេសជ្ជៈប៉ូវកម្លាំង… ភេសជ្ជៈទាំងអស់ដែលមានជាតិកាហ្វេអ៊ីន ត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃរោគសញ្ញា GERD ។…

1
សង្គម

ជឿទៅថា! គ្មាននរណាម្នាក់ អាចបំភ្លេចមនុស្សដែលខ្លួនស្រឡាញ់បានទេនៅក្នុងជីវិតនេះ ការស្រឡាញ់មានតែ បន្ថែម ឬបន្ថយតែប៉ុណ្ណោះ

មានមនុស្សជាច្រើន តែងតែព្យាយាមចង់បំភ្លេចមនុស្សដែលខ្លួនស្រឡាញ់ ព្រោះតែការបែកបាក់ បង្កើតឱ្យក្លាយទៅជាអារម្មណ៍ខឹងស្អប់ និងចង់បំភ្លេចគេចោលនៅក្នុងជីវិតនេះ។ ចំណែកអ្នកខ្លះទៀតក៏និយាយថា ខ្លួនបានបំភ្លេចមនុស្សអតីត ឬស្នេហាចាស់បានហើយ ប៉ុន្តែវាមិនអាចទៅរួចទេ ដែលយើងអាចបំភ្លេចនរណាម្នាក់បាននោះ ជាពិសេសគឺ​ មនុស្សដែលខ្លួនធ្លាប់ស្រឡាញ់ខ្លាំង ឬមនុស្សដែលខ្លួនស្អប់ខ្លាំង។ មិនថាអារម្មណ៍ខឹងស្អប់ ឬស្រឡាញ់នោះទេ សុទ្ធតែជាការបង្កើននូវការចងចាំនៅក្នុងចិត្ត និងខួរក្បាលតែប៉ុណ្ណោះ។ តួយ៉ាង ដូចជាការស្រឡាញ់ក៏មិនខុសគ្នាដែរ ការស្រឡាញ់របស់យើង ចំពោះនរណាម្នាក់ មិនអាចបញ្ឈប់ ឬឈប់ទៅទាំងស្រុងនោះឡើយ ជាពិសេសចំពោះមនុស្សដែលយើងស្រឡាញ់ខ្លាំង យ៉ាងច្រើន ការស្រឡាញ់នោះ ត្រូវបានបន្ថែម ឬបន្ថយតែប៉ុណ្ណោះ។ ការស្រឡាញ់មួយ ចំពោះមនុស្សម្នាក់ បើទោះជាយើងប្រែចិត្តទៅស្រឡាញ់អ្នកថ្មី ក៏យើងអាចត្រឹមតែបន្ថយក្ដីស្រឡាញ់…

៣
ទស្សនៈ

តោះ! មកដឹងពីដំណើរជីវិតស្នេហារបស់អ្នក តាមរយៈខែកំណើតដែលអ្នកកើត

តើអ្នកកំពុងតែអាន កើតខែអ្វីដែរ? តោះ! មកអានលម្អិតអំពីដំណើរនៃជីវិតស្នេហារបស់អ្នក តាមរយៈខែកំណើតដែលអ្នកទាំងអស់គ្នាកើត។ 1. អ្នកកើតខែ មករា ប្រសិនបើអ្នកកើតក្នុងខែដំបូងនៃឆ្នាំ នេះមានន័យថាអ្នកពិតជាមានមន្តស្នេហ៍ខ្លាំងណាស់ មានមនុស្សជាច្រើនដែលលង់ស្នេហ៍អ្នក។ អ្នកនឹងមានដៃគូនៃជម្រើសរបស់អ្នកជានិច្ច។ អ្នកជាមនុស្សដែលមានមនោសញ្ចេតនា ហើយនៅពេលអ្នករកឃើញមនុស្សដែលអ្នកស្រឡាញ់ពេញចិត្ត អ្នកក៏នឹងមិនរារែក ឬស្ទាក់ស្ទើរក្នុងការបង្ហាញសេចក្ដីស្រឡាញ់ឱ្យគេបានដឹងឡើយ។ អាទិភាពបំផុតរបស់អ្នក គឺតែងតែធ្វើឱ្យដៃគូអ្នករីករាយ។ អ្នកក៏មានភាពអស្ចារ្យនៃការរក្សាសន្តិភាពនៅក្នុងផ្ទះដែរ។ អ្នកគឺជាដៃគូ ដែលមានសេចក្ដីស្រឡាញ់ដ៏ល្អបំផុត!។ 2. អ្នកកើតខែ កុម្ភៈ សម្រាប់អ្នកកើតនៅក្នុងខែនៃក្តីស្រឡាញ់ ដូច្នេះអ្នកមានគោលដៅតែមួយគត់របស់អ្នកនៅក្នុងជីវិត គឺស្វែងរកនរណាម្នាក់ពិសេសរបស់អ្នក។ ទំនាក់ទំនងតែងតែជាអាទិភាពកំពូលសម្រាប់អ្នក។ សម្រាប់ឱកាសនៃការជួបដៃគូដ៏សក្តិសម គឺអាស្រ័យលើភាពចៃដន្យ ច្រើនជាងមនុស្សដែលអ្នកតែងតែទាក់ទងជាមួយ។ ខែកំណើតរបស់អ្នកផ្តល់ឱ្យអ្នកនូវអំណោយនៃភាពទាក់ទាញ…