ដល់ពេលមួយអ្នកនឹងដឹងថា ការជ្រើសរើសគូជីវិតបែបណាទើបល្អសម្រាប់អ្នកទៅថ្ងៃមុខ

New Copy
ការផ្សាយពាណិជ្ជកម្ម

ការជ្រើសរើស គឺជារឿងសំខាន់ណាស់នៅក្នុងជីវិតរបស់មនុស្សយើង មិនថាជ្រើសផ្លូវដើរឱ្យជីវិត ជ្រើសរើសការងារ ជ្រើសរើសការសម្រេចចិត្តណាមួយ ជាពិសេសគឺ ការជ្រើសរើសគូជីវិត រឹតតែសំខាន់ និងមិនអាចលេងសើចផ្ដេសផ្ដាសបានឡើយ។

ការជ្រើសរើសគូស្រករ ក៏មិនខុសអីពីការជ្រើសរើសស្បែកជើង ដល់ពេលមួយអ្នកនឹងដឹងថា ការពិតទៅ ការជ្រើសរើសស្បែកជើងធម្មតា សាមញ្ញ ជារឿងដែលល្អបំផុត ព្រោះអ្នកត្រូវតែជ្រើសស្បែកជើងមួយគូដែលសាមញ្ញ ងាយស្រួលធ្វើដំណើរ ងាយនឹងអាចសម្របនឹងអ្នកជុំវិញ ជាស្បែកជើងដែលអាចផ្ដល់នូវអារម្មណ៍សុខ សុវត្ថិភាព មិនគាបសង្កត់ មិនធ្វើឱ្យអ្នករបួស ឬមានអារម្មណ៍ថា ឈឺចាប់។

ការផ្សាយពាណិជ្ជកម្ម
82554504_131374075010650_6919034460922970112_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដូចគ្នានឹងការជ្រើសរើសគូស្រករ ដល់ពេលមួយនោះ អ្នកនឹងដឹងថា អ្នកសុំត្រឹមតែមនុស្សធម្មតា សាមញ្ញម្នាក់ ដែលមានក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះគ្នា អាចសម្រប រស់នៅចុះសម្រុងនឹងគ្នា ជាដៃគូដ៏ល្អនៅក្នុងជីវិត ជាមិត្តដែលអាចពិភាក្សាបានគ្រប់បញ្ហា ជាមនុស្សដែលចេះប្រើជីវិតមួយដែលសាមញ្ញ ចេះតស៊ូ ចេះប្រឹងប្រែង ប្រឈមមុខនឹងទុក្ខលំបាក។ អ្នកនឹងមិនប្រាថ្នាអ្នកមានទ្រព្យស្ដុកស្ដម្ភ អ្នកក៏មិនចង់បានអ្នកដែលស្អាតពេកនោះដែរ តែអ្នកនឹងសុំត្រឹមតែមនុស្សដែលសក្តិនឹងអ្នក អាចទទួលយកគ្នាបានគ្រប់កាលៈទេសៈពេលវេលា ប្រាកដជាសុំត្រឹមតែមនុស្សម្នាក់ជាគ្នា អាចនៅក្ពែរ មើលថែ និងកំដរគ្នាពេញមួយជីវិត។

82443886_131374055010652_2563461890726428672_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កុំចង់បានមនុស្សដែលមានពេក បើគេមានជាងយើង គេអាចនឹងមើលងាយយើង និងគ្រួសារយើង។

ការផ្សាយពាណិជ្ជកម្ម

កុំចង់បានអ្នកស្អាតពេក បើគេស្អាតជាងយើង គេអាចនឹងមានជម្រើសច្រើន គេប្រាកដជាគិតថាយើងមិនសក្តិសមនឹងគេនោះឡើយ។

កុំចង់បានអ្នកឆ្លាតពេក បើគេឆ្លាតជាងយើង គេអាចនឹងទើសទាល់រាល់ពេលដែលយើងធ្វើខុស ឬល្ងង់ខ្លៅ មិនអាចធ្វើអ្វីតាមដែលគេចង់បាន។

ការផ្សាយពាណិជ្ជកម្ម

ពេលខ្លះ ការដែលយើងចង់បានគូជីវិតដែលល្អ ថ្លៃថ្នូរខ្ពង់ខ្ពស់ រស់ក្នុងទ្រព្យសម្បត្តិ តែបើគេជាបុគ្គលដែលខ្ពស់ជាងយើងពេក គេមិនសមនឹងយើងទេ គេនឹងយើងប្រាកដជាពិបាកនឹងចុះសម្រុងនឹងគ្នាណាស់ ដូច្នេះ មានតែជ្រើសមនុស្សធម្មតា សាមញ្ញ ប្រហាក់ប្រហែលយើងទើបជាការល្អ៕

82962487_131374091677315_5598379566985904128_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
82983432_131374121677312_2587712882397413376_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម