ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Gh
សង្គម

ចំណាយ​ពេល ១ នាទី​ ដើម្បី​ស្គាល់​ពី​ខ្លួនឯង​កាន់​តែ​ច្បាស់ តើ​អ្នក​ពេញចិត្ត​សត្វ​ទីទុយ​មួយ​ណា?

តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ អ្នក​គ្រាន់​តែ​ធ្វើ​ការ​ជ្រើសរើស​នូវ​សត្វ​ទីទុយ​មួយ​ក្នុង​ចំណោម​ទីទុយ​ទាំង ៤ ​ដែល​អ្នក​គិត​ថា​ពេញ​ចិត្ត​បំផុត នោះ​យើង​នឹង​ទម្លាយ​នូវ​អ្វី​ដែល​អ្នក​កំពុង​គិត កំពុង​ធ្វើ និង​អត្តចរិក​មួយ​ចំនួន​របស់​អ្នក​ផ្ទាល់ ដែល​ចំណុច​ខ្លះ​អ្នក​ខ្លួន​ឯង​ក៏​មិន​សូវ​ទាំង​ចាប់​អារម្មណ៍​ផង។ ទីទុយ​ទី ១ អ្នក​ជា​មនុស្ស​ដែល​មាន​សន្តិភាព​ផ្លូវចិត្ត ហើយ​រមែង​មាន​តុល្យភាព​ក្នុង​ជីវិត ដោយ​អ្នក​ចេះ​គ្រប់គ្រង​អារម្មណ៍​បាន​ល្អ មិន​ងាយ​នឹង​បង្ក​ជម្លោះ​ជាមួយ​នរណា​ងាយៗ​ឡើយ បើ​ទោះ​បី​ជា​អ្នក​មិន​ចូលចិត្ត​ពួក​គេ​ក៏​ដោយ។ អ្នក​ជា​មនុស្ស​ឆ្លាតវៃ ដែល​ទុក​ចិត្ត​មនុស្ស​ច្រើន ប៉ុន្តែ​ក្នុង​ការ​ផ្តល់​ទំនុក​ចិត្ត​នីមួយៗ គឺ​អ្នក​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត។ ទីទុយ​ទី ២ អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​ភាព​ល្អ​ឥតខ្ចោះ ដោយ​អ្នក​រមែង​ទទួល​ខុស​ត្រូវ​នូវ​គ្រប់​អ្វី​ដែល​បាន​ធ្វើ ហើយ​ទង្វើ​ដែល​ធ្វើ​នោះ​គឺ​រមែង​ធ្វើ​ដោយ​មាន​ការ​គិត​ល្អិតល្អន់។ ប៉ុន្តែ​ប្រភេទ​មនុស្ស​ចំណុច​ទី ២ នេះ ពេល​ខ្លះ​គឺ​ពិបាក​នឹង​ទទួល​យក​គំនិត​យោបល់​ពី​អ្នក​ដទៃ​បន្តិច បែប​នេះ​យើង​សូម​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ចេះ​រៀន​បត់បែន និង​ទទួល​យក​ការ​ផ្តល់​យោបល់​ពី​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​ខ្លះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ទីទុយ​ទី ៣…

Ttt
ប្លែកៗ

ជ្រើសរើស​សន្លឹក​បៀរ​មួយ ដើម្បី​បង្ហាញ​នូវ​អ្វី​ដែល​កំពុង​រង់ចាំ​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ

តើ​ព្រេងវាសនា​បាន​នឹង​កំពុង​រៀបចំ​អ្វី​សម្រាប់​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ? តាម​រយៈ​ការ​ធ្វើ​តេស្ត​ដោយ​ឲ្យ​អ្នក​ជ្រើសរើស​សន្លឹក​បៀរ ក៏​នឹង​អាច​លាត​ត្រដាង​បាន​ខ្លះ​ដែរ អំពី​រឿងរ៉ាវ​ជីវិត​នៅ​អនាគតកាល។ ចូរ​ជ្រើសរើស​សន្លឹក​បៀរ​មួយ ហើយ​ផ្ទៀងផ្ទាត់​ចម្លើយ​ដូច​ខាង​ក្រោម៖ សន្លឹក​បៀរ​ទី ១ អ្នក​ដែល​ជ្រើសរើស​សន្លឹក​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​ពេល​ឆាប់ៗ​ខាង​មុខ​អ្នក​នឹង​ជួប​រឿង​ភ្ញាក់ផ្អើល​ដ៏​ល្អ​មួយ ហើយ​គ្មាន​បញ្ហា​រាំងស្ទះ​ឬ​ការ​លំបាក​ណា​មួយ​ឡើយ។ ជាង​នេះ​ការ​ប្រាថ្នា​អ្វី ក៏​នឹង​លេចចេញ​ជា​ផ្លែផ្កា​នៅ​ពេល​ខាង​មុខ​ដូច​គ្នា តែ​ត្រូវ​ចាំ​ចូរ​បន្ត​រក្សា​ឥរិយាបថ​វិជ្ជមាន និង​បន្ត​ជឿជាក់​លើ​ខ្លួន​ឯង ហើយ​រឿង​ល្អៗ​នឹង​មក​ជា​បន្តបន្ទាប់។ សន្លឹក​បៀរ​ទី ២ ប្រសិន​អ្នក​ជ្រើសរើស​សន្លឹក​បៀរ​នេះ អ្នក​ត្រូវ​ចាំ​ថា រឿងរ៉ាវ​នៅ​ក្នុង​ឆ្នាំ ២០២១ នេះ អ្នក​ត្រូវ​តែ​ពឹងផ្អែក​លើ​ខ្លួន​ឯង ដោយ​មិន​អាច​រង់ចាំ​ជំនួយ​ពី​ភាគី​ទី ៣ បាន​នោះ​ទេ។ សុំ​កុំ​ល្បួង​ខ្លួន​ឯង​ឲ្យ​ចាំ​មើល​ជំនួយ​ពី​គេ នោះ​ការងារ​លំបាក​ក្តី មិន​លំបាក​ក្តី គឺ​អ្នក​មិន​អាច​សម្រេច​បាន​ឡើយ​នៅ​ពេល​ខាង​មុខ។…

Cover Pu
PR

បាត់យូរកាន់តែកាច! ពូឃ្លាំង ត្រលប់មកវិញមានដំណឹងល្អ មើលតែ Teaser បទថ្មីញាក់ (មានវីដេអូ)

កាលពីជាង ១០ឆ្នាំមុន ពូឃ្លាំង ត្រូវមហាជនស្គាល់ថាជាតារាចម្រៀងរ៉េប និងហ៊ីហបដ៏ល្បីល្បាញខ្លាំងតាមរយៈបទចម្រៀងល្បីៗជាច្រើនបទ។ ប៉ុន្តែ បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះល្បីមិនធម្មតា ពូឃ្លាំងហាក់ឃ្លាតឆ្ងាយជាខ្លាំងពីការងារសិល្បៈដោយរស់នៅជីវិតឯកជនដ៏មានក្តីសុខ ធ្វើឱ្យអ្នកគាំទ្រនឹករលឹកដល់រូបលោកជាខ្លាំង។ យ៉ាងណាមិញបន្ទាប់ពីការផ្ដាច់ខ្លួនចេញឆ្ងាយពីសិល្បៈចម្រៀងអស់រយៈពេលជាយូរ ស្រាប់តែកាលពីពេលថ្មីៗនេះ តារាចម្រៀងរ៉េបពូឃ្លាំង បានធ្វើឱ្យទស្សនិកជន ក៏ដូចជាមិត្តអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំងនឹងការត្រឡប់មកវិញ ជាមួយនឹងបទថ្មីមានចំណងជើងថា « 3Some » ដែលទើបតែចេញ Trailer ខ្លីៗ ឯ MV ពេញនឹងចេញជាផ្លូវការនៅសប្តាហ៍ក្រោយ។ ដោយគ្រាន់តែមើលឈុតខ្លីៗ Teaser បទចម្រៀង « 3Some » ធ្វើឱ្យអ្នកគាំទ្រលាន់មាត់ថា ពូឃ្លាំង…

Cover Ring
ទស្សនៈ

សង្កេត​មើល! តើគួរពាក់ចិញ្ចៀនបន្ថែមនៅម្រាមដៃ​មួយណា​ ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក

« ចិញ្ចៀន » គឺជាគ្រឿងអលង្ការដែលទទួលបានប្រជាប្រិយភាពខ្លាំង ថាវា​ជា​គ្រឿង​លម្អ​ដែល​ងាយ​ស្រួល​ពាក់ និងពេញនិយម។ វា​ក៏​ជួយ​លើក​សម្រស់​អ្នក​ពាក់​ឲ្យ​មើល​ទៅ​កាន់​តែ​ស្រស់​ស្អាត​គ្រប់​កាលៈទេសៈ អាចពាក់បានទាំងបុរស និងនារី។ ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា ការ​ពាក់​ចិញ្ចៀន​នៅ​លើ​ម្រាម​ដៃ​ឆ្វេង​គឺ​ជា​តំណាងឱ្យក្តីស្រលាញ់ គូសង្សារ មានគូប្រចាំចិត្ត និងជាតំណាងចិញ្ចៀន​រៀបការ តែការពាក់ចិញ្ចៀននៅលើម្រាមដៃផ្សេងទៀតក៏មានអត្ថន័យរបស់វាដែរ ដោយគេជឿថា ការ​ពាក់​ចិញ្ចៀន​ដើម្បី​ជួយឱ្យកាន់តែសំណាងល្អ។ តោះ មកដឹងថាចិញ្ចៀនលើម្រាមដៃនីមួយៗមានអត្ថន័យបែបណា ហើយនាំសំណាងផ្នែកអ្វីខ្លះដូចខាងក្រោម ៖ # ពាក់ចិញ្ចៀននៅលើមេដៃ ៖ ពង្រឹងស្ថិរភាព និងបង្កើនកិត្យានុភាព “មេដៃ” គឺជាម្រាមដៃដ៏សំខាន់មួយ ហើយការពាក់ចិញ្ចៀននៅលើម្រាមមេដៃ មិនត្រឹមតែបង្កើនទំនុកចិត្តលើខ្លួនឯងប៉ុណ្ណោះទេ តែគេជឿថាការពាក់ចិញ្ចៀននៅលើមេដៃ ប្រើជានិមិត្តរូបនៃអំណាច…

Cover 1
ដើរកម្សាន្ត

ស្អាតតែមិនងាយមានអ្នកទៅដល់! តំបន់ប្លុកតូចមួយក្បែររបងរាជវាំង មានរូបគំនូរលើជញ្ជាំងស្អាតខ្លាំងណាស់ ត្រូវម៉ាច់អ្នកចូលចិត្តថតរូប!

ភ្នំពេញ៖ អាចជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល ដែលធ្វើឱ្យខ្មែរមួយចំនួនស្រឡាំងកាំង ដែលមិននឹកស្មានថា នៅខ្មែរយើងមានផ្លូវតូចមួយតែមានរូបគំនូរប្រកបដោយសិល្បៈរស់រវើកលើជញ្ជាំងស្អាតបែបនេះសោះ នោះគឺ ផ្លូវ ALLEY 240 ½ ។ តំបន់ប្លុកឌឿងហែម ALLEY 240 ½ និងត្រូវបានបរទេសហៅថា «Ali Way» មានសិល្បៈគំនូរលើជញ្ជាំងជាច្រើន បង្កើតជាដងផ្លូវប្រកបដោយសិល្បៈគំនូគួរជាទីគយគន់ដែលកំពុងទាក់ទាញភ្ញៀវទេសចរជាច្រើនមកកម្សាន្តដែលកាលពីមុនៗគឺមានតែជនបរទេសតែប៉ុណ្ណោះដែលស្គាល់ ឬកម្រមានអ្នកទៅដល់ និងស្កាល់ទីតាំងច្បាស់ណាស់។ ផ្លូវប្រកបដោយសិល្បៈដ៏ស្រស់ស្អាតនេះមិនត្រឹមតែមានរូបគំនូលើជញ្ជាំងស្រស់ស្អាទេ តែមានលាក់បង្កប់ហាងទំនិញតូចៗ ភោជនីយដ្ឋាន ហាងសំលៀកបំពាក់ និងបារមួយចំនួនផងដែរ។ ជាពិសេសគំនូរនៅលើជញ្ជាំងតាមផ្លូវនេះ ត្រូវបានគេដឹងថាមានការផ្លាស់ប្តូរជារៀងរាល់ឆ្នាំផងដែរ ពោលគឺខ្ទង់ប្រមានជា កន្លះឆ្នាំ ឬ១ឆ្នាំម្តង។…

Cover Jet
សង្គម

មិនដែលដឹងសោះថាអ្នកសៀមរាបមាន បុណ្យ «ឆ្លងចេត្រ» សំដៅទៅដល់ការឆ្លង « វដ្ដរដូវ »

ថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយ ឯកឧត្តម ឃីម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានរៀបរាប់ពីពិធីបុណ្យមួយរបស់អ្នកស្រុកភូមិខេត្តសៀមរាបមានឈ្មោះថា «បុណ្យឆ្លងចេត្រ» ដែលមិនធ្លាប់បានដឹងបានលឺបានស្គាល់ទាល់តែសោះ។ តាមរយៈគណនីហ្វេសប៊ុក ឯកឧត្តម ឃីម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានរៀបរាប់ថា៖ « គ្រោងថាឆ្លៀតយកថវិកាមកចូលរួម «បុណ្យឆ្លងចេត្រ»ជាមួយអ្នកព្រះដាក់ទេ តែបែរជាបានត្រីរស់២ក្បាលធំៗពីអ្នកភូមិមកផ្ទះទៅវិញ! អរគុណសម្រាប់ការស្រលាញ់រាប់អាននេះ! ❤️ អ្នកក្រុងប្រហែលជាស្គាល់តែបុណ្យសង្ក្រាន្តទេ តែសម្រាប់អ្នកជនបទ ជាពិសេសបងប្អូនអ្នកភូមិរស់នៅក្នុងតំបន់អង្គរ «បុណ្យឆ្លងចេត្រ»នេះគឺជាប្រពៃណីទំនៀមទម្លាប់ដ៏សំខាន់តាំងពីបរមបុរាណមួយ ដែលគេតែងធ្វើឡើងជារៀងរាល់ឆ្នាំ ភាគច្រើននៅក្នុងរង្វង់២សប្តាហ៍ក្រោយថ្ងៃបុណ្យចូលឆ្នាំ តែមិនឲ្យឆ្លងផុតខែចេត្រ ឬហួសដល់ខែពិសាខទេ។ ពិធីបុណ្យនេះត្រូវបានរៀបចំជាទម្រង់បុណ្យភូមិ ហើយមានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងបុណ្យសង្ក្រាន្តដែរ ពោលគឺមានពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ ដង្ហែពុទ្ធបដិមា ព្រះសង្ឃសូត្រមន្តលើករាសី…

Cover 2
សង្គម

អត់ដឹងសោះ! ថ្នាំមុន​សាកតែ២មុខនេះ ស្អាតអស់មុនដូចគេបេះ

រឿងការកើតមុននេះពិតជាមានផលរំខានមែនទែនធ្វើឱ្យសម្រស់របស់អ្នកធ្លាក់ចុះ ​ធ្វើឱ្យបន្សល់ស្លាកស្នាមទៀតផង ​តែរឿងកើតមុននេះគ្មានអ្នកណាអាចចៀសផុតនោះទេគ្រាន់តែអ្នកខ្លះកើតតិច ឬច្រើនប៉ុណ្ណោះ ដូច្នេះហើយបានជាមនុស្សជាច្រើនព្យាយាមទប់ស្កាត់ និងព្យាបាលបញ្ហាមុនដែលប្រៀបបីដូចជាសុបិនអាក្រក់នេះ។ ​តែទោះជាយ៉ាងណា ​បញ្ហាមុននេះគ្មានអ្នកវិទ្យាសាស្ត្រណាអាចរកថ្នាំព្យាបាលបានដាច់ស្រលះនោះឡើយ ​ពោលទោះបីជាមានផលិតផលរាប់ម៉ឺន ​រាប់លានប្រភេទក៏ពិតមែន ​តែអ្នកខ្លះប្រើត្រូវ ​អ្នកខ្លះក៏ប្រើមិនត្រូវដែលវាបានក្លាយទៅជាបញ្ហាធំសម្រាប់អ្នកដែលស្រលាញ់សម្រស់ខ្លួនឯងខ្លាំងបំផុត។ តែយ៉ាងណាបើយោងតាមប្រភពព័ត៌មានពីបរទេស មានបុរសដែលជាកីឡាកាយចប្បកម្មម្នាក់ បានរកឃើញថាវិធីបំបាត់មុនពិតជាងាយដោះស្រាយណាស់ គ្រាន់តែប្រើរបស់ធម្មជាតិតែប៉ុណ្ណោះ។ Brian Turner ត្រូវបានគេដឹងថា​ ធ្លាប់កើតបញ្ហាមុនធ្ងន់ធ្ងរយ៉ាងខ្លាំង ​ដល់ថ្នាក់ប្រើផលិតផលអ្វីក៏មិនបាត់ដែរ ពោលគឺផលិតផលខ្លះពេលប្រើបាត់មុន ​តែពេលឈប់ប្រើបែជាឡើងមុនលើសដើមទៅវិញ។ ​តែក្រោយមក ​Brian  បានរកឃើញអាថ៌កំបាំងមួយដែលអាចកម្ចាត់មុនយ់ាងសាហាវ នោះគឺការទទួលទានបន្លែ ​ផ្លែឈើ និងទឹកឱ្យបានច្រើន។ Brain បាន​ចែករំលែកវិធិសាស្រ្តរបស់ខ្លួនទៅ​លើ​បណ្ដាញ​សង្គម Instagram…

Cover 4psb
ដើរកម្សាន្ត

ប្រវត្តិនៃការដាក់ឈ្មោះ បុរីជូឡុង ឬទីក្រុងគិរីរម្យ ដែលគ្រប់គ្នាមិនធ្លាប់បានដឹង!

បទចំរៀង «បុរីជូឡុង» ដែលច្រៀងដោយ លោកស្រី ហួយ មាស នៅចុងទសវត្សរ៍៦០ គឺជាបទចំរៀងបែបមនោសញ្ចេតនា ដ៏ផ្អែមល្ហែមមួយរវាងបុរសវ័យចំណាស់ជាមួយនារីដ៏ស្រស់ស្អាតមួយរូបនៅឯបុរីគិរីរម្យមានឈ្មៅះថា ​«បុរីជូឡុង ​» ។ បើទោះបីជាបទចំរៀងនេះមានអាយុកាលជិត ៦០ឆ្នាំក្តី ក៏អត្ថន័យនិងសូរសៀងនូវតែដក់ជាប់ក្នុងដួងចិត្ត និងធ្វើឲ្យអ្នកស្តាប់តែងនឹកដល់ទឹកជ្រោះ និងព្រៃធម្មជាតិខ្ពស់ៗ និង​​ធំៗលាយឡំដោយសំលេងរៃយំ និងខ្យល់ត្រជាក់រសៀកៗ នៅរមនីយដ្ឋានដើមស្រល់ និងចុងស្រល់ ដែលរេរាតាមវាយោ មិនថាពេលរាត្រីឬពេលថ្ងៃអស្តង្គតឡើយ ។ ដោយសារតែទេសភាពនៃបុរីនេះមានភាពស្រស់ស្អាតខ្លាំង ​និងល្បីខ្ទរខ្ទារតាមរយៈបទចម្រៀងស្តាប់មិនចេះជីនណាយច្រើនជំនាន់នោះ រហូតគ្រប់គ្នាមានចម្ងល់ថា ​តើឈ្មោះ បុរីជូឡុង កើតចេញពីណា ​ហើយមានប្រវត្តិដើមទងយ៉ាងម៉េចនោះ? ដូច្នេះថ្ងៃនេះ…

Cover Crush
សង្គម

ហត់ទេ ​Crush គេតែម្នាក់ឯង ​តាមយកចិត្ត ​និងតាមចិត្តគេគ្រប់បែបយ៉ាងបែបនេះ?

#Crush នៅពេលដែលយើងស្រលាញ់នរណាម្នាក់ ហើយគេស្រលាញ់យើងដែរនោះ វាជារឿងមួយដែលធ្វើអោយយើងរីករាយស្រស់បំព្រង ប៉ុន្តែបើ Crushលើគេហើយ គេបែរជាមិនស្រលាញ់យើងវិញនោះ វាពិតជាធ្វើអោយយើងពិបាកចិត្តម្នាក់ឯងបំផុត ដែលគ្រប់ពេលត្រូវតាមយកចិត្តគេ នឹងសម្របតាមគេគ្រប់រឿង ដើម្បីអោយគេពេញចិត្តនឹងយើង។ តែការធ្វើបែបនេះវាពិតជាហត់ខ្លាំងណាស់ នៅពេលដែលជីវិតទាំងមូលគ្មានសុភមង្គលពិតប្រាកដ មានតែសុភមង្គលក្លែងក្លាយបានមកពីការមិនពេញចិត្តរបស់គេដែលផ្តល់អោយយើងដោយមិនសុទ្ធចិត្ត។ ស្នេហាបែបនេះ វាមិនយូរអង្វែងទេ ព្រោះយើងគិតពីគេតែម្នាក់ឯង Sadម្នាក់ឯងដូច្នេះកុំនៅក្បែរស្មេហាក្លែងក្លាយបែបនេះអី គ្មានក្តីសុខទេ យើងគិតថាយើងស្រលាញ់គេ បាននៅក្បែរគេមានក្តីសុខ ប៉ុន្តែយើងនៅក្បែរគេតែបេះដូងនឹងចិត្តគេមិននៅក្បែរយើងទេ។ ដូចេ្នះវាគ្មានន័យអីទេ ហើយពេលខ្លះយើងគួរតែចេះផ្តល់ឱកាសនឹងមើលមនុស្សដែលគេនៅក្បែរយើង យកចិត្តយើង គេស្រលាញ់យើង ព្រមគេទៅគឺល្អជាង បានន័យថាសុខចិត្តអោយគេស្រលាញ់យើង តាមយើង យកចិត្តទុកដាក់យើង Careយើង ផ្កាប់ចិត្តយើងវិញទៅទើបមិនហត់ហើយថ្ងៃណាមួយយើងគង់តែមានចិត្តអាណិត…

