ទីតាំងគេងរបស់អ្នក បង្ហាញថាអ្នកជាមនុស្សបែបណា
យើងបានរកឃើញការសាកល្បងសាមញ្ញមួយ ដែលអាចបង្ហាញថាអ្នកជាមនុស្សបែបណា។ វាច្រើនតែត្រូវនឹងមនុស្សភាគច្រើន។ សូមមើលរូបភាពខាងក្រោម រួចជ្រើសទីតាំងដែលអ្នកតែងគេង។
ចំណាំ៖ នេះជាការកំសាន្ត មិនមែនជាការវិភាគផ្លូវចិត្តពិតប្រាកដទេ។
១. គេងកោងជង្គង់ (ទម្រង់ទី ១)
បើអ្នកមិនអាចដេកលក់ដោយមិនកោងជង្គង់ មានន័យថាអ្នកស្ងប់ស្ងាត់ និងអាចទុកចិត្តបាន។ មិនងាយអាក់អន់ចិត្ត ហើយមិនខ្លាចអនាគតពេក។ អ្នកអាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរក្នុងជីវិតបានល្អ។

២. គេងដូចទារក ឬខ្ចប់ខ្លួន (ទម្រង់ទី ២)
មានន័យថាអ្នកច្រើនតែចង់បានការការពារ ការយល់ពីគេ និងក្តីអាណិត។ វិធីនេះបង្ហាញថាអ្នកព្យាយាមដកខ្លួនចេញពីបញ្ហាជុំវិញខ្លួន។ ទេពកោសល្យរបស់អ្នកអាចលេចឡើងតាមការគូរ រាំ ឬតែងនិពន្ធ។

៣. គេងផ្ងារ ត្រង់ៗ (ទម្រង់ទី ៣)
មានន័យថាអ្នកជាអ្នកដឹកនាំ។ អ្នកធ្វើអ្វីតាមចិត្តខ្លួន មានគំនិតផ្តួចផ្តើម និងចូលចិត្តសណ្តាប់ធ្នាប់ ទាំងក្នុងជីវិតផ្ទាល់ខ្លួន និងការងារ។ អ្នកចូលចិត្តរៀបចំផែនការជាមុន មិនសូវចូលចិត្តភាពភ្ញាក់ផ្អើល។ ភាពតស៊ូ និងទំនួលខុសត្រូវជួយឱ្យអ្នកទទួលបានជោគជ័យ។

៤. គេងផ្អែកម្ខាង ដៃដាក់តាមខ្លួន (ទម្រង់ទី ៤)
អ្នកទំនងជាមនុស្សវិជ្ជមាន ហើយស្រឡាញ់ជីវិត។ អ្នកធ្វើការរឹងរូស ប៉ុន្តែសមហេតុផល និងចូលចិត្តនិយាយការពិត។ មនុស្សបែបនេះច្រើនមានបុគ្គលិកលក្ខណៈខ្លាំង។

៥. គេងផ្អែកម្ខាង ដៃលាតចេញ (ទម្រង់ទី ៥)
អ្នកចេះសម្របខ្លួន ដឹងថាគោលដៅក្នុងជីវិតមានអ្វីខ្លះ ហើយខិតខំសម្រេចឱ្យបាន។ អ្នកអាចមើលទៅតឹងរឹង បង្ហាញចំណេះដឹង និងទាមទារខ្ពស់ ប៉ុន្តែការទាមទារភាគច្រើនគឺចំពោះខ្លួនឯង។

៦. គេងផ្ងារ ឬប្តូរឥរិយាបថញឹកញាប់ (ទម្រង់ទី ៦)
អ្នកមានបុគ្គលិកលក្ខណៈពិបាកទាយ។ ច្រើនតែចូលចិត្តដំណើរផ្សងព្រេង ខណៈអារម្មណ៍អាចផ្លាស់ប្តូរលឿន ធ្វើឱ្យអ្នកជុំវិញយល់ច្រឡំ។ ពេលខ្លះពិបាកសម្រេចចិត្ត។ ក្នុងការងារ និងជីវិត អ្នកចូលចិត្តសេរីភាព សេចក្តីស្ងប់ និងភាពហ្មត់ចត់។

បើអ្នកគេងខុសពីរូបទាំងអស់នេះ វាអាចជាសញ្ញាថាអ្នកមានបុគ្គលិកលក្ខណៈអាថ៌កំបាំង សូម្បីខ្លួនឯងក៏មិនទាន់យល់ច្បាស់ដែរ។
ប្រភព៖ Brightside
អត្ថបទដោយ៖ ក្នុងស្រុក

