មិនដែលដឹងសោះ!! តាមពិតបញ្ហាកើតមុនលើផ្ទៃមុខ គឺបណ្តាលមកពីបញ្ហាសុខភាព នៅក្នុងរាងកាយរបស់អ្នក!

មិនដែលដឹងសោះ!! តាមពិតបញ្ហាកើតមុនលើផ្ទៃមុខ គឺបណ្តាលមកពីបញ្ហាសុខភាព នៅក្នុងរាងកាយរបស់អ្នក!
ការផ្សាយពាណិជ្ជកម្ម

គ្រូពេទ្យចិនសែ តែងតែនិយាយថា ផ្ទៃមុខរបស់មនុស្ស គឺជាបង្អួច សម្រាប់មើលសុខភាពផ្ទៃខាងក្នុង។ នេះក៏ដោយសារតែ ស្បែករបស់មនុស្ស មានប្រតិកម្ម ដោយសារតែមានដំណើរការខុសប្រក្រតីណាមួយ ក្នុងរាងកាយ។

ហេតុនេះទើបគេហទំព័រ Bright Side  លើកយកបញ្ហាកើតមុនលើផ្ទៃមុខយកមកបង្ហាញពីស្ថានភាពផ្ទៃមុខដែលបណ្តាលមកពីបញ្ហាសុខភាពក្នុងរាងកាយរបស់យើង សូមតានដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖

ការផ្សាយពាណិជ្ជកម្ម

បញ្ហាកើតមុនត្រង់ថ្ងាស និងចិញ្ចើម

ស្នាមកន្ទួលក្រហម ឬមុន ដែលកើតនៅលើថ្ងាស ឬបរិវេណចិញ្ចើម គឺបណ្តាលមកពីបញ្ហាក្រពះពោះវៀនច្បាស់ណាស់។ ហេតុនេះ សូមអ្នកកាត់បន្ថយ ការទទួលទានអាហារចៀន ឬអាហារសំបូរជាតិខ្លាញ់ ព្រមទាំងកាត់បន្ថយការសេពគ្រឿងស្រវឹងផង ទើបជាការល្អ។

ការផ្សាយពាណិជ្ជកម្ម

បញ្ហាកើតមុនត្រង់ច្រមុះ

មុនដែលកើតមាននៅលើច្រមុះ ជាសញ្ញា ដែលបញ្ជាក់ថាអ្នកកំពុងមានបញ្ហា ទាក់ទងនឹងសរសៃឈាមបេះដូង បណ្តាលមកពីកត្តា “ស្រ្តេស” ជាចំបង។ ហេតុនេះ អ្នកគួរតែរំសាយអារម្មណ៍ឲ្យបានធូរស្រាល និងគេងឲ្យបានគ្រប់គ្រាន់ផង។

ការផ្សាយពាណិជ្ជកម្ម

បញ្ហាកើតមុនត្រង់ត្រចៀក

នេះបើយោងតាមគ្រូពេទ្យចិន កន្ទួលក្រហម ឬមុនត្រង់ត្រចៀក អាចបណ្តាលមកពី ដំណើរការតម្រងនោម និងប្រព័ន្ធទឹកនោម មិនមានភាពប្រក្រតី។ ហេតុនេះ អ្នកគួរតែកាត់បន្ងយ ការទទួលទានជាតិប្រៃ (អំបិល) និងកាហ្វេ រួចបែរមកទទួលទានទឹក ឲ្យបានច្រើនវិញ។

ការផ្សាយពាណិជ្ជកម្ម

បញ្ហាកើតមុនត្រង់ថ្ពាល់

បញ្ហាស្បែក ត្រង់ថ្ពាល់ផ្ទៃខាងលើ អាចបណ្តាលមកពីបញ្ហាទងសួត និងសួត របស់អ្នក ជាពិសេស ទាក់ទងនឹងប្រព័ន្ធផ្លូវដង្ហើមតែម្តង។ បញ្ហាអាឡែស៊ី ក៏អាចជាមូលហេតុមួយផងដែរ។ រីឯ ផ្នែកថ្ពាល់ខាងក្រោម អាចបណ្តាលមកពីបញ្ហាមាត់ធ្មេញរបស់អ្នក។

ការផ្សាយពាណិជ្ជកម្ម

ហេតុនេះ អ្នកគួរតែយកទុកដាក់លើប្រព័ន្ធផ្លូវដង្ហើមបន្ថែម ដោយឧស្សាហ៍ដើរស្រូបខ្យល់អាកាស ឈប់ជក់បារី និងកុំហិតផ្សែងបារី។ មួយវិញទៀត អ្នកគួរយកចិត្តទុកដាក់លើអនាម័យមាត់ធ្មេញ ដោយកាត់បន្ថយការបរិភោគអាហារផ្អែម និងបញ្ឈប់ការទទួលទានភេសជ្ជៈសូដា។

បញ្ហាមុនកើតឡើងនៅលើបបូរមាត់

ការផ្សាយពាណិជ្ជកម្ម

បញ្ហារោគសើរស្បែកនៅជុំវិញមាត់ អាចជាសញ្ញាបញ្ជាក់ថា អ្នកមានបញ្ហារំលាយអាហារ រហូតពិបាករំលាយអាហារ និងមានជំងឺពោះវៀន។ ហេតុនេះ អ្នកគួរឈប់ទទួលទានអាហារមិនល្អសម្រាប់សុខភាព (Fast food) រួចងាកមកទទួលទានអាហារ សំបូរជាតិសរសៃ ដូចជាបន្លែ និងផ្លែឈើវិញ។

បញ្ហាកើតមុនត្រង់ចង្កា

ការផ្សាយពាណិជ្ជកម្ម

បញ្ហានៅត្រង់កន្លែងនេះ គឺបង្ហាញពីបញ្ហា ទាក់ទងនឹងប្រព័ន្ធបន្តពូជរបស់អ្នក ឬវាអាចបណ្តាលមកពី បញ្ហាអតុល្យភាពអរម៉ូន និងវដ្តរដូវមិនប្រក្រតី។ ប្រសិនបើមុនលើចង្កានេះ មានតែមួយ អ្នកមិនចាំបាច់បារម្ភនោះទេ ប៉ុន្តែប្រសិនបើវាបន្តឡើងមិនឈប់ឈរ រយៈពេលយូរ នោះអ្នកគួរតែទៅជួបជាមួយគ្រូពេទ្យ៕

អត្ថបទ៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម