Wisdoms

៣
ទស្សនៈ

តោះ! មកដឹងពីបុគ្គលិកលក្ខណៈរបស់មនុស្ស ដែលមានចំណុច និងលក្ខណៈទាំង៣នេះ

ជាក់ស្ដែងណាស់ នេះគឺជាការពិសោធន៍ពីក្រុមទស្សនៈវិទូ ដែលបានបង្ហាញពីបុគ្គលិកលក្ខណៈរបស់មនុស្សប្រុសដែលមានរូបរាង និងចំណុចទាំង៣ខាងក្រោមនេះ គឺសុទ្ធតែជាមនុស្សដែលមានចរិតមិនល្អ ខ្វះការយល់ដឹង និងមិនអាចក្លាយជាដៃគូល្អសម្រាប់មនុស្សស្រីនោះឡើយ។ ១. បបូរមាត់​ស្តើង យោងទៅតាមទស្សនៈវិទូមនុស្សប្រុសដែលមានបបូរមាត់ស្តើង គឺភាគច្រើនជាមនុស្សដែលមានចរិតឆេវឆាវ និងមិនចេះអត់ធ្មត់ ហើយក៏ជាប្រភេទមនុស្សដែលពូកែនិយាយជាងធ្វើ ថែមទាំងពូកែនិយាយអួត ចរិតក្អេងក្អាង និងមិនស្មោះត្រង់ចំពោះស្នេហាឡើយ។ ជាពិសេសសុភាពបុរសទាំងនេះ អំនួតខ្លាំងណាស់ ដែលតែងតែអួតអាងថាពួកគេពូកែ«អ្វីៗដឹងទាំងអស់»តែការពិតមិនដឹងអ្វីទាំងអស់។ ក្នុងការងារ និងក្នុងជីវិត មនុស្សទាំងនេះក៏ត្រូវបានគេចាត់ទុកថាជាប្រភេទមនុស្សចូលចិត្តបង្កបញ្ហាដែរ ដែលតែងតែនិយាយមិនចេះគិត ហើយធ្វើឱ្យមនុស្សជាច្រើននៅជុំវិញខ្លួនអាក់អន់ចិត្ត។ លើសពីនេះទៅទៀតពួកគេក៏ជាប្រភេទនៃមនុស្សដែលប្រហោងក្នុងដូចគ្នា ហើយនេះកាន់តែក្អេងក្អាង នៅពេលដែលពួកគេចាប់ផ្តើមធ្វើសកម្មភាពអាជីវកម្ម។ ការទទួលបានបុរសដែលមានរូបរាងបែបនេះ នឹងធ្វើឱ្យអ្នកកាន់តែមានការព្រួយបារម្ភ និងពិបាកកាន់តែខ្លាំង កាន់តែរងទុក្ខវេទនាអស់មួយជីវិត។ ២.…

New Copy
ទស្សនៈ

១០ចំណុចនេះហើយ ដែលបញ្ជាក់ថា អ្នកជាមនុស្សស្រីដែលឆ្លាត និងរឹងមាំបំផុត

មកដល់សម័យនេះហើយ មិនមានអ្នកណាអាចធ្វើជាមនុស្សស្រីគ្រប់ល័ក្ខណ៍ ដែលមានចំណុចល្អ ឬគុណសម្បត្តិដល់ទៅ៩៩ចំណុចនោះឡើយ។ ប៉ុន្តែមនុស្សស្រីត្រូវចាំថា ប្រសិនបើអ្នកមានចំណុចត្រឹមតែ១០ខាងក្រោមនេះ នោះក៏អាចបង្ហាញថា អ្នកជាមនុស្សស្រីដែលឆ្លាត ពូកែ និងរឹងមាំបំផុតហើយ។ 1. ចេះដឹងគុណ នាងនឹងមិនភ្លេចពីគុណធម៌របស់មនុស្សឡើយ។ ហើយនាងនឹងតបស្នងដល់មនុស្សដែលតែងតែមានចិត្តល្អចំពោះអ្នក ជាពិសេសគឺ ឪពុកម្ដាយ គ្រូបាអាចារ្យ ដែលតែងតែបីបាច់ថែរក្សា ការពារនាងតាំងពីតុច រហូតដល់ធំដឹងក្ដី។ 2. មិនអំនួត ក្រអើតក្រទម នាងជាមនុស្សស្រីម្នាក់ដែលមើលទៅស្អាតជាងអ្នកដទៃ ចំណេះដឹង និងអត្តចរិតក៏ល្អ អ្វីដែលសំខាន់ នាងពូកែចេះដឹង ប៉ុន្តែនាងនៅតែជាមនុស្សស្រីម្នាក់ដែលសាមញ្ញបំផុត មិនអំនួត មិនមើលងាយ ឬប្រមាថអ្នកណាម្នាក់…

នាយកប្រតិបត្តិក្រុមហ៊ុន_Vietjet_លោក_Michael_Hickey_ទី_2_ខាងឆ្វេង
PR

ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ទទួលបានពានរង្វាន់កំពូលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងអាកាសចរណ៍

(ភ្នំពេញ ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤) – ក្រុមហ៊ុន Vietjet បានទទួល​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ទ្វេ​ដង​ពី​ទស្សនា​វ​ដ្តី​ហិរញ្ញវត្ថុ​អន្តរជាតិ ជា​ទស្សនាវដ្ដី​បោះពុម្ពផ្សាយ​ផ្នែក​ហិរញ្ញ​វត្ថុ​ឈានមុខ​គេ​របស់​ពិភពលោក​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ត្រូវបាន​ប្រសិទ្ធនាម​ថា «ក្រុមហ៊ុន​​អាកាសចរណ៍​តម្លៃ​ទាបដ៏​​ល្អ​​​បំផុត​នៅ​អាស៊ីអាគ្នេយ៍​» និង «ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ល្អ​បំផុត ចំពោះក្រុមហ៊ុន​អាកាសចរណ៍នៅ​វៀតណាម​»។ ពិធី​ប្រគល់​ពានរង្វាន់​ដ៏​ធំ​ដែល​បាន​ប្រារឰ​ឡើង​នៅ​ទីក្រុង​បាងកក​បាន​ប្រមូលផ្តុំ​ធុរកិច្ច និង​អ្នកដឹកនាំ​រាប់រយ​នាក់ទូទាំង​ពិភពលោក​​។​ ​ពានរង្វាន់​ហិរញ្ញវត្ថុ​អន្តរជាតិនេះ​​ ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ដោយ​ទស្សនា​វ​ដ្តី​ហិរញ្ញវត្ថុ​អន្តរជាតិ ​ជា​ទស្សនា​វ​ដ្តី​ហិរញ្ញវត្ថុ និង​អាជីវកម្ម​ឈានមុខ​គេ​ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​។ ពានរង្វាន់​នេះ​ ផ្តល់​កិត្តិយស​ដល់​អាជីវកម្ម​ អ្នក​មាន​ទេពកោសល្យ អ្នក​មាន​ជំនាញ​ភាពជា​អ្នកដឹកនាំ និង​សមត្ថភាព​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ធនាគារ អាកាសចរណ៍ ធានារ៉ាប់រង ថាមពល សេវាកម្មឈានមុខ​គេ​ក្នុង​ឧស្សាហកម្ម​សកលលោកជាដើម​​។​…

New Copy
ទស្សនៈ

ប្រើជីវិតនៅលីវឱ្យមានន័យ ដោយអនុវត្តន៍ចំណុចទាំង ៥ នេះ ដើម្បីកុំឱ្យស្ដាយក្រោយ

ជូនចំពោះមនុស្សស្រីទាំងអស់ ជាពិសេសអ្នកនៅលីវ ចូរថែរក្សាខ្លួនអ្នកក្នុងជីវិតនៅលីវឱ្យបានល្អ ព្រោះភាពជាយុវវ័យរបស់យើង មិនអាចឋិតថេរបានយូរឡើយ ថ្ងៃណាមួយវានឹងកន្លងហួសទៅ។ ដូច្នេះចំណុចទាំង ៥ ខាងក្រោមនេះ គឺជាអ្វីដែលអ្នកគួរតែបំពេញឱ្យបានល្អ សម្រាប់ជីវិតនៅលីវរបស់អ្នក។ ១. គេងឱ្យបានគ្រប់គ្រាន់ ស្ត្រីតើអ្នកដឹងទេថា ការគេងគឺជាការសម្រាកដ៏សំខាន់បំផុត? ព្រោះប្រសិនបើរាងកាយមិនបានសម្រាកគ្រប់គ្រាន់ទេនោះ វាអាចធ្វើឱ្យងាយរងគ្រោះពីជំងឺផ្សេងៗ។ ស្នាមរង្វង់ខ្មៅនៅក្រោមភ្នែក មើលទៅស្រអាប់ណាស់ វាបង្ហាញពីទឹកមុខរបស់អ្នកគ្មានពន្លឺរស្មី ប្រៀបបីដូចជាមនុស្សដែលមានជំងឺអ៊ីចឹង។ ដូច្នេះអ្នកគួរតែគេងឱ្យបានគ្រប់គ្រាន់ សម្រាប់មនុស្សពេញវ័យគួរតែគេងឱ្យបាន៨ម៉ោង វានឹងជួយឱ្យអ្នកមានទឹកមុខភ្លឺថ្លា ចំណែកខួរក្បាលក៏ស្រឡះល្អ វាជាផ្នែកមួយដែលជួយឱ្យអ្នកអាចបំពេញកិច្ចការងារបានយ៉ាងល្អផងដែរ។ ២. ដឹងពីរបៀបជ្រើសរើស ជាពិសេសអំពីការបរិភោគ ការញុំាឱ្យបានត្រឹមត្រូវ និងមានសុខភាពល្អ គឺជាទិដ្ឋភាពដ៏សំខាន់បំផុតរបស់ស្ត្រីសម័យថ្មី…

82850787_228899168112097_1119055245096255488_n
សម្រង់

ហេតុអ្វីចាំខ្ញុំមិនបាន បើអ្វីៗគ្រប់យ៉ាង ខ្ញុំបានខំប្រឹងដើម្បីអ្នកតែម្នាក់ហើយនោះ?

ជារឿងដែលឈឺចប់បំផុត ដែលត្រូវបាត់បង់មនុស្សដែលខ្លួនស្រឡាញ់ ព្រមដោះលែងគេឱ្យទៅអ្នកផ្សេង ទាំងដែលយើងស្រឡាញ់គេខ្លាំងបំផុត ហើយក៏ព្រមលះបង់គ្រប់យ៉ាង ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីតែគេ តែចុងក្រោយ អ្វីដែលទទួលបាននោះគឺ ការបាត់បង់។ ខំធ្វើរឿងច្រើនយ៉ាងនេះ ព្យាយាមធ្វើគ្រប់យ៉ាងរាល់ថ្ងៃ មិនខ្វល់ពីការហត់នឿយ ក៏រឹតតែមិនខ្លាចការលំបាក អ្វីដែលសំខាន់ គឺចង់មានគ្រប់យ៉ាង ចង់ឱ្យមនុស្សដែលខ្លួនស្រឡាញ់បានសោយសុខ ស្រណុកសុខស្រួល ប៉ុន្តែ ទោះខំព្យាយាមខ្លាំងយ៉ាងណា លះបង់ច្រើនប៉ុនណា ក៏បានត្រឹមតែពាក្យថា ” សុំទោស “ គេមិនអាចបន្តរង់ចាំយើងមានគ្រប់យ៉ាងបានទេ។ ត្រូវហើយ អ្នកមកក្រោយគេមានអ្វីៗគ្រប់យ៉ាងស្រាប់ គេមិនបាច់ឱ្យអ្នករង់ចាំគេទេ គេអាចផ្ដល់ឯ្យអ្នកបានហើយ ចំណែកយើងជាអ្វី ខំប្រឹងស្ទើរស្លាប់ស្ទើររស់ ដល់ពេលមានគ្រប់យ៉ាងហើយ…

84504486_2566179490372699_5108782037163048960_n
សម្រង់

មនុស្សស្រី មិនសម្រាប់អ្នកលេងសើច ប្រពន្ធ ក៏មិនសម្រាប់អ្នកប្រើ ឬយកមកធ្វើបាបតាមចិត្តនោះឡើយ

មនុស្សចាស់មួយចំនួនតែងគិតថា ” រកប្រពន្ធកឱ្យកូន ដើម្បីកុំឱ្យកូននេះ នៅទើសទែង ចាំបម្រើកូនទៀត ឱ្យវាការទៅ ឱ្យប្រពន្ធវាបម្រើវាម្ដង “ ចំណែកមនុស្សប្រុសមួយចំនួនក៏គីតថា ” រកប្រពន្ធមួយដើម្បីយកមកប្រើ ដាំបាយធ្វើម្ហូប មើលថែ ម៉ែឪដែលចាស់ៗហើយ ព្រោះខ្លួនរវល់ គ្មានពេលនៅក្បែរ មើលថែទេ អ៊ីចឹង យកប្រពន្ធមកឱ្យនៅផ្ទះ ដាំបាយ ធ្វើម្ហូប បម្រើឪពុកម្ដាយ លិចកើត “។ ចង់សួរថា អ្នករកកូនប្រសារ អ្នកយកប្រពន្ធ ដើម្បីឱ្យនាងមកបម្រើអ្នក និងឪពុកម្ដាយអ្នកបែបហ្នឹងមែនទេ? អាចគិតឱ្យបានវែងឆ្ងាយ ទូលំទូលាយជាងហ្នឹងបានទេ…

New Copy
សង្គម

ស្ថិតក្នុងទំនាក់ទំនងដែលមានសញ្ញាទាំងនេះ ស្រីៗកុំទ្រាំអី ចាកចេញកាន់តែឆាប់ កាន់តែល្អ

ស្រឡាញ់ងាយ តែថែរក្សាក្ដីស្រឡាញ់ឱ្យនៅគង់វង្សដូចដើម រហូតដល់ចាស់រៀងខ្លួន វាមិនមែនជារឿងងាយនោះឡើយ។ ពាក្យថាស្រឡាញ់ អ្នកណាក៏អាចនិយាយបានដែរ តែមានមនុស្សតិចណាស់ ដែលបង្ហាញទង្វើបញ្ជាក់ពីក្ដីស្រឡាញ់ មនុស្សខ្លះ ស្រឡាញ់តែមាត់ តែមិនដែលបង្ហាញទង្វើថាស្រឡាញ់នោះឡើយ។ យ៉ាងណាក៏ដោយ ស្រីៗគួរតែកត់សម្គាល់ថា បើអ្នកស្ថិតក្នុងទំនាក់ទំនង ៦ចំណុចខាងក្រោមនេះ អ្នកមិនគួរនៅទ្រាំបន្តទេ បើមិនដូច្នោះទេ ជីវិតអ្នកមានតែបញ្ហា ទឹកភ្នែក គ្រាំចិត្តមួយជីវិតមិនខានឡើយ។ ១. តែងតែឈ្លោះប្រកែកគ្នាម្តងហើយម្តងទៀត ចំពោះរឿងដដែលៗ ប្រសិនបើអ្នកបន្តជជែកវែកញែករឿងចាស់ម្តងហើយម្តងទៀត នោះគឺជាសញ្ញានៃភាពមិនស៊ីគ្នាទាំងស្រុងរបស់អ្នកទាំងពីរ។ វាបង្ហាញថា អ្នកទាំងពីរមិនមានភាពចាស់ទុំខាងផ្លូវចិត្ត ហើយក៏គា្មនគំនិតល្អៗ ប្រឈមមុខ និងដោះស្រាយបញ្ហាក្នុងភាពជាដៃគូនោះឡើយ។ អ្នក​ហាក់​ដូចជា​មិន​អាច​ឈាន​ដល់​ការ​សម្រុះ​សម្រួល​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ទេ ហើយ​ទំនាក់​ទំនង​របស់​អ្នក​នឹង​មិន​ដំណើរ​ការល្អឡើយទៅថ្ងៃមុខ។…

Vietjet Cabin Crew
PR

ក្រុមហ៊ុន Vietjet នឹងបើកដំណើរការសេវាកម្មហោះហើរប្រចាំថ្ងៃទីពីរទៅកាន់ប្រទេសចិនក្នុង  រយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ ដោយពង្រីកបណ្តាញជើងហោះហើរវៀតណាម-ចិន

*តម្លៃសំបុត្រចាប់ពី USD0 ឡើងទៅ សម្រាប់ជើងហោះហើរទីក្រុងហូជីមិញ – ឆេងឌូ ដែលភ្ញៀវអាចកក់សំបុត្រឥឡូវនេះបានហើយ (ភ្នំពេញ ថ្ងៃទី 26 ខែមករា ឆ្នាំ 2024) – ក្រុមហ៊ុន Vietjet ពង្រីកបណ្តាញជើងហោះហើររបស់ខ្លួនបន្ថែមទៀតរវាងប្រទេសវៀតណាម និងប្រទេសចិន ជាមួយនឹងការបើកដំណើរការសេវាកម្មហោះហើយផ្ទាល់ពីទីក្រុង          ហូជីមិញ – ឆេងឌូ បន្ទាប់ពីការបើកដំណើរការនាពេលថ្មីៗនេះជាមួយនឹងជើងហោះហើរទីក្រុងហូជីមិញ – សៀងហៃ។ ការដាក់ឱ្យដំណើរការជើងហោះហើរទីក្រុងហូជីមិញ-ចេងទូ គឺជាសេវាកម្មទីពីរទៅកាន់ប្រទេសចិន ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងរយៈពេលពីរខែចុងក្រោយនេះ ហើយផ្តល់ជូនអ្នកដំណើរពីប្រទេសកម្ពុជានូវឱកាសទៅទស្សនាទីក្រុងជាច្រើនទៀត នៅក្នុងប្រទេសចិនតាមរយៈប្រើប្រាស់សេវាកម្មជើងហោះហើរ Vietjet ។…

2
សង្គម

យើងមិនបានស្អប់គេទេ តែគេមិនមែនជាមនុស្សដែលយើងចង់ក្បែរ រឹតតែមិនត្រូវការ

ឆ្ងល់ទេថា ហេតុអ្វីជីវិតយើងជួបតែមនុស្សដែលមិនសមបំណង ចម្លើយមានតែមយយប៉ុណ្ណោះ គឺមកពីយើងចេះតែមើលរំលងមនុស្សដែលល្អៗ មនុស្សដែលតែងតែព្យាយាមចង់នៅក្បែរយើង តែយើងខ្លួនឯងទេ ដែលតែងតែព្យាយាមចេញឱ្យឆ្ងាយពីគេ ពេលខ្លះ យើងមិនបានស្អប់គេទេ គ្រាន់តែគេនោះ មិនមែនជាមនុស្សដែលយើងចង់ក្បែរ មិនមែនជាមនុស្សដែលយើងត្រូវការ។ យើងតែងតែនិយាយថា យើងស្រឡាញ់មនុស្សល្អ ចង់បានមនុស្សល្អចូលមកក្នុងជីវិត តែជាក់ស្ដែង ការពិតយើងតែងតែមិនខ្វល់ពីមនុស្សដែលតែងតែល្អ ស្មោះត្រង់ចំពោះយើង យើងតែងមើលរំលងមនុស្សដែលតែងតែយកចិត្តទុកដាក់ និងបារម្ភ ខ្វល់ខ្វាយពីយើង ក៏ព្រោះតែយើងមិនបានស្រឡាញ់គេ យើងមិនចាប់អារម្មណ៍នឹងគេ ឬអាចនិយាយបានថា គេម្នាក់នោះមិនមែនជាមនុស្សដែលស្ថិតក្នុងបំណង ឬក្នុងល័ក្ខខណ្ឌដែលយើងចង់បាន។ ជឿទៅថា មនុស្សយើងម្នាក់ៗ សុទ្ធតែមានមនុស្សដែលស្រឡាញ់ ស្មោះត្រង់ និងលះបងដើម្បីយើង តែផ្ទុយទៅវិញ…

New Copy
ប្លែកៗ

កើបលុយ ៥ ឆ្នាំជាប់ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៣ នេះ

ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ រាប់ចាប់ពី ២០២៣ នេះទៅ អ្នកកើតក្នុងឆ្នាំទាំ ៣ ខាងក្រោម នឹងទទួលបានឱកាសច្រើនកើបលុយ ប្រមូលទ្រព្យ កាន់តែមានបានស្ដុកស្ដម្ភ។ ១. ឆ្នាំម្សាញ់ អ្នកដែលកើតឆ្នាំពស់មានការយល់ដឹងដ៏អស្ចារ្យ និង IQ ខ្ពស់ ប៉ុន្តែជាអកុសលក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ សំណាងរបស់ពួកគេបានធ្លាក់ចុះ។ ថ្វីដ្បិតតែអ្នករវល់នឹងការងារយ៉ាងណាក៏ដោយ ក៏អ្នកមិនបានដោះស្រាយអារម្មណ៍ផ្ទាល់ខ្លួនបានល្អ ដោយសារបញ្ហាផ្សេងៗ បណ្តាលឱ្យបាត់បង់ទ្រព្យសម្បត្តិជាបន្តបន្ទាប់។ ជាសំណាងល្អឆ្នាំ ២០២៣ គឺជាចំណុចរបត់នៃជោគវាសនារបស់គាត់។ ដោយមានជំនួយពីមនុស្សខ្ពង់ខ្ពស់ និងការសង្កេតយ៉ាងល្អិតល្អន់របស់អ្នកឆ្នាំពស់ យើងត្រូវចាប់យកធនធានក្នុងឆ្នាំនេះឱ្យបានច្បាស់លាស់ ហើយក្លាយជាធនធានសម្រាប់ប្រាំឆ្នាំខាងមុខ ហើយឆ្នាំនីមួយៗនឹងប្រសើរជាងឆ្នាំក្រោយ។…

