
មិនដែលដឹងសោះ!! តាមពិតបញ្ហាកើតមុនលើផ្ទៃមុខ គឺបណ្តាលមកពីបញ្ហាសុខភាព នៅក្នុងរាងកាយរបស់អ្នក!
គ្រូពេទ្យចិនសែ តែងតែនិយាយថា ផ្ទៃមុខរបស់មនុស្ស គឺជាបង្អួច សម្រាប់មើលសុខភាពផ្ទៃខាងក្នុង។ នេះក៏ដោយសារតែ ស្បែករបស់មនុស្ស មានប្រតិកម្ម ដោយសារតែមានដំណើរការខុសប្រក្រតីណាមួយ ក្នុងរាងកាយ។ ហេតុនេះទើបគេហទំព័រ Bright Side លើកយកបញ្ហាកើតមុនលើផ្ទៃមុខយកមកបង្ហាញពីស្ថានភាពផ្ទៃមុខដែលបណ្តាលមកពីបញ្ហាសុខភាពក្នុងរាងកាយរបស់យើង សូមតានដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖ បញ្ហាកើតមុនត្រង់ថ្ងាស និងចិញ្ចើម ស្នាមកន្ទួលក្រហម ឬមុន ដែលកើតនៅលើថ្ងាស ឬបរិវេណចិញ្ចើម គឺបណ្តាលមកពីបញ្ហាក្រពះពោះវៀនច្បាស់ណាស់។ ហេតុនេះ សូមអ្នកកាត់បន្ថយ ការទទួលទានអាហារចៀន ឬអាហារសំបូរជាតិខ្លាញ់ ព្រមទាំងកាត់បន្ថយការសេពគ្រឿងស្រវឹងផង ទើបជាការល្អ។ បញ្ហាកើតមុនត្រង់ច្រមុះ មុនដែលកើតមាននៅលើច្រមុះ…




















