វឌ្ឍនៈ ប្រ៊ូវើរី ដាក់សម្ពោធម៉ាកសញ្ញាគ្រុឌថ្មី គឺស្រាបៀរ គ្រុឌ ឡៃ ផលិតពី បច្ចេកវិទ្យា​​ថ្មី​ចុងក្រោយ រក្សានូវរសជាតិដើម ស្រាលស្រទន់ និងស្រស់បំផុត

Seriously Experienced Event Photography By Www.SNAPP.media
ការផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី កាលពីថ្ងៃទី២៤ មករា កន្លងទៅ បានដាក់សម្ពោធជាផ្លូវការស្រាបៀរថ្មី ក្រោមម៉ាកសញ្ញាគ្រុឌ គឺស្រាបៀរគ្រុឌ ឡៃ ផលិតឡើងពីបច្ចេកវិទ្យាថ្មីចុងក្រោយ Flash Pasteurization  ដែលនាំមកនូវបទពិសោធន៍ និងជម្រើសរសជាតិថ្មីឆ្លើយតបតាមតម្រូវការអតិថិជនដែលនិយមចូលចិត្តស្រាបៀរដែលមានរសជាតិដើមថ្មីស្រស់។

Seriously Experienced Event Photography By Www.SNAPP.media

ការផ្សាយពាណិជ្ជកម្ម

កម្មវិធីសម្ពោធនេះប្រព្រឹត្ត​ទៅ​នៅលើសូរ៉ា ស្កាយបារ ​ជាន់​ទី​៣៧ ដ៏ប្រណិត និងពេញនិមយនៃអគារដ៏ស្កឺមស្កៃ វឌ្ឍនៈ កាពីតាល់ ដោយមានការចូលរួមដោយអ្នកឧកញ៉ា សំអាង និង អ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី, អ្នកឧកញ៉ា  សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី, ដៃគូចែកចាយ, និងតារាតំណាងរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី យ៉ាងច្រើនកុះករ។

Krud Lite HD Horizontal
រូបភាពដំណាង

ស្រាបៀរ គ្រុឌ ឡៃ គឺជាសមិទ្ធផលទី១៣ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលបានឆ្លងកាត់ដំណើរការផលិតតាមបច្ចេកវិទ្យាថ្មីចុងក្រោយបំផុត និងវេចខ្ចប់យ៉ាងផ្ចិតផ្ចង់ និងយកចិត្តទុកដាក់ដើម្បីរក្សាបាននូវរសជាតិដើម ថ្មី ស្រស់បំផុត ជាមួយនឹងក្លិនក្រអូបប្រហើរពីស្រូវសាឡី និងផ្កាហប់ ផ្តល់បាននូវរសជាតិដ៏ឈ្ងុយឆ្ងាញ់ ស្រាលស្រទន់ មានកាឡូរីទាបត្រឹមតែ ៩៨ កាឡូរី ងាយស្រួលទទួលទាន។

ការផ្សាយពាណិជ្ជកម្ម
Default
រូបភាពដំណាង

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានប្រសាសន៍ថា “ស្រាបៀរ គ្រុឌ ឡៃ គឺជាការពង្រីកបន្ថែមផលិតផលក្នុងម៉ាកសញ្ញាគ្រុឌ និងសម្រិតសម្រាំងឡើងជាពិសេសសម្រាប់មនុស្ស​សម័យ​ថ្មី ដែលមោះមុត ជឿជាក់ និងមានរសនិយមបែបថ្មី។ គ្រុឌនៅតែបន្តចែករំលែក​ភាព​រីករាយនិងពេលវេលាល្អសម្រាប់រាល់ការជួបជុំ ជាមួយនឹងពាក្យស្លោក ពេលវេលា​ល្អ នៅតែជាពេល​វេលាជាមួយគ្រុឌ។”

Seriously Experienced Event Photography By Www.SNAPP.media
រូបភាពដំណាង

គួរបញ្ជាក់ថា ស្រាបៀរគ្រុឌ ឡៃ ជាសមិទ្ធផលថ្មីទី ១៣ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្ទាប់ពីបានដាក់ដំណើរការផលិតផលជាច្រើនរួមមាន ស្រាបៀរវឌ្ឍនៈ វឌ្ឍនៈ ឡៃ ស្រាបៀរគ្រុឌ ស្រាបៀរប្រណិតទឹកខ្មៅដ្រាហ្គិន ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌអាយស៍ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌកូឡា ភេសជ្ជៈកីឡា វី-អាកទីវ  វី-អាកទីវ ក្រហម វី-អាកទីវ បៃតង និងភេសជ្ជៈកីឡា វី-អាកទីវ បៃតង ព្រមទាំងភេសជ្ជៈកីឡា វី-អាកទីវ ក្រហម ដែលផលិតផលទាំងអស់សុទ្ធសឹងតែទទួលបាន​ការគាំទ្រយ៉ាងខ្លាំង​ពីអតិថិជនគ្រប់ទិសទី ព្រមទាំងទទួលបានពានរង្វាន់ពីស្ថាប័នអន្តរជាតិជាច្រើនដូចជា Monde Selection និង World Beer Awards។

ការផ្សាយពាណិជ្ជកម្ម

ការផ្សាយពាណិជ្ជកម្ម
↑