ភេសជ្ជៈ ២មុខងាយៗ ផឹក១ថ្ងៃមួយកែវ លែងខ្លាចហើយបញ្ហាមុន ដឹងតែពេញចិត្តហ្មង

Tn Sadlife Copy
ការផ្សាយពាណិជ្ជកម្ម

អ្វីដែលមនុស្សស្រីខ្លាចបំផុតនោះគឺបញ្ហាការកើតមុន ដែលជាផលរំខានលើស្បែក និងធ្វើឱ្យបាត់បង់សម្រស់មួយផ្នែកធំ ហេតុនេះហើយបានជាមនុស្សជាច្រើនប្រឹងស្វែងរកផលិតផលដែលលក់នៅទីផ្សារ និងផលិតផលធម្មជាតិផងសម្រាប់ការពារ រួមទាំងព្យាបាលបញ្ហាកើតមុននេះ។

តែពេលនេះមិនបាច់បារម្ភទេ «ក្នុងស្រុក» សូមណែនាំភេសជ្ជៈ២មុខ ផឹកហើយដឹងតែគ្មានមុនតែម្តង ថែមទាំធ្វើឱ្យស្បែកស្រស់ថ្លាទៀត ៖

ការផ្សាយពាណិជ្ជកម្ម
Bestkoreanskincareproductsforoilyacneproneskinkoreanskincareacneingredients
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១. ទឹកខ្មេះប៉ោម

-យកទឹកខ្មេះប៉ោម ១ស្លាបព្រាបាយ ឬកន្លះស្លាបព្រាបាយបើទឹកខ្មេះនេះខ្លាំងពេក លាយជាមួយនឹងទឹកក្រូចឆ្មារកន្លះផ្លែ កូរបញ្ចូលគ្នាដោយអាចលាយទឹកក្តៅឧណ្ហៗបន្តិចក៏បាន រួចអាចបន្ថែមទឹកឃ្មុំបន្តិចដើម្បីបង្កើតរសជាតិតាមចំណូលចិត្ត។

ការផ្សាយពាណិជ្ជកម្ម

-ទទួលទានភេសជ្ជៈនេះជារៀងរាល់ព្រឹកបញ្ហាមុននឹងលែងជាបញ្ហា  ថែមទាំងការពារការកើតមុនទៀតផង។

AppleCiderVinegar
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. ទឹកដោះគោរមៀត

ការផ្សាយពាណិជ្ជកម្ម

-ទឹកដោះគោ ១ពែង លាយជាមួយនឹងម្សៅរមៀត ១កូនស្លាបព្រាកាហ្វេ​ ហើយបន្ថែមម្រេចខ្មៅហ្មត់ ១ចិប កូរបញ្ចូលគ្នាជាការស្រេច (ប្រសិនជាអាចរកបានអ្នកអាចបន្ថែមម្សៅឈើអែម កន្លះស្លាបព្រាកាហ្វេ ម្សៅខ្ញីកន្លះស្លាបព្រាកាហ្វេ និងទឹកឃ្មុំ១កូនស្លាបព្រាកាហ្វេទៀតរឹតតែប្រសើរ)។

-កូរគ្រឿងផ្សំខាងលើបញ្ចូលគ្នាដោយដាក់លើភ្លើងកម្តៅតិចៗរហូតដល់ពុះ  ហើយទុកឱ្យត្រជាក់បន្តិចអ្នកអាចទទួលទានបានហើយ៕

ការផ្សាយពាណិជ្ជកម្ម
Unnamed
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Turmeric Milk Recipe 03
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Pepper Delight Turmeric Milk 3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រក្សាសិទ្ធអត្ថបទ ៖ ក្នុងស្រុក

 

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម