ប្រសិនបើអ្នកមានបំណងចង់បង្កើតគណនី Apple ID ថ្មីសម្រាប់កូន ៗ របស់អ្នក ឬសមាជិកគ្រួសារដើម្បីអាចប្រើលើឧបករណ៍ Apple ដទៃទៀតដោយមិនចាំបាច់ប្រើប្រាស់លើកាតឥនទាន។ ដំណោះស្រាយនេះក៏អាចផ្តល់ភាពងាយស្រួលសម្រាប់ក្មេងជំទង់ៗដែលមិនទាន់មានកាតឥណទានផ្ទាល់ខ្លួនរបស់ពួកគេឬសម្រាប់នរណាម្នាក់ផ្សេងទៀតដែលមិនមានកាតឥណទាន។ ដូច្នេះអ្នកអាចសាកល្បងប្រើវាបាននៅលើឧបករណ៍ iOS ឬ iPadOS របស់អ្នក ធ្វើតាមការណែនាំខាងក្រោមនេះដើម្បីរៀនបង្កើត Apple ID ដោយមិនបាច់ប្រើកាតឥណទានទាំងលើ iPhone និង iPad ។ របៀបបង្កើត Apple ID ដោយគ្មានកាតឥណទាន មុនពេលអ្នកបន្តបង្កើតគណនី Apple ថ្មីនៅលើ iPhone ឬ…