Seriously Experienced Event Photography By Www.SNAPP.media
PR

វឌ្ឍនៈ ប្រ៊ូវើរី ដាក់សម្ពោធម៉ាកសញ្ញាគ្រុឌថ្មី គឺស្រាបៀរ គ្រុឌ ឡៃ ផលិតពី បច្ចេកវិទ្យា​​ថ្មី​ចុងក្រោយ រក្សានូវរសជាតិដើម ស្រាលស្រទន់ និងស្រស់បំផុត

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី កាលពីថ្ងៃទី២៤ មករា កន្លងទៅ បានដាក់សម្ពោធជាផ្លូវការស្រាបៀរថ្មី ក្រោមម៉ាកសញ្ញាគ្រុឌ គឺស្រាបៀរគ្រុឌ ឡៃ ផលិតឡើងពីបច្ចេកវិទ្យាថ្មីចុងក្រោយ Flash Pasteurization  ដែលនាំមកនូវបទពិសោធន៍ និងជម្រើសរសជាតិថ្មីឆ្លើយតបតាមតម្រូវការអតិថិជនដែលនិយមចូលចិត្តស្រាបៀរដែលមានរសជាតិដើមថ្មីស្រស់។ កម្មវិធីសម្ពោធនេះប្រព្រឹត្ត​ទៅ​នៅលើសូរ៉ា ស្កាយបារ ​ជាន់​ទី​៣៧ ដ៏ប្រណិត និងពេញនិមយនៃអគារដ៏ស្កឺមស្កៃ វឌ្ឍនៈ កាពីតាល់ ដោយមានការចូលរួមដោយអ្នកឧកញ៉ា សំអាង និង អ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី, អ្នកឧកញ៉ា …

New Copy
សង្គម

ដល់ពេលមួយអ្នកនឹងដឹងថា ការជ្រើសរើសគូជីវិតបែបណាទើបល្អសម្រាប់អ្នកទៅថ្ងៃមុខ

ការជ្រើសរើស គឺជារឿងសំខាន់ណាស់នៅក្នុងជីវិតរបស់មនុស្សយើង មិនថាជ្រើសផ្លូវដើរឱ្យជីវិត ជ្រើសរើសការងារ ជ្រើសរើសការសម្រេចចិត្តណាមួយ ជាពិសេសគឺ ការជ្រើសរើសគូជីវិត រឹតតែសំខាន់ និងមិនអាចលេងសើចផ្ដេសផ្ដាសបានឡើយ។ ការជ្រើសរើសគូស្រករ ក៏មិនខុសអីពីការជ្រើសរើសស្បែកជើង ដល់ពេលមួយអ្នកនឹងដឹងថា ការពិតទៅ ការជ្រើសរើសស្បែកជើងធម្មតា សាមញ្ញ ជារឿងដែលល្អបំផុត ព្រោះអ្នកត្រូវតែជ្រើសស្បែកជើងមួយគូដែលសាមញ្ញ ងាយស្រួលធ្វើដំណើរ ងាយនឹងអាចសម្របនឹងអ្នកជុំវិញ ជាស្បែកជើងដែលអាចផ្ដល់នូវអារម្មណ៍សុខ សុវត្ថិភាព មិនគាបសង្កត់ មិនធ្វើឱ្យអ្នករបួស ឬមានអារម្មណ៍ថា ឈឺចាប់។ ដូចគ្នានឹងការជ្រើសរើសគូស្រករ ដល់ពេលមួយនោះ អ្នកនឹងដឹងថា អ្នកសុំត្រឹមតែមនុស្សធម្មតា សាមញ្ញម្នាក់ ដែលមានក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះគ្នា អាចសម្រប…

KNONGSROK
ប្លែកៗ

តោះ!មកដឹងពីរូបតំណាងនៃខែកំណើតទាំង១២ ជាមួយនឹងការបកស្រាយដ៏មានអត្ថន័យ ដែលអ្នកមិនដែលដឹង

យោងតាមការស្រាវជ្រាវជាច្រើន បានធ្វើការបកស្រាយពីគុណសម្បត្តិ បុគ្គលិកលក្ខណៈ និងដួងព្រលឹងរបស់មនុស្សម្នាក់ៗ។ យ៉ាងណាមិញ រូបតំណាងនៃខែកំណើតទាំង១២ ក៏មានការបកស្រាយឱ្យដឹងពីអត្តចរិតរបស់មនុស្សយើងផងដែរ។ ១. ខែមករា រូបតំណាង នាគ ខែ មករា គឺជាខែដំបូងនៃខែកំណើតទាំង១២ ដែលមានរូបតំណាងជាសត្វនាគ នេះបញ្ជាក់ថា អ្នកជាមនុស្សដែលមានឫទ្ធិអំណាច អាចធ្វើឱ្យគ្រប់គ្នាគោរព និងធ្វើអ្វីៗតាមអ្នក។ អ្នកមានឆន្ទៈខ្ពស់ និងសក្កានុពលខ្លាំង ក្នុងការប្រឈមមុខ និងឆ្លងកាត់រឿងរ៉ាវទាំងអស់នៅក្នុងជីវិត។ តែទោះយ៉ាងណា អ្នកគួរតែចេះរក្សា និងគ្រប់គ្រងអារម្មណ៍ ចិត្ត គំនិត និងកំហឹងរបស់អ្នកឱ្យបាន ទើបអាចកាត់បន្ថយបញ្ហាទាំងឡាយ បើមិនដូច្នោះទេ កំហឹងរបស់អ្នកអាចជះផលអាក្រក់…

2
សេដ្ឋកិច្ច

តើអ្នកដឹងទេថា ខែកំណើតរបស់អ្នកតំណាងឱ្យផ្កាមួយណា? តោះ! មកស្គាល់ផ្កាដែលតំណាងឱ្យខែកំណើតរបស់អ្នកទាំងអស់គ្នា!

យើងប្រហែលជាបានដឹង និងស្គាល់ខ្លះៗអំពីឈ្មោះផ្កា និងអត្ថន័យនៃផ្កាមួយចំនួន តែក៏ប្រហែលជា យើងមិនទាន់ដឹងអំពីផ្កាដែលតំណាងឱ្យរាសីទាំង១២នោះឡើយ។ ដូច្នេះថ្ងៃនេះដែរ យើងមកសិក្សាឈ្វេងយល់ទាំងអស់គ្នា ជាមួយនឹងអត្ថន័យ និងផ្កាតំណាងឱ្យរាសីទាំង១២។ ១. ផ្កាគ្រីសាន – ផ្កាតំណាងឱ្យខែ មករា ផ្កាគ្រីសាន ជាផ្កាតំណាងឱ្យវណ្ណៈអភិជន រាជវង្ស​ ឬព្រះមហាក្សត្រ។ ធន់បានយូរ និងមានថាមពលឆ្លៀវឆ្លាត លាក់បង្កប់នូវអត្ថន័យជាច្រើន។ ដូច្នេះហើយទើបបុគ្គលដែលកើតក្នុងខែមករា ស្ថិតក្នុងរាសីនាគរាជ ពោរពេញដោយភាពឆ្លៀវឆ្លាត មានគំនិតជ្រាលជ្រៅ និងជាមនុស្សដែលមានផែនការជីវិតច្បាស់លាស់ យូរអង្វែង។ ផ្កាគ្រីសាន ក៏ជាផ្កាដែលតំណាងនៃយភាពជោគជ័យ អ្នកកើតខែមករានេះ ក៏តែងតែមានអ្នកជួយ ឬឧបត្ថម្ភ…

Knongsrok 1
សេដ្ឋកិច្ច

ទ្រឹស្ដីទាំង ៧ ក្នុងរឿង “សាមកុក” ដែលមានតម្លៃប្រើការបានដល់ពេលបច្ចុប្បន្ន

អ្នកដែលធ្លាប់ទស្សនាសាច់រឿងសាមកុក ទាំងអស់ និងអ្នកនិយមតាមដានរឿងភាគចិន គ្មានអ្នកណាម្នាក់ដែលមិនស្គាល់តួអង្គ ជូកឺលៀង ឬ ហៅ​ម្យ៉ាងទៀតថា “ខុងមិញ” នោះទេ។ តួអង្គរបស់លោកបង្ហាញនូវភាពឆ្លាតវៃ ចេះដឹងមេឃដី កាលៈ​ទេ​សៈ​​យ៉ាងច្បាស់ ជា​ពិសេសការដឹកនាំ ទស្សនៈនយោបាយល្អៗជាច្រើន ដែលត្រូវបានគេចែករំលែក និងសិក្សាជាផ្នែកនៃ​សតិ​បញ្ញារបស់អ្នកសិក្សា​គ្រប់​គ្នា។ “សាមកុក” ឬ “នគរបី” ជារឿងបែបប្រវត្តិសាស្ដ្រចិនដ៏ល្បីល្បាញបង្កប់ដោយយុទ្ធសាស្ដ្រ ល្បិចកល និងទ្រឹស្ដីជាច្រើនហូរហែល នាំឱ្យបែកគំនិតប្រាជ្ញាអ្នកទស្សនា។ ១. “មិត្តភក្ដិគ្មានអ្វីគួរឱ្យខ្លាច សត្រូវក៏គ្មានអ្វីគួរឱ្យខ្លាចដែរ តែមនុស្សដែលជាមិត្តផង ជាសត្រូវផងទើបគួរឱ្យខ្លាចបំផុត!” មិនខុសទេ រាល់ថ្ងៃសម្បូរណាស់មនុស្សប្រភេទវ៉ៃអែបស៊ីអប និងចាំប៉ែងជើងផ្ដួលពេលដែលយើងភ្លេចខ្លួនឬលែងមានប្រយោជន៍សម្រាប់គេទៀត។ មនុស្សប្រភេទនេះជាមនុស្សបែបមិត្តផងសត្រូវផង…

New Copy
សង្គម

ប្រពន្ធខ្ញុំធ្លាប់ជាសង្សារគេ! បើអ្នកជាស្វាមី មានប្រពន្ធធ្លាប់មានសង្សារហើយ តើអ្នកនឹងគិតបែបណា?

មកដល់សម័យនេះហើយ គ្មានទេពាក្យថា គេជាមនុស្សទី១សម្រាប់យើង ព្រោះសូម្បីតែយើងក៏មិនមែនជាមនុស្សទី១សម្រាប់គូជីវិតដែរ ទោះមិនដែលមានសង្សារ តែយ៉ាងហោចក៏ធ្លាប់ ស្រឡាញ់នរណាម្នាក់ ទាំងដែលគេមិនស្រឡាញ់យើងវិញក៏ថាបាន ហាមបដិសេធថាមិនធ្លាប់ វាពិបាកជឿបន្តិចហើយ។ ជាកាពិតណាស់ ជាមនុស្សស្រីអាចនឹងរងពាក្យនិន្ទាច្រើនជាងមនុស្សប្រុស តែមិនមែនឱ្យតែមនុស្សស្រីទាំងអស់ សុទ្ធតែមិនល្អនោះទេ បើទោះជានាងធ្លាប់មានសង្សារច្រើនយ៉ាងណាក៏ដោយ តែសំខាន់គឺស្ថិតលើបច្ចុប្បន្នរបស់នាងបែបណា មានសង្សារ ឬនៅទំនេរ ជាពិសេសគឺ នាងស្រឡាញ់យើងទេ នាងព្រមទទួលយកយើងក្នុងពេលបច្ចុប្បន្ន និងរួមរស់ជាមួយយើងមួយជីវិតដែរទេ? រឿងហ្នឹង ត្រូវគិត កុំយកអតីតកាលមកប្រៀបធៀប ឬធ្វើជាបញ្ហាក្នុងការជ្រើសរើសមនុស្សម្នាក់ឱ្យសោះ។ ស្រឡាញ់មនុស្សម្នាក់កុំខ្វល់ពីអតីតកាលរបស់នាង ក៏រឹតតែកុំខ្វល់ពីសម្ដីរបស់អ្នកដទៃ ជាពិសេសគឺ ញាតិបងប្អូនរបស់យើង អ្វីដែលសំខាន់គឺ ជឿជាក់ទុកចិត្ត…

New Copy
គ្រួសារ

គ្រួសារគួរតែមានលក្ខណៈទាំង ៤ នេះ ទើបមានក្ដីសុខ និងសុភមង្គល

នៅក្នុងជីវិតគូ ឬគ្រួសារ តម្រូវការផ្នែកលុយកាក់ អាចជារឿងចាំបាច់ ប៉ុន្តែ រឿងដែលសំខាន់បំផុតសម្រាប់គ្រួសារនីមួយៗ នោះគឺ ក្ដីសុខ សុភមង្គល ដែលពោរពេញដោយភាពកក់ក្ដៅ។ លុយកាក់ មាសប្រាក់ មិនអាចធ្វើឱ្យគ្រួសារមានសុភមង្គលបានឡើយ ដូច្នេះហើយ ៤ចំណុចខាងក្រោមនេះ នឹងធ្វើឱ្យគ្រួសារអ្នកមានក្ដីសុខបំផុត។ ១. កុំចង់ចាញ់ឈ្នះជាមួយដៃគូ ពេល​ណា​មាន​ជម្លោះ​ក្នុង​គ្រួសារ មានប្ដីប្រពន្ធ​មួយចំនួន តែងតែចង់​ឈ្នះឱ្យខានតែបាន បើ​មិន​ដូច្នេះ​ទេ​មុខ​ជា​ចាញ់។ ប៉ុន្តែប្រសិនបើមានតែម្នាក់ក្នុងចំណោមអ្នកទាំងពីរប្រព្រឹត្តបែបនេះ វានឹងបង្កើតផលផ្ទុយគ្នា ធ្វើឱ្យស្ថានភាពជម្លោះរវាងមនុស្សទាំងពីរកាន់តែរីកចម្រើន នាំឱ្យខូចខាតកាន់តែច្រើន។ ២. កុំសង្ស័យគ្នា មិន​ថា​មាន​រឿង​អ្វី​កើតឡើង​ទេ យើង​មិន​គួរ​បណ្តោយ​ឱ្យ​អារម្មណ៍​គូស្នេហ៍​រង​ទុក្ខ​ខ្លាំង​នោះ​ទេ។ មិនថាបញ្ហាធំប៉ុនណាទេ វាមិនសមនឹងការជួញដូរដើម្បីសុភមង្គលទេ។…

New Copy
ទស្សនៈ

មនុស្សដែលចូលចិត្តនិយាយពាក្យទាំង ៣ យ៉ាងនេះ ទោះខំប្រឹងយ៉ាងណា ក៏មិនអាចមានបាននឹងគេដែរ

មនុស្សដែលតែងតែនិយាយពាក្យទាំង ៣ ខាងក្រោមនេះ ច្រើនតែមានសំណាងអាក្រក់ ពិបាកមានជីវិតសម្បូរសប្បាយដូចការចង់បានណាស់។ ១. ចូលចិត្តត្អូញត្អែរ អន់ចិត្ត តូចចិត្តតែម្នាក់ឯង តាមពិតជីវិតគឺអយុត្តិធម៌ណាស់។ នេះ​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ទទួល​យក។ មានមនុស្សកើតមកមានស្លាបព្រាមាសស្រាប់ ខណៈដែលមានមនុស្សខ្លះឧស្សាហ៍ព្យាយាម ខំប្រឹងស្ទើរតែស្លាប់ ប៉ុន្តែនៅតែមិនអាចសម្រេចបាននូវសមិទ្ធផលដែលរំពឹងទុក។ យើងម្នាក់ៗត្រូវឆ្លងកាត់រឿងលំបាកៗជាច្រើន ដែលមិនពេញចិត្ត។ ពេលពិបាកចិត្ត ជាប់គាំង មនុស្សជាច្រើននឹងនិយាយត្អូញត្អែរ អន់ចិត្ត ដើម្បីកាត់បន្ថយភាពតានតឹង។ ប៉ុន្តែ​បើ​អ្នក​និយាយ​ពាក្យ​ទាំង​នេះ​កាន់​តែ​ច្រើន មនុស្ស​តែ​ម្នាក់​គត់​ដែល​ឈឺ​ចាប់​នោះគឺ​ខ្លួនអ្នក។ មនុស្សដែលតែងតែត្អូញត្អែរ យូរ ឬឆាប់ នឹងបាត់បង់ការលើកទឹកចិត្តរបស់ពួកគេនៅកន្លែងធ្វើការ។ នេះ​ជា​រឿងដែលគ្រោះថ្នាក់​ដល់​ខ្លួន​ឯង និង​អ្នក​ជុំវិញ​ខ្លួន មិន​មាន​ប្រយោជន៍​ទេ។ ក្នុង​ជីវិត​មនុស្ស​គ្រប់​រូប​…

New Copy
ប្លែកៗ

អត្ថន័យនៃប្រជ្រុយទាំង ៦ ទីតាំង ដែលបង្ហាញពីលាភសំណាង និងពរជ័យច្រើនរបស់ម្ចាស់

តាម​ហោរាសាស្ត្រ ម្ចាស់​ប្រជ្រុយ​ទាំង ៦ ទីតាំងនេះ មាន​ពរជ័យ​ច្រើន រកស៊ី​មានបាន និង​មាន​អាយុ​វែងថែមទៀតផង។ ១. ប្រជ្រុយពហុមុន មានទីតាំងនៅលើ ស្មា យោងទៅតាមនរវិទ្យា ប្រជ្រុយ “ពហុមុន” គឺជាប្រជ្រុយនៅលើស្មា។ មិន​ថា​ប្រុស​ ឬ​ស្រី​ទេ អ្នកដែលមាន​ប្រជ្រុយ​នេះ​ជា​រឿង​ល្អ មានហុងស៊ុយ ​ទទួល​បាន​លាភ​សំណាង ពី​ដូនតា។ បុគ្គល​នេះ​អាច​រក្សា​ និង​លើក​ស្ទួយ​អាជីវកម្ម​គ្រួសារ​ដោយ​រក​ប្រាក់​បាន​ច្រើន​ឡើងទ្វេដង។ ពួកគេអាចសម្រេចបាននូវមុខតំណែងជាក់លាក់មួយនៅក្នុងសង្គម ហើយមិនចាំបាច់ខ្វល់ខ្វាយអំពីសម្ភារៈសម្រាប់ជីវិតរបស់ពួកគេឡើយ។ ២. ប្រជ្រុយអ្នកប្រាជ្ញ និងអ្នកក្លាហាន មាន ៣ ជាប់គ្នានៅកណ្ដាលក និងស្មា…

1
សង្គម

ចង់ឱ្យមនុស្សប្រុសទាំងអស់បានអាន ជាពិសេសមនុស្សប្រុស ដែលមានប្រពន្ធកូនរួចហើយ

ចង់ឱ្យមនុស្សប្រុសទាំងអស់បានអាន ជាពិសេសមនុស្សប្រុស ដែលមានប្រពន្ធកូនរួចហើយ ១. ភាពសង្ហា ឬទ្រព្យសម្បត្តិ មិនមែនជាក្ដីសុខពិតទេ អ្នកអាចជាមនុស្សប្រុសសង្ហា មានលុយ មានការសិក្សាខ្ពស់ តែមិនប្រាកដទេថា អ្វីដែលអ្នកមានទាំងអស់នោះ អាចឱ្យអ្នកមានក្ដីសុខ និងសុភមង្គលនៅក្នុងគ្រួសារបានឡើយ … ២.មនុស្សស្រីរួមសុខមិនពិបាករក ដូចមនុស្សស្រីរួមទុក្ខទេ អ្នកអាចរកមនុស្សស្រី​កំដរអារម្មណ៍អ្នកបានច្រើនមិនខ្វះទេ ចង់បានក្មេងក៏បានដែរ ឱ្យតែអ្នកមានលុយឱ្យនាង តែមានមនុស្សស្រីតែម្នាក់ប៉ុណ្ណោះ​ ដែលព្រមរួមទុក្ខ ហែលឆ្លងគ្រប់ឧបសគ្គការលំបាកជាមួយអ្នក បន្ទាប់ពីម៉ាក់របស់អ្នក …។ ៣. តម្លៃពិតប្រាកដ មិនមែនកេរ្តិ៍ឈ្មោះនោះឡើយ អ្នកអាចជាមនុស្សប្រុសដែល ជោគជ័យ មានកេរ្តិ៍ឈ្មោះ មានកិត្តិយសក្នុងសង្គម…

1
សង្គម

មនុស្សខ្លះស្រឡាញ់គ្នាទាក់ទងគ្នារាប់ឆ្នាំគិតថាគេជាមនុស្សត្រឹមត្រូវល្អជា តែដល់ពេលបានគ្នាជាប្ដីប្រពន្ធទើបដឹងថាគេនោះឆ្កួតសុទ្ធ

គេថា រើសប្ដីប្រពន្ធ គូស្រករ ត្រូវរកមនុស្សល្អជា ត្រឹមត្រូវ កុំយកមនុស្សឆ្កួត ប៉ុន្តែ សុទ្ធតែមិនមានអ្នកណាអាចដឹងមុនឡើយថា ម្នាក់នោះឆ្កួត ឬជា ព្រោះចរិត មារយាទសន្ដានរបស់មនុស្ស ពិបាកនឹងយល់ ជាពិសេសគឺ ចិត្តគំនិតរបស់មនុស្ស ងាយឆាប់ផ្លាស់ប្ដូរណាស់ តាមមិនទាន់ឡើយ។ តួយ៉ាង ដូចមនុស្សខ្លះ ទាក់ទងគ្នាមកជាយូរឆ្នាំ ស្គាល់គ្នារាប់ឆ្នាំ សុទ្ធតែអាចនិយាយបានថា ស្គាល់ និងដឹងចិត្តថ្លើមគ្នាច្បាស់ណាស់ តែអ្នកណាទៅដឹងថា គេបែរជាផ្លាស់ប្ដូរទៅជាមនុស្សឆ្កួត លែងដឹងខុសត្រូវ បន្ទាប់ពីរៀបការរួច។ ជាការពិត មនុស្សខ្លះ កាលនៅជាសង្សារល្អនឹងគ្នាណាស់ ស្រឡាញ់ណាស់…