Fdf
សង្គម

ទេវតា​សំណាង​ក៏​លែង​ចង់​តាម​ថែ​រក្សា បើ​បើក​ទ្វារ​មក ឃើញ​របស់​អាប់​លាភ ៣ នេះ

តាម​ក្បួន​ហុងស៊ុយ​បាន​ដំណាល​មក​ថា ប្រសិន​ម្ចាស់ផ្ទះ​ទាំង​ឡាយ នៅ​តែ​រក្សា​របស់​អាប់​លាភ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម​នៅ​ខាង​ក្នុង​ផ្ទះ នោះ​ក៏​ដូច​កំពុង​បណ្តេញ​ចេញ​នូវ​លាភ​សំណាង បណ្តេញ​ចេញ​នូវ​ទេវតា​សំណាង ចេញ​ពី​ផ្ទះ​អ៊ីចឹង​ដែរ។ ដូច្នេះ​បើ​ឃើញ​វា​នៅ​ខាង​ក្នុង​ផ្ទះ គួរ​តែ​ប្រញាប់​យក​វា​ទៅ​បោះ​ចោល៖ ៣) រុក្ខជាតិ​ងាប់ មនុស្ស​ជា​ច្រើន​និយម​ដាំដុះ​រុក្ខជាតិ​បៃតង ឬ​ដាក់​តាំង​រុក្ខជាតិ​បៃតង​មួយ​ចំនួន​នៅ​ខាង​ក្នុង​បរិវេណ​ផ្ទះ តែ​យ៉ាង​ណា វា​គឺ​មាន​ការ​ផ្សារភ្ជាប់​ទៅ​នឹង​លាភ​សំណាង​របស់​អ្នក​ដូច​គ្នា។ រុក្ខជាតិ​នេះ​សោត ក្រៅ​ពី​ជួយ​បន្សុទ្ធ​ខ្យល់ បង្កើត​អារម្មណ៍​ស្រស់ស្រាយ​ដល់​មនុស្ស វា​ក៏​ជា​និមិត្ត​សញ្ញា​នៃ​សំណាង និង​គ្រោះ​ផង​ដែរ។ តាំង​ពី​បុរាណ​មក​ពោល​ថា ក្នុង​ផ្ទះ មិន​ត្រូវ​រក្សា​ទុក​រុក្ខជាតិ​ងាប់ ឬ​ស្លឹក​ក្រៀម​ស្វិត​នោះ​ទេ នេះ​វា​នាំ​ឲ្យ​គ្រួសារ​រមែង​ជួប​បញ្ហា និង​ធ្លាក់​ចុះ​នូវ​ជីវភាព ខ្វះខាត​ឥត​ឈប់។ វា​ត្រូវ​តែ​រស់រវើក​ ចេញ​ពណ៌​បៃតង​ស្រស់​ជានិច្ច ដើម្បី​អាច​ឲ្យ​ជីវិត​ក្នុង​គ្រួសារ​មាន​ភាព​សុខដុម​ដូច​គ្នា។ ២)…

