មិនមែនបង្រៀនមនុស្ស ឱ្យចិត្តអាក្រក់ ឬចិត្តដាច់នោះទេ … តែពេលខ្លះ យើងក៏គួរតែរៀនចិត្តដាច់ខ្លះ អាត្មានិយមខ្លះ វាក៏មិនខុសអ្វីនោះដែរ …!

KNONGSROK
ការផ្សាយពាណិជ្ជកម្ម

មិនមែនបង្រៀនមនុស្ស ឱ្យចិត្តអាក្រក់ ឬចិត្តដាច់នៅទេ … តែពេលខ្លះ យើងក៏គួរតែរៀនចិត្តដាច់ខ្លះ អាត្មានិយមខ្លះ វាក៏មិនខុសអ្វីនោះដែរ …

– រឿងណាអាចជួយគេបាន ក៏ជួយទៅ (សំខាន់ កុំឱ្យនាំទុក្ខវេទនាដល់ខ្លួនឯង ឬគ្រួសារ)
– អ្វីដែលអាចអាចធ្វើចិត្តដាច់បាន ក៏ធ្វើទៅ (ព្រោះពេលខ្លះ រឿងខ្លះ យើងមានចិត្តជួយគេ តែចុងក្រោយ យើងជាអ្នកខុស យើងជាមនុស្សអាក្រក់)
– រឿងណាអាចអាត្មានិយមបាន ក៏វាមិនខុសអីដែរ (ជាពិសេសគឺរឿងចេះដឹងរឿងអ្នកដទៃ យើងមិនអាចទៅរ៉ាប់រង ចេះដឹងរឿងគេគ្រប់រឿងគ្រប់យ៉ាងទេ អ្វីដែលសំខាន់គឺ រឿងគ្រួសារ ប្ដីប្រពន្ធគេឈ្លោះទាស់គ្នា សូម្បីតែជាបងប្អូនក៏ដោយ ព្រោះចុងក្រោយ គេត្រូវរ៉ូវគ្នា យើងនេះ ជាប់ឈ្មោះមិនល្អ ជាជនជ្រៀតជ្រែក)

ការផ្សាយពាណិជ្ជកម្ម

1098e96417fa5a09e6b65bd030986b51

ការដែលចិត្តដាច់ ឬអាត្មានិយម វាមិនសម្ដៅទៅលើការដែលយើងមើលឃើញមនុស្សលំបាក វេទនា មានបញ្ហាហើយ ក៏បែរជាមើលនឹងភ្នែក ដោយអត់ចិត្តនោះទេ តែពេលខ្លះ យើងក៏ត្រូវមើលលើបញ្ហារបស់គេ និងស្ថានភាពរបស់យើង អាចជួយគេបានឬក៏អត់? បើយើងលំបាកដែរ ជួយគេទៀតមានតែវេទនាថែម!

ការផ្សាយពាណិជ្ជកម្ម

រៀនអាត្មានិយម ក៏មិនមែនសម្ដៅទៅលើការដែលបំផ្លាញអ្នកដទៃ ដើម្បីប្រយោជន៍ខ្លួនដែរ តែពេលខ្លះ ជាមួយមនុស្សខ្លះ យើងប្រាកដជាធ្លាប់ឆ្លងកាត់ហើយ ដឹងចរិតមនុស្សហើយ ដូច្នេះ គួរតែបិទភ្នែកដើរចេញខ្លះទៅ សំខាន់ មិនទៅសើចចំអក ឡកលើយ ឬបំពានលើគេ ប៉ុណ្ណឹង វាល្អណាស់ហើយ …!!!

ធ្វើជាមនុស្សរស់ក្នុងសង្គមមួយនេះ គឺវាបែបហ្នឹងឯង ត្រូវចេះបត់បែនខ្លះ តែកុំធ្វើអាក្រក់ កុំបំផ្លាញ បំពាន ឬប៉ះពាល់ដល់អ្នកដទៃ !!!

ការផ្សាយពាណិជ្ជកម្ម

9914eede187b28d64ffcd115bf06c7ac

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុកសូមរក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម