
២០២៤ចូលមកដល់ហើយ! គួរបោះបង់ចោលនូវចំណុចអវិជ្ជមានទាំងនេះចោលឱ្យអស់
ពីមួយថ្ងៃទៅមួយថ្ងៃ ពេលវេលាក៏កាន់តែរំកិលទៅមុខជាបន្តបន្ទាប់ ចំណែកឯអាយុរបស់យើងក៏កាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះជីវិតមួយនេះ ត្រូវចេះធ្វើរឿងល្អៗ និងសំខាន់ៗឱ្យបានច្រើន កុំបង្ហិនពេលវេលាចោលបន្ថែមទៀតអី។ យ៉ាងណាមិញ ឆ្នាំ២០២៤ ចូលមកដល់ហើយ មានរឿងអវិជ្ជមានជាច្រើនដែលយើងគួរតែបញ្ឈប់ និងបោះបង់ចោលឱ្យអស់ កុំចេះតែបន្តនាំឱ្យជីវិតខាតពេលវេលាជាមួយរឿងអស់ទាំងនេះទៀត។ ខាងក្រោមនេះជាចំណុចដែលយើងគួរតែបោះបង់ និងបញ្ឈប់ កុំទម្លាប់ធ្វើវាទៀត បើយើងពិតជាចង់កែប្រែខ្សែជីវិត និងចង់ឱ្យខ្លួនឯងមានភាពល្អប្រសើរជាងនេះ។ ១. ឈប់ធ្វើខ្លួនផ្ដេសផ្ដាស ល្មមដល់ពេលហើយ មិនមែនកូនក្មេង អាយុតិចទៀតទេ គួរតែចេះរៀបចំខ្លួនឱ្យសមជាមនុស្សធំដឹងក្ដី ចេះគិតឱ្យបានច្រើនជាងមុុន។ កុំបង្ហិនពេលជាមួយនឹងរឿងអត់ប្រយោជន៍ កុំនាំឱ្យខាតប្រយោជន៍ព្រោះតែការធ្វើខ្លួនមិនសមហេតុផលឱ្យសោះ។ ២. ឈប់ខ្វល់ពីមនុស្សដែលមិនឱ្យតម្លៃយើង កុំខ្វល់ពីអ្នកដទៃច្រើនពេក ជាពិសេសមនុស្សដែលតែងតែមិនឱ្យតម្លៃយើង កុំទៅយកចិត្តទុដាក់ជាមួយគេ…




