Tt
សង្គម

ទាយ​ធ្លុះ​ជោគវាសនា​ទៅ​ពេល​អនាគត ត្រឹម​តែ​មើល​របៀប​នៃ​ការ​ក្ដាប់​ដៃ​របស់​អ្នក

តើ​អ្នក​មាន​ទម្លាប់​ក្តាប់​ដៃ​របៀប​ណា? តាម​រយៈ​ទម្លាប់​របស់​អ្នក ១ ក្នុង​ចំណោម​ទម្លាប់​ទាំង ៣ ខាង​ក្រោម យើង​អាច​បង្ហាញ​ច្បាស់​ថា អ្នក​នឹង​មាន​ជោគវាសនា​បែប​ណា​ទៅ​ពេល​អនាគត៖ ប្រភេទ​ទី ១ មនុស្ស​ភាគ​ច្រើន គឺ​ដូច​ប្រភេទ​ទី ១ នេះ​ឯង ហើយ​រមែង​ជា​មនុស្ស​មាន​ចរិត​រួសរាយ រាក់ទាក់ ងាយ​ស្រួល​ក្នុង​ការ​សម្រប​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន។ ក្នុង​ជីវិត​ពួក​គេ​ ចេះ​បត់បែន​តាម​គ្រប់​កាលៈទេសៈ ដូច្នេះ​ហើយ​អនាគត​ទៅ​មុខ ពួក​គេ​ងាយ​នឹង​ទទួល​បាន​ភាព​មាន​បាន​យ៉ាង​ឆាប់​រហ័ស ពោល​ទាមទារ​តែ​ការ​ខិតខំ​ប្រឹងប្រែង​បន្តិច​ប៉ុណ្ណោះ នោះ​នឹង​ឃើញ​លទ្ធផល​ហើយ។ យ៉ាង​ណា​ក្នុង​រឿង​ស្នេហា មនុស្ស​នេះ​រាង​ខ្មាសអៀន​បន្តិច ​មិន​សូវ​មាន​អារម្មណ៍​លះ​អស់​ពី​ខ្លួន​ទេ។ ប្រភេទ​ទី ២ ចំណែក​ឯ​ប្រភេទ​ទី ២ នេះ​វិញ ជា​មនុស្ស​ចូលចិត្ត​ប្រើប្រាស់​មនោសញ្ចេតនា​ខ្លាំង…

ថដដថ
ប្លែកៗ

​ទំនាក់ទំនង​ប្តី​ប្រពន្ធ​នឹង​រឹងមាំ​ដូច​ដែកថែប បើ​អ្នក​បាន​ដាក់​របស់ ៤ នេះ​ក្នុង​បន្ទប់​គេង

ប្រសិន​បើ​អ្នក​អាច​ដាក់​វត្ថុ ១ ក្នុង​ចំណោម​វត្ថុ​ទាំង ៤ ខាង​ក្រោម នៅ​ក្នុង​បន្ទប់​គេង នោះ​តាម​ក្បួន​ហុងស៊ុយ គឺ​អាច​ជួយ​ទាំង​នាំ​សំណាង​ចូល​ផ្ទះ ហើយ​ជា​ពិសេស​គឺ​ជួយ​ផ្គុំ​ទំនាក់ទំនង​ស្នេហា​រវាង​ដៃគូ ប្តី​ប្រពន្ធ​ឲ្យ​ស្អិតរមួត មិន​ខ្លាច​នរណា​ចូល​មក​បំបែក​បាន៖ ៤) ព្យួរ​ឃ្លោក ការ​ព្យួរ​ឃ្លោក​ក្នុង​បន្ទប់​គេង បើ​បាន​ ១ គូ​គឺ​កាន់​តែ​ល្អ ដោយ​វា​មិន​ត្រឹម​តែ​ជា​ការ​តុបតែង​ឲ្យ​មើល​ទៅ​ឃើញ​ស្អាត​ប៉ុណ្ណោះ​ទេ តែ​តាម​ក្បួន​វា​ជួយ​ឲ្យ​ទំនាក់ទំនង​គូស្នេហ៍​កាន់​តែ​រឹងមាំ ចុះ​សម្រុង​គ្នា ជា​រួម​គឺ រក្សា​សុភមង្គល​គ្រួសារ​ឲ្យ​ស្រលាញ់​គ្នា​យូរ​អង្វែង។ ក្បួន​គ្រប់​លក្ខណៈ​គេ គឺ​ឲ្យ​ព្យួរ​ឃ្លោក ដែល​មាន​រុំ​អំបោះ​ក្រហម ដាក់​ពី​លើ​ក្បាល​គ្រែ។ ៣) កាក់ ការ​ដាក់​កាក់​នៅ​ក្នុង​បន្ទប់​គេង ដូច​ជា​ការ​ដាក់​ចោល​លើ​តុ ឬ​ទីតាំង​ណា​មួយ ក៏​វា​អាច​ជួយ​ឲ្យ​នាំ​ចម្រុងចម្រើន​ចូល​ដល់​ក្រុម​គ្រួសារ​ដូច​គ្នា។…