ប្រសិនបើអ្នកតែងតែចង់ស្វែងយល់ពីបុគ្គលិកលក្ខណៈរបស់អ្នកឱ្យកាន់តែច្បាស់នោះមាន ការធ្វើតេស្តមួយចំនួនគឺអាចជួយអ្នកបាន។ គ្រាន់តែលំហែកាយឱ្យមានអារម្មណ៍ល្អហើយមើលរូបភាពខាងក្រោម។ កុំព្យាយាមចំណាយពេលគិតច្រើនពីរូបភាពទាំងនេះនាំតែមានការស្មុគស្មាញ។ រឿងតែមួយគត់ដែលអ្នកត្រូវធ្វើគឺត្រូវឆ្លើយសំនួរហើយបន្ទាប់មកមើលលទ្ធផល។
នេះបើតាមគេហទំព័រ Bright Side បានរៀបចំការធ្វើតេស្តចំនួន ៨ ដែលអាចបង្ហាញការពិតអំពីបុគ្គលិកលក្ខណៈរបស់អ្នក។ សូមរីករាយទាំងអស់គ្នា!
១. ជ្រើសរើសអ្វីដែលអ្នកបានឃើញមុនគេ ដើម្បីពិនិត្យមើលថាតើអ្នកគ្រប់គ្រងការលំបាកយ៉ាងដូចម្តេច?

- រន្ធសោ៖ អ្នកជាមនុស្សសុទិដ្ឋិនិយមហើយអាចស្វែងរកដំណោះស្រាយចំពោះស្ថានភាពលំបាក។ ចរិតនិងឆន្ទៈរបស់អ្នកគឺរឹងមាំ។ គ្រាន់តែឃើញបញ្ហាអ្នកអាចមើលឃើញដំណោះស្រាយ។
- បុរសតូចម្នាក់៖ អ្នកជាមនុស្សអស្ចារ្យនិងមានមនោសញ្ចេតនា។ ពេលខ្លះអ្នកអាចនិយាយបំផ្លើសពីបញ្ហា ប៉ុន្តែនៅចុងបញ្ចប់អ្វីៗនឹងត្រូវបានដោះស្រាយ។
២. ជ្រើសយករូបភាព Mandala ណាមួយនឹងបង្ហាញពីអ្វីដែលអ្នកផ្តោតអារម្មណ៍ខ្លាំងនៅក្នុងឆាកជីវិត

1. ជ្រើសយករូបទី១៖ អ្នកត្រូវបានតម្រង់ឆ្ពោះទៅរកអាជីពនិងភាពជោគជ័យ។ មានឋានៈល្អនៅក្នុងសង្គមគឺសំខាន់ណាស់សម្រាប់អ្នក។ អ្នកមានគោលដៅជាក់លាក់ហើយអ្នកដឹងពីវិធីដើម្បីឈានដល់គោលដៅទាំងនោះ។
2. ជ្រើសយករូបទី២៖ អាទិភាពរបស់អ្នកគឺសេចក្តីស្រឡាញ់។ អ្នកផ្តោតអារម្មណ៍ខ្លាំងលើគ្រួសារនិងមិត្តភក្តិ។ មនុស្សដូចជាអ្នកត្រូវបានគេគោរពយ៉ាងខ្លាំងនៅក្នុងសង្គមដោយសារសមត្ថភាព និងភាពសាមញ្ញជាមួយអ្នកដទៃ។
3. ជ្រើសយករូបទី៣៖ អ្នកផ្តោតលើការអភិវឌ្ឍខ្លួនឯង។ ការណ៍នេះទាក់ទងនឹងរូបរាងកាយនិងព្រលឹងក្នុងពេលតែមួយ។ អ្នកព្យាយាមស្តាប់បេះដូងរបស់អ្នកហើយធ្វើតាមអ្វីបេះដូងរបស់អ្នក។
៣. ជ្រើសរើសអ្វីដែលអ្នកបានឃើញមុនគេដើម្បីរៀនពីវិធីប្រើថាមពលអំណាចរបស់អ្នក

- ស្រោមដៃប្រដាល់៖ អ្នកប្រមូលនិងចំណាយថាមពលរបស់អ្នកក្នុងរយៈពេលខ្លី។ នៅពេលអ្នកទទួលបានថាមពលអ្នកចូលចិត្តប្រើវាភ្លាមៗ។ គំនិតរបស់អ្នកមិនអាចទុកនៅក្នុងខួរក្បាលអ្នកបានយូរទេ។ វាតែងតែល្អប្រសើរក្នុងការព្យាយាមឆ្លងកាត់។
- ដៃសាច់ដុំ៖ អ្នកអាចប្រមូលថាមពលបានយូរ។ អ្នកត្រូវការគិត និងវិភាគនូវជំរើសទាំងអស់ដែលអ្នកមានមុនពេលធ្វើការសម្រេចចិត្ត។ វាដូចជាថាមពលដែលកំពុងរីកចម្រើនឥតឈប់ឈរហើយអាចផ្ទុះឡើងនិងបង្ហាញពីអ្វីដែលអស្ចារ្យ។
៤. ជ្រើសរើសរូបភាពដែលអ្នកចូលចិត្តបំផុតដើម្បីមើលថាអ្នកជាមនុស្សប្រភេទណា!

1. ប្រភេទសិល្បៈ៖ អ្នកនឹងក្លាយជាអ្នករចនាម៉ូដដ៏ឆ្នើមម្នាក់។
2. ប្រភេទប្រាកដនិយម៖ វិស្វករគឺពិតជាសាកសមនឹងអ្នក។
3. ប្រភេទសង្គម៖ អ្នកនឹងក្លាយជាគ្រូបង្រៀនដ៏ពូកែម្នាក់។
4. ប្រភេទសាមញ្ញ៖ ការគ្រប់គ្រងនិងរដ្ឋបាលគឺពិតជាសមនឹងអ្នក។
5. ប្រភេទចង់ដឹងចង់ឃើញ៖ អ្នកនឹងក្លាយជាអ្នកវិទ្យាសាស្ត្រពូកែម្នាក់។
6. ប្រភេទគំនិតផ្តួចផ្តើម៖ អ្នកនឹងអាចក្លាយជាមេធាវីដ៏ឆ្នើមម្នាក់។
តើអ្នកបានរកឃើញការបញ្ជាក់ពីគុណសម្បត្ដិរបស់អ្នកនៅក្នុងការធ្វើតេស្តទាំងនេះទេ? ខមិន និងស៊ែរចែករំលែកទៅកាន់មិត្តភ័ក្តិ!
ប្រភព៖ Brightside
អត្ថបទដោយ៖ ក្នុងស្រុក

